ការ​នាំ​ចេញ​កៅស៊ូ​ត្រីមាស​ទី​១​ កើនឡើង​ ខណៈ​តម្លៃ​បន្ត​ធ្លាក់​ចុះ​

ការ​នាំ​ចេញ​កៅស៊ូ​របស់​កម្ពុជា​បាន​កើនឡើង​ ២៣​ ភាគរយ​នៅ​ត្រីមាស​ទី​១​ ឆ្នាំ​នេះ​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៨​ ខណៈ​តម្លៃ​នៅ​តែ​បន្ត​ធ្លាក់​ចុះ​។​ នេះ​បើ​យោង​តាម​តួលេខ​បាន​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម​។​ ទិន្នន័យ​នេះ​បង្ហាញ​ថា​ កម្ពុជា​បាន​នាំ​ចេញ​កៅស៊ូ​ ៤៨​ ១៩២​ តោន​នៅ​ត្រីមាស​ទី​១​ ក្នុង​ឆ្នាំ​ ២០១៩​ កើនឡើង​ ២៣​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ ខណៈ​ដែល​តម្លៃ​ជា​មធ្យម​ ១​ ២៧៩​ ដុល្លារ​ក្នុង​ ១​ តោន​ ធ្លាក់​ចុះ​ ១២​ ភាគរយ​។​ ផ្អែក​លើ​តម្លៃ​ និង​បរិមាណ​នៃ​ការ​នាំ​ចេញ​ ឧស្សាហកម្ម​នេះ​រកបាន​ចំណូល​ប្រហែល​ ៦១​ លាន​ដុល្លារ​នៅ​ត្រីមាស​ដំបូង​ឆ្នាំ​នេះ​។​ ...

ចេង សុខហ័ង
https://bit.ly/2XtTHa4