តុលាការសម្រេចឃុំខ្លួនវៀតណាម ១២ នាក់ ពីបទឆ្លងដែនខុសច្បាប់
ជនជាតិវៀតណាម ១២ នាក់ ត្រូវបានតុលាការខេត្តរតនគិរីបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារភ្នំស្វាយជាបណ្ដោះអាសន្នដោយជាប់ចោទពីបទឆ្លងដែន និងឈូសឆាយដីព្រៃក្នុងទឹកដីប្រទេស កម្ពុជា ដោយខុសច្បាប់។ លោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា នៅថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៨ កម្លាំងប្រតិបត្តិការ ស្រាវជ្រាវនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងតំបន់ឧទ្យានជាតិវរជ័យ បានប្រទះឃើញនិងឃាត់ខ្លួនជនជាតិវៀតណាមមួយក្រុមមានគ្នា ១២ នាក់ និងរឹបអូសគ្រឿងចក្រចំនួន ៦ គ្រឿង ក្រោយពីពួកគេបានធ្វើសកម្មភាពឈូសឆាយដីព្រៃនៅចំណុចអូរតាយ៉ាក ស្ថិតក្នុងឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី នៃប្រទេស កម្ពុជា ដោយខុសច្បាប់។ …
ឃុត សុភចរិយា
https://bit.ly/2KShgI9