​សេចក្ដីជូនដំណឹង​ស្ដី​ពី​ ការ​ផ្ដល់​អាហារូបករណ៍​នៅ​ឧត្ដម​សិក្សា​ដល់​សិស្ស​មាន​ពិការ​ភាព​

​នៅ​ថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០១៩​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ ការ​ផ្ដល់​អាហារូបករណ៍​នៅ​ឧត្ដម​សិក្សា​ដល់​សិស្ស​មាន​ពិការ​ភាព​ ដោយ​ក្រសួង​លើកទឹកចិត្ត​ដល់​សិស្ស​មាន​ពិការ​ភាព​ (​ពិការ​អវៈយវៈ​ ពិការ​គ​-​ថ្លង់​ ពិការ​ភ្នែក​...)​ ឱ្យ​ទទួល​បាន​អាហារូបករណ៍​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ​មិន​បង់ថ្លៃ​សិក្សា​១០០​ ភាគរយ​ មួយ​កន្លែង​ដោយ​ស្វ័យប្រវត្តិ​ ​លើ​មុខ​ជំនាញ​ណា​ដែល​មិន​ទាមទារ​ការ​ប្រឡង​ នៅ​តាម​គ្រឹះស្ថានឧត្ដមសិក្សា​ដែល​បាន​ផ្ដល់​អាហារូបករណ៍​ ដូច​មាន​ក្នុង​សៀវភៅ​កម្រង​ព័ត៌មាន​អាហារូបករណ៍​សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០​។​

 

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf