ព័ត៌មាន
ផ្ទេរអ្នកទោស ៨០ នាក់ពីពន្ធនាគារខេត្តកំពង់ឆ្នាំង
មន្ត្រីពន្ធនាគារបានឲ្យដឹងថាអ្នកទោសចំនួន ៨០ នាក់ក្នុងចំណោម ៥៣១ នាក់នៅក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំងនឹងត្រូវផ្ទេរទៅកន្លែងផ្សេងនៅក្នុងសប្តារហ៍នេះដោយសារតែចំនួនអ្នកទោសមានការកើនឡើងបណ្តាលឲ្យពន្ធនាគារមានភាពចង្អៀតណែន និងពិបាកក្នុងការ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1IIkDUw
ឡាវចាប់ផ្តើមសង់ទំនប់វារីអគ្គិសនីដនសាហុង
ក្រុមហ៊ុនមេហ្គាហ្វឺស របស់ប្រទេសម៉ាឡេស៊ីកំពុងចាប់ផ្តើមដឹកជញ្ជូនគ្រឿងចក្រនិងឈូសឆាយចាក់ដីចូលទន្លេ ដើម្បីសាងសង់ទំនប់ វារីអគ្គិសនីដនសាហុង ដោយមិនខ្វល់ពីការរិះគន់និងផលប៉ះពាល់ដល់ធនធានធម្មជាតិ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ ៦០ លាននាក់ដែលរស់នៅតាម ...
ផាក់ ស៊ាងលី
http://bit.ly/1Hv8BTL
រោងចក្រលើកឡើងថា ខ្លួនមិនទទួលខុសត្រូវចំពោះការរងរបួសរបស់អ្នកតវ៉ាឡើយ
មេធាវីតំណាងរោងចក្រកាត់ដេរមួយក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កន្លែងដែលកម្មការិនីបួននាក់រងរបួសកាលពីសប្ដាហ៍មុន នៅពេលអ្នកបើកបររថយន្តធុនធំមួយគ្រឿងបានបុកចូលក្នុងក្រុមអ្នកតវ៉ានោះ បានមានប្រសាសន៍កាល ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/26166/
រយៈពេល ៦ ខែកុមារកើតជំងឺគ្រុនឈាមកើនឡើងទ្វេដង
មន្ដ្រីក្រសួងសុខាភិបាលបានឲ្យដឹងកាលពីម្សិលមិញថា ចំនួនកុមារកើតជំងឺគ្រុនឈាមក្នុងរយៈពេល ៦ ខែឆ្នាំនេះមានការកើនឡើងជិតទេ្វដងបើប្រៀបធៀបនឹងឆ្នាំទៅ ប៉ុន្តែចំនួននេះស្ថិតនៅក្រោមបន្ទាត់ប្រកាសអាសន្ននៅឡើយ។ ...
សែន ដាវីត
http://bit.ly/1HvivVw
រន្ទះបាញ់-ខ្យល់ព្យុះស្លាប់មនុស្ស ៥៦នាក់ របួស ១៦៦នាក់ ខូចខាតផ្ទះ ៧ពាន់ខ្នង
ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០១៥ នេះ ពលរដ្ឋខ្មែរយ៉ាងហោចណាស់ ៥៦ នាក់ បានស្លាប់ និង ១៦៦ នាក់ រងរបួសធ្ងន់ស្រាលហើយផ្ទះជាង ៧ ពាន់ខ្នង រងការខូចខាតដោយសារគ្រោះរន្ទះបាញ់ និងខ្យល់ព្យុះ។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ...
តាំង វីដា
http://bit.ly/1ROkFz9
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បើកប្រតិបត្តិការសេវាដឹកជញ្ជូន
កាល ពីម្សិលមិញ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចាប់ ផ្តើមបើកសេវាដឹកជញ្ជូនក្នុងតម្លៃ ...
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/26164/
រដ្ឋាភិបាលនឹងបញ្ឈប់ការហែក្បួនប្រឆាំងច្បាប់ស្តីអំពីអង្គការមិនមែនរដ្ឋាភិបាល ដោយប្រើគ្រប់មធ្យោបាយ
កាលពីម្សិលមិញ អង្គការមិនមែនរដ្ឋាភិបាលបានប្តេជ្ញានៅតែធ្វើហែក្បួនតវ៉ានៅក្នុង ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/26160/
ទោះបីជាមានការជំទាស់ពីគណបក្សសង្គ្រោះជាតិ ក៏រដ្ឋសភានៅតែអនុម័តការចំណាយថវិកាឆ្នាំ២០១៣
កាលពីម្សិលមិញ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន៦៧រូប បានអនុម័តចំណូល និងចំណាយរបស់រដ្ឋាភិបាលពីឆ្នាំ២០១៣ ទោះបីជាមានការជំទាស់ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៤៣រូប ដែលបានលើកឡើងថា ចំណូលដែលត្រូវបានរាយ ...
កម្ពុជាបង្កើតគណៈកម្មការទទួលយកពលករខែ្មរដែលថៃចាប់បញ្ជូនមកវិញ
អជ្ញាធរខេត្តបន្ទាយមានជ័យបានសម្រេចបង្កើតគណៈកម្មការ និងអនុគណៈកម្មការកាលពីសប្តាហ៍មុននេះដើម្បីទទួលពលករខ្មែរដែលភាគីថៃបានចាប់ និងដឹកជញ្ជូនតាមរថយន្តឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ ...
មុំ គន្ធា
http://bit.ly/1dtLMSl
អ្នកតវ៉ានៅក្រៅវិមានរដ្ឋសភា ទាមទារឲ្យបញ្ចប់ការអនុម័តច្បាប់អង្គការមិនមែនរដ្ឋាភិបាល
អង្គការសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមធ្វើបាតុកម្មរយៈពេល៣ថ្ងៃ ក្នុងគោលបំណងបញ្ឈប់ការអនុម័តច្បាប់មួយសំដៅគ្រប់គ្រងអង្គការមិនមែន រដ្ឋាភិបាល។ ការតវ៉ានេះ ត្រូវបានរំពឹងទុកថានឹងបន្តរហូតដល់ថ្ងៃអង្គារ។ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/protesters-outside-national-assembly-demand-end-to-ngo-law/2841530.html
ហ៊ុន សែន នៅតែរក្សាការគាំទ្រលើសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលដែលរឹតត្បិត
នាយករដ្ឋមន្ត្រី ហ៊ុន សែន រំលឹកថា លោកនឹងគាំទ្រសេចក្តីព្រាងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល ដែលបច្ចុប្បន្នស្ថិតក្រោមការពិនិត្យរបស់សភា បើទោះជាមានការជំទាស់ដែលអះអាងថា ច្បាប់នេះនឹងបង្អាក់កិច្ចការរបស់អង្គការមិនមែនរដ្ឋាភិបាល នៅក្នុងប្រទេសកម្ពុជា។ ...
បុគ្គលិកសារព័ត៌មាន RFA Khmer
http://bit.ly/1g4kaFy
ហ៊ុន សែន និង សម រង្សុី នឹងជួបពិភាក្សាអំពីច្បាប់អង្គការមិនមែនរដ្ឋាភិបាល
នាយករដ្ឋមន្ត្រី ហ៊ុន សែន និង មេដឹកនាំភាគតិចនៃរដ្ឋសភា សម រង្សុី នឹងជួបពិភាក្សាលើសេចក្តីព្រាងច្បាប់ចម្រូងចម្រាសស្តីពីអង្គការ មិនមែនរដ្ឋាភិបាល និងសមាគម និងសេចក្តីព្រាងច្បាប់ស្តីពីសហជីព។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/hun-sen-and-sam-rainsy-held-talk-on-ngos-law-8725
អ្នកជំនាញនិយាយថា៖ ហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ ជម្រើសហិរញ្ញវត្ថុតិច និងចំណាកស្រុកដើម្បីការងារ កំពុងតែធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពនាំអង្ករចេញរបស់កម្ពុជា
ប្រភពនៅក្នុងស្រុកបានស្រង់សម្តីរបស់អ្នកជំនាញថា កង្វះខាតរោងម៉ាសុីនកិនស្រូវ និងបរិក្ខាររក្សាទុក ជម្រើសហិរញ្ញវត្ថុតិចតួចនិងការក្ស័យធនរបស់កសិករតូចតាច ព្រមទាំងការធ្វើចំណាកស្រុករបស់កសិករជាបុរសក្នុងទ្រង់ទ្រាយធំទៅ ប្រទេសថៃនៅពេលថ្មីៗនេះ ...
បុគ្គលិកសារព័ត៌មាន Oryza
http://bit.ly/1NuGgeI
ផ្លូវនៅក្នុងប្រទេសកម្ពុជា ក្រោមជំនួយរបស់សាធារណរដ្ឋកូរ៉េ បើកឲ្យដំណើរការហើយ
កាលពីថ្ងៃច័ន្ទ ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា ផ្លូវនៅក្នុងប្រទេសកម្ពុជា ដែលសាងសង់ក្រោមកម្ចីអត្រាការប្រាក់ទាបពីសាធារណរដ្ឋកូរ៉េ បានបើកឲ្យដំណើរការហើយ។ ផ្លូវនៅជិតព្រំដែននៃប្រទេស វៀតណាម ភាគខាងត្បូងនៃប្រទេសកម្ពុជានេះ ...
បុគ្គលិកសារព័ត៌មាន Yonhap News
http://english.yonhapnews.co.kr/business/2015/06/29/0503000000AEN20150629005200320.html
ប្រទេសកម្ពុជា ប្រាប់ទៅបណ្តាប្រទេសបរទេស កំុឲ្យលូកដៃលើកិច្ចការពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាល និងសហជីព
កាលពីថ្ងៃអាទិត្យ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសប្រាប់ទៅបណ្តាប្រទេសបរទេស កុំឲ្យលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសលោក ពាក់ព័ន្ធនឹងការបង្កើតសេចក្តីព្រាងច្បាប់ស្តីពីអង្គការមិនមែន រដ្ឋាភិបាលនិងសមាគម និងស្តីពីសហជីពការងារ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/cambodia-tells-foreign-countries-not-to-interfere-in-affairs-over-ngo-trade-union-draft-bills-8724
គណបក្សប្រឆាំងកំពុងរៀបចំដាក់ឲ្យដំណើរការស្ថានីយ៍ទូរទស្សន៍
ប្រព័ន្ធផ្សព្វផ្សាយភាគច្រើនផ្តោតលើសមិទ្ធិផលរបស់រដ្ឋាភិបាល។ ទាំងនេះ គឺដោយសារតែស្ថានីយ៍ភាគច្រើនជារបស់សមាជិករដ្ឋាភិបាល ឬជាអ្នកគាំទ្ររដ្ឋាភិបាល។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិ កំពុងតែរៀបចំដាក់ឲ្យដំណើរការកម្មវិធីទូរទស្សន៍ផ្ទាល់ខ្លួនឯង បន្ទាប់ពីបាន ...
នៅ ពៅលក្ខិណា
http://www.voacambodia.com/content/opposition-working-toward-launch-of-television-station/2841562.html
ផែនការរបស់សហគ្រាសធនតូចនិងមធ្យម ដើម្បីភាពជោគជ័យនៅកម្ពុជា
គ្រូឯកទេសខាងទីផ្សារ បានលើកឡើងនៅក្នុងសិក្ខាសាលាមួយថា យុទ្ធ សាស្ត្រប្រព័ន្ធផ្សព្វផ្សាយល្អ គឺចាំបាច់សម្រាប់សហគ្រាសធនតូចនិងមធ្យមមកពីប្រទេសថៃ ជ្រៀតចូលទីផ្សារនៃប្រទេសកម្ពុជា។ សមភ័ព រិទ្ធីគល់ប្រាសិត ទីប្រឹក្សាប្រតិបត្តិ ...
Watchidranont Thongtep
http://www.nationmultimedia.com/business/SMEs-blueprint-for-success-in-Cambodia-30263300.htmlhttp://www.nationmultimedia.com/business/SMEs-blueprint-for-success-in-Cambodia-30263300.html
មនុស្សរាប់រយនាក់តវ៉ានៅមុខរដ្ឋសភាជំទាស់នឹងច្បាប់អង្គការមិនមែនរដ្ឋាភិបាល
អង្គការមិនមែនរដ្ឋាភិបាលបានប្រមូលផ្តុំមនុស្សប្រហែល៣០០នាក់មកជួបជុំគ្នានៅមុខរដ្ឋសភាកាលពីម្សិលមិញដើម្បីតវ៉ានឹងការអនុម័តច្បាប់ដែលនឹងបង្ខំឲ្យអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ និងសមាគមនានានៅក្នុងប្រទេសចុះឈ្មោះ និងដាក់របាយការណ៍ទៀងទាត់ទៅរដ្ឋាភិបាល។ អ្នករិះគន់សេចក្តីព្រាង ...
ទូរទស្សន៍ព្រះអាទិត្យនឹងបង្ហាញពីការពិត
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានសន្យាថានឹងដំណើរការទូរទស្សន៍ព្រះអាទិត្យរបស់គណបក្សឲ្យក្លាយទៅជាទូរទស្សន៍នាំមុខគេមួយដោយហ៊ានបង្ហាញពីការពិតនៅក្នុងសង្គមដែលរួមទាំងបញ្ហាព្រំដែនដែលកំពុងតែឡើងកម្តៅជនអន្តោប្រវេសន៍ ការបំផ្លាញព្រៃឈើ ការ ...
មាស សុខជា
http://bit.ly/1IEXwdq
បេក្ខជនរាប់ពាន់មឺុននាក់ចូលរួមប្រឡងភាសាកូរ៉េ ដោយសង្ឃឹមមានឱកាសបានធ្វើការនៅបរទេស
បេក្ខជនរាប់ពាន់មឺុននាក់បានសម្រុកមកកាន់វិទ្យាល័យ និងអនុវិទ្យាល័យនានាទូទាំង ...
ថៃបញ្ជូនអ្នកកាប់ឈើ១១នាក់ ត្រឡប់មកកម្ពុជាវិញ
បុរសចំនួន ១១នាក់ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ កាលពីម្សិលមិញ បន្ទាប់ពីពួកគេបានជាប់នៅក្នុងពន្ធនាគារប្រទេសថៃជាងមួយឆ្នាំ ដោយសារលួចកាប់ឈើខុសច្បាប់។ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/thais-send-back-11-loggers
ប៉ះទង្គិចជាមួយវៀតណាមរបួសជិត ២០ នាក់
យ៉ាងហោចណាស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ និងប្រជាពលរដ្ឋខ្មែរប្រមាណ ១០ នាក់ រួមនឹងជនជាតិវៀតណាម ៨ នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាមួយកាលពីម្សិលមិញនៅចំណុចបង្គោលព្រំដែនលេខ ២០៣ ក្នុងស្រុកកំពង់រោទិ៍ខណៈដែលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានដឹកនាំយុវជន ព្រះសង្ឃ និងពលរដ្ឋប្រមាណ ២០០ នាក់ ទៅពិនិត្យមើលបង្គោលព្រំដែន និងការ ...
មាស សុខជា និង តាំង វីដា
http://bit.ly/1QY5QPi
ព្រះសង្ឃនឹងធ្វើក្បួនដង្ហែទៅកាន់ព្រៃឡង់
សមណៈសកម្មជនព្រៃឈើ បុទ ប៊ុនតឹងបានឱ្យដឹងថា ព្រះសង្ឃជាង១០០អង្គមកពីទូទាំងខេត្តក្រុងនៃផ្ទៃប្រទេស នឹងជួបជុំគ្នានៅព្រៃឡង់ក្នុងថ្ងៃទី២ ខែកក្កដាចំនួនបួនថ្ងៃ មុនពេលចាកចេញទៅកាន់ទីក្រុងភ្នំពេញ ...
Pav Suy
http://www.khmertimeskh.com/news/12714/monks-to-march-to-save-prey-lang-forest/
ផ្ទុះហិង្សាពេលបោះឆ្នោតរើសប្រធានសហគមន៍កាណូត
យ៉ាងហោចណាស់ប្រជាសហគមន៍កាណូតទេសចរណ៍កំពង់ភ្លុក ៤ នាក់បានរងរបួស កាលពីថ្ងៃសៅរ៍បន្ទាប់ពីមានប្រជាពលរដ្ឋមួយក្រុមមកតវ៉ាប្រឆាំងហើយបានក្លាយជាអំពើហិង្សាខណៈប្រជាសហគមន៍កាណូតទេសចរណ៍កំពង់ភ្លុកកំពុងរៀបចំបោះឆ្នោតជ្រើសរើសប្រធានសហគមន៍កាណូតទេសចរណ៍កំពង់ភ្លុក ...
សែន ដាវីត
http://bit.ly/1GGKTgM