ភ្នំពេញប៉ុស្តិ៍
HLG ផ្តល់សេវាវិនិយោគក្រៅប្រទេសដើម្បីបានសញ្ជាតិ
ក្រុមហ៊ុនច្បាប់ថ្មីមួយនៅកម្ពុជានឹងជួយដល់អ្នកមានទ្រព្យច្រើនរបស់កម្ពុជាក្នុងការទទួលបានសញ្ជាតិបរទេស ឬ ការស្នាក់នៅ តាមរយៈការវិនិយោគនៅប្រទេសនោះ ព្រមទាំងជួយសម្រួលការពង្រីកអាជីវកម្មនៅក្រៅប្រទេសផងដែរ។ ...
Matthieu de Gaudemar
http://www.phnompenhpost.com/business/legal-firm-help-elite-gain-dual-citizenship
លទ្ធផលបង្ក្រាបការជួញដូរមនុស្សដើមឆ្នាំ២០១៧កើនឡើង៤៣%
នៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើជួញដូរផ្លូវភេទគឺបានកើនឡើងចំនួន ៤៣ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
គង់ មេត្តា និង Martin de Bourmont
http://bit.ly/2uPo8tT
ក្រសួងបានចេញប្រកាសបញ្ឈប់ការនាំខ្សាច់ចេញពីខេត្តកោះកុង
ក្រសួងរ៉ែ និងថាមពល បានប្រកាសបញ្ឈប់ការនាំខ្សាច់សំណង់ និងល្បាយខ្សាច់ភក់ក្នុងខេត្តកោះកុងចេញទៅលក់នៅបរទេស ប៉ុន្តែសម្មជនបរិស្ថាន និងសហគមន៍នេសាទ បានអះអាងថា ការដ្ឋានមួយ ដែលទំនងសម្រាប់លាងខ្សាច់នាំចេញ ក្នុងស្រុកកោះកុងកំពុងតែសាងសង់ជិតរួចរាល់ទៅហើយ។ ...
Yesenia Amaro និង ផាក់ ស៊ាងលី
http://bit.ly/2ubPFaW
ការនាំចេញអង្ករបន្តកើន តែក្នុងអត្រាទាប
ការនាំចេញអង្កររបស់កម្ពុជានៅតែកើនឡើងក្នុងកម្រិតទាបនៅក្នុងរយៈពេល៦ខែដំបូង ឆ្នាំនេះជាមួយកំណើនជាង៧ភាគរយធៀបនឹងរយៈពេលដូចជាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍បានពីក្រសួងកសិកម្ម។ ...
ចេង សុខហ័ង
http://bit.ly/2ubxjH5
ស្ទឹងត្រែងរៀបចំសម្រាប់រុះរើស្ពាន
អាជ្ញាធរខេត្តស្ទឹងត្រែងបានប្តេជ្ញាថា នឹងរុះរើស្ពានស្រែពកនៅមុនការសាងល្បងទំនប់សេសានក្រោម ២ ដែលនឹងធ្វើឲ្យលិចភូមិមួយចំនួន ហើយអាជ្ញាធរបានព្រមានថា នឹងពង្រាយប៉ូលីសប្រសិនបើអ្នកភូមិតវ៉ា។ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/stung-treng-prepares-bridge-dismantling
ក្រុមសកម្មជនភ័យខ្លាចការបូមខ្សាច់នៅក្នុងជម្រកសត្វព្រៃ
កាលពីថ្ងៃម្សិលមិញ សកម្មជន និងអ្នកនេសាទម្នាក់បានអះអាងថា ក្រុមហ៊ុនមួយបានចាប់ផ្តើមបូមខ្សាច់នៅក្នុងដែនជម្រកសត្វព្រៃមួយនៅខេត្តកោះកុង ទោះបីជាមានការហាមប្រាមមិនឱ្យនាំចេញខ្សាច់ពីក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅតំបន់ឆ្នេរក៏ដោយ។ ...
Yesenia Amaro និង ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/activists-fear-dredging-wildlife-sanctuary
ក្រសួងនឹងប្រើ "អ្នកជំនាញ" ដើម្បីពិនិត្យពិន្ទុប្រឡង
កាលពីម្សិលមិញ ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខែក្រោយនេះ ភាគច្រើននឹងធ្វើតាមដំណើរការដូចកាលពីឆ្នាំមុនៗ បន្ថែមពីនេះ អ្នកនាំពាក្យបានបញ្ជាក់ថា កម្មវត្ថុថ្មី “អ្នកជំនាញ” នឹងត្រូវបានណែនាំដើម្បីជួយកំណត់កំហុសពិន្ទុប្រឡង។ ...
Yesenia Amaro និង តាំង រីនិត
http://www.phnompenhpost.com/national/ministry-use-experts-review-exam-grading
សភាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការធានាទូទាត់ក្រុមហ៊ុនថាមពល
រដ្ឋសភាកម្ពុជាកាលពីម្សិលមិញបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការធានាទូទាត់របស់រដ្ឋាភិបាលទៅឲ្យក្រុមហ៊ុនពីរដែលសុទ្ធសឹងវិនិយោគក្នុងវិស័យថាមពលកម្ពុជាគឺក្រុមហ៊ុន ខេមបូឌា អេនឺជី II និងក្រុមហ៊ុន អាឡិច ខបភើរេសិន ដើម្បីបង្កើតទំនុកចិត្តដល់ក្រុមហ៊ុនទាំងពីរសម្រាប់ដំណើរការគម្រោងនៅកម្ពុជា។ ...
ហ៊ គីមសាយ
http://bit.ly/2ucxd2V
តំណាងរាស្ត្រគណបក្សប្រជាជនអនុម័តការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ
តំណាងរាស្ត្រ ៦៦ រូបក្នុងចំណោមតំណាងរាស្ត្រ ៦៨ រូបរបស់គណបក្សកាន់អំណាចកាលពីម្សិលមិញ បានអនុម័តការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីបំពេញចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមិនមានការចូលរួមពីតំណាងរាស្ត្រគណបក្សប្រឆាំង ខណៈមានការជំរុញពីតំណាងរាស្រ្តដែលជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ឲ្យមានការអនុវត្តច្បាប់នេះ។ ...
មាស សុខជា
http://bit.ly/2tCu3UF
ឈើគ្រញូងត្រូវបានរកឃើញបង្កប់ក្នុងរថយន្តដឹកស៊ីទែនសាំង
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងកាលពីម្សិលមិញថា កងកំលាំងរាជអាវុធហត្ថ បានស្ទាក់ចាប់រថយន្តដឹកស៊ីទែនសាំងមួយគ្រឿងរកឃើញឈើគ្រញូង ២៣១៥ដុំ ដែលបានបង្កប់ក្នុងរថយន្ត កាលពីសប្ដាហ៍មុន។ ...
សុទ្ធ គឹមសឿន និង គុត សុភក្ត្រចរិយា
http://www.phnompenhpost.com/national/tanker-filled-timber
សេវាទូទាត់ដោយមិនប្រើសាច់ប្រាក់មានកាន់តែច្រើន
ប្រតិបត្តិការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក កាន់តែច្រើនបានចូលមកកាន់ទីផ្សារដែលពោរពេញដោយការទូទាត់ជាសាច់ប្រាក់របស់កម្ពុជា ដោយរំពឹងថាឥរិយាបទរបស់អ្នកប្រើប្រាស់នឹងផ្លាស់ប្តូរទៅរកការទូទាត់តាមអនឡាញកាន់តែច្រើន។ ...
ហ៊ គីមសាយ
http://bit.ly/2tCpVEb
រឿងមន្ត្រីឲ្យវៀតណាមចូលកាប់ឈើត្រូវបញ្ជូនមកតុលារការក្រុង
សំណុំរឿងមន្ត្រីពុករលួយបទល្មើសព្រៃឈើ ក្នុងខេត្តមណ្ឌលគិរី ត្រូវបានផ្ទេរមកសាលាដំបូងរាជធានីភ្នំពេញចាត់ការជំនួសវិញដោយសារតែចំណាត់ការយឺតយាវ និងមន្ត្រីពាក់ព័ន្ធមានបក្ខពួកនិងឥទ្ធិពលច្រើនក្នុងខេត្តជាប់ព្រំដែនដែលសម្បូររឿងអាស្រូវបទល្មើសព្រៃឈើនោះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2uL5OBY
ពលរដ្ឋខ្មែរដែលឆ្លងដែន ទៅធ្វើការវិលល្ងាចសុំឲ្យបើកច្រក
ពលរដ្ឋខ្មែរប្រមាណ ១០០ នាក់ដែលចូលទៅធ្វើការនៅថៃពេលព្រឹករួចវិលមកកម្ពុជាពេលល្ងាចកាលពីព្រឹកថ្ងៃសៅរ៍បាននាំគ្នាតវ៉ាឲ្យមន្ត្រីនគរបាលការពារព្រំដែនប្រចាំច្រករបៀងចំបក់ ក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបើកច្រករបៀង ...
ឃុត សុភចរិយា
http://bit.ly/2uHmLxa
MFI ឯកភាពគោលការណ៍ចៀសវាងទាញបុគ្គលិកពីគ្នា
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាបានឯកភាពគ្នាអនុវត្តគោលការណ៍ចៀសវាងការទាញយកបុគ្គលិកពីគ្នាទៅវិញទៅមក ដោយបានបង្កើត «មូលនិធិអភិវឌ្ឍន៍បុគ្គលិក» ដែលជាកម្មវិធីថ្មីមួយតម្រូវឲ្យគ្រឹះស្ថានមួយរងពិន័យជាទឹកប្រាក់ក្នុងករណីដែលពួកគេជ្រើសយកបុគ្គលិក ...
ហ៊ គីមសាយ
http://bit.ly/2sVLCA0
ពលរដ្ឋត្រៀមទួលសុវត្ថិភាពមុនបិទទំនប់វារីអគ្គិសនី
ជនជាតិដើមភាគតិចជាង ១០០ គ្រួសារបានកំពុងតែត្រៀមខ្លួនចាកចេញពីលំនៅឋានចាស់ជាបណ្ដោះអាសន្នទៅកាន់ទីទួលសុវត្ថិភាព ដោយសារទឹកជំនន់នឹងកើតមាននៅក្នុងភូមិ ដែលពួកគាត់កំពុងរស់នៅ ក្រោយពេលក្រុមហ៊ុនបិទទំនប់វារីអគ្គិសនីសេសានក្រោម២នៅចុងសប្ដាហ៍ ...
ផាក់ ស៊ាងលី
http://bit.ly/2tEVqf0
ក្រុមហ៊ុនប្រតិបត្តិការសេវាអ៊ីនធឺណិត៣ត្រូវបានដកអាជ្ញាប័ណ្ណ
និយតករទូរគមនាគមន៍កម្ពុជា (TRC) កាលពីសប្តាហ៍មុនបានចេញសេចក្តីប្រកាសមួយដើម្បីសម្រេចដកហូតអាជ្ញាប័ណ្ណពីប្រតិបត្តិការអ៊ីនធឺណិតអសកម្មចំនួនបី ដើម្បីធានាគុណភាពសេវាសម្រាប់អតិថិជន និងផ្តល់ឳកាសវិនិយោគសម្រាប់ក្រុមហ៊ុនផ្សេងទៀត។ ...
ចេង សុខហ័ង
http://bit.ly/2v0TL2V
សំបូរព្រៃគុកត្រូវបញ្ចូលក្នុងបេតិកភណ្ឌពិភពលោក
ប្រាសាទសំបូរព្រៃគុកត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំលើកទី ៤១ របស់ខ្លួន នៅទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។ ...
គង់ មេត្តា
http://bit.ly/2t3wHyX
ថ្លៃសេវាលិខិតឆ្លងដែនត្រូវបានស៊ើបអង្កេត
ក្រសួងការបរទេសបានណែនាំជាផ្លូវការ ដល់ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី ដើម្បីស៊ើបអង្កេតភ្នាក់ងារនានា ដែលយកថ្លៃឈ្នួលហួសកំណត់ក្នុងការធ្វើលិខិតឆ្លងដែនថ្មីសម្រាប់កម្មករនៅទីនោះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃសុក្រ ទោះបីេជាប្រភពខ្លះនិយាយថា អំពើពុករលួយនៅក្នុងនាយកដ្ឋានលិខិតឆ្លងដែនក៏ជាផ្នែកមួយនៃបញ្ហានេះដែរ។ ...
Leonie Kijewski និង នៀម ឆេង
http://www.phnompenhpost.com/national/passport-fees-be-investigated
អង្គការក្រៅរដ្ឋាភិបាលសុំការពន្យល់លើការព្រមានពីច្បាប់ LANGO
អង្គការក្រៅរដ្ឋាភិបាលនានាបានប្រមូលផ្តុំគ្នាកាលពីម្សិលមិញ ដើម្បីសុំការពន្យល់បន្ថែមលើលិខិតមួយច្បាប់ពីក្រសួងមហាផ្ទៃ ដែលសូមឲ្យអង្គការសង្គមស៊ីវិលអនុវត្តទៅតាមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល (LANGO) ដែលមានលក្ខណៈចម្រូងចម្រាសខ្លាំង ជាមួយនឹងការពិចារណាស្នើសុំការបំភ្លឺបន្ថែម ឬការពន្យារពេលនៃកាលកំណត់នៅខែកញ្ញាសម្រាប់ការអនុលោម។ ...
Ananth Baliga និង នៀម ឆេង
http://www.phnompenhpost.com/national/ngos-parse-lango-warning
ខួបអនុស្សាវរីយ៍របស់អ៊ីអនបង្ហាញពីការផ្លាស់ប្តូរទីផ្សារសម្រាប់ផ្សារទំនើបក្នុងស្រុក
ថ្មីៗនេះ ផ្សារទំនើបអ៊ីអន ម៉ល ដែលជាផ្សារទំនើបដំបូងគេនៅកម្ពុជាបានប្រារព្ធខួបលើកទី 3 របស់ខ្លួនក្នុងការធ្វើប្រតិបត្តិការនៅកម្ពុជា ប៉ុន្តែជាមួយនឹងផ្សារទំនើបថ្មី ៗ ជាច្រើនគ្រោងនឹងបើកនៅប៉ុន្មានឆ្នាំខាងមុខនេះ ក្រុមអ្នកវិភាគរំពឹងថានឹងមានការប្រកួតប្រជែងនិងផ្លាស់ប្តូររូបភាពលក់រាយនៅក្នុងប្រទេស។ ...
Matthieu de Gaudemar
http://www.phnompenhpost.com/business/aeon-anniversary-highlights-shifting-market-local-malls
ការកែច្បាប់ជាថ្មីទៀត បានកម្ចាត់លោក សម រង្ស៊ី ចេញពីនយោបាយ
រូបលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងនឹងត្រូវយកចេញពីស្លាកគណបក្សសង្គ្រោះជាតិ បន្ទាប់ពីច្បាប់ស្តីពីគណបក្សនយោបាយដែលស្នើឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងគោលបំណងកម្ចាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយនឹងត្រូវធ្វើវិសោធនកម្មដោយរដ្ឋសភាឯកបក្សនៅសប្តាហ៍ក្រោយ។ ...
មាស សុខជា
http://bit.ly/2uQpsMc
កម្មករភ័យខ្លាចការចាប់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី
កម្មករកម្ពុជាបន្តការភ័យខ្លាចពីការចាប់ខ្លួន និងការនិរទេស នៅពេលដែលមានការបង្ក្រាបជាបន្តបន្ទាប់ទៅលើពលករចំណាកស្រុកដែលគ្មានឯកសារ នៅក្នុងប្រទេសម៉ាឡេស៊ី។ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសម៉ាឡេស៊ីបានរាយការណ៍ថាជនចំណាកស្រុក ២,០០០នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីដើមខែរហូតមកដល់ម្សិលមិញនេះ។ ...
យុន ស៊ីនាថ និង Leonie Kijewski
http://www.phnompenhpost.com/national/workers-fear-arrest-malaysia
អគ្គនាយកដ្ឋានពន្ធដារ ពន្យាអនុវត្ត VAT លើសេវាហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានពន្ធដារ (GDT) បានសម្រេចពន្យាការអនុវត្តជាបណ្ណោះអាសន្នលើអាករតម្លៃបន្ថែម (VAT) ១០ ភាគរយលើសេវាហិរញ្ញវត្ថុ។ នេះបើយោងតាមសេចក្តីជូនដំណឹងកាលពីម្សិលមិញ។ ...
ហ៊ គីមសាយ
http://bit.ly/2tT8gs3
ផែស្ងួតថ្មីនៅកៀនស្វាយនឹងដំណើរការនៅខែ១០
ផែស្ងួតតម្លៃ ២០លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិដែលជាការវិនិយោគដោយក្រុមហ៊ុនសុវណ្ណភូមិ អ៊ិនវេសមេន គ្រោងនឹងប្រតិបត្តិការនៅខែតុលាឆ្នាំនេះ ដែលនឹងសម្រួលដល់ក្រុមហ៊ុននាំចេញអង្ករ និងក្រុមហ៊ុននាំចេញផលិតផលកសិកម្មជាច្រើនទៀត។ ...
ចេង សុខហ័ង
http://bit.ly/2sTrji9