ឧកញ៉ា​ ស៊ឹង សំអុល ​ចូល​បំភ្លឺ​តុលាការ​រឿង​បទល្មើស​ឈើ

​ឧកញ៉ា​ ស៊ឹង សំអុល ​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​មណ្ឌលគិរី​ហើយ តែ​បាន​បដិសេធ​ថា​មិន​បាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ប្រណីត​នៅ​ក្នុង​ក្រុមហ៊ុន​ដាយថាន់ ដែល​គណៈកម្មការ​ដឹកនាំ​ដោយ​នាយឧត្តម​សេនីយ៍ ​សៅ សុខា ​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​រកឃើញ និង​ប្តឹង​ទៅ​តុលាការ​នោះ​ទេ​។ ឧកញ៉ា​ ស៊ឹង សំអុល ​ត្រូវ​បាន​លោក​ ស៊ុយ សុភា ចេញ​ដីកា​កោះ​ឲ្យ​ចូល​បំភ្លឺ​កាលពី​ថ្ងៃ​ទី​ ២៧ ​ខែ​កញ្ញា​កន្លង​មក​ដោយ​យោង​ទៅ​តាម​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ​ ១៣៧ ចុះ​ថ្ងៃ​ទី​ ២៥ ខែ​មីនា​ឆ្នាំ​ ២០១៦ ឲ្យ​ចូល​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​កាលពី​ខែ​តុលា​ឆ្នាំ​ ២០១៧ «​ដើម្បី​ឆ្លើយ​បំភ្លឺ​ពី​ដំណើរ​រឿង​កាប់ ប្រមូល និង​កែច្នៃ​ឈើ​ប្រណីត​គ្រប់​ប្រភេទ​» ដែល​ប្រព្រឹត្ត​នៅ​ក្នុង​ភូមិ​ចុង​ផ្លាស់ ឃុំ​ចុងផ្លាស់ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី​នៅ​ក្នុង​ក្រុមហ៊ុន​ដាយថាន់​កាលពី​ថ្ងៃ​ទី​ ១៦ ខែ​មករា ឆ្នាំ​ ២០១៦»​។ …

ផាក់ ស៊ាងលី
http://bit.ly/2ywO4Lw