ភ្នំពេញប៉ុស្តិ៍

ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​ នៅ​ខេត្ត​ព្រះសីហនុអាច​សាង​សង់​ចប់​រួច​រាល់​នៅ​ចុង​ឆ្នាំ ២០២០

រដ្ឋាភិបាល​នឹង​ចាប់ផ្ដើម​សាងសង់​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​ក្នុង​ខេត្ត​ព្រះសីហនុ​នៅ​ដើម​ឆ្នាំ​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​ដែល​ហូរ​ចូល​សមុទ្រ ហើយ​តាមផែនការ​អាច​រួច​រាល់​នៅ​ចុង​ឆ្នាំ ២០២០ ដោយ​ត្រូវ​ចំណាយ​ថវិកា​កម្ចី ១៩០ លាន​ដុល្លារ។ ប៉ុន្តែ​មន្ត្រី​ជំនាញ​ថា ស្ថានីយ​ចម្រោះ​ទឹក​ថ្មី​បន្ថែម​នេះ មិន​ទាន់ ...

ខន សាវិ
https://bit.ly/2D80izL

យុវ​សិស្ស ១ ក្រុម ​រិះគន់​ការ​ចាក់​ឆ្នេរ​ព្រែក​ត្រែង​មិន​ទាន់​ដោះស្រាយ

យុវ​សិស្ស ១ ក្រុម​ដែល​មកពី​វិទ្យាល័យ​ផ្សេងៗ​គ្នា​ប្រមាណ ១០ នាក់​បាន​បង្ហោះ​សារ​ជា​ខ្សែ​វីដេអូ​ឃ្លីប​មួយ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចាត់​វិធានការ​កាយ​ដី​ចេញ​ពី​ឆ្នេរ​សមុទ្រ​ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ចាក់​ទន្ទ្រាន​យក​ដី​ឆ្នេរ ...

វ៉ន ដារ៉ា
https://bit.ly/2TMLtIs

ក្រសួង​ចាត់ទុក​របាយការណ៍​សហគមន៍​ព្រៃឡង់​ថា ជា​ការ​បំពុល​ព័ត៌មាន

ក្រុម​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​នៅ​ក្នុង​ខេត្ត​ចំនួន ៤ បាន​រួម​គ្នា​បង្ហាញ​របាយ​ការណ៍​កាប់​បំផ្លាញ​ព្រៃឈើ​កាល​ពី​ដើម​ខែ​មករា​បាន​ឲ្យ​ដឹង​ថា គល់​ឈើ​ដែល​គេ​កាត់​រួច​ចំនួន ៤១ ភាគរយ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ ព្រៃ​ឡង់​ទាំង​មូល​ត្រូវ​បាន​គេ​រក​ឃើញ ...

សុទ្ធ គឹមសឿន
https://bit.ly/2SSo34l

ព្រឹទ្ធសភា​អាមេរិក​ ២ រូប​ស្នើ​ច្បាប់​ពិនិត្យ​ប្រព័ន្ធ GSP កម្ពុជា

ពី​ដំ​ណាក់​កាល​នៃ​ការ​ស្នើ​ច្បាប់​ទៅ​ដល់​ការ​អនុម័ត​ច្បាប់​នឹង​ត្រូវ​ឆ្លង​កាត់​​នីតិវិធី​ជា​ច្រើន​ ហើយ​​ត្រូវ​ការ​ជា​ចាំបាច់​​ការ​យល់​​ព្រម​ជា​ច្រើន​ដំណាក់​កាល​​។​ យ៉ាង​ណា​ក៏​ដោយ ​អ្នក​នាំ​ ...

ហ៊ គីមសាយ
https://bit.ly/2SQeRgI

ការ​នាំចេញ​អង្ករ​របស់​កម្ពុជា នៅ​តែ​បន្ត​ធ្លាក់​ចុះ

​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៨ ​បាន​​បន្ត​ធ្លាក់​ចុះ​ ១,៥ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៧ ​ដោយ​សារ​​​វិស័យ​នេះ​​នៅ​តែ​ប្រឈម​បញ្ហា​ជា​ច្រើន ​ដូច​ជា​តម្លៃ​ផលិត​ និង​ក្តី​បារម្ភ​ពី​វិធានការ​ពន្ធ​នាំចូល ...

ចេង សុខហ័ង
https://bit.ly/2QDHQSY

ក្រសួង​បង្កើត​ស្ថាប័ន​ថ្មី ​ផ្ដោត​លើ​ការ​បង្ក្រាប​ឈើ​ប្រណីត

ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​សម្រេច​បង្កើត​ស្ថាប័ន​ថ្មី​មួយ​បន្ថែម​ទៀត​ដែល​មាន​តួនាទី​ក្នុង​ការ​បង្ការ ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទ​ល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ពិសេស​បទ​ល្មើស​ជួញដូរ​ឈើ​គ្រញូង។ នេះ​បើ​តាម លោក សួន សុវណ្ណ អ្នក​នាំ​ពាក្យ​រដ្ឋបាល​ព្រៃឈើ កាល​ពី​ម្សិលមិញ។ ...

ឃុត សុភចរិយា
https://bit.ly/2QEuGVZ

អ្នកព័ត៌មាន​អំពាវនាវ​ឲ្យ​តុលាការ ​ទម្លាក់​បទ​ចោទ​លើ​អតីត​បុគ្គលិក RFA

ក្រុម​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជិត ៤០ នាក់ ដែល​កំពុង​បម្រើ​ការងារ​ក្នុង​អង្គភាព​ផ្សេងៗ​គ្នា​នៅ​កម្ពុជា កាល​ពី​ម្សិលមិញ បាន​ចេញ​លិខិត​ចំហ​មួយ អំពាវនាវ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ទាំង​ស្រុង​លើ​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី (RFA) ២ នាក់ បន្ទាប់​ពី​តុលាការ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល ...

សុទ្ធ គឹមសឿន
https://bit.ly/2FoEWiZ

មន្ត្រី៖ អាជ្ញាធរ​កម្ពុជា​ មិន​ដែល​ចេញ​លិខិត​ឆ្លង​ដែន​ឲ្យ​លោកស្រី យីង​ឡាក់ ទេ

កាសែត​ភាសា​អង់គ្លេស មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង South China Mornig Post បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ថា លោកស្រី យីង​ឡាក់ ស៊ីណាវ៉ាត្រា ដែល​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ទី ២៨ របស់​ថៃ បាន​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​កម្ពុជា​ដើម្បី​ចុះ​ឈ្មោះ​ជា​ប្រធាន​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា P.T. Corporation Company កាល​ពី​ថ្ងៃទី ២៤ ខែ​សីហា ឆ្នាំ ២០១៨ គឺមាន​រយៈពេល​ជិត ១ ឆ្នាំ ក្រោយ​ពេល​ដែល​លោក​ស្រី​បាន ...

នៀម ឆេង
https://bit.ly/2TLmUM1

លោក​ ហ៊ុន សែន ឲ្យ​សហជីព​បញ្ឈប់​ដឹកនាំ​បាតុកម្ម​កូដ​កម្ម​ខុស​ច្បាប់

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ថ្លែង​សារ​អំពាវនាវ​ចំពោះ​សហជីព​ដែល​ដឹកនាំ កម្មករ-កម្មការិនី ធ្វើ​បាតុកម្ម និង​កូដ​កម្ម​ទាមទារ​ប្រាក់​អត្ថ​ប្រយោជន៍ (ប្រាក់​អតីត​ភាព) ពី​ថៅកែ​រោងចក្រ​ដោយ​ខុស​ច្បាប់ ត្រូវ​បញ្ឈប់​ជា​បន្ទាន់ ព្រោះ​ស្ថានភាព​បែប​នេះ​អាច​នឹង​ឈាន​ចូល​ទៅ​ដល់​ស្ថានភាព​ជ្រុល​និយម ហើយ​បណ្ដាល​ឲ្យ​រោងចក្រ​ប្រមាណ ២ ភាគ ៣ ដែល​តាម ...

ឡុង គីមម៉ារីតា
https://bit.ly/2siwWZ6

ក្រសួងមហាផ្ទៃ​​ បង្កើត​ក្រុម​ការងារ​ពិភាក្សា​ពី​ដំណើរការ​ការងារ​នៅ​តាម​ព្រំដែន

ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​សិក្សា​និង​ពិភាក្សា​ជំរុញ​កិច្ច​ដំណើរ​ការ​បើក​ច្រក​ទ្វារ​ព្រំដែន​ដែល​បាន​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​បណ្តា​ប្រទេស​ជាប់​ព្រំដែន​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​សម​ស្រប​ទាក់ទង​នឹង​បញ្ហា​ណាមួយ​នៅ​តាម​ព្រំដែន។ ...

ម៉ិច ដារ៉ា
https://bit.ly/2Flkhw8

វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​មាត្រា ៤៥ ថ្មី (ស្ទួន) បាន​ចូល​ជា​ធរមាន

វិសោធនកម្ម​មាត្រា ៤៥ ថ្មី (ស្ទួន) នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​បាន​ចូល​ជា​ធរមាន នៅ​ថ្ងៃ​ទី ២ ខែ​មករា បន្ទាប់​ពី​ព្រះមហា​ក្សត្រ ព្រះបាទ នរោត្តម សីហមុនី បាន​ឡាយ​ព្រះហស្ត​លេខា លើ​ច្បាប់​នេះ​រួច​រាល់។ ច្បាប់​នេះ​ផ្តល់​អំណាច​ដល់​នាយក​រដ្ឋមន្ត្រី ស្នើសុំ​ស្តារនីតិ​សម្បទា​ឡើង​វិញ សម្រាប់​អ្នក​នយោបាយ ដែល​ត្រូវ​បាន​ហាម​ឃាត់​ពី​សកម្មភាព​នយោបាយ។ ...

នៀម ឆេង
https://bit.ly/2QAl9Pr

តម្លៃ​ស្រូវ​បង្ហាញ​ពី​ភាព​ល្អ​ប្រសើរ​ នៅ​រដូវ​ ២០១៨​-២០១៩

ខណៈ​ដែល​​​ឃ្លាំង​​ស្ដុក​ និង​ឡ​សម្ងួត​ស្រូវ​ជា​ច្រើន​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ តម្លៃ​ស្រូវ​​ក្នុង​រដូវ​​ប្រមូល​ផល​ឆ្នាំ ​២០១៨-​២០១៩ ​បាន​កើន​ឡើង​ចន្លោះ​តម្លៃ​ពី ​៩០០ ​រៀល​ ទៅ ១ ​៣០០ ​រៀល​ ក្នុង​មួយ​គីឡូ​ ...

ចេង សុខហ័ង
https://bit.ly/2M1QXfD

សកម្មជន​ព្រៃឈើ​ថា ពួកគេ​នឹង​ចុះ​អង្កេត​បទ​ល្មើស​ព្រៃឈើ​ទៀត ទោះ​មាន​ការ​រារាំង​ក្តី

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និងការពារ​សិទ្ធិ​ពលរដ្ឋ លោក​​ ជា ហ៊ាន និង​ក្រុម​ការងារ​របស់​គាត់ គ្រោង​ចុះ​អង្កេត​ស្រាវជ្រាវ​បទ​ល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ និង ភ្នំ​ក្រវាញ​នៃ​ខេត្ត​ពោធិ៍សាត់​ជាថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ បើ​ទោះ​ជា ...

ឃុត សុភចរិយា
https://bit.ly/2RytsQH

ក្រុម​ជនជាតិ​ភាគតិច​នៅ​ខេត្ត​ មណ្ឌលគិរី ​តវ៉ា​សុំ​ដកហូត​ដី​ទុក​សង់​មន្ទីរ​មក​វិញ

ក្រុម​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​មណ្ឌលគិរី​ ១ ២៥៥ នាក់ បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​​វិវាទ​ដីធ្លី​ដកហូត​ត្រឡប់​មកវិញ​នូវ​ដី​​ទីតាំង​មន្ទីរ​ចំនួន​ ៣ ​និង​វិស័យ​ឯកជន​មួយ​ចំនួន​ដោយ​ថា​ជា​ទីតាំង​ដី​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ភ្នំ​ដោះ​ក្រមុំ​។ ...

ឃុត សុភចរិយា
https://bit.ly/2RkbBxC

តុលាការ​កំពុង​ស៊ើបអង្កេត​ ​រក​អ្នក​ជួល​ឲ្យ​គេ​ដឹកឈើ​ជំនួស​ខ្លួន

តុលាការ​ខេត្ត​ពោធិ៍សាត់​បាន​សម្រេច​ដោះលែង​បុរស​សង្ស័យ​ ៤ ​នាក់​ដែល​ជា​អ្នក​បើកបរ​រថយន្ត​ដឹកឈើ​ ២ ​គ្រឿង និង​អ្នក​លើក​ដាក់​ឈើ​ហើយ​កំពុង​ធ្វើការ​ស៊ើបអង្កេត​ស្វែងរក​ម្ចាស់​រថយន្ត​ដឹកឈើ​នេះ បន្ទាប់ពី​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ពួកគេ​នៅពេល​កំពុង​ដឹកឈើ ១១ កំណាត់​នៅ​ភូមិ​ក្សេត្របុរី ឃុំ​សន្ទ្រែ ស្រុក​ភ្នំក្រវាញ​កាលពី ...

សុទ្ធ គឹមសឿន
https://bit.ly/2AKlmLd

អាជ្ញាធរ​ខេត្ត​ កោះកុង ​ជួសជុល​ផ្លូវ​ជាប់មាត់​ឆ្នេរ​ឡើងវិញ​ ក្រោយ​ខូច​ដោយ​រលក​សមុទ្រ

អាជ្ញាធរ​ខេត្ត​កោះកុង​កំពុង​បន្ត​ជួសជុល​ផ្លូវ​ជាប់មាត់​ឆ្នេរ​ប៉ាក់ខ្លង ខណៈ​ក្រុម​អាជីវករ និង​អ្នក​ប្រកប​មុខរបរ​ដើរទូក​ទេសចរណ៍​មួយ​ចំនួន​ក៏​រៀបចំ​ជួសជុល​តូប​លក់ដូរ និង​ទូក​របស់​ពួកគេ​ផង​ដែរ ក្រោយពី​មាន​ការ​វាយប្រហារ​ដោយ​រលក​សមុទ្រ​ធំៗ​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​។ នេះ​បើ​តាម ...

ឃុត សុភចរិយា
https://bit.ly/2sezuaA

កម្មករ ​១០០០ ​នាក់​ប្រកាស​បន្ត​តវ៉ា​ បន្ទាប់ពី​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ

កម្មករ​រោងចក្រ​កាត់ដេរ W&D នឹង​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅ​មុខ​រោងចក្រ​បន្ត​ទៀត​នៅ​ថ្ងៃទី​ ៨ ខែ​មករា​នេះ បន្ទាប់ពី​ថៅកែ​ក្រុមហ៊ុន​បាន​សម្រេច​បញ្ឈប់​ពួកគេ​ជាង ១០០០ ​នាក់​ពី​ការងារ ក្រោយពី​ពួកគេ​បាន​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​អស់​រយៈពេល​ជិត​ ២ ​សប្តាហ៍​។ ...

ឡុង គីមម៉ារីតា
https://bit.ly/2RyteZQ

ខេត្ត​ព្រះសីហនុ​ ទទួល​បាន​គ្រឿងចក្រ​សម្អាត​ឆ្នេរ​ និង​ផ្លូវ​ ៤ ​គ្រឿង

គ្រឿងចក្រ​សម្អាត​ឆ្នេរសមុទ្រ​ ១ ​គ្រឿង​ត្រូវ​បាន​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ផ្តល់​ជូន​ដល់​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​សុក្រ​ទី​ ៤ ខែ​មករា និង​ ១ ​គ្រឿង​ទៀត​នឹង​ត្រូវ​ផ្តល់​ឲ្យ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ជាមួយ​នឹង​គ្រឿងចក្រ​សម្អាត​ផ្លូវ​ ២ ​គ្រឿង​ថែមទៀត​ដែល ...

វ៉ន ដារ៉ា
https://bit.ly/2SH0Rpz

អាជ្ញាធរ​គាំទ្រ​ការអភិវឌ្ឍ​ឆ្នេរ​​ នៅ​ស្រុក​ស្ទឹងហាវ

អភិបាលខេត្ដ​ព្រះសីហនុ​លោក យន្ដ មីន បាន​បង្ហាញ​ការគាំទ្រ​ការអភិវឌ្ឍ​កំពង់ផែ អ៊ូទូក ក្នុង​ភូមិ​ ៤ ឃុំ​ទំនប់រលក​ ស្រុក​ស្ទឹងហាវ ដោយ​លោក​យល់​ថា​ជា​ទីតាំង​ផែ​សំខាន់​មួយ​សម្រាប់​ចតទូក​នេសាទ ខណៈ​មន្ត្រី​អង្គការ​មួយ​ក៏​គាំទ្រ​ដែរ ប៉ុន្តែ​ឲ្យ​ចៀសវាង​ប៉ះពាល់​សម្បត្តិ​សាធារណៈ​​ក្នុង​ពេល​ការសម្រេច​ត្រូវ​ឆ្លងកាត់​ផ្នែក​ពាក់ព័ន្ធ​ផ្សេងទៀត​។ ថ្លែង​ប្រាប់ ...

វ៉ន ដារ៉ា
https://bit.ly/2VAycnR

សហគមន៍​បណ្ដាញ​ព្រៃឡង់ ​ចោទ​ក្រុមហ៊ុន​កូរ៉េ​មួយ​ថា ​បាន​បំផ្លាញ​ដើម​ច្បោះ​ជ័រ

ក្រុម​សហគមន៍​ព្រៃឡង់​បាន​ចោទ​ក្រុមហ៊ុន​​កូរ៉េ​មួយ​ថា​ បាន​បំផ្លាញ​ដើម​ច្បោះជ័រ​ពួកគាត់ និង​ព្រៃ​ផ្សេង​ទៀត​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​​ព្រៃឡង់​រួច​ដឹក​ចូល​ក្នុង​តំបន់​ស្ដារ​សម្បទាន​ព្រៃឈើ​ពួកគេ​ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​នេះ បដិសេធ​ហើយ​ថា​ជា​ការប្រឌិត​ដើម្បី ...

ឃុត សុភចរិយា
https://bit.ly/2LXLoPs

លោក ស ខេង​៖ ជោគវាសនា​របស់​លោក កឹម សុខា គឺ​ស្ថិត​លើ​តុលាការ

រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា ជោគវាសនា​របស់​លោក កឹម សុខា​គឺ​អាស្រ័យ​ទៅ​លើ​តុលាការ​ដោយ​មិន​អាច​ភ្ជាប់​ជាមួយ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​តម្រូវ​ឲ្យ​មាន​ការស្នើសុំ​ដក​បម្រាម​នយោបាយ​នោះ​បាន​ទេ​ ខណៈ​សំណុំ​រឿង​របស់​អតីត​មេបក្ស​ប្រឆាំង​រូប​នេះ ...

ម៉ិច ដារ៉ា និង វ៉ន ដារ៉ា
https://bit.ly/2SFUoeE

អាជ្ញាធរ​ទុក​ពេល​កន្លះ​ឆ្នាំ​ឲ្យ​ពលរដ្ឋ​ ៨០០ ​គ្រួសារ​រស់នៅ​លើ​បឹង​ទន្លេសាប

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​បាន​ទុកពេល​ប្រមាណ​ជា​កន្លះ​ឆ្នាំ​ទៀត​ឲ្យ​ពលរដ្ឋ​ជិត ៨០០ គ្រួសារ​ដែល​ក្នុង​ចំណោម​នោះ​មាន​មួយ​ចំនួន​ជា​ជនជាតិ​វៀតណាម​អាច​បន្ត​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​បឹង​ទន្លេសាប​រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ ២០១៩ ដោយសារ​ពលរដ្ឋ​ទាំងនោះ​កំពុង​តែ​ជាប់​ចិញ្ចឹម​ត្រី ...

វ៉ន ដារ៉ា
https://bit.ly/2F8GvkU

រដ្ឋសភា​អនុម័ត​ច្បាប់​បោះឆ្នោត​ក្រុម​ប្រឹក្សា រាជធានី ខេត្ត​ក្រុង ស្រុក ខណ្ឌ

តំណាងរាស្ត្រ​ចំនួន​ ១០៨ ​រូប​ដែល​មាន​វត្តមាន​ក្នុង​សាលប្រជុំ​ពេញអង្គ​នៃ​រដ្ឋសភា​កាលពី​ម្សិលមិញ​បាន​បោះឆ្នោត​ដោយ​លើក​ដៃ​អនុម័ត​មាត្រា​មួយ​ចំនួន​នៃ​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ ២ ​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ និង​គ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ​ក្នុង​គោលបំណង​ដោះស្រាយ​​បញ្ហា​ថ្នាក់ក្រោម​ជាតិ​ឲ្យ ...

ម៉ិច ដារ៉ា
https://bit.ly/2Qnjxsj

មន្ទីរពេទ្យ​គន្ធបុប្ផា ព្យាបាល​កុមារ​ជាង​ ៩៦ ​ម៉ឺន​នាក់ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​ ១៥ ​ម៉ឺន​នាក់

មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​បង្ហាញ​របាយការណ៍​កាលពី​ម្សិលមិញ​ថា កុមារ​ចំនួន​ជាង​ ៩៦ ​ម៉ឺន​នាក់​ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​ ១៥ ​ម៉ឺន​នាក់​បាន​ចូល​មន្ទីរពេទ្យ​ទទួល​សេវា​ព្យាបាល​ដោយ​ឥតគិតថ្លៃ​នៅ​ក្នុង​ឆ្នាំ​ ២០១៨ ហើយ​ត្រូវ​ចំណាយ​ថវិកា​ ១២ ​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ ១ ​ថ្ងៃ ដែល​ជា​ការរួមចំណែក ...

សុទ្ធ គឹមសឿន
https://bit.ly/2R7s4oo

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

mPZRn
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!