ព័ត៌មាន
ការវិនិយោគអចលនទ្រព្យនៅបរទេសរបស់តៃវ៉ាន់សម្រាប់ឆ្នាំ២០១៥ទំនងជានឹងកើនឡើងខ្លាំង
ក្រុមហ៊ុនប្រឹក្សាការវិនិយោគរបស់ទីក្រុងតៃប៉ិបាននិយាយកាលពីថ្ងៃសៅរ៍ថា សម្រាប់ឆ្នាំ២០១៥នេះ ការវិនិយោគអចលនទ្រព្យនៅក្រៅប្រទេសរបស់តៃវ៉ាន់ទំនងជានឹងកើនឡើងគួរជាទីកត់សម្គាល់ នៅចំពេលដែលមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងទៅនឹងទីផ្សារក្រៅស្រុក ...
បុគ្គលិកសារព័ត៌មាន The China Post
http://www.chinapost.com.tw/taiwan/national/national-news/2015/02/23/429470/Taiwans-2015.htm
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនឹងជួបប្រធានសាលាដំបូងរាជធានីភ្នំពេញដែលត្រូវបណ្តេញចេញ
កាលពីថ្ងៃច័ន្ទ ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបាននិយាយថា ក្នុងសប្តាហ៍នេះ លោកនឹងជួបជាមួយនឹងប្រធានសាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវបានបណ្តេញចេញ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://www.thecambodiaherald.com/cambodia/anti-graft-chief-to-meet-ousted-phnom-penh-court-president-8222
កម្ពុជាស្វែងរកឲ្យមានការលើកលែងទោសដល់ស្ត្រីក្នុងពន្ធនាគារជាមួយនឹងកូន
បន្ទាប់ពីការចេញផ្សាយរបាយការណ៍ដោយអង្គការការពារសិទ្ធិមនុស្ស ដែលរិះគន់ថាអាជ្ញាធរមិនអើពើនឹងកុមារក្នុងពន្ធនាគារជាមួយនឹងម្តាយ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ហ៊ុន សែន និយាយកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលរបស់លោកនឹងស្នើសុំឲ្យមានការលើកលែងទោស ...
ម៉ម មុនីរតន៍
http://www.rfa.org/english/news/cambodia/pardons-for-jailed-women-with-children-02232015165148.html
កម្ពុជាយល់ព្រមគាំទ្រកងកម្លាំងរក្សាសន្តិភាពអាស៊ានស្នើដោយម៉ាឡេស៊ី
ប្រទេសកម្ពុជាបានយល់ព្រមគាំទ្រឲ្យមានការបង្កើតកងកម្លាំងរក្សា សន្តិភាពអាស៊ានស្នើដោយប្រទេសម៉ាឡេស៊ី ដែលកើតចេញពីកងកម្លាំងនៃប្រទេសទាំង១០របស់អាស៊ាន ដើម្បីបម្រើក្នុងក្របខណ្ឌនៃអង្គការសហប្រជាជាតិ។ ...
M. Kumar
http://www.thestar.com.my/News/Nation/2015/02/23/Asean-Hisham-Peackeeping/
អង្គភាពប្រឆាំងអំពើពុករលួយនិងក្រុមហ៊ុនចំនួន៩បានចុះអនុស្សរណៈយោគយល់គ្នាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ
កាលពីថ្ងៃច័ន្ទ អង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមហ៊ុនចំនួន៨ ព្រមទាំងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានចុះអនុស្សរណៈយោគយល់គ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងបង្កើតវប្បធម៌ បរិស្ថាន និងវិនិយោគតម្លាភាព។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://www.thecambodiaherald.com/cambodia/anti-corruption-unit-nine-companies-sign-mou-to-fight-corruption-8224
តុលាការក្រុងភ្នំពេញលើកពេលសវនាការទាក់ទិននឹងការប៉ះទង្គិចគ្នានៅទីលានប្រជាធិបតេយ្យ
តុលាការក្រុងភ្នំពេញបានលើកពេលសវនាការមនុស្ស១១នាក់ ដែលគ្រោងធ្វើនៅថ្ងៃនេះ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ គឺលោក មាជ សុវណ្ណារ៉ា ដែលជាប់ចោទពីបទកុបកម្ម និងបទល្មើសផ្សេងទៀតទាក់ទិននឹងការប៉ះទង្គិចគ្នា ...
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/22840/
ក្រុមហ៊ុនDenso ប្រកាសសាងសង់រោងចក្រ $១៩ លាន
ក្រុមហ៊ុន Denso Cambodia ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តបានប្រកាសពីការ សាងសង់រោងចក្រថ្មីមានតម្លៃ ១៩ លានដុល្លារនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដើម្បីលើកកម្ពស់ប្រព័ន្ធផលិតកម្ម និងការផ្គត់ផ្គង់ដើម្បីបង្កើនផលិតកម្មរថយន្តក្នុងតំបន់អាស៊ាន។ Denso Cambodia ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Denso Corporation មានមូលដ្ឋាននៅជប៉ុន ដែលជាដែល ...
ចាន់ មុយហុង
http://bit.ly/1DboERe
ក្រុមអ្នកភូមិមានកំហឹងនឹងការជីកដីស្រែរបស់ពួកគាត់ពីសំណាក់ក្រុមហ៊ុន
កាលពីថ្ងៃសៅរ៍ ក្រុមអ្នកភូមិខេត្តបន្ទាយមានជ័យបាន ធ្វើការតវ៉ាជំទាស់នឹងផែនការរបស់ ...
រោងចក្រអនុញ្ញាតឲ្យកម្មករដួលសន្លប់ឈប់បន្ត ២ ថ្ងៃបន្ថែមទៀត
ប្រធានរដ្ឋបាលរោងចក្រដេរស្បែកជើង Long Let Co;Ltd លោក ស៊ុន ម៉េង បានអះអាងកាលពីម្សិលមិញថា នៅព្រឹកថ្ងៃចន្ទនេះ កម្មករទាំងអស់ នឹងត្រូវត្រឡប់មកចូលធ្វើការជាធម្មតាវិញ លើកលែងតែកម្មករប្រមាណជាង ៤០ នាក់ ដែលបានដួលសន្លប់កាលពីរសៀលថ្ងៃសៅរ៍ ប៉ុណ្ណោះ ដែលនឹងត្រូវបានការអនុញ្ញាតឲ្យឈប់ ...
ឃុត សុភចរិយា
http://bit.ly/1z9UB7u
មនុស្សស្លាប់ ២៩នាក់ របួស ១៥១ នាក់ក្នុងរយៈពេលចូលឆ្នាំចិន-វៀតណាម ៤ថ្ងៃ
មនុស្សជិត ៣០ នាក់ត្រូវបានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ក្នុងរយៈពេល ៤ថ្ងៃ ប៉ុន្តែតួលេខឆ្នាំនេះមានការធ្លាក់ចុះជាងឆ្នាំមុនក្នុងរយៈពេលដូចគ្នា។ ...
មុំ គន្ធា
http://bit.ly/1zZWTXc
រដ្ឋាករទឹកនឹងខាតបង់ $២០ ម៉ឺនក្នុងមួយឆ្នាំ
ចំណូលរបស់ក្រុមហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) ដែលចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជានឹងថយចុះប្រមាណ ៨០០ លានរៀល (២០ ម៉ឺនដុល្លារ) ក្នុងមួយឆ្នាំៗតាមរយៈការអនុវត្តគម្រោងលក់ទឹកក្នុងតម្លៃអនុគ្រោះដល់អ្នកជួលផ្ទះ។ ការអនុវត្តគម្រោងសម្បទាននេះធ្វើឡើងបន្ទាប់ពីមាន ...
ហ៊ គឹមសាយ
http://bit.ly/1zZXwQj
កម្មករ៥០នាក់ដួលសន្លប់បន្ទាប់ពីឆេះម៉ាស៊ីននៅរោងចក្រស្បែកជើង
មន្ត្រីសហជីពម្នាក់បាននិយាយកាលពីម្សិលមិញ ថា កម្មការិនីប្រហែល៥០នាក់បានដួលសន្លប់ ...
អ្នកនាំពាក្យបដិសេធរឿងកាត់ប្រាក់បៀវត្សរ៍ពលទាហាន
កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញលិខិតច្រានចោលចំពោះការចោទប្រកាន់មន្ត្រីរបស់ខ្លួនម្នាក់ថា បានកាត់ប្រាក់ពីពលទាហានក្នុងម្នាក់ពី ១២ ទៅ ១៣ ម៉ឺនរៀល ដោយបានបញ្ជាក់ថា ប្រាក់ដែលកាត់នោះគឺជាប្រាក់ហូបឬប្រាក់ម្ហូប មិនមែនកាត់ប្រាក់បៀវត្សរ៍ដូចការ ...
ប៉ិច សុធារី
http://bit.ly/1zyExNW
អតីតប្រធានសាលាដំបូងរាជធានីឲ្យរថយន្តស៊េរីទំនើបដែលរឹបអូសបានទៅកូនប្រុសរបស់ខ្លួន
នគរបាលជាតិបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញ ថា អតីតប្រធានសាលាដំបូងរាជធានីដែលត្រូវបានដកតំណែងកាលពីសប្ដាហ៍មុន ជុំវិញការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយដ៏ធំបានឲ្យរថយន្ត ស៊េរីទំនើបមួយគ្រឿងទៅកូន ...
ភាពស្ទាក់ស្ទើររបស់រដ្ឋាភិបាលក្នុងការនិរទេសសកម្មជនអង្គការមាតាធម្មជាតិ
មន្ត្រីអន្តោប្រវេសន៍ម្នាក់បាននិយាយកាលពីម្សិលមិញថា នាយកដ្ឋានរបស់លោករង់ចាំបទបញ្ជាពីប្រធាននាយកដ្ឋានរបស់ខ្លួនមុន ឈានដល់ការបណ្ដេញសកម្មជនបរិស្ថានលោក អាឡិច ហ្គន់ហ្សាឡេស ដាវីដសុន(Alex Gonzalez-Davidson) ដែលទិដ្ឋាការរបស់លោកត្រូវរដ្ឋាភិបាលបដិសេធមិនបន្តឲ្យទេ បន្ទាប់ពីវាបានអស់ ...
ម៉ិច ដារ៉ា និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/22830/
រដ្ឋមន្ត្រីការបរទេសនៃប្រទេសហ្វាំងឡង់ប្តេជ្ញានឹងជួយប្រទេសកម្ពុជា
ក្នុងកំឡុងកិច្ចប្រជុំជាមួយនឹងនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រីការបរទេសនៃប្រទេសហ្វាំងឡង់ អេកគី ទូអូមីអូចា បាននិយាយកាលពីថ្ងៃពុធថា ប្រទេសហ្វាំងឡង់នឹងបន្តជួយប្រទេសកម្ពុជាលើគ្រប់វិស័យដើម្បី ចូលរួមចំណែកអភិវឌ្ឍប្រទេស ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/finlands-foreign-minister-vows-to-help-cambodia-8215
ប្រធានាធិបតីឡាវនឹងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជានៅសប្តាហ៍ក្រោយ
សេចក្តីប្រកាសព័ត៌មាននៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បាននិយាយកាលពីថ្ងៃសុក្រថា ប្រធានាធិបតីឡាវ ជុំម៉ាលី សាយ៉ាសន នឹងមកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ដើម្បីបង្កើនចំណងទាក់ទងនិងសហប្រតិបត្តិការទ្វេភាគី។ ...
បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=269307
ឧត្តមសេនីយ៍ត្រីមួយរូបត្រូវចាប់ខ្លួនពាក់ព័ន្ធករណីពុករលួយនៅសាលាដំបូងរាជធានីភ្នំពេញ
កាលពីយប់មិញ កងរាជអាវុធហត្ថខេត្ត តាកែវ បានចាប់ខ្លួនឧត្តមសេនីយ៍ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/22811/
ពលរដ្ឋរងគ្រោះដីធ្លីថ្មីកើនឡើងជាង ១ ម៉ឺនគ្រួសារ
អត្រាពលរដ្ឋរងផលប៉ះពាល់ដោយសារជម្លោះដីធ្លីថ្មី បានកើនឡើង ៣ ដងមានដល់ទៅជាង ១ ម៉ឺនគ្រួសារ ក្នុង ឆ្នាំ២០១៤ បើធៀបទៅនឹង ឆ្នាំ២០១៣ ដែលមានជាង ៣ ពាន់គ្រួសារដោយសារយន្តការដោះស្រាយវិវាទគ្មានប្រសិទ្ធភាព និងអំពើពុករលួយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការលីកាដូ ដែលធ្វើឡើងក្នុង ...
តាំង វីដា
http://bit.ly/1AqCePu