មេបក្ស​ប្រឆាំង​ថា ​លោក​ ហ៊ុន ​សែន ​កំពុង​ប្រើ​វិធី​ស្រដៀង​ពួក ​ហ្វាស៊ីស

មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថា​កំពុង​ប្រើ​វិធី​ស្រដៀង​ពួក​ ហ្វាស៊ីស និង​ហាក់បី​ដូចជា​ចង់​រក​លេស​ធ្វើឲ្យ​មាន​អធម្មនុញ្ញ​ដើម្បី​កុំ​ឲ្យ​មាន​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​ ដោយ​បង្កើត​​ឲ្យ​មាន​អំពើ​ហិង្សា​កាន់តែ​ច្រើន​ ខណៈ​ដែល​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​ក៏​បាន​ប្រកាស​​បង្កើត​គណៈកម្មការ​​ពិសេស​​មួយ​ដើម្បី​​ធ្វើការ​ស៊ើបអង្កេត​ទៅលើ​អំពើ​ហិង្សា​វាយដំ​តំណាង​រាស្រ្ត​​គណបក្ស​ប្រឆាំង​ពីរ​រូប​បណ្តាល​ឲ្យ​​រងរបួស​ធ្ងន់​នៅពេល​មាន​​ការ​តវ៉ា​មួយ​​នៅ​មុខ​រដ្ឋសភា​កាលពី​ថ្ងៃ​ចន្ទ​។

លោក សម រង្ស៊ី ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់​ទុក​​ការ​វាយដំ​បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់​ទៅ​លើ​អ្នក​តំណាងរាស្ត្រ​ពីរ​រូប​របស់​លោក​គឺ​លោក ញ៉យ ចំរើន និង​​លោក គង់ សភា នេះ​ថា​ជា​ការ​សង​សឹក​ពី​សំណាក់​គណបក្ស​ប្រជាជន​ចំពោះ​បាតុកម្ម​ប្រឆាំង​​នឹង​​លោក ហ៊ុន សែន នៅ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​អាទិត្យ​ខណៈ​ពេល​​ដែល​លោក ហ៊ុន សែន បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទី​នោះ​។​ …

មាស សុខជា
http://bit.ly/1P3V6vy