ព័ត៌មាន​

RMA រំពឹង​ថា​ការ​លក់​ម៉ាស៊ីន​ប្រមូល​ផល​អំពៅ​នឹង​កើន

ខណៈ​ឧស្សាហកម្ម​ដាំ​អំពៅ​នៅ​កម្ពុជា​មាន​ការ​កើនឡើង​ក្រុមហ៊ុន RMA រំពឹង​ថា​ការ​លក់​គ្រឿង​ចក្រ​សម្រាប់​កសិឧស្សាហកម្ម​នេះ​នឹង​ទទួល​បាន​ កំណើន។ នេះ​បើ​តាម​លោក Mike Quin ប្រធាន​ផ្នែក​គ្រប់គ្រង​នៅ​ក្រុមហ៊ុន RMA បាន​ថ្លែង​កាលពី​ម្សិលមិញ​ក្នុង​សិក្ខា​សាលា​ស្តី​ពី​ដំណាំ​អំពៅ​នៅ​សណ្ឋាគារ​ភ្នំពេញ។ ...

ចេង សុខហ័ង
http://bit.ly/26wkbI8

អ្នកដោះមីនកម្ពុជាបានជួបសមភាគីថៃ

មន្ត្រីជាន់ខ្ពស់​មក​ពី​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​របស់​ប្រទេស​ថៃ​ កំពុង​ធ្វើ​ទស្សនា​ជា​សម​ភាគី​របស់​ខ្លួន​នៅ​កម្ពុជា​ក្នុង​ស​ប្តា​ហ៍​នេះ​ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ការ​អភិវឌ្ឍ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រសើរ​ដើម្បី​កម្ចាត់​មីន​ឱ្យ​អស់ពី​តំបន់​នៅ ...

វង្ស សុុខហេង
http://www.phnompenhpost.com/national/cambodian-deminers-meet-thai-counterparts

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ព្រមាន​ពី​ផលវិបាក​នៃ​គ្រោះ​រាំង​ស្ងួត​

ក្រសួងសុខាភិបាល​បាន​រំពឹង​ទុក​ពី​គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​ជម្ងឺ​និង​បញ្ហា​កម្តៅ​ក្នុងឆ្នាំនេះ​ ជា​លិទ្ធ​ផល​នៃ​ អាកាសធាតុ​ក្តៅ​ខ្លាំង​ដែល​ប្រទេស​កម្ពុជា​កំពុង​នឹង​ជួប​ប្រទះ​ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​សាធារណៈ​ ជា​សេរី​មួ​ួ​យ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង ...

ប៊ុន សេងគង់ និង Igor Kossov
http://www.phnompenhpost.com/national/health-ministry-warns-droughts-consequences

សហព័ន្ធមើលឃើញការបើកផ្លូវនៃប្រព័ន្ធឌីជីថល

ក្រុម​អ្នក​ចូល​ចិត្ត​ប្រើប្រាស់​ប្រ​ព​៧​ន្ធ​ឌី​ជី​ថ​ល​វ័យក្មេង​នៅ​កម្ពុជា​ គឺជា​ច្រក​ផ្លូវ​មួយ​ដើម្បី​ទៅ​កាន់​ទីផ្សារ​ប្រព័ន្ធ​ឌី​ជី​ថលស​កល​ នេះ​បើ​យោង​តាម​ប្រធាន​សហព័ន្ធ​ICT​កម្ពុជា​ លោក​ Steven​ Path​ ដែល​លោក​បាន​ធ្វើការ​ប៉ាន់ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/24307/federation-sees-opening-on-digital-path/

អាជ្ញាធរហាម​ឃាត់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឱ្យ​​​​ដំឡើង​អង់តែន

អាជ្ញាធរ​​ក្នុង​ក្រុង​​តាខ្មៅ​ ខេត្ត​កណ្ដាល​បាន​​ហាម​ឃាត់​​គណបក្ស​ សង្គ្រោះជាតិ​មិន​ឲ្យ​ដំឡើង​អង់តែន​ទូរទស្សន៍​នៅ​លើ​ដី​​ដែល​​ពួកគេ​បាន​ទិញ ​នៅទីនោះទុក​​សម្រាប់​ស្ថានីយ​​​​ទូរទស្សន៍​គាំទ្រ​គណបក្ស​ប្រឆាំង​លើក​ ដំបូង​ក្នុង​ប្រទេស​ ...

គុច ណារ៉េន និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/31272/

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ក្រសួង​អប់រំ បង្កើន​ថវិកា​លើ​ការ​អភិវឌ្ឍ​សាលា​រៀន

អង្គការ​សង្គម​ស៊ី​វិល​ចង់​ឲ្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បង្កើន​ថវិកា​លើ​ការ​អភិវឌ្ឍ​សាលារៀន​ឲ្យ​បាន​លើស​ពី​២០​ភាគរយ​ខណៈ​ដែល​បញ្ហា​នៅ​មាន​ចំពោះ​សាលា​នៅ​កម្ពុជា​នៅឡើយ​ប៉ុន្តែ​មន្ត្រី​ក្រសួង​ថា​ការ​បង្កើន​ថវិកា​លើ​វិស័យ​នេះ​ អាស្រ័យ​លើ ...

មុំ គន្ធា
http://bit.ly/1NBFZvq

សហព័ន្ធរុស្ស៊ីនឹងជយយដល់ការពារប្រាសាទព្រះវិហារ

ប្រទេស​រុ​ស្ស៊ី​គ្រោង​នឹង​ចូលរួម​ក្នុង​គណៈ​ក​ម្មា​ការ​សំរបសំរួល​អន្ដរជាតិ​ ដើម្បី​ការពារ​ និង​អភិវឌ្ឍ​តំបន់​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះវិហារ​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ជា​ផ្លូវការ​មួយ​កាលពី​ម្សិលមិញ​។​ ​ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/24313/russian-federation-to-help-safeguard-preah-vihear/

គ្រោះថ្នាក់​ចរាចរ​របួស​កម្ម​ការ​នី​កាត់ដេរ​១៨​នាក់​ បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​

​កម្ម​ការ​នី​កាត់ដេរ​ចំនួន​១៨​រូប​ត្រូវ​បា​នប​ញ្ជូ​ល​ទៅ​កាន់​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ពុធ​នេះ​ បន្ទាប់​ពី​រថយន្ត​ធន់​ធ្ងន់​ ដែល​ពួក​គេ​ បាន​ជិះ​ត្រូវ​បាន​ក្រឡាប់​ក្នុង​ខេត្ត​កំពង់​ស្ពី​ក្រោយ​ពី​បែក​កង់​ក្រោយ​ទាំង​ពីរ​ នេះ ...

ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/commuting-accident-sends-18-garment-workers-to-hospital-111851/

ក្រសួងព្យាយាមជួយសង្គ្រោះដល់ត្រីក្នុងបឹងឆ្មារ

បច្ចុប្បន្ន​នេះ​ កំពុង​មាន​កិច្ច​ខំប្រឹង​ប្រែង​ដើម្បី​ជួយ​សង្គ្រោះ​ដល់​ត្រី​ដែល​នៅ​សេសសល់​នៅ​ក្នុង​ទន្លេ​ការពារ​បឹង​ឆ្មារ​ ក្នុង​ខេត្តកំពង់ធំ​ បន្ទាប់​ពី​ត្រី​ប្រមាណ​ ៧០​តោន​ត្រូវ​បាន​ស្លាប់​កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​ពី​ដោយសារ​ការ​ឡើងក​ម្តៅ​ នេះ​បើ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/24315/ministry-tries-to-save-fish-in-shallow-lake/

កងយោធាបានត្រៀមរួចរាល់នូវរថយន្តដឹកទឹកចំនួន ១០០គ្រឿងសម្រាប់ឆ្លើយតបទៅនឹងវិបត្តិកង្វះទឹក

រថយន្ត​យោធា​ចំនួន​ ១០០​គ្រឿង​ត្រូវ​បាន​ត្រៀម​រួចរាល់​ហើយ​ស​ម្រ​ប់​ដឹក​ជញ្ជូន​ទឹក​ទៅ​កាន់​ខេត្ត​ដែល​កំពុង​ប្រឈម​គ្រោះ​រាំង​ស្ងួត​ខ្លាំង​ ជា​ពិសេស​ខេត្ត​ដែល​ត្រូវ​បាន​រាយការណ៍​នៅ​ខែ​នេះ​ថា​មាន​សត្វ​ចិញ្ចឹម​រាប់រយ​ក្បាល​បាន​ស្លាប់​ចំ ...

ឃួន ណារិម
https://www.cambodiadaily.com/news/military-readies-100-trucks-for-water-crisis-response-111871/

រដ្ឋមន្រ្តីក្រសួងសុខាភិបាលចង់ឱ្យលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ ២០២៥

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​សារ​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​នឹង​លុប​បំបាត់​ជំងឺគ្រុនចាញ់​នៅ​ឆ្នាំ​ ២០២៥ ​ក្នុងអំឡុងពេល​ថ្លែង​សុន្ទរកថា​មួយ​នៅ​ខេត្ត​ប៉ៃលិន​កាលពី​ថ្ងៃ​ចន្ទ​ ដែល​ត្រូវជា​ថ្ងៃ​នៃ​ទិវា​ជំងឺគ្រុនចាញ់​ពិភពលោក​។​ ​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/24322/minister-wants-malaria-eliminated-by-2025/

ការបរាជ័យនៃការអនុវត្តច្បាប់ស្តីពីកូតាការងារសម្រាប់ជនពិការនៅកម្ពុជា

ប្រសិនបើ​វា​នឹង​មានការ​បញ្ចប់​វដ្ត​នៃ​ភាព​ក្រីក្រ​ដែល​ប៉ះពាល់​ដល់​ជន​ពិកា​ជា​ច្រើន​នៅ​កម្ពុជា​ នោះ​អ្នកជំនាញ​ជា​ច្រើន​នឹង​យល់​ស្រប​ថា​តុល្យភាព​ការងារ​នឹង​ជា​ផ្នែក​មួយ​សំខាន់​នៃ​បញ្ហា​នេះ​។​ ​ ...

David Hutt
http://sea-globe.com/lack-enforcement-cambodia-disabled-law/

ការរត់ពន្ធឈើខុសច្បាប់កំពុងកើនឡើងក្នុងខេត្តរតនៈគិរី ប្រទេសកម្ពុជា

ការ​រត់ពន្ធ​ឈើ​ខុសច្បាប់​ពី​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ ខេត្តរតនៈគិរី​ ទៅ​កាន់​ប្រទេស​វៀតណាម​បាន​កើនឡើង​យ៉ាង​កំ​ហុ​ក​ចាប់តាំងពី​ថ្ងៃ​ទី​១៧​ ខែមេសា​ មក​ ដែល​អ្នករត់ពន្ធ​ឈើ​ទាំងនោះ​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវ​មួយ​ថ្ងៃមួយ​យប់​រវាង​ប្រទេស​ទាំង​ពីរ​នេះ​។​ ...

ក្រុមការងារវិទ្យុអាស៊ីសេរី
http://www.rfa.org/english/news/cambodia/timber-04262016170028.html

កម្ពុជា​នឹង​ប៉ះពាល់​តិចតួច​ពី​ការ​បញ្ចេញ​អង្ករ​ពី​ស្តុក​របស់​ថៃ

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និង​អ្នក​ឧស្សាហកម្ម​នេះ​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​កាលពី​ថ្ងៃ​អង្គា​រថា​ផែនការ​នាំ​ចេញ​យ៉ាង​គំហុក​នៃ​ស្តុក​អង្ករ​របស់​ប្រទេស​ថៃ​ក្នុង​រយៈពេល​ពីរ​ខែ​ក្រោយ​នេះ​នឹង​មាន​ផល​ប៉ះពាល់​ដល់​តម្លៃ​ទីផ្សារ​សកល​ និង​ការ ...

ម៉ៃ គុណមករា
http://bit.ly/1Nyos7B

បក្ខពួក​និយម​ទាក់​ទាញ​ការ​ចាប់​​អារម្មណ៍​​ក្រោយ​កូន​​លោក ​ឱម ​​យ៉ិនទៀង ត្រូវ​​​បាន​តែង​តាំង ​​

កូន​ប្រុស​ពី​រនាក់​របស់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​​ (ACU) ​​ត្រូវ​បាន​តែង​តាំង​ជា​ឧបការី​នៃ​ស្ថាប័ន​​​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​ រលួយ​​​​​​​របស់​​​​​​​​​រដ្ឋ ...

ឃី សុវុឌ្ឍី និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/31256/

ថ្ងៃ​បើក​សាវ​នា​ការ​លោក​សមរ​ង្ស៊ី​ពី​បទ​បរិហា​កេរ្តិ៍​ត្រូវ​បាន​កំណត់​

តុលាការ​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ មេដឹកនាំ​គណបក្សប្រឆាំង​លោក​ សម​ រ​ង្ស៊ី​ ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​ក្នុង​ ប្រទេស​បារាំង​ដើម្បី​គេច​ពី​ការ​ជាប់​ឃុំឃាំង​ នឹង​ត្រូវ​ប្រឈម​មុខ​ក្នុង​សា​វន​ការ​ពី​បទ​បរិហា​កេរ្តិ៍​ប្រធានរដ្ឋសភា​លោក​ ហេង​ សំ​រិ​ន ...

ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/date-set-for-defamation-trial-111814/

ក្រុមហ៊ុន​ដំរី​អង្គរ​បេ្ត​ជ្ញា​កាត់​បន្ថយ​ម៉ោង​ជិះ​ដំរី​

​ក្រុមហ៊ុន​ដំរី​អង្គរ​បាន​បេ្ត​ជ្ញា​កាត់​បន្ថយ​”​ម៉ោង​ធ្វើការ​”​របស់​សត្វ​ដំរី​ បន្ទាប់​ពី​ការ​ស្លាប់​របស់​សត្វ​ដំរី​ឈ្មោះ​សំបូរ​ កាលពី​ ថ្ងៃ​សុក្រ​កន្លង​ទៅ​ ដែល​ជា​សត្វ​ដំរី​ក្នុង​ចំណោម​ដំរី​ទាំង​១៤​ក្បាល​ដែល​ដឹក​អ្នកទេសចរ​ជុំវិញ​សួនឧទ្យាន ...

ប៊ុន សេងគង់
http://www.phnompenhpost.com/national/angkor-wat-tourist-elephant-firm-pledges-trim-hours

កម្ពុជាជម្រុញឱ្យមានជើងហោះហើរផ្ទាល់ពីចិនឱ្យកាន់តែច្រើន

កម្ពុជា​បាន​ស្នើរ​ទៅ​កាន់​ប្រទេស​ចិន​ឱ្យ​ចាប់ផ្តើម​ជើងហោះហើរ​ផ្ទាល់​របស់​ខ្លួន​ពី​ភាគ​និរតី​នៃ​ខេត្ត​ Guizhou​ មក​កាន់​កម្ពុជា​ដើម្បី​លើកកម្ពស់​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​។​ ​ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/24263/more-direct-china-flights-pushed/

ជនអន្តោប្រវេសន៍កម្ពុជានៅអាមេរិកកំពុងប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត

ចាប់តាំងពី​ឆ្នាំ​ ១៩៩៧០​ដល់​១៩៩០,​ មាន​ជនភៀសខ្លួន​កម្ពុជា​ប្រមាណ​ ១០០,០០០​នាក់​ដែល​បាន​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក​។​ ប៉ុន្តែ​នៅ​ឆ្ងាយ​ពី​ការ​ស្វែងរក​សិទ្ធិ​ជ្រកកោន​ មាន​ប្រជាជន​កម្ពុជា​ជា​ច្រើន​ដែល​រស់នៅ​អា​មេ​រិ​ក​កំពុង​មានការ​ប្រឈម​យ៉ាង​ខ្លាំង​ជាមួយ​ភាព​ក្រីក្រ​ បញ្ហា ...

ទិន សុខស្រីនិត
http://www.voanews.com/content/cambodia-immigrants-us-grapple-mental-health-issues/3304404.html

អាដហុក​​៖ ការ​អះ​អាង​របស់​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​មិនសម​ហេតុ​សម​ផល​​

កាលពី​ម្សិលមិញ លោក ធន សារាយ ​ប្រធានសមាគម​អាដហុក​បាន​និយាយ​ការ​ពារ​​ការ​តំណាង​ផ្លូវ​ច្បាប់​ដោយ​ឥត​គិត ​ថ្លៃ​របស់​សមាគម​​សិទ្ធិ​មនុស្ស​របស់​លោកឲ្យ​​​ស្រី​កំណាន់​​​​ដែល​​​ចោទ​​ ​ថា ជា​​​របស់​លោក​​​ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/31253/

កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ហុងគ្រីនាំយកវិយោគទុនបរទេសចូលស្រុក

អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផានបានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជានិង ហុងគ្រីនឹងត្រូវបញ្ចូលទៅកាន់រដ្ឋសភាក្នុងសប្តាហ៍នេះ បន្ទាប់ពីទទួលបានការអនុញ្ញាតពីទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ។ ...

ក្រុមការងារភ្នំពេញបុស្តិ៍
http://www.phnompenhpost.com/business/treaty-aims-attract-secure-hungarian-fdi

នាយក​រដ្ឋមន្រ្តី​ប្រកាស​យុទ្ធនាការ​ចែក​ទឹក​​ជូន​ពលរដ្ឋ​ដែល​កំពុង​ជួប​គ្រោះ​អាសន្ន

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​ប្រកាស​ដាក់​ចេញ​នូវ​យុទ្ធនាការ​ចែកចាយ​ទឹក​ជូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ដែល​កំពុង​តែ​ជួប​ប្រទះ​គ្រោះ​មហន្តរាយ​ដោយ​លោក​បាន​អំពាវនាវ​ឲ្យ​គ្រប់​ស្ថាប័ន​ទាំងអស់​ រួម​ទាំង​គណបក្ស​នយោបាយ​ត្រូវ​រួម​គ្នា​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​ទាន់ ...

មុំ គន្ធា
http://bit.ly/1UfZNGj

សំណើរ​សុំ​ការ​លើកលែងទោស​ធ្លាក់​ចុះ​ខ្លាំង​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បានឱ្យ​ដឹង​ថា​ក្រសួង​ទទួល​បាន​សំណើរ​ស្នើរ​សុំ​អភ័យ​ឯក​សិ​ទញ​ធិ​ធ្លាក់​ចុះ​ខ្លាំង​សម្រាប់​ឆ្នាំ​នេះ​ បន្ទាប់​ពី​មានការ​រឹត​បន្តឹង​ច្បាប់​លើកលែងទោស​និង​ច្បាប់​បន្ថយ​ឆ្នាំ​ជាប់​ឃុំ​ ដែល​ជា​ទូទៅ​នឹង​ប្រព្រឹត្ត​ឡើង​ស្រប​ពេល​នឹង ...

ប៊ុន សេងគង់
http://www.phnompenhpost.com/national/requests-pardons-way-down-official

ដើមឈើដែលអាចនឹងបង្កគ្រោះថ្នាក់ត្រូវបានយកចេញពីបរិវេណប្រាសាទអង្គរ

អាជ្ញាធរ​អប្សរា​បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា​ ខ្លួន​កំពុង​ពិចារណា​ការ​ដក​យក​ចេញ​ដើមឈើ​មួយ​ចំនួន​ដែល​បាន​ជ្រើសរើស​នៅ​ខាងក្នុង​បរិវេណ​ ៤០១​គីឡូ​ម៉ែត្រការ៉េ​នៃ​ឧទ្យាន​អង្គរ​ ដោយ​និយាយ​ថា​មាន​តែ​ដើមឈើ​ដែល​បង្ក​ឱ្យ​មាន​ហានិភ័យ​ដល់​ភ្ញៀវ​ទេសចរណ៍​ និង​ប្រាសាទ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/24254/dangerous-trees-to-be-removed-from-angkor/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

bAArB
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!