ODC English Site
Viettel រំពឹងថាទទួលបានចំណូល$១,៤ពាន់លាន
Viettel Group ជាប្រតិបត្តិករទូរគមនាគមន៍គ្រប់គ្រងដោយយោធារបស់ប្រទេសវៀតណាម ដែលកំពុងប្រតិបត្តិការក្រុមហ៊ុនទូរស័ព្ទចល័ត មិត្តហ្វូន នៅប្រទេសកម្ពុជារំពឹងថានឹងរកប្រាក់ចំណូលបាន១,៤ពាន់លានដុល្លារនៅឆ្នាំនេះពីការ វិនិយោគក្រៅប្រទេសរបស់ខ្លួន។ ...
Post Staff
http://bit.ly/2h7QnB6
អ្នកភូមិជាច្រើនទៀតត្រូវបានជម្លៀស ខណៈទឹកជំនន់នៅតែបន្ត
កាលពីម្សិលមិញ អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋ ១៩០គ្រួសារ នៅក្នុងឃុំចំនួន៤នៃស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយសារទឹកជំនន់កាន់តែធ្ងន់ធ្ងរ មួយថ្ងៃក្រោយពីបានបញ្ជូន១០០គ្រួសារទៅរកសុវត្ថិភាពនៅខេត្តព្រះវិហារ ដែលក្នុងនោះមានមនុស្សពីរនាក់បានស្លាប់។ ...
សែន ដេវិដ និង វ៉េន រដ្ឋាវង្ស
http://www.khmertimeskh.com/5075386/villagers-evacuated-floods-continue/
មណ្ឌលកុមារទទួលបានការថែទាំនៅថ្នាក់ក្រោមជាតិ
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីម្សិលម៊ិញបានចេញអនុក្រឹត្យមួយ ដែលបានសម្រេចប្រគល់មុខងារដល់ថ្នាក់រាជធានីខេត្ត ឲ្យធ្វើការការគ្រប់គ្រងមណ្ឌលថែទាំកុមាររដ្ឋ។ នេះ គឺជាផ្នែកមួយនៃគោលការណ៍ក្នុងការធ្វើសមាហរណកម្មកុមារ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5075389/provinces-now-responsible-state-run-orphanages/
អ្នកស្រី ទេព វន្នី នៅតែមិនមានកំហុស
សកម្មជនដែលបានកាត់ទោសឲ្យជាប់ពន្ធនាគារ អ្នកស្រី ទេព វន្នី កាលពីម្សិលមិញបានអះអាងថា នាងគ្មានកំហុស ហើយបានអំពាវនាវឲ្យចៅក្រមបដិសេធសាលក្រមតុលាការថ្នាក់ក្រោមនៅក្នុងសវនាការនៃសាលាឧទ្ធរណ៍កាលពីម្សិលមិញ ខណៈដែលអ្នកតវ៉ាប្រហែល ៨០នាក់ សុំឲ្យមានការដោះលែងនាង ...
នៀម ឆេង និង Leonie Kijewski
http://www.phnompenhpost.com/national/vanny-maintains-innocence
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវបានកំណត់គោលដៅលើព្រះសង្ឃ
ព្រះសង្ឃបានក្លាយទៅជាគោលដៅធំបំផុតនៃយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់រដ្ឋាភិបាល ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រកាសថា លោកនឹងស្វែងរកគ្រប់មធ្យោបាយដើម្បីលុបបំបាត់ការរំលោភបំពានលើសារធាតុខុសច្បាប់នេះនៅក្នុងចំណោមបព្វជិតទាំងអស់។ ...
ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5075391/anti-drug-campaign-set-target-monks/
ពលរដ្ឋសុំពន្លឿនការចេញប័ណ្ណខណៈក្រុមហ៊ុនចិនមិនឲ្យធ្វើស្រែ
តំណាងពលរដ្ឋ១០៦គ្រួសាររស់នៅឃុំរាម ស្រុកព្រៃនប់បាននាំគ្នាទៅសាលាឃុំរាម កាលពីម្សិលម៉្ងៃដើម្បីសុំឲ្យមេឃុំ និងស្ថាប័នពាក់ព័ន្ធពន្លឿនការចេញប័ណ្ណឬលិខិតសម្គាល់ម្ចាស់កាន់កាប់ក្បាលដីធ្លីជូនពួកគាត់ឲ្យបានឆាប់ ខណៈក្រុមហ៊ុនចិនមិនឲ្យពួកគាត់បង្កបង្កើនផលលើដីនោះ លុះត្រាតែមានប័ណ្ណឬលិខិតសម្គាល់ម្ចាស់ដី។ ...
សុទ្ធ គឹមសៀន
http://bit.ly/2uzWP8R
អង្គការមិនមែនរដ្ឋាភិបាលជួយធ្វើមាតុភូមិនិវត្តពលករខ្មែរប្រាំមួយនាក់ទៀតពីប្រទេសម៉ាឡេស៊ី
អង្គការមិនមែនរដ្ឋាភិបាលនៅប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី កំពុងសហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ហៅកាត់ IOM ដើម្បីធ្វើមាតុភូមិនិវត្តពលករខ្មែរប្រាំមួយនាក់ក្នុងចំណោមពលករខ្មែរចំនួន៣០នាក់ដែលបានទៅសុំជ្រកកោននៅស្ថានទូតកម្ពុជាប្រចាំនៅ ...
Zsombo Peter
https://www.cambodiadaily.com/news/ngos-help-six-more-workers-to-repatriate-from-malaysia-132923/
សេចក្តីជូនព័ត៌មាន៖ ប្រតិកម្មរបស់ក្រសួងការបរទេសលើអត្ថបទរបស់ភ្នំពេញប៉ុស្តិ៍ដែលស្តីពីពលករចំណាកស្រុក
កាសពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនព័ត៌មានដើម្បីឆ្លើយតបនឹងអត្ថបទដែលមានចំណងជើងថា “Migrant worker protections lacking, reports find” ចុះផ្សាយក្នុងកាសែតភ្នំពេញប៉ុស្តិ៍។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
អាជ្ញាធរអប្សរាអនុញ្ញាតឱ្យសាងសង់ផ្ទះថ្មីចំនួនជាង ៥០០ខ្នង
អាជ្ញាធរអប្សរាកាលពីថ្ងៃពុធបានរាយការណ៍ថា អាជ្ញាធរបានអនុម័តសំណើស្នើសុំសាងសង់លំនៅឋានជាង៥០០កន្លែងនៅក្នុងឧទ្យានអង្គរក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ ទោះបីជាខ្លួនបានរៀបចំដើម្បីរុះរើផ្ទះរាប់រយខ្នងដែលសាងសង់ខុសច្បាប់នៅ ...
ការផលិតស៊ីម៉ងត៍ក្នុងស្រុក មិនទាន់ឆ្លើយតបតម្រូវការ
ទោះជាកម្ពុជាមានរោងចក្រស៊ីម៉ងត៍មួយចំនួនហើយក្តី ប៉ុន្តែការផលិតស៊ីម៉ងត៍នៅក្នុងស្រុក មិនទាន់អាចបំពេញបានតាមតម្រូវការលើទីផ្សារជាក់ស្តែងនៅឡើយទេ ដោយសារវិស័យសំណង់ និងអចលនទ្រព្យកំពុងមានការរីកចម្រើនខ្លាំង។ ...
ស៊ីវ ម៉េង
http://bit.ly/2w4IuPE
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការសាងសង់អគារដើម្បីការពារពីគ្រោះអគ្គីភ័យ
កាលពីថ្ងៃពុធ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអនុម័តសេចក្តីព្រាងអនុក្រឹត្យមួយ ដែលរៀបរាប់លំអិតអំពីច្បាប់សាងសង់អគារដើម្បីការពារពីគ្រោះអគ្គីភ័យ និងបទបញ្ញត្តិសម្រាប់អាជីវកម្មដែលលក់វត្ថុធាតុដើមដែលអាចឆេះបាន។ ...
ស្រាបៀរក្លែងក្លាយត្រូវបានបំផ្លាញចោល
កាលពីម្សិលមិញ អាជ្ញាធរបានបំផ្លាញស្រាបៀរក្លែងក្លាយជាង ១០០០ប្រអប់ បន្ទាប់ពីមានការវាយឆ្មក់ និងពាក្យបណ្តឹងរបស់អ្នកចែកចាយតែមួយគត់នៃស្រាបៀរយីហោនោះ។ ...
ឃួន ណារីម
http://www.khmertimeskh.com/5075187/fake-beer-destroyed/
ជនជាតិភាគតិចត្រូវបានបង្ខំឲ្យធ្វើដំណើរពីភូមិសេសាន
សមាជិកជនជាតិភាគតិចជាង ១០០នាក់ ត្រូវបានបង្ខំឲ្យធ្វើដំណើរ១២គីឡូម៉ែត្រកាលពីថ្ងៃពុធ ដើម្បីចាកចេញពីភូមិស្ទឹងត្រែងមួយដែលជិតនឹងត្រូវបានជន់លិចដោយទំនប់វារីអគ្គិសនីថ្មី និងបន្ទាប់ពីអាជ្ញាធរបានបិទផ្លូវ។ ... ...
អូន ភាព
https://www.cambodiadaily.com/news/minorities-forced-to-trek-from-sesan-village-132930/
មនុស្សម្នាក់លង់ទឹកស្លាប់ ខណៈមានទឹកជំនន់នៅខេត្តព្រះវិហារដែលបង្កឡើងដោយសារខ្យល់ព្យុះ
អាជ្ញាធរបានឲ្យដឹងកាលពីម្សិលមិញ យុវជនម្នាក់បានលង់ទឹកស្លាប់ និងប្រជាពលរដ្ឋយ៉ាងតិច៣០គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព នៅពេលកំរិតទឹកស្ទឹងសែនបានហក់ឡើងលើសកម្រិតប្រកាសអាសន្នជាង១ម៉ែត្រនៅខេត្តព្រះវិហារ ខណៈខេត្តយ៉ាងតិចចំនួន៥ទៀតបានរងការជន់លិចដោយសារខ្យល់ព្យុះត្រូពិចសុនកា (Sonca)។ ...
បេន សុខហ៊េន
http://www.cambodiadailykhmer.com/38325
ចំណូលពន្ធដារឆមាសទី១បានកើនឡើងដល់ជាង$១ពាន់លាន
កម្ពុជាបានប្រមូលចំណូលពន្ធបាន ១,១៩ពាន់លានដុល្លារក្នុងអំឡុងឆមាសទី១ឆ្នាំនេះ កើនឡើង៣២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ដែលភាគច្រើនដោយសារកំណើនពន្ធលើតម្លៃបន្ថែម និងពន្ធលើប្រាក់ចំណេញ។ ...
ហ៊ គីមសាយ
http://bit.ly/2uZADG0
ក្រុមហ៊ុន HAGL វៀតណាមព្រមប្រគល់ដីដូនតាឲ្យជនជាតិភាគតិច១១ភូមិវិញ
ក្រុមហ៊ុនវៀតណាម HAGL ដែលមានដីសម្បទានសេដ្ឋកិច្ចលើសពីច្បាប់របស់កម្ពុជាកំណត់ បានយល់ព្រមប្រគល់ភ្នំអារក្សចំនួន១៧ និងពង្រីកទីកប់សព ព្រមទាំងស្តារអូរ៨ កន្លែងឲ្យសហគមន៍ចំនួន១១ភូមិវិញ ក្រោមកិច្ចសម្របសម្រួលពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិដែលជាម្ចាស់ប្រាក់កម្ចីដល់ក្រុមហ៊ុននេះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2va6fth
សេចក្តីជូនដំណឹងដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ សមាគមមីក្រូហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសជម្រាបជូនដល់សមាជិក គ្រឹះស្ថានជាដៃគូ និងសាធារណជនថា៖សមាគមមីក្រូហិរញ្ញវត្ថុលើកកម្ពស់ការអនុវត្ត ក្រមស្តីពីការផ្តល់ឥណទានប្រកបដោយសមធម៌។គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់មិនអាចទទួលយកនួវ ...
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
កម្មវិធីទូរស័ព្ទដៃស្តីពីប្រវត្តិសាស្រ្តខ្មែរដំបូងគេត្រូវបានដាក់ឲ្យប្រើប្រាស់នៅលើ Android
កម្មវិធីទូរស័ព្ទដៃដំបូងគេបង្អស់ដែលផ្តល់ជូននូវព័ត៌មានអំពីប្រវត្តិសាស្ត្រដ៏ទូលំទូលាយ និងអន្តរកម្មរបស់ខ្មែរក្រហមត្រូវបានបង្កើតនៅថ្ងៃអង្គារ ដោយសង្ឃឹមថា កម្មវិធីនេះនឹងអាចបញ្ចប់ “ការបដិសេធជារួម” អំពីអំពើឃោរឃៅមួយចំនួនដែល ...
George Wright
https://www.cambodiadaily.com/news/first-khmer-rouge-history-mobile-app-released-on-android-132885/
សេចក្តីជូនដំណឹងស្តីពី ជំនួបពិភាក្សាការងាររវាង ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និង លោកជំទាវ អេឡែន ហ្គូលស្ទីន (Ellen Goldstein)
នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ អេឡែន ហ្គូលស្ទីន (Ellen Goldstein) ដែលត្រូវបានតែងតាំង និងចូលកាន់តំណែងជានាយកប្រចាំ ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ជនជាតិភាគតិចពី ៧ ខេត្តទៅគាំទ្រអ្នកមិនព្រមចេញពីតំបន់សង់ទំនប់
សហគមន៍ជនជាតិដើមភាគតិចជាង ២០០ នាក់មកពី ៧ ខេត្តបានជួបជុំគ្នាធ្វើសន្និសីទសារព័ត៌មាននៅតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរក្នុងភូមិក្បាលរមាស ដើម្បីគាំទ្រ និងបង្ហាញជំហរមិនព្រមចាកចេញពីភូមិឋាន ខណៈដែលមន្ត្រី UN ត្រូវបានរារាំងមិនឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2v4LYV7
យុទ្ធសាស្រ្តលើកកម្ពស់ប្រាក់រៀលកំពុងលេចរូបរាង
យុទ្ធសាស្ត្រលើកដំបូងរបស់ប្រទេសកម្ពុជាស្តីពី ការលើកកំពស់ប្រាក់រៀល នឹងត្រូវបានបញ្ចប់នៅខែក្រោយ ហើយនឹងត្រូវបញ្ជូនទៅគណៈកម្មាការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងអនុម័តនៅចុងឆ្នាំនេះ។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5074917/riel-strategy-takes-shape/
គម្រោងមានបំណងបញ្ជូនកុមារនៅតាមមណ្ឌលកុមារកំព្រាទៅរស់នៅជាមួយគ្រួសារវិញ
បើទៅបីជាពួកគេរស់នៅក្នុងមណ្ឌលកុមារកំព្រាក្តី ក៏កុមារប្រមាណ១៣.០០០នាក់នៅក្នុងកន្លែងមួយចំនួនទូទាំងប្រទេសយ៉ាងហោចណាស់មានឪពុកឬម្តាយនៅមានជីវិតដែរ។ ជាផ្នែកមួយនៃការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ក្នុងគោលនយោបាយរបស់រដ្ឋាភិបាលនៅក្នុងប្រទេសជាមួយមណ្ឌលកុមារកំព្រានោះ ក្រុមមន្ត្រីក្នុងខេត្តបាត់ដំបងកាលពីម្សិលមិញបានចាប់ផ្តើមកម្មវិធីសាកល្បងមួយក្នុងគោលបំណងបញ្ជូនកុមារឲ្យត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេវិញ។ ...
Janelle Retka និង ឆន ភារុណ
http://www.cambodiadailykhmer.com/38305
ប្រទេសអូស្រ្តាលីជឿជាក់ថាសមយុទ្ធយោធានឹងចាប់ផ្តើមឡើងវិញ
មន្ត្រីយោធាជាន់ខ្ពស់របស់អូស្ត្រាលីកាលពីម្សិលមិញបាននិយាយថា លោកសង្ឃឹមថាអូស្ត្រាលីនឹងបន្តធ្វើសមយុទ្ធជាមួយកម្ពុជាដើម្បីប្រឆាំងភេរវកម្មនៅឆ្នាំក្រោយ បន្ទាប់ពីសមយុទ្ធនេះត្រូវបានលុបចោលនៅឆ្នាំនេះ។ ...
ឃួន ណារីម
http://www.khmertimeskh.com/5074961/australia-confident-military-exercises-resume/
សាលារាជធានីនឹងវាស់ដីបឹងដែលពលរដ្ឋខ្លាចមានការបណ្តេញចេញ
អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឲ្យដឹងកាលពីម្សិលមិញថា សាលារាជធានីនឹងចាប់ផ្តើមវាស់វែងផ្ទះរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារដែលកំពុងស្វែងរកប័ណ្ណកម្មសិទ្ធិដីធ្លី ដើម្បីទប់ស្កាត់ការបណ្តេញដែលអាចកើតមានដោយសារគម្រោងអចលនទ្រព្យដ៏ធំមួយដែលចាក់លុបបឹងអស់ពីរ។ ...
សេក ឧត្តម
http://www.cambodiadailykhmer.com/38301


