ការ​សិក្សា​មួយ​បង្ហាញ​ពី​កង្វះ​ការ​ថែទាំ​ចំពោះ​ជន​រង​គ្រោះ​

ខណៈ​ពេល​ដែល​សេវា​សុខភាព​ផ្លូវចិត្ត​មាន​សារៈសំខាន់​ក្នុង​ការ​ដំណើរ​នៃ​ការ​ធូរស្បើយ​ របស់​ជន​រង​គ្រោះ​ពី​ការ​ជួញដូរ​មនុស្ស​របស់​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ការ​មាក់ងាយ​ និង​ធនធាន​មាន​កម្រិត​ នៅ​តែ​ជា​ឧបសគ្គ​ក្នុង​ការ​ផ្តល់​ និង​ការ​ទទួល​បាន​សេវា​ទាំងនោះ​។​ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ ដែល​បាន​ចេញផ្សាយ​កាលពី​ម្សិលមិញ​។​ ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​ ត្រូវ​បាន​បោះពុម្ពផ្សាយ​នៅ​ក្នុង​ ទិនានុប្បវត្តិ​អន្តរជាតិ​នៃ​ប្រព័ន្ធ​សុខភាព​ផ្លូវចិត្ត​ ដែល​បាន​បង្ហាញ​ថា​ ការ​ទទួល​បាន​សេវា​សុខភាព​ផ្លូវចិត្ត​នៅ​ខ្សោយ​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ បញ្ហា​របៀប​ដែល​ប្រជាជន​កម្ពុជា​ស្វែងរក​ការ​ថែទាំ​ផង​ និង​សមត្ថភាព​នៅ​មាន​កម្រិត​របស់​ស្ថាប័ន​ដើម្បី​ព្យាបាល​ជន​រង​គ្រោះ​ពី​ការ​ជួញដូរ​នេះ​ផង​។​ …​

Rebecca Moss
http://www.phnompenhpost.com/national/care-lacking-victims-study