ភ្នំពេញប៉ុស្តិ៍
សេរីភាពសេដ្ឋកិច្ចកម្ពុជា បានធ្លាក់ចុះ ៧ ពិន្ទុ
ចំណាត់ថ្នាក់ខាងសេរីភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឆ្នាំ ២០១៨ បានធ្លាក់ចុះ ៧ ពិន្ទុ បើធៀបនឹងឆ្នាំមុនគឺពីចំណាត់ថ្នាក់ ៩៤ ទៅ ១០១ ក្នុងចំណោម ១៨០ ប្រទេសទូទាំងពិភពលោក។ នេះបើតាមសន្ទស្សន៍សេរីភាព ...
ហ៊ គីមសាយ
http://bit.ly/2Ew1IWn
សមត្ថកិច្ចកំពុងតាមចាប់លោក អះម៉ាត់ យ៉ះយ៉ា ពាក់ព័ន្ធនឹងការបញ្ជូនពលករទៅក្រៅប្រទេស
លោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ច កំពុងត្រូវបានសមត្ថកិច្ចនគរបាលស្វែងរកចាប់ខ្លួនដែលពាក់ព័ន្ធនឹងការបញ្ជូនស្ត្រីដោយខុសច្បាប់ទៅធ្វើការនៅប្រទេស អារ៉ាប៊ី សាអ៊ូឌីត បន្ទាប់ពីក្មួយប្រុសគាត់ម្នាក់ត្រូវសមត្ថកិច្ចចាប់កាលពីថ្ងៃពុធ ប៉ុន្តែលោកអះអាងថា នោះគឺជារឿងដែលគេប្រឌិតឡើង ...
យន់ ស៊ីនាត និង Daphne Chen
http://bit.ly/2o0wKuZ
លោក ហ៊ុន សែន បញ្ជាមិនឱ្យរថយន្តទ្រុងកែបើកលើផ្លូវ
យ៉ាងហោចណាស់ រថយន្តសណ្ដោងខ្នាតយក្សចំនួនជិត ៥០០ គ្រឿងត្រូវបានដោះទ្រុងសណ្ដោង និងកាត់កែច្នៃឱ្យទៅរកសភាពដើមវិញឱ្យត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស គ្រាន់តែ ២ ថ្ងៃក្រោយពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមានដក ...
ម៉ិច ដារ៉ា និង Daphne Chen
http://bit.ly/2Efl3rd
អាជ្ញាធរមិនបានវាស់ដីជូនពលរដ្ឋ ៤០ គ្រួសារក្នុងចំណោមអ្នកតវ៉ា
ពលរដ្ឋ ៤០ គ្រួសារក្នុងចំណោម ៥៦ គ្រួសារដែលបានដាក់ញត្តិសុំអន្តរាគមន៍ពីក្រសួងដែនដីកាលពីខែមុនមិនត្រូវបានអាជ្ញាធរខេត្តព្រះវិហារវាស់វែងដីទំនាស់ជាមួយនឹងក្រុមហ៊ុនរ៉ែមាសនោះទេ ដោយសារតែមិនមានឯកសារគ្រប់គ្រាន់។ ...
ផាក់ ស៊ាងលី
http://bit.ly/2G6g6S1
អាជ្ញាធរសន្យាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ឲ្យពលរដ្ឋរងគ្រោះ ដោយសារការសង់ទំនប់វារីអគ្គិសនី
អាជ្ញាធរខេត្តស្ទឹងត្រែង បានអះអាងសាជាថ្មីទៀតថា នឹងយល់ព្រមសាងសង់ហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋ ៨៣ ខ្នងផ្ទះ ដែលជំទាស់មិនព្រមចាកចេញពីលំនៅឋាន ដែលជន់លិចដោយសារទំនប់វារីអគ្គិសនីសេសានក្រោម ២។ ...
ផាក់ ស៊ាងលី
http://bit.ly/2EiZD0u
វិវាទដីធ្លីជាមួយនឹងក្រុមហ៊ុនរ៉ែនៅខេត្តព្រះវិហារ
មន្ត្រីមកពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ និងស្រុករវៀង កាលពីម្សិលមិញ បានចុះពិនិត្យមើលដីមួយកន្លែង ដែលមានវិវាទរវាង ក្រុមហ៊ុនរ៉ែមាស Delcom និងគ្រួសារចំនួន ៥៦ តាមញត្តិរបស់គ្រួសារដាក់ទៅក្រសួងដែនដី នគរូបនីយកម្ម ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/families-dispute-mine-land-preah-vihear
ខេត្តបន្ទាយមានជ័យ គ្រោងបង្កើតស្ថានីយទូរទស្សន៍ផ្ទាល់ខ្លួន
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យគ្រោងបង្កើតស្ថានីយទូរទស្សន៍ប្រចាំខេត្តផ្ទាល់ខ្លួនមួយដែលមានកម្លាំងផ្សាយ ៥ គីឡូវ៉ាត់នៅក្រុងសិរីសោភណ្ឌដើម្បីផ្សព្វផ្សាយពីសកម្មភាពនានាក្នុងខេត្តនិងព័ត៌មានសំខាន់ៗថ្នាក់ជាតិបន្តពីទូរទស្សន៍ ...
ឃុត សុភចរិយា
http://bit.ly/2EchTZh
រដ្ឋមន្ត្រីក្រសួងការងារ ប្រកាសបង្កើតក្រុមការងារស្រាវជ្រាវ រកមូលហេតុកម្មករសន្លប់
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានប្រកាសបង្កើតក្រុមការងារស្រាវជ្រាវមូលហេតុបណ្ដាលឲ្យកម្មករដួលសន្លប់ គឺមួយថ្ងៃ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងអំពីបញ្ហាដួលសន្លប់នៅក្នុង ...
គួច ម៉ាស៊ី
http://bit.ly/2EePNsv
សហគមន៍កំពុងរកអន្តរាគមន៍រឿងទាហានវ៉ៃ និង គំរាមសម្លាប់
គណៈកម្មការសង្ឃសហគមន៍រុក្ខាវ័នបានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ទៅអង្គការអាដហុក និងលីកាដូរឿងទាហានវ៉ៃ និងគំរាមសម្លាប់ ខណៈដែលខណ្ឌរដ្ឋបាលព្រៃឈើមិនទាន់បានបញ្ជូនសំណុំរឿងទាហានដណ្តើមឈើខុសច្បាប់នេះទៅតុលាការនៅឡើយ។ ...
ផាក់ ស៊ាងលី
http://bit.ly/2nNz0X7
អតីតសមាជិកគណបក្សសង្គ្រោះជាតិម្នាក់ ត្រូវបានចាប់ខ្លួន ក្រោមការចោទពីបទជួញដូរមនុស្ស
លោក អ៊ីស្មាអែល ពិនឧស្មាន អតីតសមាជិក គណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០១៨ ដោយរងការចោទប្រកាន់ពីបទជួញដូរមនុស្ស ចំណែកឯមន្ត្រីនគរបាលមិនបានផ្តល់ព័ត៌មានលំអិត អំពីមូលហេតុដែលគាត់ ...
នៀម ឆេង
http://bit.ly/2EtQYHT
រដ្ឋាភិបាលសម្រេចបង្កើតឧទ្យានជាតិសមុទ្រកោះរ៉ុង
រដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ៨ កុម្ភៈ នេះ បានសម្រចបង្កើតឧទ្យានជាតិកោះរ៉ុងដើម្បីធានាការថែរក្សានិងការពារសោភណភាពធម្មជាវប្បធម៌ប្រព័ន្ធអេកូឡូស៊ី និង ជីវចម្រុះលើកោះនិងបរិវេណ ...
ព្រុំ ភ័ក្រ្ត
http://bit.ly/2nORQgC
រោងចក្រសីុម៉ង់ត៍ថ្មីនឹងដំណើរការក្នុងខេត្តកំពត
ក្រុមហ៊ុន ផលិតស៊ីម៉ងត៍ជីបម៉ុង អ៊ិនស៊ី (CMIC) បានដំណើរការរោងចក្រថ្មីមួយនៅខេត្តកំពតកាលពីម្សិលមិញដោយមានសមត្ថភាពផលិតស៊ីម៉ងត៍បានចំនួន ៥០០០ តោនក្នុងមួយថ្ងៃ។ការបើកសម្ពោធជាផ្លូវការនៃរោងចក្រដែលមានតំលៃចំនួន ២៦២ លាន ...
ហ៊ គឹមសាយ និងហ៊ិន ពិសី
http://www.phnompenhpost.com/business/new-cement-factory-opens-kampot
ក្រុមមេធាវីលោក កឹម សុខា គ្រោងប្ដឹងទៅឧទ្ធរណ៍លើការស្នើសាកសួរអាមេរិកក្នុងសំណុំរឿងក្បត់ជាតិ
មេធាវីបានឲ្យដឹងកាលពីម្សិលមិញថា ក្រុមមេធាវីនឹងពិភាក្សាជាមួយលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ អំពីការប្តឹងទៅសាលាឧទ្ធរណ៍ បន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបដិសេធសំណើសុំឲ្យបំពេញកិច្ចស៊ើបសួរ តំណាងភាគីបរទេសគឺសហរដ្ឋអាមេរិកនៅក្នុងសំណុំរឿង ...
ម៉ិច ដារ៉ា
http://bit.ly/2sfid3Y
ចំណូលរបស់ NagaWorld កើនឡើង ៨៥%
ទឹកប្រាក់ភ្ញៀវថ្នាក់វីអាយភី ដែលបានលេងភ្នាល់នៅកាស៊ីណូ NagaWorld ក្នុងទីក្រុងភ្នំពេញ កាលពីឆ្នាំ ២០១៧ មានចំនួនលើសពីផលិតផលក្នុងស្រុកសរុបឆ្នាំ ២០១៦ របស់ប្រទេសកម្ពុជា ខណៈកាស៊ីណូផ្ដាច់មុខរបស់ទីក្រុងភ្នំពេញមួយនេះ បានបង្ហាញពីកំណើនប្រាក់ ...
Brendan O’Byrne
http://bit.ly/2EdgyS9
លោក ស ខេង ថាការទប់ស្កាត់ចលនាសង្គ្រោះជាតិ គឺដើម្បីកុំឱ្យចលនានេះក្លាយជា «ISIS»
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា ការព្យាយាមទប់ស្កាត់ចលនាសង្គ្រោះជាតិក្នុងប្រទេស គឺក្នុងគោលបំណងកុំឱ្យចលនានេះ «ក្លាយជា ISIS»ដែលលួចប្រមូលកងទ័ពនៅជាយដែនធ្វើការប្រឆាំងរដ្ឋាភិបាល។ ...
សុទ្ធ គឹមសឿន
http://www.phnompenhpost.com/national/sar-kheng-says-cnrp-stole-national-rescue
សភាអូស្ត្រាលីកំពុងពិចារណាសំណើដែលស្នើឱ្យថ្កោលទោសកម្ពុជា
សភាអូស្ត្រាលីកំពុងពិចារណា លើសំណើមួយដែលស្នើឱ្យថ្កោលទោស ចំពោះការបង្ក្រាបរឿងនយោបាយរបស់ប្រទេសកម្ពុជា ដោយក្នុងនោះ សមាជិកសភាលោក Mark Butler បានប្រកាសថាអូស្ត្រាលីមាន «កាតព្វកិច្ចដ៏សំខាន់»មួយ ដើម្បីចាត់វិធានការការពារ«លិទ្ធិប្រជាធិបតេយ្យ ...
Andrew Nachemson
http://bit.ly/2nRs1vP
លោក ហ៊ុន សែន ឲ្យមន្ត្រីសិក្សាលើបាតុភូតនាំឲ្យកម្មកររោងចក្រសន្លប់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានស្នើឲ្យពង្រីកទំហំសិក្សាលើបាតុភូតដែលធ្វើឲ្យកម្មកររោងចក្រកាត់ដេរនៅកម្ពុជាដួលសន្លប់ និងផ្តល់ «អនុសាសន៍ថ្មី» ក្នុងការពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ថ្នាំជំនួយ «ដើម្បីការពារនូវជាតិពុល» ផ្សេងៗមុនពេល ...
បែន សុខហ៊ាន
http://bit.ly/2nM7SYJ
ក្រសួងមហាផ្ទៃ ឲ្យអាជ្ញាធរសម្រួលដល់សកម្មភាពគណបក្សនយោបាយ
ក្រសួងមហាផ្ទៃនៅថ្ងៃទី ៧ កុម្ភៈ នេះបានជម្រាបទៅអាជ្ញាធររាជធានីខេត្ត-ក្រុងឲ្យជួយសម្រួលដល់សកម្មភាពរបស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅចុងខែកក្កដាឆ្នាំនេះដើម្បីឲ្យមានលក្ខណៈសេរីត្រឹម ...
ព្រុំ ភ័ក្រ្ត និង នៀម ឆេង
http://bit.ly/2EPkzte
តុលាការកំពូល តម្កល់សាលដីកា ២ ឆ្នាំកន្លះករណីអ្នកស្រី ទេព វន្នី
តុលាការកំពូល នៅព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ បានបើកសវនាការនិងប្រកាសសម្រេចតម្កល់សាលដីកាតុលាការថ្នាក់ក្រោម ដោយផ្តន្ទាទោសអ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ជាប់ពន្ធនាគារ ២ ឆ្នាំកន្លះដដែល ទាក់ទិននឹងករណីបង្ករបួសស្នាមនៅក្បែរវិមានឯករាជ្យ ជិតផ្ទះនាយករដ្ឋមន្ត្រី កាលពីខែមីនា ឆ្នាំ ២០១៣។ ...
គឹម សារុំ
http://bit.ly/2nRP49J
ក្រុមហ៊ុន ២ ប្រកាសវិនិយោគដើមចន្ទន៍ក្រស្នា
ក្រុមហ៊ុនក្នុងស្រុកធូបច័ន្ទក្រស្នាខ្មែរ និងក្រុមហ៊ុន First Capital Global Co., Ltd របស់ថៃកាលពីថ្ងៃម្សិលមិញបានប្រកាសពីការវិនិយោគរួមគ្នាលើដើមចន្ទន៍ក្រស្នា និងគម្រោងបង្កើតរោងចក្រចម្រាញ់ប្រេងចន្ទន៍ក្រស្នានៅកម្ពុជា។ ការប្រកាសនេះធ្វើឡើងតាមរយៈចុះអនុស្សរណៈយោគយល់គ្នាស្តីពីការកិច្ចព្រមព្រៀង ...
ហ៊ គីមសាយ
http://bit.ly/2FZbBsA
ការប្រមូលមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍មានកម្រិតទាប
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឱ្យដឹងថា ការប្រមូលមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទូរគមនាគមន៍ពីក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ មកដល់ពេលនេះមានមិនដល់ ១ ភាគ ៣ នោះទេ។ នេះបើយោងតាមមន្ត្រី។ ...
ហ៊ គឹមសាយ
http://bit.ly/2Erjv0M
តុលាការកោះហៅគូទំនាស់លោក កឹម សុខា មកបំភ្លឺរឿងចោទលោកក្បត់ជាតិ
អ្នកនាំពាក្យគណបក្សកាន់អំណាចលោក ឈឹម ផលវរុណ ដែលជាគូជម្លោះនឹងអតីតមេបក្សប្រឆាំងលោក កឹម សុខា បានចូលទៅបំភ្លឺកាលពីម្សិលមិញចំពោះមុខចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញលោក គី ឫទ្ធី ក្នុងសំណុំរឿងចោទប្រកាន់អតីតមេបក្សរូបនេះពីបទ «ក្បត់ជាតិ» ...
នៀម ឆេង
http://bit.ly/2C0nhcg
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្កើតបញ្ជរសម្រាប់ចុះបញ្ជីពន្ធដារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្កើតបញ្ជរមួយសម្រាប់អគ្គនាយកដ្ឋានពន្ធដារក្នុងការផ្តល់សេវាចុះបញ្ជីពន្ធដារឲ្យក្រុមហ៊ុនវិនិយោគ នៅច្រកចេញ-ចូលតែមួយនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នេះបើ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://bit.ly/2Be1YqO
ពលរដ្ឋបុរីកីឡា ២ គ្រួសារទៀតព្រមទទួលយកសំណង
សម្រាប់ក្នុងក្រុមទី ២ ចំនួនអ្នកដែលព្រមទទួលយកសំណង បានកើនឡើងដល់២៦គ្រួសារ កាលពីថ្ងៃទី ២ ខែកុម្ភៈ នៅពេលដែលអ្នកស្រី កៅ ចាន់ធូ និង មឿន ប៊ុនធឿន បានព្រមទទួលយកផ្ទះ នៅក្នុងភូមិអណ្តូងនិងប្រាក់ចំនួន ២០០០ ដុល្លារ។ ...
គួច ម៉ាស៊ី
http://bit.ly/2Be08Gq