ក្រសួង​បរិស្ថាន​លុប​​ទីតាំង​បម្រុង​ចាក់​សំរាម​នៅ​ក្រុង​ប៉ៃលិន

ក្រសួង​បរិស្ថាន​បាន​សម្រេច​លុប​ចោល​​ទីលាន​បម្រុង​ទុក​សម្រាប់​ចាក់​សំរាម ៣៤ ហិកតា​ស្ថិត​ក្នុង​តំបន់​អភិរក្ស​សំឡូត​ដោយ​​បារម្ភ​ខ្លាច​​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ហើយ​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ​រក​ទីតាំង​ផ្សេង​ជំនួស​វិញ។

អាជ្ញាធរ​ខេត្ត​ប៉ៃលិន និង​មន្ទីរ​​បរិស្ថាន​ខេត្ត​កាលពី​ឆ្នាំ ២០១០ បាន​សម្រេច​យក​ដី​ទំហំ ៣៤ ហិកតា​ នៅ​តំបន់​​ព្រៃ​អភិរក្ស​សំឡូត​ស្ថិត​ក្នុង​ក្រុង​ប៉ៃលិន​ ទុក​សម្រាប់​ធ្វើ​ទីលាន​ចាក់​សំរាម​ហើយ​ផ្ទៃ​ដី​ព្រៃ​ ប្រហែល​ជា ២០ ហិកតា​ត្រូវ​បាន​​កាប់​ឆ្ការ​បើ​ទោះបី​ជា​មិន​ទាន់​មាន​ភ្លើង​ខៀវ​ពី​ក្រសួង​បរិស្ថាន​ក៏ដោយ។ …

ផាក់ ស៊ាងលី
http://bit.ly/1KC5XXs