សេចក្តីជូនដំណឹងស្តីពីការទូទាត់ប្រាក់ថ្លៃទឹកលម្អៀង

​នៅ​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៧​ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ បាន​ធ្វើការ​កែតម្រូវ​ការ​គណនា​តម្លៃ​ទឹក​ត្រឡប់​ទៅ​តាម​របៀប​គណនា​ចាស់​ហើយ​ និង​កំពុងធ្វើការ​ទូទាត់​សង​នូវ​ប្រាក់​ថ្លៃ​ទឹក​លម្អៀង​ជូន​អតិថិជន​វិញ​ តាម​២​ជម្រើស​ ដូច​ខាងក្រោម​៖

​ជម្រើស​ទី​១៖​ អតិថិជន​អាច​អញ្ជើញ​មក​ទទួល​សាច់ប្រាក់​នោះ​ដោយ​ផ្ទាល់​ នៅ​បញ្ជរ​បេឡា​ទទួល​ប្រាក់​ណាមួយ​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ រៀងរាល់ថ្ងៃ​ធ្វើការ​ពី​ម៉ោង​០៨ៈ​០០​ ដល់​ម៉ោង​ ១៦ៈ​០០​។​

​ជម្រើស​ទី​២៖​ ក្នុង​ករណី​អតិថិជន​មិន​បាន​មក​ទទួល​ទឹកប្រាក់​លម្អៀង​ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នឹង​កាត់កង​ទឹកប្រាក់​លម្អៀង​នេះ​ជាមួយ​ថ្លៃ​ប្រើប្រាស់​ទឹក​នៅ​វិក្កយបត្រ​បន្ទាប់​។​

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ

ទាញយក៖ pdf