ព័ត៌មាន​

ក្រុមហ៊ុន​ចិន​គ្រោង​វិនិយោគ​ ២០០​លាន​ដុល្លារ​នៅកម្ពុជា

នាយកប្រតិបតិ្តក្រុមហ៊ុន Chong Chi Khong Group បាននិយាយថា ក្រុមហ៊ុនរបស់​ប្រទេសចិនមួយនេះ កំពុងគ្រោងធ្វើវិនិយោគទឹកប្រាក់ ២០០ លានដុល្លារនៅ​ក្នុងគំរោង​មួយចំនួន នៅប្រទេសកម្ពុជាក្នុងរយៈពេលប្រាំឆ្នាំដំបូង។ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald News
http://www.thecambodiaherald.com/cambodia/detail/1?page=13&token=NGFiMGI1NDc0ZmU

ក្រសួង​អប់រំ​នឹង​ប្តូរ​យុទ្ធសាស្ត្រ​នៃ​ការ​រៀបចំ​ប្រឡង​គ្រប់​កម្រិត

មន្ត្រី​ក្រសួង អប់រំ ឲ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ​សិក្សា​ថ្មី ២០១៤ នេះ​ទៅ ក្រសួង​នឹង​ផ្លាស់​ប្តូរ​វិធីសាស្ត្រ​នៃ​ការ​ប្រឡង​ឆមាស​ថ្នាក់​បឋម​ភូមិ​និង​ទុតិយភូមិ ដោយ​តម្រូវ​ឲ្យ​គ្រូ​ចេញ​វិញ្ញាសា​ដោយ​ខ្លួន​ឯង រួច​សរសេរ​ដាក់​លើ​ក្តារ​ខៀន​លែង​មាន​សំណៅ​ថត​ចម្លង​ទៀត​ដែល​ការ​ធ្វើ​នេះ ...

ឆាយ ច័ន្ទនីដា
http://postkhmer.com/index.php/national/1-national-news/108667-2014-01-02-03-06-35

សមាគម​​​គ្រូបង្រៀន​​​ឯករាជ្យ​​​កម្ពុជា​​​ត្រូវ​​​បានរងការ​​​គំរាម​​​​​​មិន​​​ឲ្យ​​​ធ្វើ​​​បាតុកម្ម​​​តាម​​​ការ​​​គ្រោង​​​ទុក​​​

កាល​​​ពីម្សិលមិញ​​​ ក្រសួង​​​មហា​​​ផ្ទៃ​​​​​​បាន​​​គំរាម​​​​​​​​​ដក​​​ហូត​​​អាជ្ញាប័ណ្ណ​​​​​​សមាគម​​ ...

អូន ភាព និង​ Colin Meyn
http://www.cambodiadailykhmer.com/news/8954/

អ្នករត់​ម៉ូតូ​ឌុប​និង​រ៉ឹម៉ក​ម៉ូតូ​កង់​បី​នាំ​គ្នា​តវ៉ា​នៅ​ក្នុងក្រុង​សៀម​រាប​ដើម្បី​ប្រឆាំង​នឹង​រថយន្ត​អគ្គិសនី

កាល​ពី​ម្សិលមិញ​ អ្នក​រត់​ម៉ូតូ​ឌុប​និង​រ៉ឹម៉ក​​ម៉ូតូ​​​កង់​បី​ប្រហែល​១.០០០​នាក់​ បាន​នាំ​គ្នា​តវ៉ា​​​​តាម​​​ផ្លូវ​ក្នុង​ក្រុង​សៀម​រាប​ដើម្បី​អំពាវ​នាវ​ឲ្យ​មាន​ការ​បញ្ចុះ​តម្លៃ​ប្រេង​ និងការ​ចេញ​បម្រាម ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/8974/

គម្រោង​ខ្សែ​កាប​អ៊ីនធឺណិត​ក្រោម​សមុទ្រ​ត្រូវ​ពន្យារ

ការ​ចាប់ផ្តើម​ប្រតិបត្តិការ​ខ្សែ​កាប​អ៊ីនធឺណិត​នៅ​ក្រោម​សមុទ្រ​ល្បឿន​លឿន​របស់​កម្ពុជា​ត្រូវ​ពន្យារ​ពេល​ដល់​ឆ្នាំ ២០១៥។ លោក Paul Blanche-Horgan អគ្គ​នាយក​ក្រុមហ៊ុន Ezecom ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​ឈាន​មុខ​គេ​របស់​កម្ពុជា​អះអាង កាល​ពី​ម្សិលមិញ​ថា គម្រោង​មាន​តម្លៃ ៨០ លាន​ដុល្លារ​អាមេរិក​នេះ អាច​នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​នៅ​ត្រីមាស ទី១ ឆ្នាំ ២០១៥។ ខ្សែ​កាប​ប្រវែង ១ ៤២៥ គីឡូម៉ែត្រ ...

Eddie Morton
http://postkhmer.com/index.php/business/business/108681-2014-01-02-04-09-20

កម្មករខ្លះចូលធ្វើការខណៈសហជីពបន្តកូដកម្ម

ខណៈដែលសហជីពនឹងចាប់ផ្តើមកូដកម្មជាថ្មីនៅថ្ងៃនេះ ​​កម្មកររាប់ពាន់នាក់​គ្រោង​វិល​ត្រលប់​​​ចូលធ្វើ​ការវិញដោយសារមូលហេតុហរិញ្ញវត្ថុមិនមែនដោយសារតែ​ខ្វែងគំនិតគ្នា​ជាមួយសហជីពឡើយ។ ក្រសួងការងារ កាលពីថ្ងៃច័ន្ទបានបង្គាប់ឲ្យមេដឹកនាំ​សហជីពបញ្ឈប់​កូដកម្មទូទាំងប្រ​ទេស​ដែល​បាន​ចាប់ផ្តើមកាលពី៩ថ្ងៃមុន បន្ទាប់ពីគណៈកម្មាធិការប្រឹក្សាការងាររបស់ក្រសួងបាន​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​ប្រចាំ​ខែ​ ក្នុងឆ្នាំនេះចំនួន៩៥ដុល្លារដែល​តិចជាងការ​ទាមទារ​របស់កម្មករ។ ក្នុងសប្តាហ៏នេះ​ក្រសួង​​បានបន្ថែម ៥ ដុល្លារទៀតលើប្រាក់ឈ្នួលអប្បបរិមា ដែលឥលូវនេះឡើងដល់ ១០០​ដុល្លារក្នុង​មួយខែ។ ...

មុំ គន្ធា
http://www.phnompenhpost.com/national/workers-quietly-trickle-back

ប្រទះ​ឃើញ​ឈើ​ប្រណីត​ជាង ១០០ ដុំ

ឈើ​ប្រណីត​ជាង ១០០ ដុំ​ដែល​មាន​តម្លៃ​ប្រមាណ​ជា ១ ម៉ឺន​ដុល្លារ​អាមេរិក ត្រូវ​បាន​ក្រុម​ល្បាត​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ប្រទះ​ឃើញ​កាល​ពី​ម្សិលមិញ បន្ទាប់​ពី​ត្រូវ​បាន​គេ​កាប់​និង​យក​ទៅ​គរ​ទុក​បម្រុង​ដឹក​ចេញ​ទៅ​លក់​នៅ​ប្រទេស វៀតណាម។ ...

ផាក់ ស៊ាងលី
http://postkhmer.com/index.php/national/1-national-news/108664-2014-01-02-02-34-59

ចោទប្រកាន់​បុរសបីនាក់​ពី​បទកាប់ឈើ​ខុស​ច្បាប់​ក្នុង​ដែន​ជម្រក​សត្វព្រៃ​​ក្នុង​ខេត្ត​ពោធិ៍សាត់

ក្រុម​មន្ត្រី​បាន​និយាយ​កាលពីម្សិល​មិញ​ថា កាលពីថ្ងៃ​អង្គារ​សាលា​ដំបូង​ខេត្ត​ពោធិ៍​​សាត់ បាន​ចោទ​ប្រកាន់​បុរស​បីនាក់​ពី​បទ​​រាន​ដីព្រៃ​ខុស​ច្បាប់​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ដែល​​ត្រូវ​បាន​ការ​ពារ​ ហើយ​អាជ្ញា​ធរ​កំពុង​​តាម​ចាប់​ខ្លួន ...

ឃួន ណារីម
http://www.cambodiadailykhmer.com/news/8970/

កំណើន​​ភ្ញៀវ​​ទេសចរ​​នៅ​​តាម​​តំបន់​​ឆ្នេរ​ ឆ្នាំ​​២០១៣​ កើន​​ឡើង

មន្ត្រី​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ទស្សនា​នៅ​តំបន់​ឆ្នេរ​របស់​កម្ពុជា​នៅ​ឆ្នាំ ២០១៣ បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ តំបន់​ឆ្នេរ​គ្រប​ដណ្ដប់​លើ​ខេត្ត ៤ រួម​មាន ខេត្ត ព្រះ​សីហនុ កំពត កែប និង​ខេត្ត កោះកុង។​ ចំនួន​ភ្ញៀវ​ទេសចរ​សរុប​បាន​មក​ដល់​តំបន់​ឆ្នេរ​នេះ​កាល​ពី​ឆ្នាំ ២០១៣ បាន​កើន ...

ចាន់ មុយហុង
http://postkhmer.com/index.php/business/business/108678-2014-01-02-04-02-34

ក្រុម​ហ៊ុន​ចិន​ពីរ​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​គ្នា​លើ​គម្រោង​សាង​សង់​ផ្លូវ​ដែក​ប្រវែង​៤០០​គីឡូ​ម៉ែត្រ​

ក្រុម​ហ៊ុន​ចិន​ពីរ​ កាល​ពី​ម្សិល​មិញ ​បា​នចុះ​ហត្ថលេខា លើ​អនុ​ស្សរណៈ​ នៃ​ការ​យោគ​​យល់​គ្នា​​មួយ​ ក្រោម​អធិបតីភាព​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណ​ ការ​ និង​ដឹក​ជញ្ជូ​ន​ ដើម្បី​ចាប់​ផ្តើម​ប្រតិ​បត្តិការគម្រោង​​ដ៏​ធំមួយ​ នា​ឆ្នាំ​ក្រោ​យ​  ...

Sun Mesa and Simon Lewis
http://www.cambodiadailykhmer.com/business/11320/

ករណី​ឆ្លង​និង​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ឈាម​និង​ជំងឺ​គ្រុន​ចាញ់​​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ២០១៣

យោង​តាម​តួ​លេខ​ថ្មី​បំផុត​ពី​ក្រសួង​សុខា​​ភិបាល​ឲ្យ​ដឹង​ថា​ ការ​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​​​ឈាម​ និង​គ្រុន​ចាញ់​ បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ឆ្នាំ​នេះ​បើ​ធៀប​​​​​នឹងរយៈ​ពេល​​​ដូច​គ្នា ...

ផន បុប្ផា
http://www.cambodiadailykhmer.com/news/8932/

ពលរដ្ឋ អមលាំង ដាក់​​ញត្តិ​​​ទៅ​​តុលាការ​​ឲ្យ​​បញ្ឈប់​​ចេញ​​ដីកា

ប្រជា​ពលរដ្ឋ​មក​ពី​ឃុំ អមលាំង ស្រុក ថ្ពង ខេត្ត កំពង់ស្ពឺ ប្រមាណ​ជា ២០០ នាក់ ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ជាមួយ​ក្រុមហ៊ុន ស្ករ​ស​ភ្នំពេញ របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា បាន​នាំ​គ្នា​ឡើង​មក​តុលាការ​ខេត្ត​ដើម្បី​ដាក់​ញត្តិ​ទាមទារ សុំ​ឲ្យ​បញ្ឈប់​បិទ​ការ​កោះ​ហៅ និង​ដីកា​តាម​ចាប់​ខ្លួន​ពលរដ្ឋ​ទាក់​ទិន​ទៅ​នឹង ...

ម៉ៃ ទិត្យថារ៉ា
http://postkhmer.com/index.php/national/1-national-news/108578-2013-12-31-03-55-51

ពល​​រដ្ឋ​ឆ្លង​ដែន​​ចូល​​ទៅ​កាប់​​ឈើ​​ក្រញូង​​កើន​​ឡើង​

ពលរដ្ឋខ្មែរជាង២០នាក់ផ្សេងទៀតត្រូវបានទាហានថៃចាប់ខ្លួន​ បន្ទាប់ពីពួក​គេឆ្លងដែន​ខុសច្បាប់ តាមខេត្តឧត្តរមានជ័យចូលទៅកាប់ឈើក្នុងទឹកដីថៃកាលពីចុងសប្តាហ៏មុន ខណៈ ដែលចំនួន អ្នកស្លាប់ដោយសារទាហានថៃបាញ់បានកើនឡើង​ជាង២០ភាគ​រយ​ក្នុងឆ្នាំ២០១៣នេះ។ លោក ស្រី ណារ៉េន មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុកខេត្តបានអោយដឹងថា ប្រជា​ពល​រដ្ឋ​ខ្មែរ​ ​ចំនួន៣៨នាក់ត្រូវបានទាហានថៃបាញ់ស្លាប់ គិតចាប់តាំងពីខែមករាដល់​ខែធ្នូ​ឆ្នាំ​២០១៣​នេះ​​បន្ទាប់ពីពួកគេឆ្លងដែនតាមខេត្តឧត្តរមានជ័យ ចូលទៅ​កាប់និង​ដឹក​ជញ្ជូនឈើ​ក្រញូងខុសក្នុង ច្បាប់ទឹកដីថៃ។ ...

ផាក ស៊ាងលី
http://postkhmer.com/index.php/national/1-national-news/108578-2013-12-31-03-55-51

កម្ពុជា​នឹង​អង្កេត​ប្រជាសាស្ត្រ​នៅ​ខែ មិថុនា

អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា ក្នុង​ឆ្នាំ ២០១៤ នឹង​ចាប់​ផ្តើម​ធ្វើ​នៅ​ខែ មិថុនា ឆ្នាំ​ក្រោយ​នេះ នៅ​ក្នុង​ភូមិ​ចំនួន ៦១១ និង​សម្ភាស ១៦៥០០ គ្រួសារ ដើម្បី​ស្វែង​រក​ទិន្នន័យ​មូលដ្ឋាន​ទាក់ទង​នឹង​បញ្ហា​សុខភាព​មាតា​និង​ទារក ការ​រៀបចំ​ផែនការ​គ្រួសារ​អត្រា​មរណភាព និង​បញ្ហា​ទាក់ទង​សុខភាព​ផ្សេង​ទៀត។ ...

ឆាយ ច័ន្ទនីដា
http://postkhmer.com/index.php/national/1-national-news/108574-2013-12-31-03-38-07

ផ្ទុះ​ការ​តវ៉ា​ដើម្បី​ទាមទារ​ឲ្យ​ទម្លាក់​តម្លៃ​ប្រេងសាំង

រលក​នៃ​ការ​តវ៉ា​ទាមទារ​នៅ​កម្ពុជា​បាន​ផ្ទុះ​ឡើង​ដោយ​ឡែកៗ​ពី​គ្នា ស្ទើរ​គ្រប់​មជ្ឈដ្ឋាន​នៅ ពេល​នេះ ស្រប​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើន​ការ​តវ៉ា​កាន់​តែ​ខ្លាំង​ឡើងៗ​ដើម្បី​ទាមទារ​បោះឆ្នោត​ឡើង​វិញ​។ កាលពី​ថ្ងៃ​ម្សិលមិញ ចលនា​តវ៉ា​មួយ​ទៀត​បាន​ផ្ទុះ​ឡើង នោះ​គឺ ...

ហ៊ គីមសាយ
http://postkhmer.com/index.php/business/business/108517-2013-12-30-04-03-09

រ៉ូយ៉ាល់​គ្រុប​ចុះ​កិច្ចព្រមព្រៀង​ទិញ​ជីគីមី​ពី​វៀតណាម​

ក្រុមហ៊ុន​ជី Nitrogen Chemicals & Fertilizer Cambodia Ltd ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខេមបូឌា បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​ជី​កសិកម្ម ជាមួយ​ក្រុមហ៊ុន Dap Vinchen Limited និង​ក្រុមហ៊ុន Petrovietnam Fertilizer & Chemicals របស់​ប្រទេស​វៀតណាម​ដើម្បី​ជំរុញ​វិស័យ​កសិកម្ម​នៅ កម្ពុជា​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ដ្រី​ជាន់​ខ្ពស់​មកពី​ក្រុមហ៊ុន Nitrogen Chemicals កាលពី​ម្សិលមិញ។ កិច្ចព្រមព្រៀង​នេះ​ត្រូវ បាន​ចុះ​ហត្ថលេខា​ក្នុង​ចំណោម​កិច្ចព្រមព្រៀង​៨​ទៀត ក្នុង ...

ចាន់ មុយហុង
http://postkhmer.com/index.php/business/business/108521-2013-12-30-04-13-53

លោក​ សូណង់ដូ​ ផ្អាក​​ការ​តវ៉ា ខណៈ​សហគមន៍ បឹងកក់-បុរី​កីឡា ធ្វើ​ការ​តវ៉ា

លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ កាល​ពី​ម្សិលមិញ​បាន​លុប​ចោល​ភ្លាមៗ នូវ​គម្រោង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ក្រសួង ព័ត៌មាន ដំឡើង​កម្លាំង ផ្សាយ​វិទ្យុ​នេះ និង​ការ​សុំ​ផ្តល់​កាណាល់​ផ្សាយ​ទូរទស្សន៍​មួយ បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ​ច្រាន​ចោល​ការ​ជូន​ដំណឹង​ពី​ការ​ធ្វើ​បាតុកម្ម​នេះ។ លោក សូណង់ដូ បាន​ថ្លែង​ថា៖ «សាលា​រាជធានី​ភ្នំពេញ​បាន ...

ឃុត សុភចរិយា
http://postkhmer.com/index.php/national/1-national-news/108500-2013-12-30-02-39-25

ស​មា​គ​ម​ ​G​M​A​​C៖​ ​រោ​ង​ច​ក្របិទទ្វារ​រហូត​ទាល់​តែ​មាន​ការ​ធានា​សុវត្ថិភាព​រោង​ចក្រ​និង​បុគ្គលិក​

សមាគមរោងចក្រកាត់ដេរ និងស្បែកជើងកម្ពុជា (GMAC) បានឲ្យដឹងកាលពីម្សិលមិញថា រោងចក្រកាត់ដេរជាង ៤០០ នៅក្នុងប្រទេសកម្ពុជា នឹងនៅតែបិទទា្វររហូតទាល់តែរដ្ឋា​ភិបាលនិង សហជីពដែលធ្វើកូដកម្មអាចធានាសុវត្ថិភាពរបស់រោងចក្រទាំងនេះ ព្រមទាំង​កម្មករទាំងអស់ដែលចង់ធ្វើការ។​ ...

អូន ភាព
http://www.cambodiadaily.com/news/factories-closed-until-safety-guaranteed-49749/

រោងចក្រកាត់ដេរកម្ពុជាព្យាយាមដោះស្រាយបញ្ហាកម្មករមិនទាន់គ្រប់អាយុ

នោះក្នុងទីក្រុងឆ្នេរសមុទ្រស្ងប់ស្ងាត់ លីម លឿង និយាយថា នាងបានចំណាយពេល ៨០​ម៉ោង​ ក្នុងមូយសប្តាហ៏ដោយបិទបាតស្បែកជើងនៅក្នុងរោងចក្រមួយដែលបំរើការ​អោយ​ក្រុមហ៊ុនជាច្រើនរូមបញ្ចូលទាំងក្រុមហ៊ុនផលិតស្បែកជើងជប៉ុន អេហ្ស៊ិក ខប​​ប៉ូ​រេសិន។ រោងចក្រនេះជឿជាក់ថាអ្នកនាង លីម គឺមានអាយុយ៉ាងតិច១៨ឆ្នាំ។​ ...

Kate O' Keeffe
http://online.wsj.com/news/articles/SB10001424052702303799404579287353595133592

សុវត្ថិភាព​នៅលើ​ផ្លូវដែក​ត្រូវបាន​ពង្រឹង​ឡើងវិញ បន្ទាប់ពី​សេវាកម្ម​មួយ​នេះ​កំពុងតែ​មមាញឹក​ខ្លាំង​

ភ្នំពេញ​៖ ក្រសួង​សាធារណៈការ និង​ជញ្ជូន​កម្ពុជា បានចាប់ផ្តើម​ពង្រឹង​ពី​សុវត្ថិភាព​ធ្វើចរា ចរ​នៅ​ផ្លូវដែក ខណៈដែល​ប្រព័ន្ធ​ដឹកជញ្ជូន​មួយ​នេះ​កំពុង​មមាញឹក​ខ្លាំង ហើយ​មាន​ផល ចំណេញ​ច្រើនជាង​សេវាកម្ម​ដឹកជញ្ជូន​ផ្សេងទៀត​។​ ​ក្រុម​ អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​ជាច្រើន បានរួម​គ្នា​គិតគូរ​ពី​សុវត្ថិភាព​លើ​មធ្យោបាយ​ដឹក ជញ្ជូន​តាមផ្លូវ​ដែក ខណៈដែល​ខ្សែ​រថភ្លើង​ពី​ភ្នំពេញ​ទៅកាន់ ...

សហគមន៍​ពាណិជ្ជកម្ម​នៅ​មិន​ទាន់​យល់​ពី​មហិច្ឆតា AEC

សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) នឹង​កាត់​បន្ថយ​ការិយាធិបតេយ្យ និង​អនុញ្ញាត​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​កាន់​តែ​សេរី​រវាង​ប្រទេស​ជា​សមាជិក​ទាំង ១០ របស់​ប្លុក​នេះ។ ទោះ​បី​យ៉ាង​នេះ​ក្តី របាយ​ការណ៍​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​រក​ឃើញ​ថា ក្រុមហ៊ុន​ជាច្រើន​នៅ​ក្នុង​តំបន់​នេះ​មិន​បាន​ដឹង​ពី​ភាព​ឋិតថេរ​របស់ AEC នេះ ...

Eddie Morton
http://postkhmer.com/index.php/business/business/108292--aec

បក្ស​ប្រឆាំង​និង​សហជីព​ជំរុញ​ឲ្យ​កម្មករ​រួម​គ្នា​ទាមទារ​ប្រាក់​ឈ្នួល​ឲ្យ​បាន $ ១៦០

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​សហភាព​សហជីព​កម្ពុជា កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​ធ្វើ​ការ​អំពាវនាវ​ដល់​កម្មករ​នៅ​ខេត្ត ស្វាយរៀង និង​នៅ​ទូទាំង​ប្រទេស ឲ្យ​បន្ត​ធ្វើ​ការ​តវ៉ា និង​ត្រៀម​ធ្វើ​ការ​តវ៉ា ដើម្បី​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​បាន​ដល់ ១៦០ ដុល្លារ ក្នុង​មួយ​ខែ ខណៈ​ដែល​រដ្ឋាភិបាល តំណាង​រោងចក្រ និង​សហជីព នឹង​ជួប​ប្រជុំ​គ្នា ...

មុំ គន្ធា
http://postkhmer.com/index.php/national/1-national-news/108267-2013-12-24-03-04-08

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

NHXb5
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!