ព័ត៌មាន​

​ដី​៣​កន្លែង​ត្រូវ​បា​នបំ​ប្លែង​ពី​ទ្រព្យសម្បត្តិ​រដ្ឋ​ទៅ​ឯកជន​

​រដ្ឋាភិបាល​បាន​បំប្លែង​ដី​ចំនួន​៣​កន្លែង​ ក្នុង​រាជធានី​ភ្នំពេញ​ពី​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ទៅ​ជា​ទ្រព្យសម្បត្តិ​ឯកជន​រួម​មាន​ដី​មួយ​កន្លែង​នៅ​តាម​មហាវិថី​ព្រះ​មុនី​វង្ស​ ដែល​ត្រូវ​បាន​ប្រគល់​មួយ​ផ្នែក​ទៅ​ឱ្យ​ក្រុមហ៊ុន​របស់​កូនប្រសា​អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន ...

ម៉ិច ដារ៉ា និង Daphne Chen
http://bit.ly/2kX314D

ជនជាតិ​កម្ពុជា​ ៩ ​នាក់​ត្រូវ​បញ្ជូន​ពី​អាមេរិក​ នៅ​ថ្ងៃ​នេះ

​ជនជាតិ​កម្ពុជា​ ៩ ​នាក់​ដែល​ត្រូវ​បាន​និរទេស​ពី​អាមេរិក​​បាន​មក​ដល់​រាជធានី​ភ្នំពេញ​នៅ​​ថ្ងៃ​នេះ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ចៅក្រម​អាមេរិក​ម្នាក់​បាន​ផ្អាក​បណ្តោះអាសន្ន​ចំពោះ​ជើង​ហោះហើរ​​មួយ​ដែល​គ្រោង​ដឹក​អ្នក​និរទេស​​ជនជាតិ​កម្ពុជា​ជាង​ ៥០ ​នាក់ ...

Daphne Chen និង ឆាយ ច័ន្ទនីដា
http://bit.ly/2Ba3eZb

លោក​ ហ៊ុន សែន ​មិន​ឲ្យ​ឡើង​ថ្លៃ​ផ្ទះ​ដែល​កម្មករ​កាត់ដេរ​ជួល​ឆ្នាំ​ ២០១៨

កាលពី​ម្សិលមិញ​ក្នុង​ជំនួប​ជាមួយ​កម្មករ-កម្មការិនី​រោងចក្រ​កាត់ដេរ​​ប្រមាណ​ ១៦០០០ ​នាក់​ក្នុង​ភូមិ​ទួលពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិសែនជ័យ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​រំឭក​សាជាថ្មី​ទៀត​ដល់​ម្ចាស់​ផ្ទះ​ជួល​មិន​ឲ្យ​ដំឡើង​ថ្លៃ​នៅ​ក្នុង​ឆ្នាំ​ ២០១៨ ​នេះ​ទេ​។ ...

យន់ ស៊ីនាត
http://bit.ly/2DlyR3p

គ្រួសារដែលមានវិវាទដីធ្លីនៅក្នុងខេត្តព្រះវិហារឃាត់ត្រាក់ទ័រមិនអោយឈូសឆាយ

ក្នុងខេត្តព្រះវិហារ​ អ្នកតំណាងគ្រួសារចំនួន ៤០ ដែលបានជាប់គាំងក្នុងវិវាទដីធ្លី ជាមួយក្រុមហ៊ុនស្ករអំពៅ បានឃាត់ត្រាក់ទ័រមិនអោយឈូសឆាយដី ដែលអ្នកភូមិបានអះអាងថា ជាកម្មសិទិ្ធរបស់ពួកគាត់។ ទន្ទឹមនឹងនេះ គ្រួសារចំនួន ៥០ ទៀត ដែលមានវិវាទដីធ្លីនៅក្នុងខេត្តកោះកុង បានដាក់សំណើរទៅអភិបាលខេត្ត។ ...

សុទ្ធ គឹមសឿន
http://www.phnompenhpost.com/national/preah-vihear-land-dispute-families-block-tractors

មាន​ការ​ស្នើ​ឲ្យ​ព្យួរ​អាសនៈ​កម្ពុជា ​នៅ​​អង្គការ​សហប្រជាជាតិ

ក្រុម​អ្នក​នយោបាយ និង​សមាជិក​អង្គការ​សង្គម​ស៊ីវិល​នៅ​ទីក្រុង​ ញូវយ៉ក ​បាន​អំពាវនាវ​ឱ្យ​អង្គការ​សហប្រជាជាតិ​ចាត់​វិធានការ​ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឡើង​វិញ​ដោយ​ត្រូវ​ស្នើ​ឲ្យ​ព្យួរ​អាសនៈ​របស់​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ ហើយ​ត្រូវ​ចាប់​ផ្តើម​បេសកកម្ម​ស្វែងរក​ការពិត​មួយ​នៅ ...

Leonie Kijewski
http://bit.ly/2kt2R5J

លោក​ ហ៊ុន សែន ប្រកាស​ឈប់​ជ្រលក់​មាត់​នឹង​បក្ស​ប្រឆាំង​តែ​បើក​ផ្លូវ​ឲ្យ​មន្ត្រី​បក្ស​ចូល​ស្រុក

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ពី​ម្សិលមិញ​បាន​ប្រកាស​ឈប់​ជ្រលក់​មាត់​ ឬ​ផ្តល់​យោបល់​អំពី​ការ​បង្កើត​គណបក្ស​ថ្មី​សម្រាប់​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​ក្រោយ បន្ទាប់ពី​មាន​ប្រតិកម្ម​ហើយ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មន្ត្រី​ ១១៨ ​រូប​ដែល​ភៀស​ខ្លួន​ទៅ​ក្រៅ ...

បែន សុខហ៊ាន
http://bit.ly/2BafrNn

នាយក​រដ្ឋ​មន្ត្រី​ គ្រោង​បង្កើត​ធនាគារ​រដ្ឋ​ថ្មី​មួយ ​ដើម្បី​គាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម

លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​បង្ហាញ​ផែនការ​ក្នុងការ​បង្កើត​ធនាគារ​រដ្ឋ​ថ្មី​មួយ​ទៀត ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ដើម្បី​ដំណើរការ​រោងចក្រ​កែច្នៃ​នៅ​កម្ពុជា​ដោយ​គ្រោង​ចំណាយ​ទុនវិនិយោគ ១០០​លាន​ដុល្លារ​។ ...

ហ៊ គីមសាយ
http://bit.ly/2B9oCxB

ក្រសួង​នឹង​ស្នើ​កែ​ច្បាប់​ ដើម្បី​ផ្តន្ទាទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ

​ក្រសួង​មហាផ្ទៃ​នឹង​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​ដើម្បី​កំណត់​ពី​ការ​ដាក់​ទោសទណ្ឌ​ទៅ​លើ​អ្នក​ដែល​ប្រមាថ​ដល់​អង្គព្រះមហាក្សត្រ ដែល​ការ​ស្នើ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​និយាយ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ ហើយ​ក្រមព្រហ្មទណ្ឌ​ពុំ​ទាន់​មាន​មាត្រា​ណា​មួយ​ដែល​ចែង​អំពី​ការ ...

នៀម ឆេង
http://bit.ly/2kSnKqc

​ប្រទេស​ចិន​នឹង​ផ្តល់​ថវិកា​ចំនួន​ ៧​ លាន​ដុល្លារ​

​ប្រទេស​ចិន​នឹង​ផ្តល់​ឱ្យ​ប្រទេស​កម្ពុជា​នូវ​ទឹកប្រាក់​ចំនួន​ជាង​ ៧​ លាន​ដុល្លារ​នៅ​ថ្ងៃនេះ​ ដើម្បី​អនុវត្ត​គម្រោង​ជា​ច្រើន​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​លើ​គម្រោង​នៃ​មូលនិធិ​ពិសេស​មេគង្គ​-​ឡាន​ឆាង​។​ លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/5097272/china-provide-funds-7-million/

ជប៉ុន​ផ្តល់​ប្រាក់​សម្រាប់​សាងសង់វិទ្យាស្ថានគរុកោសល្យ

​​ជប៉ុន​បាន​ផ្ដល់​ប្រាក់​ប្រហែល​ ២៨​ លាន​ដុល្លា​ ជា​ជំនួយ​សម្រាប់​ការ​សាងសង់វិទ្យាស្ថានគរុកោសល្យ​។​ ពិធី​ចុះ​កិច្ចព្រមព្រៀង​នេះ​បាន​ធ្វើ​ឡើង​កាលពី​ម្សិលមិញ​ នៅ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​។​ ...

ឃួន ណារីម
http://www.khmertimeskh.com/5097270/japan-grants-cash-teacher-schools/

កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ឡាវ​ក្នុង​ការ​នាំ​ចូល​អគ្គិសនី​

អគ្គិសនី​កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ឡាវ​ ក្នុង​ការ​នាំ​ចូល​អគ្គិសនី​ចំនួន​ ១១៥​ គីឡូវ៉ាត់​ ពី​ប្រទេស​ឡាវ​មក​កាន់​ខេត្តព្រះវិហារ​ និង​ប​ញ្ចូ​ន​ទៅ​ខេត្តកំពង់ធំ​ និង​ឧត្តរមានជ័យ​។​ ...

មុំ សុភ័ណ
http://www.khmertimeskh.com/5097268/agreement-laos-import-electricity/

​នគរូបនីយកម្ម​នាំ​មក​នូវ​ឱកាស​ និង​ការ​ប្រកួតប្រជែង​

​យោង​តាម​របាយការណ៍​របស់​ ធនាគារពិភពលោក​ ដែល​បាន​ចេញផ្សាយ​កាលពី​ម្សិលមិញ​បានអោយ​ដឹង​ថា​ ការ​រីក​ដុះដាល់​នៃ​នគ​រូ​ម​នី​យ​កម្ម​ដ៏​ឆាប់រហ័ស​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ក្នុង​ទ​ស្សវត៍​ចុង​ក្រោយ​នេះ​ បាន​បង្កើត​ការងារ​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ ប៉ុន្តែ ...

ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/5097220/urbanisation-brings-opportunities-challenges/

ជនបរទេសជាង ២.៣០០ នាក់ត្រូវបាននិរទេស

រហូតមកដល់ពេលនេះ ការបង្ក្រាបរបស់រដ្ឋាភិបាលលើជនអន្តោប្រវេសន៍ខុសច្បាប់បានធ្វើឱ្យមនុស្សជាង ២.៣០០ នាក់ត្រូវបាននិរទេស និងហាមឃាត់ជាអចិន្ត្រៃយ៍ពីប្រទេសកម្ពុជា។ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/5097266/2300-foreigners-deported/

ផ្ទះរាប់រយខ្នងបានរងការខូចខាតដោយសារខ្យល់ព្យុះ

ផ្ទះជាង ៧០០ ខ្នង និងសាលារៀនចំនួន ៣ ត្រូវរងផលប៉ះពាល់ដោយខ្យល់ព្យុះក្នុងរយៈពេល ៣ ថ្ងៃកន្លងមកនេះនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោក សរ កក្កដា អភិបាលស្រុកបាននិយាយថា ព្យុះបានកើតឡើងពីថ្ងៃចន្ទដល់ថ្ងៃអង្គារនៅតាមឃុំចំនួនបី។ ...

មុំ គន្ធា
http://www.khmertimeskh.com/5097271/hundreds-homes-damaged-storms/

ព្រៃកោងកាងកំពុងរងការបំផ្លាញដោយបូមខ្សាច់ដាក់

មន្រ្តីអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលបានអះអាងថាឧកញ៉ាមួយរូបអាចនៅពីក្រោយខ្នងនៃការលួចបូមខ្សាច់ចាក់លុបតំបន់ជម្រលមច្ជា និងព្រៃកោងកាងយ៉ាងហោចណាស់ចំនួន២ហិកតាដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោម។ ...

ផាក់ ស៊ាងលី
http://bit.ly/2CNTGDG

ក្រុមហ៊ុនអូស្រ្តាលីរំពឹងថានឹងទទួលបានអាជ្ញាប័ណ្ណរុករករ៉ែនៅខេត្តមណ្ឌលគិរីឆាប់ៗនេះ

ក្រុមហ៊ុនរុករករ៉ែអូស្ត្រាលី Emerald Resources បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនកំពុងធ្វើឱ្យមានដំណើរវិជ្ជមានឆ្ពោះទៅរកការ​ទទួល​បាន​អាជ្ញាប័ណ្ណពេញលេញ និងមូលនិធិដល់គម្រោងរ៉ែ​មាស​អូរខ្វាវ​នៅក្នុងខេត្តមណ្ឌលគិរីជាមួយនឹងអាជ្ញាប័ណ្ណដែលគេរំពឹងថា នឹងទទួលបាននៅប៉ុន្មានសប្ដាហ៍ខាងមុខ។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/australian-firm-expects-licence-soon-mondulkiri-gold-mine

ក្រសួង​ការពារ​ជាតិ​ប្រតិកម្ម​នឹង​លោក​ លឺ ឡាយស្រេង

ក្រសួង​ការពារ​ជាតិ​បាន​ប្រតិកម្ម​នឹង​លោក​​ លឺ ឡាយស្រេង អតីត​ឧបនាយក​រដ្ឋមន្ត្រី​ក្រោយពី​លោក​បាន​ស្នើឲ្យ​ពលរដ្ឋ​ក្រោក​ឈរ​តវ៉ា​នឹង​រដ្ឋាភិបាល​ដោយ​ស្នើ​កងកម្លាំង​ប្រដាប់​អាវុធ​កុំ​ឲ្យ​បាញ់​ប្រហារ​លើ​ពលរដ្ឋ​ខ្លួន​ឯង​ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​កងទ័ព​បញ្ជាក់​ថា​ដាច់ខាត​កងទ័ព​មិន​អាច ...

នៀម ឆេង
http://bit.ly/2BCDlSZ

រដ្ឋាភិបាល​ជំរុញ​ឲ្យ SME ចាប់​យក​អាជីវកម្ម​ឌីជីថល​ ដើម្បី​ការ​ប្រកួត​ប្រជែង

រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម ​(SME) ចាប់​យក​ការ​ប្រើ​ប្រាស់​ឌីជីថល​ដើម្បី​បង្កើន​អាជីវកម្ម និង​ការ​ប្រកួត​ប្រជែង​របស់​ខ្លួន​នៅ​ក្នុង​កំណើន​តម្រូវ​ការ ទីផ្សារ​ទាំង​ក្នុង​ស្រុក និង​ក្នុង​តំបន់​។ ...

ចេង សុខហ័ង
http://bit.ly/2kNOiZG

​អ្នក​តវ៉ា​បញ្ឈប់​ការ​បិទផ្លូវ​

​កម្មករ​កាត់ដេរ​នៅ​រោងចក្រ​ ហ្គា​វ័ន​ អា​ផា​រៀល​ ក្នុង​ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​បាន​យល់ព្រម​បញ្ឈប់​ការ​បិទផ្លូវ​ឆ្ពោះទៅ​កាន់​រោងចក្រ​ក្នុង​រយៈពេល​ ១៥​ ថ្ងៃ​ខាង​មុខ​ ដោយ​ពួក​គេ​រង់ចាំ​ដំណោះស្រាយ​សម្រាប់​ជម្លោះ​ការងារ​របស់​ខ្លួន​ពី​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។​ ...

មុំ គន្ធា
http://www.khmertimeskh.com/5096984/protesters-stop-blocking-road/

​ជំនួយ​ចំនួន​ ៥៥​ លាន​ដុល្លារ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ និង​ជំងឺរបេង​

​រដ្ឋាភិបាល​ និង​មូលនិធិ​សកល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជំនួយ​ដែល​មាន​ទឹកប្រាក់​ជាង​ ៥៥​ លាន​ដុល្លារ​ ដើម្បី​អនុវត្ត​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍​ និង​ជំងឺរបេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ឆ្នាំ​ ២០១៨​ ដល់​ឆ្នាំ​ ២០២០​។​ ​ ...

ប៉ិច សុធារី
http://www.khmertimeskh.com/5097032/55m-grant-fight-hiv-tb/

CMAC បានដោះមីនច្រើនជាង ៣៧០០០ គ្រាប់

យោងតាមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាបានឱ្យដឹងថា គ្រាប់មីនមិនទាន់ផ្ទុះ និងគ្រាប់បែកផ្ទុះចំនួនជាង​ ៣៧.០០០ គ្រាប់ត្រូវបានគេរកឃើញ និងកំទេចចោលនៅឆ្នាំនេះ។ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/5096823/37000-bombs-destroyed-cmac/

​របាយការណ៍​វាយតម្លៃ​សុចរិត​ភាព​ធុរកិច្ច​

​អង្គការ​តម្លាភាព​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​បាន​ចេញផ្សាយ​របាយការណ៍​ស្ដី​ពី​ ការ​វាយតម្លៃ​អំពី​សុចរិត​ភាព​ធុរកិច្ច​ថ្នាក់​ជាតិ​ ជា​លើក​ដំបូង​របស់​ខ្លួន​ ដែល​មាន​គោលបំណង​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ និង​លើកកម្ពស់​បរិយាកាស​ធុរកិច្ច​ជា​រួម​នៅ​ក្នុង​ប្រទេស​។​ ​ ...

ឃួន ណារីម
http://www.khmertimeskh.com/5096822/report-targets-corrupt-business/

ស៊ុតសត្វអណ្ដើកជិតផុតពូជត្រូវបានគេរកឃើញ

ស៊ុតចំនួន ១៩ របស់សត្វ​កន្ធាយ​ក្បាល​កង្កែប​ដែលជាប្រភេទសត្វជិតផុតពូជត្រូវបានអ្នកអភិរក្សប្រទះឃើញក្នុងសំបុករបស់វា នៅលើវាលខ្សាច់តាមដងទន្លេមេគង្គ ចន្លោះខេត្តក្រចេះ និងស្ទឹងត្រែង។​ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/5096987/endangered-turtles-eggs-found/

MRC៖​ ការ​សង់​ទំនប់​វា​រី​អគ្គិសនី​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កម្ពុជា​

ការ​អភិវឌ្ឍ​វា​រី​អគ្គិសនី​នឹង​ទំនងជា​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ជា​ពិសេស​ផល​ប៉ះពាល់​ទៅ​លើ​វិស័យ​ជលផល​ និង​កសិករ​ដែល​ធ្វើស្រែ​។​ នេះ​បើ​តាម​លទ្ធផល​រក​ឃើញ​សំខាន់ៗ​ពី​គណកម្មាធិការ​ទន្លេមេគង្គ​ (MRC)​ ដែល​បាន​បង្ហាញ​កាលពី ...

Alessandro Marazzi Sassoon
http://bit.ly/2CIc1Sx

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

EhJLJ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!