ប្រធាន​អង្គការ​លីកាដូ​​លើក​ឡើង​ថា ច្បាប់សញ្ជាតិ​ជះ​ឥទ្ធិពល​ លើ​សេចក្តី​សម្រេច​របស់ ​គ.ជ.ប.

លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ដែល​កាលពី​​ថ្ងៃ​អង្គារ បាន​ច្រាន​ចោល​ការ​ជ្រើស​តាំង​លោកស្រី​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ ការ​បោះ​ឆ្នោត​នោះ​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃពុធ​ថា ការ​ហាម​ឃាត់​មិន​ឲ្យ​មាន​សញ្ជាតិ​ពីរ​នៅ​ក្នុង​ស្ថាប័ន​នោះ​ ធ្វើ​ឲ្យ​លោកស្រី​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​យក​តួនាទី​នោះ​។ …

អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/23943/