​មេគង្គ​អាយ​ស៊ី​ធី​ខេ​ម​ ២០១៧៖ ការកាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូ​និក​សម្រាប់​អ្នកចូលរួម​ម្នាក់​ និង​រង្វាន់សម្រាប់​គំរូ​គម្រោង​

​ការ​គណនា​ការ​បញ្ចេញ​ឧស្ម័ន​កាបូ​និករ​បស់​អ្នកចូលរួម​ម្នាក់ៗ​ ដើម្បី​រំលឹក​ពួក​គេ​ពី​ការ​ទទួលខុសត្រូវ​ផ្នែក​បរិស្ថាន​ និង​សេចក្តី​ប្រកាស​ផ្តល់រង្វាន់​ជំនួយ​គ្រាប់ពូជ​ (Seed​ Grant​ Award​)​ សម្រាប់​គំរូ​គម្រោង​អភិវឌ្ឍន៍​គឺជា​ផ្នែក​សំខាន់​សម្រាប់​ថ្ងៃ​ដំបូង​នៃ​មេគង្គ​អាយ​ស៊ី​ធី​ខេ​ម​ ឆ្នាំ​២០១៧​។​

​ការព្យាយាម​ទូទាត់​ការ​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច

អ្នកចូលរួម​មក​ពី​ប្រទេស​ក្នុង​តំបន់ទន្លេ​មេគង្គ​ដែល​មាន​សមាជិក​ចំនួន​ ១៥​ នាក់​មក​ពី​ប្រទេស​កម្ពុជា​ ១២​ នាក់​មក​ពី​ឡាវ​ ១៣​ នាក់​មក​ពី​មី​យ៉ា​ន់​ម៉ា​ ១៧​ នាក់​មក​ពី​ប្រទេស​ថៃ​ និង​១៦​ នាក់​មក​ពី​ប្រទេស​វៀតណាម​ បាន​មក​ជួបជុំ​គ្នា​នៅ​ខេត្តសៀមរាប នៃ​ប្រទេស​កម្ពុជា​សម្រាប់​ចូលរួម​ក្នុង​ មេគង្គ​អាយ​ស៊ី​ធី​ខេ​ម​ ២០១៧​។​ ព្រឹត្តិការណ៍​នេះ​ក៏​បាន​ទទួល​ស្វាគមន៍​អ្នកចូលរួម​ ២​ នាក់​ មក​ពី​ប្រទេស​បង់​ក្លា​ដេ​ស​ដើម្បី​ចែករំលែក​ជំនាញ​របស់​ពួក​គេ​សម្រាប់​ការ​អភិវឌ្ឍ​។​

1

រូបថតទី១ - ផ្តល់ជូនដោយ​មេគង្គ​អាយ​ស៊ី​ធី​ខេ​ម

​នៅ​ពេល​អាហារ​ស្វាគមន៍​ពេល​ល្ងាច​ អ្នក​រៀបចំ​បង្ហាញ​ពី​ការ​គណនា​អំពី​ការ​បញ្ចេញ​កាបូនឌីអុកស៊ីត​ (CO2)​ ដោយ​សមាជិក​ម្នាក់ៗ​នៅ​ពេល​ជិះ​យន្តហោះ​មក​ចូលរួមកម្មវិធី​។

​អាស្រ័យ​ហេតុនេះ​ ផ្អែក​តាម​ចម្ងាយ​ហោះហើរ​ទៅ​កាន់​ខេត្តសៀមរាប​របស់​សមាជិក​ម្នាក់ៗ​ មក​ពី​ប្រទេស​កម្ពុជា​បញ្ចេញ​ឧស្ម័ន​កាបូ​និក​ ០,០៣​ តោន​ ឡាវ​ ០,១២​ តោន​មី​យ៉ា​ន់​ម៉ា​ ០,១៤​ តោន​ថៃ​ ០,០៥​ តោន​វៀតណាម​ ០,៣៣​ តោន​សម្រាប់​អ្នក​ដែល​មក​ពី​ហាណូយ​ និង​ ០,២៨​ តោន​សម្រាប់​អ្នក​ដែល​មក​ពី​ ទីក្រុង​ហូ​ជី​មិ​ញ​។

​ការ​គណនា​ឧស្ម័ន​កាបូ​និក​ អាច​ធ្វើ​ឡើង​តាម​រយៈ​ឧបករណ៍​អន​ឡាញ​ដូច​ជា​ ដាន​កាបូន​ ឬ​ កាបូ​នី​ហ្វា​យ​។​

2

រូបថតទី២ - ផ្តល់ជូនដោយ​មេគង្គ​អាយ​ស៊ី​ធី​ខេ​ម

​ទិន្នន័យ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​កាបូ​និក​រំលឹក​ដល់​អ្នកចូលរួម​ទាំងអស់​អំពី​ការ​ទទួលខុសត្រូវ​លើបរិស្ថាន​របស់​ពួក​គេ​ចាប់តាំងពី​ការ​អភិរក្ស​បរិស្ថាន​ ដែល​ជា​បញ្ហា​អភិវឌ្ឍន៍​សំខាន់​មួយ​នៅ​ក្នុង​តំបន់ទន្លេ​មេគង្គ​។​

​ជាមួយនឹង​ទិន្នន័យ​នេះ​ សម្រាប់​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូ​និក​ សមាជិក​របស់​មេគង្គ​អាយ​ស៊ី​ធី​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ដាំ​ ឬ​សន្សំ​ដើមឈើ​ ៣៥​ ដើម​។​

​លោក​ Nghia​ Bui​ ដែល​ជា​អ្នកចូលរួម​មក​ពី​ប្រទេស​វៀតណាម​បាន​និយាយ​ "​នេះ​គ្រាន់តែ​សម្រាប់​ជើង​ហោះហើរ​​ប៉ុណ្ណោះ​។​ មានរឿង​ជា​ច្រើន​ទៀត​ប្រសិនបើ​យើង​រាប់​ពី​អ្វី​ដែល​យើង​នឹង​ចំណាយ​ក្នុង​រយៈ​ពេល​ ៧​ថ្ងៃ​ នៃ​ការ​ជំរុំ​។​ ដូច្នេះ​ការ​ប្រើ​ឱកាស​នេះ​ដោយ​ឈ្លាសវៃ​សម​នឹង​ទទួល​បាន​នូវ​ទំហំ​ធំ​ដែល​យើង​បាន​បញ្ចេញ​"​។​

​ការ​រំឭក​ពី​ការ​ទទួលខុសត្រូវ​ផ្នែក​បរិស្ថាន​គឺជា​ទំនៀមទំលាប់​របស់​មេគង្គ​អាយ​ស៊ី​ធី​។​ នៅ​ក្នុង​ មេគង្គ​អាយ​ស៊ី​ធី​ ២០១៣​ ពួក​គេ​បាន​រៀបចំ​ក្រុម​រើស​សំរាម​ដើម្បី​សំអាត​ឆ្នេរសមុទ្រ​។​

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (អូឌីស៊ី)​ គឺជា​ដៃគូ​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​នេះ​នៅ​ឆ្នាំ​នេះ​។​ អង្គការអូឌីស៊ី​មាន​តួនាទី​​​ជាអ្នកប្រមូលផ្តុំ​មូលនិធិ​គណៈកម្មការ​ប្រឹក្សា​យោបល់​ ​វាគ្មិន​ក្នុង​កម្មវិធី​ អ្នក​រៀបចំ​កម្មវិធី​សិក្សា​ និង​​អ្នក​គាំ​ទ្រ​ការ​រៀបចំ​ភស្តុ​ភារ។​ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​អូ​ឌី​ស៊ី​បាន​ចែករំលែក​ថា "ក្រុម​ការ​ងារ​​របស់​អង្គការអូឌីស៊ីមានមោទនភាពខ្លាំងណាស់ ដែល​ត្រូវ​បាន​ជ្រើសរើស​ជាអ្នករៀបចំ​កម្មវិធីមេគង្គ​អាយ​ស៊ីធី ២០១៧ ដែលជាសិក្ខាសាលាលើកទីមួយធ្វើឡើងនៅខាងក្រៅប្រទេសថៃ ហើយ​យើង​សង្ឃឹម​យ៉ាង​មុត​មាំថា​ ​សិក្ខាសាលាបន្ទាប់នឹងដំណើរការយ៉ាងរលូននៅក្នុងឆ្នាំបន្ទាប់ៗ។"

3

រូបថតទី៣ - ផ្តល់ជូនដោយ​មេគង្គ​អាយ​ស៊ី​ធី​ខេ​ម

រង្វាន់​ជំនួយ​គ្រាប់ពូជដើម្បី​ជំរុញ​ការ​ច្នៃប្រឌិត​ក្នុង​តំបន់​

​នេះ​​គឺជា​ព្រឹត្តិការណ៍​ទី​ ៥​ នៅ​ក្នុង​ព្រឹត្តិការណ៍​បន្តបន្ទាប់​នៃ​មេគង្គ​អាយ​ស៊ី​ធី​តាំងពី​ឆ្នាំ​ ២០០៨​។​ ប្រធានបទ​នៅ​ឆ្នាំ​នេះ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ស្វែងរក​ដំណោះស្រាយ​សម្រាប់​បញ្ហា​អភិវឌ្ឍន៍​។​

​​នៅ​ក្នុង​សុន្ទរកថា​ស្វាគមន៍​របស់ ​លោក​ Norbert​ KLEIN​ ដែល​​ជាសមាជិកដើមមួយក្នុងក្រុមប្រឹក្សាភិបាល នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ​បាន​មាន​ប្រសាសន៍​ថា​ "​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មានវិទ្យា​មិន​ត្រឹមតែ​​ជា​បច្ចេកវិទ្យា​ប៉ុណ្ណោះ​ទេ ​តែ​ឧបករណ៍​ទាំងនោះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជាជំហាន​ថ្មី​ក្នុង​ទំនាក់​ទំនង​ដ៏​ធំ​ទូលាយ​។​ ការអនុវត្តច្នៃប្រឌិតសន្មតថា ​វាតែងតែមានចំណុចដែលមិនទាន់បានរកឃើញ​ដើម្បី​អនុវត្តន៍​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នា​ពេល​អនាគត​។​ ក្នុងអំឡុងពេល​ស​ប្តា​ហ៍​នេះ​ យើង​អាច​កសាងការត​ភ្ជាប់​ដើម្បី​បំពេញភារកិច្ច​នៃ​ការ​ច្នៃប្រឌិត​រួម​គ្នា ​ដូចដែល​ការ​អញ្ជើញ​សម្រាប់​ មេគង្គ​អាយ​ស៊ី​ធី​ ២០១៧បាន​បញ្ជាក់​ថា ​ពេល​នេះ​​យើងនឹង​ផ្តោត​លើ​ការ​សហការ​ឆ្លងព្រំដែន​។​ "​

​ចំណុច​សំខាន់​នៃ​ មេគង្គ​អាយ​ស៊ី​ធី​ ២០១៧​ ដែលគាំទ្រថវិកាដោយ SPIDER-​កម្មវិធី​របស់​ប្រទេស​ស៊ុ​យ​អែ​ត​សម្រាប់​វិស័យ​ ICT​ នៅ​ក្នុង​តំបន់​កំពុង​អភិវឌ្ឍន៍ និងដៃគូផ្សេងទៀត​ បើប្រៀបធៀប​នឹង​ព្រឹត្តិការណ៍​មុនៗ​ នៅ​ក្នុង​ព្រឹត្តិការណ៍​បន្តបន្ទាប់​នេះ​គឺថា​ អ្នក​រៀបចំ​បាន​សម្រេច​ផ្តល់រង្វាន់​ជំនួយ​គ្រាប់ពូជសម្រាប់​គំរូ​គម្រោង​ដ៏​ល្អ​បំផុត​ចំនួន​ ៥​ សម្រាប់​ប្រទេស​នីមួយៗ​ក្នុង​តំបន់​រួម​មាន​ ប្រទេស​ឡាវ​ កម្ពុជា​ មី​យ៉ា​ន់​ម៉ា​ វៀតណាម​ និង​ថៃ​។​ គម្រោងរង្វាន់​ជំនួយ​គ្រាប់ពូជ​នឹង​ត្រូវ​ប្រគល់​ជូន​គំរូ​គម្រោង​ ដែល​បាន​ជ្រើសរើស​ដោយ​គណៈកម្មាធិការ​ជ្រើស​រើស​នៅ​ការ​តាំងពិព័រណ៍​គម្រោង​ (Marketplace)​ នៅ​ថ្ងៃ​ទី​ ៤​ នៃ​មេគង្គ​អាយ​ស៊ី​ធី​ខេ​ម​ ២០១៧​។​ មាន​ ២៣​ គម្រោង​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​រួម​មាន​ ៣​ មក​ពី​កម្ពុជា​ ៤​ មក​ពី​ឡាវ​ ៤​ មក​ពី​មី​យ៉ា​ន់​ម៉ា​ ៤​ មក​ពី​ថៃ​ និង​ ៨​ មក​ពី​វៀតណាម​។​ គម្រោង​នេះ​នឹង​ត្រូវ​បាន​បោះ​ឆ្នោត​ដោយ​អ្នកចូលរួម​ទាំងអស់​ និង​គណៈកម្មាធិការ​ជ្រើសរើស​ ហើយ​រង្វាន់​ចំនួន​ ៣០០០​ ដុល្លារ​ក្នុង​មួយ​គម្រោង​នឹង​ត្រូវ​បាន​ផ្តល់​ឱ្យទៅ​ ៥​ គម្រោង​ដ៏​ល្អ​បំផុត​ពី​ប្រទេស​ជា​សមាជិក​ចំនួន​ ៥​។​

​យោង​តាម​លោកស្រី​ Pissmai​ Khanobdee​ ដែល​ជា​អ្នក​រៀបចំ​មក​ពី​ Thai​ Fund​ Foundation​ កម្មវិធីរង្វាន់​ជំនួយ​គ្រាប់ពូជជា​គំនិត​ផ្តួចផ្តើម​ដំបូង​របស់​មេគង្គ​អាយ​ស៊ី​ធី​ខេ​ម​ ដើម្បី​ជំរុញ​ការ​ច្នៃប្រឌិត​សង្គម​សម្រាប់​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​មេគង្គ​។​ លោកស្រី​បាន​មាន​ប្រសាសន៍​ថា​ "​យើង​សង្ឃឹមថានឹង​មានគំនិត​ផ្តួចផ្តើម​ទី​២​ ទី​៣​ និង​ទី​៤​ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​នៅ​ក្នុង​ព្រឹត្តិការណ៍​ មេគង្គ​អាយ​ស៊ី​ធី​ខេ​ម​ក្រោយៗ​ទៀត​សម្រាប់​ឆ្នាំ​ខាង​មុខ​នេះ​"​។​

សរសេរដោយ Lan​ Nguyen អ្នកចូលរួមមកពីប្រទេសវៀតណាម