ភ្នំពេញប៉ុស្តិ៍

តុលាការ​ជម្រះ​សកម្មជន​បឹងកក់​ខែ​ក្រោយ

អ្នកស្រី ទេព វន្នី និងសកម្មជនបឹងកក់ ៣ នាក់ទៀតនឹងត្រូវហៅមកជម្រះនៅខែក្រោយនេះដោយជាប់ចោទពីបទ «ជេរប្រមាថ និងការប្រឆាំងនឹងអ្នករាជការសាធារណៈពាក់ព័ន្ធនឹងការតវ៉ាមួយកាលពីខែវិច្ឆិកាឆ្នាំ ២០១១ នៅមុខសាលាក្រុងភ្នំពេញ។ អ្នកវិភាគថាសំណុំរឿងចាស់លេចឡើងសាជាថ្មីគឺដើម្បីកាត់បន្ថយការតវ៉ារឿង «ថ្ងៃចន្ទពណ៌ខ្មៅ» ការទាមទាររកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី។ ...

នៀម ឆេង
http://bit.ly/2c1Pjbg

ការ​ចាប់​ពលករ​ខុស​ច្បាប់ ​មិន​ប៉ះពាល់​ដល់​ការ​សាងសង់​នោះ​ទេ

ចាប់តាំងពីដើមឆ្នាំនេះមកម្ល៉េះនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេស្តន៍នៃក្រសួងមហាផ្ទៃ បានចាប់ពលករដែលមកធ្វើការនៅកម្ពុជាខុសច្បាប់បានជាង១ម៉ឺននាក់ហើយដែលពួកគេភាគច្រើនធ្វើការក្នុងវិស័យសំណង់ ប៉ុន្តែអ្នកវិនិយោគក្នុងវិស័យនេះបានថ្លែងថា ការចាប់ពលករទាំងនោះមិនប៉ះពាល់ដល់ការវិវត្តនៅក្នុងវិស័យនេះទេ។ ...

ស៊ីវ ម៉េង
http://bit.ly/2bnDLTo

ផ្សារ AEON លែង​ជា​កន្លែង​សម្រាប់​ផ្សព្វផ្សាយ​កម្មវិធី​អចលនទ្រព្យ​ទៀត​ហើយ

បន្ទាប់ពីមានការកើនឡើងនូវកម្មវិធីផ្សព្វផ្សាយដែលទាក់ទងនឹងអចលនទ្រព្យរបស់ក្រុមហ៊ុនផ្សេងៗនៅ Daylight Plaza នៅក្នុងផ្សារ AEON កាន់តែច្រើនមក ថ្នាក់គ្រប់គ្រងរបស់ផ្សារទំនើបនេះបានសម្រេចចិត្តផ្អាកទទួលយកការស្នើ សុំពីក្រុមហ៊ុនអចលនទ្រព្យនានា។ ...

Catherine Harry
http://bit.ly/2bl6ERh

ក្រុម​ការងារ​អាស៊ាន​ស្តីពី​កៅស៊ូ​ ឯកភាព​គ្នា​លើ​ស្តង់ដារ​រួម

បណ្ដាប្រទេសអាស៊ានកាលពីថ្ងៃម្សិលមិញបានឯកភាពលើស្ដង់ដាររួមចំនួន ៦១ នៃផលិតផលកៅស៊ូក្នុងកិច្ចប្រជុំលើកទី ២៣ នៅសៀមរាប។ នេះបើតាមលោក ចាន់ បូរិន អគ្គនាយកវិទ្យាស្ថានស្ដង់ដារកម្ពុជា។ លោក ចាន់ បូរិន លើកឡើងថាកិច្ចប្រជុំលើកទី ២៣ របស់ក្រុមការងារផលិតកម្មកៅស៊ូរបស់អាស៊ានចាប់ពីថ្ងៃទី ២៣ ខែសីហាដល់ថ្ងៃទី ២៥ ខែសីហាគឺដើម្បីពិភាក្សាអំពីផលិតផលកៅស៊ូ និងឧបសគ្គបច្ចេកទេសពាណិជ្ជកម្ម។ លោកបានបញ្ជាក់ថា ក្នុងចំណោមស្ដង់ដារ ៦១ មានស្ដង់ដារសម្រាប់ផលិតផលពីកៅស៊ូ និងស្ដង់ដារសម្រាប់ការធ្វើតេស្ដលើផលិតផល។ ...

ចេង សុខហ័ង
http://bit.ly/2bU4PaG

អ្នក​វិនិយោគ​បុរី​នានា​ដាក់​ចេញ​យុទ្ធ​សាស្រ្ត​ថ្មី ខណៈ​ការ​លក់​លំនៅ​ឋាន​ធ្លាក់​ចុះ

មិនត្រឹមតែខុនដូទេ សំណង់លំនៅឋាននៅតាមបុរីនានា ក៏បានធ្លាក់ចុះនូវកម្រិតនៃការលក់ចេញរបស់ពួកគេផងដែរ ដែលធ្វើឲ្យម្ចាស់បុរីស្ទើរតែទាំងអស់បានដាក់ចេញនូវយុទ្ធសាស្ត្រថ្មី ដើម្បីទាក់ទាញអ្នកត្រូវការលំនៅឋានថ្មីៗ។ លោក ង៉ែត ពិសិដ្ឋ ជំនួយការអគ្គនាយកបុរីពិភពថ្មី បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការលក់លំនៅឋានក្នុងគម្រោងរបស់លោក ពិតជាបានធ្លាក់ចុះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្វើឲ្យក្រុមហ៊ុនបានបញ្ចេញនូវយុទ្ធសាស្ត្រថ្មី ដើម្បីទាក់ទាញអ្នកត្រូវការលំនៅឋានថ្មីៗ តាមរយៈការបង់ប្រាក់ប្រចាំខែជំនួសការកក់ប្រាក់ដែលក្រុមហ៊ុនតម្រូវឲ្យអតិថិជនបង់ឲ្យទៅក្រុមហ៊ុនជាមុននោះ។ ...

ស៊ីវ ម៉េង
http://bit.ly/2bFyYgm

ក្រុមហ៊ុន Shukaku និង Don Bosco ចុះ​ហត្ថលេខា​លើ MoU សហការ​គ្នា

ក្រុមហ៊ុនវិនិយោគ Shukaku បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់គ្នា (MoU) ជាមួយនឹងអង្កការដែលផ្តោតសំខាន់ទៅលើការអប់រំ និងការហ្វឹកហាត់ Don Bosco Foundation ដែលកិច្ចព្រមព្រៀងនេះមានតម្លៃ៦៩០០០ដុល្លារ។ ភាគីទាំងសងខាងបានចាត់ទុកការចុះហត្ថលេខានេះថា ជាការចាប់ផ្តើមនៃទំនាក់ទំនងរុងរឿងរយៈពេលយូរអង្វែង។ ក្រោមកិច្ចព្រមព្រៀងនេះ Shukaku នឹងឧបត្ថម្ភអាហារូបករណ៍រយៈពេល២ឆ្នាំ ចំនួន២០អាហារូបករណ៍ សម្រាប់សិស្សរបស់ Don Bosco ក៏ដូចជាសាងសង់បន្ទប់កុំព្យូទ័រថ្មីមួយ។ ...

Post Staff
http://bit.ly/2btNWmv

អាណាព្យាបាល​សុំ​កុំ​ឲ្យ​បិទ​សាលា​ហ្សាម៉ាន់

អាណាព្យាបាលសិស្សសាលាហ្សាម៉ាន់ដែលជាសាលាឯកជនល្បីឈ្មោះមួយបានអំពាវនាវឲ្យរដ្ឋាភិបាលកុំបិទសាលាមួយនេះតាមការស្នើសុំពីរដ្ឋាភិបាលតួកគីព្រោះអាចប៉ះពាល់ដល់អារម្មណ៍ និងការសិក្សារបស់កូនៗពួកគាត់។ កាលពីម្សិលមិញសាលាហ្សាម៉ាន់បានធ្វើសន្និសីទសារព័ត៌មានមួយស្តីពីដំណើរការរបស់សាលាហើយក្នុងឱកាសនោះក្រុមអាណាព្យាបាលដែលមានកូនរៀននៅសាលានេះបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាកុំបិទសាលាតាមការស្នើសុំរបស់ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជាលោក Lhan Kemal Tug ដែលបានជួបលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី ២២ សីហា ដើម្បីស្នើរាជរដ្ឋាភិបាលបិទសាលាអន្ដរជាតិហ្សាម៉ាន់ដោយចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងករណីរដ្ឋប្រហារនៅតួកគី។ ...

សែន ដាវីត
http://bit.ly/2bkFjsD

ការ​ផ្តល់​កម្ចី​នៅ​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ កើនឡើង​ជាង ៣០%

ទំហំកម្ចី និងបញ្ញើក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានៅតែបន្តកើនឡើងខ្លាំងគិតត្រឹមឆមាសទីមួយឆ្នាំនេះ។ នេះបើតាមទិន្នន័យផ្លូវការពីសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។ ប៉ុន្តែវិស័យនេះក៏កំពុងប្រឈមនឹងហានិភ័យខ្ពស់ជាងមុនផងដែរខណៈទំហំកម្ចីដែលអតិថិជនមិនបានសងត្រឡប់បានកើនឡើងដល់កម្រិតមិនធ្លាប់មាន។ ...

ហ៊ គឹមសាយ
http://bit.ly/2bSdRE9

ស្ត្រី​ក្រីក្រ​ ទំនង​ប្រើ​វិធី​ពន្យារ​កំណើត​រយៈពេល​វែង​ច្រើន

ការសិក្សាថ្មីមួយបានរកឃើញថាស្ត្រីក្រីក្រដែលរស់នៅក្នុងប្រទេសកម្ពុជាទំនងជាប្រើវិធីពន្យារកំណើតដែលមានរយៈពេលវែងច្រើនហើយវិធីទាំងនោះមានដូចជាការដាក់កងក្នុងស្បូន ឬការដាក់កងក្រោមស្បែកជាដើមប្រសិនបើពួកគេទទួលបានជំនួយពីខាងក្រៅ។ ...

Kali Kotoski
http://bit.ly/2bLkNCl

OPIC និង​ផ្តល់​កម្ចី​ $១២៥ លាន​ដល់​អេស៊ីលីដា​សម្រាប់​ SME

ធនាគារអេស៊ីលីដាបានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីម្សិលមិញថាសាជីវកម្មវិនិយោគឯកជនក្រៅប្រទេស ( OPIC) ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍របស់រដ្ឋាភិបាលអាមេរិកបានចុះហត្ថលេខាលើលិខិតប្ដេជ្ញាចិត្តក្នុងការផ្តល់កម្ចី ១២៥ លានដុល្លារដល់ធនាគារអេស៊ីលីដាដើម្បីគាំទ្រដល់វិស័យទាំងអស់តាមរយៈមីក្រូសហគ្រាស និងសហគ្រាសធុនតូច និងមធ្យម (SME)។ ...

Phnom Penh Post
http://bit.ly/2bi9inQ

ដំណាំ​ស្រូវ​ ៤ ម៉ឺន​ហិកតា​នៅ​ខេត្ត​បាត់ដំបង​ប៉ះពាល់​ពី​ការ​រាំងស្ងួត

គិតត្រឹមខែសីហានេះបាត់ដំបងជាខេត្តផលិតស្រូវធំជាងគេរបស់កម្ពុជាកំពុងទទួលរងភាពរាំងស្ងួតដែលប៉ះពាល់ដំណាំស្រូវជាង ៤ ម៉ឺនហិកតាខណៈមន្ត្រីកសិកម្មព្រមានថាទំហំនៃផលប៉ះពាល់នឹងកើនឡើងប្រសិនបើភាពរាំងស្ងួតនៅតែបន្ត។ លោក ព្រំ វឹក អនុប្រធានការិយាល័យផែនការ និងគណនេយ្យនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងកាលពីម្សិលមិញថាស្រុកចំនួន ៨ របស់ខេត្តបាត់ដំបងកំពុងទទួលរងដោយសារភាពរាំងស្ងួតដែលប៉ះពាល់ដំណាំស្រូវចំនួន ៤៨ ៩២១ ហិកតាគិតត្រឹមសប្ដាហ៍នេះ។ ...

ចេង សុខហ័ង
http://bit.ly/2bHWCYA

CSX និង​ដាក់​ឲ្យ​ប្រតិបត្តិការ​ស្តីពី​ការ​ផ្តល់​សន្ទនីយភាព​មូលបត្រ

ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នឹងចាប់ផ្តើមទទួលពាក្យស្នើសុំធ្វើជាសមាជិកផ្តល់សន្ទនីយភាពពីសមាជិករបស់ CSX ដើម្បីជួយជំរុញសន្ទនីយភាពជួញដូរនៅលើទីផ្សារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ផ្សារហ៊ុនកាលពីថ្ងៃម្សិលមិញ។ ...

Phnom Penh Post
http://bit.ly/2bQYdcS

វិនិយោគិន​គាំទ្រ​ហិរញ្ញវត្ថុ​​ កាន់តែ​ច្រើន​ស្វែងរក​ឱកាស​នៅ​កម្ពុជា

ពីរខែចាប់តាំងពីក្រុមវិនិយោគិនគាំទ្រហិរញ្ញវត្ថុ (angel investors) បានមកទីក្រុងភ្នំពេញដើម្បីស្វែងរកឱកាសចាប់ផ្តើមការវិនិយោគអង្គការដែលនៅពីក្រោយការផ្តួចផ្តើមគំនិតនេះ និងរៀបចំបេសកកម្មស្វែងរកដ៏ធំមិនធ្លាប់មានដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ...

Kali Kotoski
http://bit.ly/2bF40R8

ការ​កាប់​ឈើ​នៅ​តែ​បន្ត​កើតឡើង​នៅ​ភ្នំ​ក្រវាញ

ខណៈដែលរដ្ឋាភិបាលកំពុងតែធ្វើការផ្ទេរមន្ត្រីរដ្ឋបាលព្រៃឈើដើម្បីបង្កើនប្រសិទ្ធភាពការងារនោះអង្គការក្រៅរដ្ឋាភិបាលបានរកឃើញឈើប្រមាណជា ៥០ ម៉ែត្រគុបនៅក្នុងតំបន់ជួរភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់។ មន្ត្រី ៥ នាក់របស់អង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋបានកំពុងតែចុះអង្កេតបទល្មើសព្រៃឈើនៅតំបន់ជួរភ្នំក្រវាញចាប់តាំងពីថ្ងៃអង្គារម្សិលម៉្ងៃ។ ក្នុងនោះពួកគេបានរកឃើញឈើប្រណីត និងឈើប្រភេទលេខ ១ នៅជាច្រើនកន្លែងនៅក្នុងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ដែលមានចម្ងាយប្រមាណជា ២០ គីឡូម៉ែត្រពីភូមិអ្នកស្រុក។ ...

ផាក់ ស៊ាងលី
http://bit.ly/2bPSW4d

នគរបាល​បង្កើត​ក្រុម​សន្តិសុខ​ ដើម្បី​ការពារ​ការ​បោះឆ្នោត

អគ្គស្នងការរងនគរបាលជាតិលោក គៀត ច័ន្ទថារិទ្ធ នឹងធ្វើជាប្រធានក្រុមប្រចាំការអចិន្រៃ្តយ៍របស់លេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្រៃ្តយ៍ដើម្បីដោះស្រាយបញ្ហាសន្តិសុខក្នុងអំឡុងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនាពេលខាងមុខហើយក្រុមនេះបានសម្រេចលើការដាក់ «ភ្នាក់ងារសន្តិសុខជាតិ» សម្រាប់ការការពារអ្នកបោះឆ្នោត។ ...

ម៉ិច ដារ៉ា
http://bit.ly/2bMwn0H

ក្រសួង​នឹង​ដាក់​ផលិតផល ១០ ប្រភេទ​ដើម្បី​លើក​កម្ពស់​កសិកម្ម​ខ្នាត​តូច

ក្រសួងសេដ្ឋកិច្ច និងសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃម្សិលមិញបានពិភាក្សាជាមួយគម្រោងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ដើម្បីត្រួតពិនិត្យលើគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច (AIMS) រយៈពេល ៥ ឆ្នាំដែលគ្រោងនឹងប្រើប្រាស់ថវិកា ៨៥ លានដុល្លារក្នុងការលើកកម្ពស់ផលិតផលកសិកម្ម ១០ ប្រភេទ។ ...

ចេង សុខហ័ង
http://bit.ly/2bfWnCZ

ក្រសួង​ដែនដី​សុំ​ឲ្យ​អាមេរិក​ជួយ​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី

រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានស្នើដល់ឯកអគ្គរដ្ឋទូតអាមេរិកពិនិត្យលទ្ធភាពផ្តល់ជំនួយហិរញ្ញប្បទានជាថវិកាលើកទឹកចិត្តដល់ក្រុមការងារដោះស្រាយវិវាទដីធ្លីដែលកំពុងបំពេញការងារដោះស្រាយវិវាទដីធ្លីខណៈដែលក្រសួងប្រកាសថាបញ្ហាជម្លោះដីធ្លីនៅសល់ ៨០០ ករណីទៀតនៅទូទាំងប្រទេស។ កាលពីល្ងាចថ្ងៃចន្ទលោក ជា សុផារ៉ា បានអនុញ្ញាតឲ្យលោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។ ...

សែន ដាវីត
http://bit.ly/2bM1YPO

របាយការណ៍​ហិរញ្ញវត្ថុ PPSEZ បង្ហាញ​ពី​ការ​ធ្លាក់​ចុះ

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដែលជាក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជាចុងក្រោយគេគិតមកដល់ពេលនេះទើបតែបានចេញផ្សាយរបាយការណ៍សវនកម្មឆ្នាំ ២០១៥ និងហិរញ្ញវត្ថុពាក់កណ្ដាលឆ្នាំ ២០១៦ ពីម្សិលមិញដែលបង្ហាញពីការធ្លាក់ចុះទាំងប្រាក់ចំណេញ និងចំណូល។ ...

Kali Kotoski
http://bit.ly/2bwBIrP

លោក​ ហ៊ុន ​សែន ​ទទួល​ស្គាល់​កំហុស​របស់​លោក​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ដែល​ត្រូវ​បាន​បំផ្លាញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់វេទិកាជាង ៤ ម៉ោងជាលើកដំបូងកាលពីថ្ងៃម្សិលមិញនៅវិមានសន្តិភាពដើម្បីស្តាប់ «ពាក្យពិត» ពីសកម្មជនបរិស្ថាន និងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធទៅនឹងកិច្ចការពារធនធានធម្មជាតិនៅកម្ពុជា។ ក្នុងនោះក៏មានការចូលរួមពីអង្គទូត និងសិល្បករដែលស្រឡាញ់បរិស្ថានផងដែរ។ ...

ផាក់ ស៊ាងលី and Jack Davies
http://bit.ly/2bBMO20

រដ្ឋមន្ត្រី​ថា​ការ​ប្រឡង​ប្រសើរ​ ខណៈ​នៅ​មាន​ការ​យក​ប៊្រុយយ៉ុង​ចូល

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថាការប្រឡងថ្នាក់ទី ១២ មានភាពប្រសើរឡើងជារៀងរាល់ឆ្នាំចាប់តាំងពីកំណែទម្រង់ឆ្នាំ ២០១៤ ខណៈកាលពីម្សិលមិញប៊្រុយយ៉ុង និងឧបករណ៍អេឡិចត្រូនិកដែលសិស្សយកចូលក្នុងមណ្ឌលប្រឡងនៅតែត្រូវចាប់បាន។ ...

ឃុត សុភចរិយា
http://bit.ly/2beC4aB

តម្រូវការ​គ្រឿង​ម៉ាស៊ីន​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​កើន

ខណៈឧស្សាហកម្មកាត់ដេរកម្ពុជាកំពុងបង្វែរទៅរកផលិតកម្មតម្លៃបន្ថែមការវិនិយោគលើគ្រឿងម៉ាស៊ីនទំនើបនៅក្នុងឧស្សាហកម្មនេះកំពុងកើនឡើងខណៈវាក៏ជាផ្នែកមួយនៃការកាត់បន្ថយថ្លៃឈ្នួលពលកម្មផងដែរ។ នេះបើយោងតាមការអះអាងពីអ្នកជំនាញក្នុងឧស្សាហកម្មនេះ។ ...

ហ៊ គឹមសាយ
http://bit.ly/2bLLIiF

ក្រុម​មួយ​ទាមទារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ នៅ​បរទេស​មាន​សិទ្ធិ​បោះឆ្នោត

ក្រុមមួយដែលធ្វើយុទ្ធនាការដើម្បីឲ្យមានអភិបាលកិច្ចល្អប្រសើរកាលពីម្សិលមិញបានទាមទារសមាជិកសភារបស់ប្រទេសកម្ពុជាជំរុញរដ្ឋាភិបាលឲ្យអនុញ្ញាតឲ្យប្រជាជនកម្ពុជាដែលរស់នៅបរទេសអាចបោះឆ្នោតបានហើយក៏អំពាវនាវឲ្យមានការអនុវត្តតឹងរ៉ឹងជាងមុនផងដែរចំពោះច្បាប់ទេសន្តរប្រវេសន៍នៅក្នុងប្រទេសនេះ។ ...

ម៉ិច ដារ៉ា
http://bit.ly/2bICRgx

ការ​សិក្សា​ថ្មី​រកឃើញ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ ចូលរួម​នៅ​ក្នុង​កម្មវិធី​គិតគូរ​ពី​សេដ្ឋកិច្ច

សាខាស្រាវជ្រាវរបស់អង្គការខាណាបានអះអាងនៅក្នុងការសិក្សាថ្មីមួយស្តីពីការត្រួតពិនិត្យកម្មវិធីរបរចិញ្ចឹមជីវិតនៃអ្នកផ្ទុកមេរោគអេដស៍ដោយបានរកឃើញថាពួកគាត់ដែលចូលរួមកម្មវិធីបានផ្ដោតការយកចិត្ដទុកដាក់លើផ្នែកសេដ្ឋកិច្ចច្រើនជាងតម្រូវការផ្នែកវេជ្ជសាស្រ្តហើយវាអាចជាគន្លឹះដ៏សំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជាដែលបានប៉ាន់ប្រមាណថាមានចំនួន ៧៤ ០០០ នាក់កំពុងរស់នៅជាមួយនឹងមេរោគអេដស៍ប៉ុន្តែអង្គការនេះបារម្ភពីការចុះថយជំនួយខណៈដែលកម្ពុជាក្លាយជាប្រទេសមានចំណូលទាបមធ្យម។ ...

Cristina Maza
http://bit.ly/2bUecJn

ប្រេង​ធ្លាក់​ថ្លៃ​​ ខណៈ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​កាន់តែ​ប្រឈម​ការ​ប្រកួត​ប្រជែង

តម្លៃប្រេងសាំងនៅកម្ពុជាធ្លាក់ចុះជាង ២០ ភាគរយចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ខណៈតម្លៃប្រេងអន្តរជាតិរហូតមកដល់ពេលនេះធ្លាក់ចុះជាង ៥០ ភាគរយ។ ទោះបីយ៉ាងនេះក្តីក្រុមហ៊ុនដឹកជញ្ជូនបានអះអាងថាការធ្លាក់ចុះតម្លៃប្រេងនេះមិនជះឥទ្ធិពលខ្លាំងមកលើប្រតិបត្តិការរបស់ខ្លួនឡើយខណៈការប្រកួតប្រជែងកាន់តែច្រើន។ នេះបើតាមអ្នករកស៊ីនៅក្នុងឧស្សាហកម្មនេះ។ ផ្អែកលើសន្ទស្សន៍តម្លៃប្រេងគិតត្រឹមថ្ងៃទី ១៩ ខែសីហាដោយក្រសួងពាណិជ្ជកម្មតម្លៃប្រេងធម្មតាបានធ្លាក់ចុះ ២០,៤១ ភាគរយពី ៣៩៨០ រៀលក្នុងមួយលីត្រកាលពីខែមករា ២០១៦ មកនៅ ៣១៥០ រៀល។  ...

ចេង សុខហ័ង
http://bit.ly/2bs9xgu

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Cw387
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!