សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ត្រូវ​បាន​រិះគន់​លើ​ការ​វិនិយោគ​រំលោភ​បំពាន​

​កាលពី​ថ្ងៃ​ម្សិលមិញ​ ក្រុម​អង្គការសិទ្ធិមនុស្ស​ បាន​ពាំនាំ​គោលបំណង​ដោយ​បាន​គូសបញ្ជាក់​នូវ​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម​ដែល​ត្រូវ​បាន​ចោទប្រកាន់​កាប់​ឈើ​ខុសច្បាប់​ និង​រំលោភ​ដីធ្លី​នៅ​ក្នុង​ខេត្ត​រតនគីរី​ជា​គម្រូ​ចម្បង​មួយ​ ទៅ​កាន់​ផ្នែក​វិស័យ​ឯកជន​នៃ​ធនាគារពិភពលោក​ សម្រាប់​ការ​វិនិយោគ​លើ​ក្រុមហ៊ុន​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​។​ ​នៅ​ក្នុង​របាយការណ៍​មួយ​ដែល​មាន​ចំណងជើង​ថា​ "​ការ​រង​ទុក្ខ​របស់​អ្នក​ដទៃ​"​ ដែល​ធ្វើ​ឡើង​ដោយ​ អង្គការ​អុក​ស្វា​ម​ រួម​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ផ្សេង​ទៀត​ ដូច​ជា​ អង្គការ​គ្លូ​ប​ប៊​ល​វីត​ណែ​ស​ និង​អង្គការ​សមធម៌​កម្ពុជា​ បាន​បង្ហាញ​ថា​ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (IFC)​ មាន​ "​គណនេយ្យ​ភាព​តិចតួច​"​ សម្រាប់​ការ​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​ចូល​ក្នុង​ធនាគារ​ មូលនិធិ​ការពារ​ហានិភ័យ​ និង​មូលនិធិ​អន្ដរការី​ផ្សេងៗ​ទៀត​ ដែល​ត្រូវ​បាន​ផ្ដល់​ទៅ​ឱ្យ​គម្រោង​ទទួលខុសត្រូវ​ចំពោះ​ការ​រំលោភ​បំពាន​បែប​នេះ​។​ ...​

Alice Cuddy
http://www.phnompenhpost.com/national/ifc-criticised-abusive-investments