ភ្នំពេញប៉ុស្តិ៍
PPWSA រំពឹងថានឹងបង្កើនចំណូលពីការពង្រីកការផ្គត់ផ្គង់
ក្រុមហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជាបានដាក់ដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហ៊ានទី២កាលពីថ្ងៃម្សិលមិញ ដែលអ្នកនៅក្នុងឧស្សាហកម្មនេះមើលឃើញថា ជាឱកាសក្នុងការបង្កើនប្រាក់ចំណូលរបស់ក្រុមហ៊ុនរដ្ឋមួយនេះ។ ...
ហ៊ គឹមសាយ
http://bit.ly/2occE2L
អង្គការពីរថា បញ្ជីបោះឆ្នោតថ្មីមានភាពត្រឹមត្រូវ ៩៨ ភាគរយ
អង្គការធ្វើការលើកិច្ចការបោះឆ្នោតចំនួនពីរបានសហការគ្នា ធ្វើសវនកម្មលើបញ្ជីឈ្មោះបោះឆ្នោតថ្មីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងបានរកឃើញថាបញ្ជីឈ្មោះនេះមានភាពត្រឹមត្រូវស្ទើរតែមួយរយភាគរយ។ ...
ទូច សុខា
http://bit.ly/2oLW1Jc
សមត្ថកិច្ចចាប់ឈើរបស់ឈ្មួញ វៀតណាម
កម្លាំងចម្រុះបានរកឃើញឈើមួយកន្លែងក្នុងចំណោម ២ ទីតាំងរបស់ក្រុមឈ្មួញឈើវៀតណាមឈ្មោះ ស៊ី ស ដែលជាកូនប្រសារមន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺហើយកំពុងតែរត់គេចខ្លួនដោយសារបទល្មើសព្រៃឈើនេះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2oE9yFL
យោធា កម្ពុជា-ឡាវ ព្រមដកថយពីតំបន់តានតឹង
បើយោងតាមឧត្តមសេនីយ៍ថ្នាក់ផ្កាយមួយបានឲ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរម៉ោងរួចមកមន្រ្តីយោធាខេត្ត និងមន្ត្រីយោធានៅតាមបណ្តោយបន្ទាត់ព្រំដែន កម្ពុជា-ឡាវ កាលពីម្សិលមិញបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីដកកម្លាំងទ័ពចេញពីតំបន់ចំនួនពីរទីតាំងជា ...
ម៉ិច ដារ៉ា និង Shaun Turton
http://bit.ly/2oFZBag
នាយករដ្ឋមន្ត្រី បង្ហើបពីការសាងសង់អគារខ្ពស់ជាងគេនៅក្រុង ភ្នំពេញ
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ក្តីសង្ឃឹមដល់អ្នកទន្ទឹងរង់ចាំមើលការសាងសង់អគារខ្ពស់ជាងគេនៅរាជធានីភ្នំពេញដោយលោកបានលើកឡើងពីអនាគតក្រុងភ្នំពេញនឹងមានអគារចំនួន ១២៥ ជាន់ និងមានកម្ពស់ ៥២០ ម៉ែត្រដែលអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ...
ស៊ីវ ម៉េង
http://bit.ly/2ocFqQB
កម្ពុជាស្វាគមន៏សម្រាប់រុស្ស៊ី
បញ្ហារបស់រុស្ស៊ីដោយសារការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច លើបញ្ហាអ៊ុយក្រែន និងស៊ីរី ព្រមទាំងរឿងអាស្រូវក្នុងការជ្រៀតជ្រែក ការបោះឆ្នោតប្រធានាធិបតីអាមេរិកថ្មី ប្រទេសរុស្ស៊ីកំពុងស្វែងរកឱកាសក្នុងការបង្កើនទំនាក់ទំនងការទូត ...
Cristina Maza
http://www.phnompenhpost.com/national/kingdom-warm-respite-russia
កម្ពុជាសម្ពោធផ្នែកខ្លះនៃពហុកីឡដ្ឋានជាតិមរតកតេជោ និងបើកការដ្ឋានសង់ទីលានកីឡដ្ឋានបាល់ទាត់
អគារធំៗចំនួន ២ ដែលជាផ្នែកខ្លះនៃបណ្តុំសំណង់ធំៗជាច្រើនរបស់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅលើផ្ទៃដីចំនួន ៨៥ ហិកតាហើយគ្រោងនឹងចំណាយទឹកប្រាក់ចំនួន ១៥៧ លានដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃអង្គារ ...
មឿន ញាណ
http://bit.ly/2ne8cky
គំនិតអាជីវកម្មទទួលបានការចាប់អារម្មណ៏ពីតំបន់Silicon Valley
ការចាប់ផ្ដើមអាជីវកម្មថ្មីៗនៅក្នុងប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគទុនពីមូលធនបរទេសជាច្រើន សូម្បីតែក្រុមហ៊ុនក្នុងតំបន់Silicon Valley ក៏កំពុងសំលឹងមើលឱកាសក្នុងការវិនិយោគដែរ។ កាលពីខែមុន គេហទំព័រក្នុងស្រុកមួយឈ្មោះKhmerload ដែលមនុស្ស ...
Matthieu de Gaudemar
http://www.phnompenhpost.com/business/startups-turn-heads-silicon-valley
ក្រុមហ៊ុនអាកាសចរណ៍Qatar Airwaysបើកដំណើរការសេវាដឹកជញ្ជូនទៀតទាត់
នៅសប្តាហ៍នេះ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បានបើកដំណើរការសេវាដឹកជញ្ជូនតាមផ្លូវអាកាសដែលមានប្រតិបត្ដិការទៀតទាត់ ពីរាជធានីភ្នំពេញ ទៅទីក្រុងដូហា នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/qatar-airways-launches-regular-cargo-service
ឧស្សាហកម្មនាំចេញអង្ករកម្ពុជាប្រឈមបញ្ហាថ្មីបន្ថែមទៀត
វិស័យស្រូវអង្កររបស់កម្ពុជាកាន់តែទទួលរងនូវសម្ពាធកាន់តែខ្លាំងឡើងៗបន្ថែមលើបញ្ហាដែលមានស្រាប់ ខណៈសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌថ្មីសម្រាប់ការនាំចេញអង្ករពីកម្ពុជា ដែលអ្នកនៅក្នុងឧស្សាហកម្មនេះបង្ហាញពីក្តីបារម្ភថ្មីទៀត ...
ចេង សុខហ័ង
http://bit.ly/2oBa077
ប្រៃសណីយ៍កម្ពុជានឹងបង្កើតក្រុមហ៊ុនសេវាអនឡាញ
ប្រៃសណីយ៍កម្ពុជានឹងបង្កើតក្រុមហ៊ុនថ្មីមួយទៀតឈ្មោះថា Cambodia Post E-Solution ដើម្បីផ្តល់សេវាកម្មលក់ទំនិញ និងសេវាកម្មតាមអនឡាញ ដោយគ្រោងដាក់ឲ្យដំណើរការនៅអំឡុងឆមាសទីពីរឆ្នាំនេះ។ នេះបើយោងតាមមន្ត្រីក្រសួងឲ្យដឹងកាលពីម្សិលមិញ។ ...
ហ៊ គឹមសាយ
http://bit.ly/2o7FNvV
ក្រសួងវប្បធម៌សុំ យូណេស្កូ បញ្ចូលល្ខោនខោល និងគុនល្បុក្កតោជាបេតិកភណ្ឌ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានដាក់សំណើទៅអង្គការយូណេស្កូកាលពីចុងខែមីនាសុំដាក់បញ្ចូល ល្ខោន ខោល និង គុនល្បុក្កតោ ខ្មែរទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ បន្ទាប់ពីកម្ពុជាបានជោគជ័យក្នុងការដាក់បញ្ចូលចាប៉ីដងវែងខ្មែរ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ...
ទូច សុខា
http://bit.ly/2oAZHQC
រដ្ឋកាត់ដីគម្របព្រៃ និងដីក្រុមហ៊ុន ម៉ុងឫទ្ធី ជូនពលរដ្ឋកាន់កាប់
យោងតាមអនុក្រឹត្យមួយចុះថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៧ ដែលចុះផ្សាយក្នុងសៀវភៅរាជកិច្ចក្នុងត្រីមាសទី ១ ឆ្នាំ ២០១៧ សម្រេចថាកាត់ផ្ទៃដីទំហំ ១៣៦១,៩៧ ហិកតាចេញពីគម្របព្រៃឈើឆ្នាំ ២០០២ និងកាត់ផ្ទៃដីទំហំ ៥៦,៥២ ហិកតាចេញពី ...
ទូច សុខា
http://bit.ly/2o7MAFX
ដើរដាក់អន្ទាក់ឃើញគ្រាប់ B-40 រើសដំលេង ផ្ទុះស្លាប់ និងរបួសក្មេង ២ នាក់
ក្មេងប្រុសម្នាក់បានស្លាប់នៅនឹងកន្លែង ខណៈក្មេងប្រុសម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីពួកគេបានដើរដាក់អន្ទាក់កណ្ដុរហើយបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់រួចយកទៅដំលេងបណ្ដាលឲ្យផ្ទុះ។ ...
ឃុត សុភចរិយា
http://bit.ly/2oYAQmc
កំំណើនចរាចរណ៍កុងតេណ័របង្កើនប្រាក់ចំនេញរបស់កំពង់ផែ
កំពង់ផែស្វយ័តភ្នំពេញបញ្ជាក់ថា កំណើនប្រាក់ចំណេញរបស់ខ្លួនកាលពីឆ្នាំមុន ដោយសារការកើនឡើងនៃចរាចរណ៍កុងតេណ័រនិងសេវាដឹកជញ្ជូនតាមរយៈកំពង់ផែនៅរាជធានីភ្នំពេញ ព្រមទាំងកំណើនប្រាក់ចំណេញពីការជួលសម្ភារៈបរិក្ខារនិងការ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/more-container-traffic-buoys-ports-profits
ចំណូល PPSEZ ដែលចុះបញ្ជីក្នុងផ្សារហ៊ុនធ្លាក់ចុះជាង ៤២ ភាគរយ
ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) បានបង្ហាញពីការធ្លាក់ចុះប្រាក់ចំណូលរហូតដល់ជាង ៤២ ភាគរយកាលពីឆ្នាំ ២០១៦ ដែលនាំឲ្យប្រាក់ចំណេញសុទ្ធធ្លាក់ចុះជាង ៦៥ ភាគរយបើធៀបនឹងឆ្នាំ ២០១៥។ នេះបើយោងតាមរបាយការណ៍ដែលបានបង្ហាញនៅក្នុងផ្សារហ៊ុន ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://bit.ly/2n9omfn
ការធ្វើពាណិជ្ជកម្មដោយរលូនអាចបង្កើនការនាំចេញដល់ ២ពាន់លានដុល្លារ
ប្រទេសកម្ពុជាអាចពង្រីកទំហំពាណិជ្ជកម្មបរទេសរបស់ខ្លួនបានរហូតដល់ទៅ១៦ភាគរយ ស្មើនិងប្រមាណ២ពាន់លានដុល្លារនៃតម្លៃការនាំចេញ ដោយអនុវត្តតាមអនុសញ្ញាពាណិជ្ជកម្មអន្តរជាតិថ្មីមួយដែលមានគោលបំណងលប់បំបាត់របាំងពាណិជ្ជកម្មដែលមានលក្ខណៈ ...
Kali Kotoski
http://www.phnompenhpost.com/business/smooth-trade-put-2b-exports-reach
ការអប់រំគ្មានឥទ្ធិពលដល់ការទប់ស្កាត់ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត
ការសិក្សាមួយបានបង្ហាញថា កសិករកម្ពុជាកំពុងប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ដើម្បីបង្កើនទន្និផលកសិកម្មរបស់ពួកគេក្នុងវិធានកសិកម្មមួយដែលមានគ្រោះថ្នាក់ ហើយការបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់នៃថ្នាំសម្លាប់សត្វល្អិត មិនបានបង្ហាញពី ...
Leonie Kijewski
http://www.phnompenhpost.com/national/education-not-curbing-use-pesticides-study
កម្ពុជា បញ្ជូនអ្នកជំនាញទៅដោះមីននៅ អ៊ីស្រាអែល
មជ្ឈមណ្ឌលកំចាត់មីនកម្ពុជានឹងបញ្ជូនមន្ត្រីជំនាញដោះមីនរបស់ខ្លួនជាង ២០ នាក់ និងឆ្កែជាង ១០ ក្បាលដើម្បីទៅបំពេញបេសកកម្មដោះមីននៅប្រទេសអ៊ីស្រាអែលរយៈពេលបួនខែក្នុងក្របខ័ណ្ឌអង្គការកំចាត់មីនអន្តរជាតិ ...
ទូច សុខា
http://bit.ly/2nRqLIA
ការលេងល្បែងថ្នាក់ VIP នៅ Naga កើន ៣៤%
ក្រុមហ៊ុន NagaCorp Ltd ដែលជាប្រតិបត្តិករកាស៊ីណូ និងសណ្ឋាគារ NagaWorld នៅកម្ពុជា បានបង្ហាញកំណើននៃការលេងល្បែងតុ VIP ៣៤ ភាគរយរហូតដល់ ៣,៧៣ ពាន់លានដុល្លារនៅត្រីមាសទី ១ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈទីផ្សារតុល្បែងទូទៅ និងម៉ាស៊ីនហេ្គមអេឡិចត្រូនិក (EGM) រក្សាបានកំណើនថេរ។ នេះបើតាមរបាយការណ៍ដែលបានដាក់ទៅ ...
Kali Kotoski
http://bit.ly/2nRrjhs
ស្ថាបនាបានកម្ចី៥០លានដុល្លារពីធនាគារជប៉ុន
ធនាគារ ស្ថាបនា ភីអិលស៊ី បានទទួលកម្ចី ៥០ លានដុល្លារពីធនាគារជប៉ុន Mizuho Bank សាខាក្រុងបាងកក ដើម្បីបង្កើនផលបត្រផ្ដល់កម្ចីពាណិជ្ជកម្មរបស់ខ្លួន ខណៈធនាគារនេះនឹងបើកប្រតិបត្តិការនៅកម្ពុជាឆាប់ៗ។ ...
Kali Kotoski និង ហ៊ គឹមសាយ
http://bit.ly/2ovUNEZ
យោធា កម្ពុជា-ឡាវ តានតឹងដាក់គ្នាជាអន្លើៗ ករណីសាងសង់ប៉ុស្តិ៍
កងកម្លាំងប្រដាប់អាវុធប្រមាណរយនាក់នៃប្រទេសឡាវបានបញ្ជូនមកកាន់តាមបណ្ដោយព្រំដែនទល់មុខនឹងកម្ពុជាកាលពីថ្ងៃទី ២ ខែ មេសាដែលស្ថិតនៅក្នុង ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានបង្កើតឲ្យមានភាពតានតឹងដាក់គ្នាក្នុងរយៈពេលខ្លី ...
ម៉ិច ដារ៉ា
http://bit.ly/2n5UKz6
ភ្លៀង និងខ្យល់កន្ត្រាក់នឹងបន្តកើតឡើងដល់ថ្ងៃទី ៩ មេសា
ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករថាភ្លៀងកក់ខែដែលនាំមកនូវ ខ្យល់កន្ត្រាក់ និងផ្គររន្ទះនឹងបន្តធ្លាក់រហូតដល់ថ្ងៃទី ៩ ខែមេសាហើយថារដូវវស្សាអាចនឹងមកដល់នៅសប្ដាហ៍ទី ១ នៃខែឧសភាដែលលឿនជាងឆ្មាំមុនៗ។ ...
ឃុត សុភចរិយា
http://bit.ly/2oSSKGX
អាជ្ញាធរឃុំ និងប្រជាពលរដ្ឋ ត្រូវបានចោទទន្ទ្រានដីដែនជម្រកសត្វព្រៃលំផាត់លក់
ប្រជាពលរដ្ឋ និងមន្ត្រីអាជ្ញាធរឃុំត្រូវបានចោទប្រកាន់ពាក់ព័ន្ធក្នុងការកាប់ឆ្ការយកដី និងឈើនៅក្នុងដែនជម្រកសត្វព្រៃលំផាត់នៅក្នុងខេត្តរតនគិរីប្រមាណជា ២០០ ហិកតាដើម្បីលក់ទៅឲ្យឈ្មួញដែលសកម្មភាពនេះបានគំរាមកំហែង ...
ផាក់ ស៊ាងលី
http://bit.ly/2oT3dCu