កម្ពុជា​​ គ្រោង​នាំ​ចូល​អំបិល​ ៣ ​ម៉ឺន​តោន​នៅ​ឆ្នាំ​នេះ

ប្រទេស​កម្ពុជា​ទំនង​ជា​នឹង​ត្រូវ​នាំចូល​អំបិល​ ៣ ​ម៉ឺន​តោន​នៅ​ឆ្នាំ​នេះ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ ខណៈ​ការផលិត​ក្នុង​ស្រុក​ប្រឈម​នឹង​កង្វះខាត ដោយសារ​តែ​អាកាសធាតុ​​ប្រែប្រួល​។ នេះ​បើ​យោង​តាម​សហគមន៍​ផលិត​អំបិល​។ លោក ប៊ុន បារាំង សហប្រធាន​សហគមន៍​ផលិត​អំបិល​កែប​កំពត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា នេះ​ជា​លើក​ទី​ ២ សម្រាប់​កម្ពុជា​ដែល​នឹង​នាំ​ចូល​អំបិល​យក​មក​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​។ លោក​បាន​ថ្លែង​ថា​៖ «​បន្ទាប់ពី​ការទទួល​រង​ផលប៉ះពាល់​ដោយសារ​មហន្តរាយ​ទឹកភ្លៀង​ដែល​ធ្វើឲ្យ​អ្នក​ផលិត​អំបិល​កម្ពុជា​មិន​អាច​ប្រមូល​ផល​អំបិល​បាន​»​។ ...

ចេង សុខហ័ង
https://www.phnompenhpost.com/business/low-salt-yields-leave-industry-scrambling-keep-reserves