ភ្នំពេញប៉ុស្តិ៍
ក្រសួងមហាផ្ទៃ កោះហៅពលរដ្ឋបុរីកីឡា រឿងការតវ៉ានៅមុខផ្ទះឧកញ៉ា
ពលរដ្ឋបុរីកីឡាម្នាក់ត្រូវបានក្រសួងមហាផ្ទៃកោះហៅឲ្យចូលបំភ្លឺកាលពីម្សិលមិញក្រោយពីលោកស្រី ស៊ុយ សុផាន ប្តឹងពាក់ព័ន្ធនឹងការតវ៉ារកដំណោះស្រាយនៅខាងមុខផ្ទះរបស់លោកស្រីកាលពីខែកុម្ភៈកន្លងមកដោយចោទពីបទបង្ខូចកេរ្ដិ៍ឈ្មោះអ្នកដទៃ និងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដែលការតវ៉ានេះកើតឡើង ...
សុទ្ធ គឹមសឿន
http://bit.ly/2FRvy92
ADB គ្រោងផ្ដល់មូលនិធិ $៦០លានដល់កម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កំពុងសម្លឹងមើលការចាក់បញ្ចូលសាច់ប្រាក់ ៦០ លានដុល្លារទៅក្នុងកម្មវិធីជាច្រើន ដែលផ្តោតលើការអភិវឌ្ឍជំនាញបច្ចេកទេសក្នុងស្រុក និងការបង្កើនសមត្ថភាពប្រកួតប្រជែងកម្លាំងពលកម្មរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមលោក អ៊ិត សំហេង ...
ចេង សុខហ័ង
http://bit.ly/2pu3vSh
ក្រុមហ៊ុនអ្នកបញ្ជាទិញល្បីឈ្មោះមួយចំនួន ព្រួយបារម្ភកាន់តែខ្លាំង ពីច្បាប់ការងារបច្ចុប្បន្ន
កាលពីថ្ងៃអង្គារម្សិលមិញក្រុមមួយដែលតំណាងឱ្យម៉ាកយីហោសម្លៀកបំពាក់ធំៗ នៅសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុបដែលរួមមានយីហោល្បីៗមួយចំនួនដូចជា Gap, Levis និង ASOS បានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងជុំវិញច្បាប់ការងារបច្ចុប្បន្ន និងរឿងក្តីក្តាំនៅតុលាការជាច្រើនដែលពួកគេបានពិពណ៌នាថា ជាការរឹតត្បិត និងជារឿង ...
Daphne Chen
http://bit.ly/2FYwtR8
ឧទ្ធរណ៍នឹងជំនុំជម្រះសំណុំរឿងវ៉ៃអតីតតំណាងរាស្ត្រ តែដើមបណ្ដឹងគ្មានសង្ឃឹម
សាលាឧទ្ធរណ៍នៅថ្ងៃសុក្រចុងសប្ដាហ៍នេះនឹងបើកសវនាការលើសំណុំរឿងវ៉ៃអតីតតំណាងរាស្ត្របក្សប្រឆាំង ខណៈបណ្ដឹងមិនសុខចិត្តចំពោះការសម្រេចព្យួរទោសជនជាប់ចោទជាអង្គរក្សលោកនាយករដ្ឋមន្ត្រីបានពន្យារពេលដល់ជិត ២ ឆ្នាំជាអ្វីដែលជនរងគ្រោះ ...
បែន សុខហ៊ាន
http://bit.ly/2FUOIXx
NBC មានសុទិដ្ឋិនិយមពីការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន
តំណាងធនាគារជាតិនៃកម្ពុជា (NBC) បានអះអាងកាលពីម្សិលមិញថា ការចរាចរប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចកម្ពុជានឹងមានចំណែកកាន់តែធំ នាពេលខាងមុខ ដោយសារតែការយល់ឃើញជាវិជ្ជមានរបស់ពលរដ្ឋចំពោះរូបិយប័ណ្ណជាតិ និងប្រសិទ្ធភាពនៃការដាក់ឱ្យ ...
ហ៊ គឹមសាយ
http://bit.ly/2GahTcp
អ្នកឃ្លាំមើល៖ អវត្តមានរបស់បក្សប្រឆាំង នឹងធ្វើឲ្យចំនួនអ្នកទៅបោះឆ្នោតថយចុះ
អ្នកជំនាញការបោះឆ្នោត និងអ្នកឃ្លាំមើលសង្គមព្យាករថា អវត្តមានរបស់អតីតគណបក្សសង្គ្រោះជាតិដែលជាគូប្រកួតប្រជែងដ៏ស្រួចស្រាល់ជាមួយគណបក្សប្រជាជនអាចនឹងធ្វើឲ្យចំនួនអ្នកទៅបោះឆ្នោតជាតិនាខែកក្កដាខាងមុខធ្លាក់ចុះ បើទោះបីជាបច្ចុប្បន្នមេដឹកនាំគណបក្សកាន់អំណាច បានប្រឹងប្រែងចុះ ...
បែន សុខហ៊ាន
http://bit.ly/2FQhYmc
មន្ត្រីរាជរដ្ឋាភិបាលរំឭកខួបរដ្ឋប្រហារឆ្នាំ ៧០ ប្រើឱកាសស្ដីបន្ទោសអាមេរិក
កាលពីម្សិលមិញមន្ត្រីរដ្ឋាភិបាលកម្ពុជាបានរំឭកការធ្វើរដ្ឋប្រហារឡើងកាន់អំណាចរបស់លន់នល់ហើយបានប្រើឱកាសនោះដើម្បីស្តីបន្ទោសសហរដ្ឋអាមេរិកសាជាថ្មីម្តងទៀត ចំពោះរដ្ឋប្រហារនេះ។ កាលពីថ្ងៃអាទិត្យនាយកប្រតិបត្តិរបស់សារព័ត៌មាន Fresh News ដែលគាំទ្ររដ្ឋាភិបាលបានរិះគន់សហរដ្ឋអាមេរិកចំពោះអំពើប្រល័យពូជសាសន៍ក្នុង ...
Andrew Nachemson
http://bit.ly/2pu7ka6
ការវិនិយោគហុងកុងនៅកម្ពុជា២០១៧ មាន១៣គម្រោង
វិនិយោគិនហុងកុង កាលពីឆ្នាំ ២០១៧ បានវិនិយោគលើគម្រោងសរុប ១៣ គម្រោងនៅកម្ពុជា ដោយមានតម្លៃជាទឹកប្រាក់សរុប ៨៥ លាន។ នេះបើយោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។ ...
ហ៊ គឹមសាយ
http://bit.ly/2FWUfgn
ទិន្នផលម្រេចកំពតឆ្នាំនេះនឹងធ្លាក់ចុះ
បញ្ហាអាកាសធាតុបាននិងកំពុងធ្វើឱ្យប៉ះពាល់ទិន្នផលម្រេច នៅខេត្តកំពតនៅក្នុងរដូវប្រមូលផលឆ្នាំនេះ ប៉ុន្តែការធ្លាក់ចុះដែលគេរំពឹងថា នឹងមានតិចតួចនេះនឹងមិនប៉ះពាល់ខ្លាំងដល់ទីផ្សារនេះទេ។ នេះបើយោងតាមប្រធាន ...
ចេង សុខហ័ង
http://bit.ly/2HMRRcp
លោកស្រី ស៊ុយ សុផាន ប្ដឹងពលរដ្ឋបុរីកីឡាម្នាក់ទៅក្រសួងមហាផ្ទៃ
ពលរដ្ឋបុរីកីឡាម្នាក់ត្រូវបានក្រសួងមហាផ្ទៃកោះហៅឱ្យចូលបំភ្លឺ នៅថ្ងៃអង្គារនេះ ក្រោយពីលោកស្រី ស៊ុយ សុផាន ប្ដឹងពាក់ព័ន្ធទៅនឹងការតវ៉ារកដំណោះស្រាយនៅមុខផ្ទះរបស់លោកស្រីជាច្រើនដងជាមួយនឹងពលរដ្ឋផ្សេងទៀត កាលពី ...
ផាក់ ស៊ាងលី
http://bit.ly/2ICWEyy
អូស្ត្រាលីផ្ដល់ជំនួយរាប់លានដុល្លារដល់កម្ពុជា ខណៈមានក្រុមអ្នកតវ៉ា
កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីបានបញ្ចប់កាលពីថ្ងៃអាទិត្យ ហើយថ្នាក់ដឹកនាំប្រទេសទាំងនោះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រឆាំងភេរវកម្ម និងបានប្រកាសថាជា «សករាជថ្មី» មួយនៃទំនាក់ទំនងជិតស្និទ្ធ។ គេក៏សង្កេតឃើញមានបាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នា ...
Erin Handley និង ឆាយ ច័ន្ទនីដា
http://bit.ly/2pmlKJT
លោក ប៊ុន ហុន ត្រូវបានផ្ដល់សិទិ្ធចុះហត្ថលេខាខ្លះជំនួសឱ្យលោក ស ខេង
អតីតប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាមន្ត្រីក្រសួងមហាផ្ទៃ លោក ប៊ុន ហុន ត្រូវបានផ្ដល់អំណាចបន្ថែមដើម្បីអាចចុះហត្ថលេខា ជំនួសលោក សខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងអង្គការក្រៅរដ្ឋាភិបាល និងសមាគម។ ...
ម៉ិច ដារ៉ា
http://bit.ly/2DDoiaP
ដែនជម្រកសត្វព្រៃទំហំជាង ១១ ម៉ឺនហិកតានៃខេត្ត២ ត្រូវបានរំសាយ
ដែនជម្រកសត្វព្រៃស្នួល និងរនាមដូនសំ ដែលបង្កើតដោយព្រះរាជក្រឹត្យទំហំជាង ១១ ម៉ឺនហិកតាក្នុងខេត្តក្រចេះ និងបាត់ដំបងត្រូវបានលុបចោលកាលពីខែមុន ក្រោយពីដីទាំងនោះត្រួវបានកាន់កាប់ និងអភិវឌ្ឍដោយពលរដ្ឋ។ ...
ផាក់ ស៊ាងលី
http://bit.ly/2pnPWDL
កងទ័ពកម្ពុជា-ចិន ចាប់ផ្ដើមលំហាត់រួមគ្នាដើម្បីពង្រឹងមិត្តភាពឱ្យរឹងមាំ
កាលពីចុងសប្ដាហ៍កន្លងមកនេះ កងទ័ពជាច្រើននាក់មកពីប្រទេសចិនបានចូលរួមជាមួយកងទ័ពកម្ពុជា ដោយមានសព្វាវុធទំនើបៗខ្នាតតូច និងធំមានរថពាសដែក ឧទ្ធម្ភាគចក្របានចាប់ផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នាប្រចាំឆ្នាំជាលើកទី ២ ...
បែន សុខហ៊ាន
http://bit.ly/2DCqAar
មន្ត្រីបរិស្ថានចាប់គ្រឿងចក្រ២គ្រឿងចោទថា ចូលឈូសឆាយដីក្នុងតំបន់អភិរក្ស
ក្រុមមន្ត្រីបរិស្ថានខេត្តស្ទឹងត្រែង បានរឹបអូសអេស្កាវ៉ាទ័រពីរគ្រឿងដែលកំពុងវាយពង្រាបដីព្រៃក្នុងតំបន់ដែនអភិរក្សអន្លង់ភេ ខណៈចុះប្រតិបត្តិការកាលពីម្សិលមិញនិងថ្ងៃអាទិត្យទី១៨ខែមីនានេះ។ នេះបើតាមលោកលោក អេង ...
ឃុត សុភចរិយា
http://bit.ly/2DE57h1
ការផ្គត់ផ្គង់អំបិលប្រឈមនឹងការខ្វះខាត
ការផលិតអំបិលរបស់កម្ពុជាកំពុងប្រឈមនឹងបញ្ហា ខណៈឆ្នាំនេះមិនទាន់មានការប្រមូលផលនៅឡើយ បើទោះបីរដូវប្រមូលផលបានចាប់ផ្ដើមតាំងពីខែមករាមកក្ដី។ នេះបើយោងតាមសមាគមផលិតអំបិលកម្ពុជា។ ...
ចេង សុខហ័ង
http://bit.ly/2pnROwh
ក្រុមអ្នកសង្កេតការណ៍ថា លោក ហ៊ុន សែន ទំនងមិនរងសម្ពាធពេលទៅប្រជុំនៅអូស្ត្រាលីនោះទេ
ខណៈដែលមានការអំពាវនាវពីគ្រប់ច្រកល្ហកទាមទារឱ្យរដ្ឋាភិបាលអូស្ត្រាលី ហៅកម្ពុជាមកសាកសួរមិនត្រឹមតែសួរអំពីការបង្ក្រាបរឿងនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឲ្យសួរអំពីការគំរាមរបស់លោក ហ៊ុន សែន ថាទៅវាយអ្នកតវ៉ាដល់ទឹកដីអូស្ត្រាលីថែមទៀតផងនោះ ក្រុមអ្នក ...
Erin Handley
http://bit.ly/2FOZUVS
អាជ្ញាធរចុះបិទវេទិកាសាធារណៈ នៅតំបន់ដែលមានវិវាទដីធ្លី
អាជ្ញាធរស្រុករមាសហែកកាលពីម្សិលមិញបានចុះបិទវេទិកាសាធារណៈមួយដែលរៀបចំឡើងដោយសម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC ដោយបញ្ជាក់ថា CCFC មិនបានសុំច្បាប់ពីអាជ្ញាធរមូលដ្ឋាន ខណៈដែលប្រជាពលរដ្ឋក្នុងតំបន់នេះក៏ធ្លាប់នាំគ្នាឡើងមកតវ៉ានៅភ្នំពេញសុំឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ ...
សុទ្ធ គឹមសឿន
http://bit.ly/2HAbhRV
ជនជាតិដើមភាគតិចព្នង ទារសំណង ដោយសារទឹកទំនប់លិច
ជនជាតិដើមភាគតិចព្នងនៅភូមិក្បាលរមាសបានផ្តិតមេដៃចេញសេចក្តីថ្លែងការណ៍រួមដោយទទូចឲ្យអាជ្ញាធរខេត្ត និងក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម ២ សងសំណងថ្លៃលិចស្រូវ ១៧៧ ហិកតា និងចុះបញ្ជីដីព្រៃសមូហភាពដែលនៅសេសសល់ពីទឹកលិច។ សេចក្តីថ្លែងការណ៍ ...
ផាក់ ស៊ាងលី
http://bit.ly/2HDmctW
ព័ត៌មានពិស្តារ៖ ដីព្រៃកោងកាង ជាង ១៣ ហិកតាដែលលក់ឲ្យឧកញ៉ា ត្រូវបានដកហូតវិញ
ដីព្រៃកោងកាងនៃដែនជម្រកសត្វព្រៃពាមក្រសោបជាង ១៣ ហិកតាដែលលក់ឲ្យឧកញ៉ាត្រូវបានរដ្ឋាភិបាលដកហូតទុកជាសម្បត្តិរដ្ឋវិញ ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យចុះពិនិត្យ ឯអ្នកទិញ-លក់ និងបូមខ្សាច់លុបព្រៃកោងកាងនោះនឹងមិនត្រូវទទួលទោសនោះទេ ប៉ុន្តែអ្នកឃ្លាំមើលចង់ ...
ផាក់ ស៊ាងលី
http://bit.ly/2FJb2n8
ក្រុមហ៊ុនចិនគ្រោងវិនិយោគ $១៥០ លាននៅក្រចេះ
ក្រុមហ៊ុន Green Leader Holding Group ជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគមានមូលដ្ឋាននៅទីក្រុងហុងកុង គ្រោងនឹងវិនិយោគលើរោងចក្រអេតាណុល ដោយកែច្នៃពីដំឡូងមីនៅក្នុងប្រទេសកម្ពុជា ដែលនឹងចាប់ផ្ដើមសាងសង់រោងច្រកដំបូងរបស់ខ្លួននៅថ្ងៃទី ១ ...
ចេង សុខហ័ង
http://bit.ly/2tPJ7jK
លោក ហ៊ុន សែន គ្រោងនឹងសួររដ្ឋាភិបាលវៀតណាម រឿងការចរចាសម្ងាត់ជាមួយ សម រង្ស៊ី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានថ្លែងឲ្យដឹងថា គ្រោងនឹងចោទសួរទៅរដ្ឋាភិបាលវៀតណាមអំពីភាព «ស្មោះត្រង់» ដែលមានចំពោះកម្ពុជាជាយូរអង្វែងចាប់តាំងពីរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំ។ ឥរិយាបថដ៏កម្របែបនេះរបស់លោកនាយករដ្ឋមន្ត្រីបានធ្វើឡើងបន្ទាប់ពី ...
បែន សុខហ៊ាន
http://bit.ly/2Gvn1G8
មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី ទទួលយកញត្តិពីគ្រួសារអ្នកស្រី ទេពវន្នី
លោក គង់ ចំរើន មន្ត្រីផ្នែកទទួលពាក្យបណ្ដឹងនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីកាលពីម្សិលមិញបានទទួលយកញត្តិពីក្រុមគ្រួសារអ្នកស្រី ទេព វន្នី ជាសកម្មជនដីធ្លីតំបន់បឹងកក់ ខណៈពួកគេយកមកដាក់សុំកិច្ចអន្តរាគមន៍ពីលោក ហ៊ុន សែន ដើម្បីស្នើទៅព្រះមហាក្សត្រសុំលើកលែង និងបន្ធូរបន្ថយទោសដល់អ្នកស្រី ទេព វន្នី ។ ...
សុទ្ធ គឹមសឿន
http://bit.ly/2HuMBdx
ប្តឹងគ្នាទៅតុលាការ ករណីលួចលក់ដីសហគមន៍
ដីព្រៃអាស្រ័យផលប្រមាណជាង ៨០ហិកតា នៅសហគមន៍ជនជាតិដើមភាគតិចព្នងក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីត្រូវបានគេលួចលក់បង្កឲ្យកើតជម្លោះប្តឹងគ្នាទៅតុលាការរវាងពលរដ្ឋ មន្ត្រីអាជ្ញាធរ និងអ្នកទិញដី។ឈើគ្រឿងផ្ទះ និងដើមឈើរបស់ជនជាតិព្នង ...
ផាក់ ស៊ាងលី
http://bit.ly/2FB1UEO