ការនាំចេញអង្កររបស់កម្ពុជា នៅតែបន្តធ្លាក់ចុះ
ការនាំចេញអង្កររបស់កម្ពុជាក្នុងឆ្នាំ ២០១៨ បានបន្តធ្លាក់ចុះ ១,៥ ភាគរយធៀបនឹងឆ្នាំ ២០១៧ ដោយសារវិស័យនេះនៅតែប្រឈមបញ្ហាជាច្រើន ដូចជាតម្លៃផលិត និងក្តីបារម្ភពីវិធានការពន្ធនាំចូលរបស់សហភាពអឺរ៉ុប។ នេះបើតាមអ្នកនៅក្នុងវិស័យនេះ។ តួលេខបានពីក្រសួងកសិកម្មបង្ហាញថា កម្ពុជាបាននាំចេញអង្ករ ៦២៦ ២២៥ តោនកាលពីឆ្នាំ ២០១៨ ធ្លាក់ចុះ ១,៥ ភាគរយពី ៦៣៥ ៦៧៩ តោនធៀបនឹងឆ្នាំ ២០១៧។ តួលេខនេះបង្ហាញថា ទិសដៅសំខាន់ៗនៃការនាំចេញអង្កររបស់កម្ពុជាគឺអឺរ៉ុប មានចំនួនសរុប ២៦៩ ១២៧ តោន និងចិនមានចំនួន ១៧០ ១៥៤ តោន។ …
ចេង សុខហ័ង
https://bit.ly/2QDHQSY