ភ្នំពេញប៉ុស្តិ៍
មន្ត្រីថា កម្ពុជានៅតែខ្វះអគ្គិសនីបើគ្មានគម្រោងអារ៉ែង
ការផ្អាកគម្រោងវារីអគ្គិសនីដ៏ចម្រូងចម្រាសរបស់វិនិយោគិនចិននៅជ្រលងភ្នំអារ៉ែង ក្នុង ខេត្តកោះកុង នឹងធ្វើឲ្យប្រទេសកម្ពុជាមិនអាចសម្រេចបានផែនការពឹងលើខ្លួនឯងលើការផ្គត់ផ្គង់ថាមពលអគ្គិសនី និងធ្វើឲ្យតម្លៃអគ្គិសនីធ្លាក់ចុះបានទេ។ នេះបើតាម ...
ចាន់ មុយហុង
http://bit.ly/19b2Ifq
Airbus សម្លឹង ពាណិជ្ជកម្មឧទ្ធម្ភាគចក្រនៅទីផ្សារកម្ពុជា
ក្រុមហ៊ុនឧទ្ធម្ភាគចក្រ Airbus អាស៊ីអាគ្នេយ៍បានបង្ហាញពីចំណាប់អារម្មណ៍ពាណិជ្ជកម្មឧទ្ធម្ភាគចក្រក្នុងទីផ្សារកម្ពុជា។ កាលពីម្សិលមិញ ក្រុមហ៊ុនបានហោះហើរបង្ហាញឧទ្ធម្ភាគចក្រម៉ាក H 130 នៅកម្ពុជាជាលើកដំបូងដើម្បីបង្កើនចំណាប់អារម្មណ៍ក្រុមហ៊ុននៅកម្ពុជា ដែលមានពាណិជ្ជកម្មអាចជួលប្រើប្រាស់ឧទ្ធម្ភាគចក្រនេះ។ ...
ហ៊ គឹមសាយ
http://bit.ly/1HzKEqz
ជនជាតិរុស្ស៊ីព្រួយបារម្ភបញ្ហានៅតំបន់ឆ្នេរ
ជនជាតិរុស្ស៊ីដែលមានការព្រួយបារម្ភអំពីបញ្ហានៅខេត្តព្រះសីហនុ កំពុងដាក់ញត្តិជម្រុញឱ្យស្ថានទូតរុស្ស៊ី បង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើពលរដ្ឋរបស់ខ្លួន ខណៈពេលកើតឡើងបញ្ហាឧក្រិដ្ឋកម្មចុងក្រោយនៅតំបន់នេះ។ ...
Charles Rollet
http://www.phnompenhpost.com/russians-concerned-coast
អ្នកភូមិចោទទាហាននៅកងពលលេខ ៦ ថាចាប់ចងនិងវាយដំពួកគេ
អ្នកភូមិ ៣នាក់ ត្រូវគ្រួសារអះអាងថា ក្រុមទាហានកងពលលេខ ៦ ឈរជើងនៅ ស្រុកត្រពាំងប្រាសាទ ឃាត់ខ្លួនវ៉ៃដំក្នុងបន្ទាយជាង ៤ ម៉ោង កាលពីម្សិលមិញ នៅក្នុងជម្លោះដីធ្លី នៅក្នុងតំបន់ដីក្រហម នៅ ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ...
សែន ដាវីត
http://bit.ly/1MsdsE0
ក្រសួងថាឆ្នាំនេះគ្មានការប្រឡងបាក់ឌុបលើកទីពីរទៀតទេ
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅ ឆ្នាំ២០១៥ នេះ នឹងបន្តអនុវត្តទៅតាមគោលការណ៍កំណែទម្រង់ដដែល ប៉ុន្តែមិនមានការប្រឡងជាលើក ទី២ ដូចឆ្នាំមុនទៀតទេ លើកលែងតែមានករណីប្រធានស័ក្តិប៉ុណ្ណោះ។ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា ការកំណត់ ...
ប៉ិច សុធារី
http://bit.ly/1wX5eQX
ការដឹកជញ្ជូនជីកន្ទុយបារី មិនបានសម្រេច
បុរសម្នាក់ត្រូវបានជួលដោយក្រុមហ៊ុនជីមួយ ដើម្បីដឹក “ជីធម្មជាតិ” ចំនួន៣០តោន ពីខេត្តត្បូងឃ្មុំទៅខេត្តឧត្តរមានជ័យ កាលពីរយៈពេលបីខែកន្លងទៅ។ ប៉ុន្តែនៅសប្តាហ៍នេះ គាត់មានការភ្ញាក់ផ្អើលក្រោយពីបានដឹងថាទំនិញនេះមាន ...
ឃុត សុភចិរយា
http://www.phnompenhpost.com/ashes-ashes-butts-shipment-goes-awry
ជនជាតិភាគតិចមិនយកអំណោយជាថ្នូរនឹងការឈូសព្រៃ
ជនជាតិភាគតិចជាង ២០០ នាក់ក្នុង ស្រុកអូរយ៉ាដាវ បានបដិសេធទទួលយកអំណោយរបស់ក្រុមហ៊ុនដីសម្បទានជាថ្នូរនឹងការបើកផ្លូវឲ្យក្រុមហ៊ុន ឈូសឆាយដីព្រៃសហគមន៍ចំនួន ៣០ ហិកតាដើម្បីដាំកៅស៊ូ។ ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចក្នុងស្រុកឈ្មោះ ហេង យៀប និងអាជ្ញាធរបានយកមីយើង ៥០ កេស ប៊ីចេង អំបិល និង ស្រា ៣ ពាង ដើម្បីទៅ ...
ផាក់ ស៊ាងលី
http://bit.ly/1Gq2drW
អតីតផ្កាយ ១ ពេជ្រ ព្រហ្មមុនី ត្រូវសាកសួរបន្ថែមលើបទចោទពីរ
លោក ពេជ្រ ព្រហ្មមុនី អតីតឧត្តមសេនីយ៍ត្រីនិងជានាយរងសេនាធិការកងទ័ពជើងគោកដែលត្រូវជាបងធម៌លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានី បានបដិសេធថា គាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការទេ ខណៈចៅក្រមស៊ើបសួរកោះហៅមកសាកសួរបន្ថែមកាលពី ...
ប៊ុត រស្មីគង្គា
http://bit.ly/1C5NtRm
កម្រិតទាក់ទាញលើវិស័យរ៉ែកម្ពុជានៅទាប
វិទ្យាស្ថាន Fraser បានដាក់ប្រទេសកម្ពុជា ក្នុងចំណាត់ថ្នាក់ ទី៨១ ក្នុងចំណោមប្រទេស ១២២ ផ្អែកលើភាពទាក់ទាញសម្រាប់ការរុករករ៉ែដោយសារតែកម្ពុជាខ្វះទីតាំងទាញយករ៉ែពិតប្រាកដ។ «សន្ទស្សន៍ភាពទាក់ទាញនេះ» ធ្វើឡើងដោយវិទ្យាស្ថាន Fraser Institute មានមូលដ្ឋាននៅកាណាដា ដែលផ្អែកលើការវាស់វែងសំខាន់ៗពីរ គឺ ...
Charles Rollet
http://bit.ly/1E8heP5
ឃ្លាញុះញង់ការរើសអើងពូជសាសន៍នៅក្នុងច្បាប់ ធ្វើឱ្យគណបក្សសង្គ្រោះជាតិមានការព្រួយបារម្ភ
គណបក្សប្រជាជនកម្ពុជា បានបដិសេធលើមាត្រាក្នុងច្បាប់បោះឆ្នោតថ្មី ដែលដាក់ពិន័យយ៉ាងតឹងរឹងសម្រាប់អ្នកនយោបាយដែលញុះញង់ការរើសអើងពូជសាសន៍ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ដែលបានកំណត់លើគណបក្សប្រឆាំង។ ទោះជាយ៉ាងណា ប្រភពមួយពីគណបក្សប្រជាជនកម្ពុជា ដែលស៊ាំជាមួយ ...
Kevin Ponniah និង វង្ស សុខេង
http://www.phnompenhpost.com/racial-incitement-clause-law-worries-cnrp
ក្រសួងបរិស្ថានបង្កើតក្រុមយុទ្ធនាការចុះមើលបញ្ហាបរិស្ថាននៅតាមរោងចក្រ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានត្រៀមក្រុមការងាររួចជាស្រេចក្នុងការចុះធ្វើយុទ្ធនាការពិនិត្យមើលពីបញ្ហា បរិស្ថាននៅតាមបណ្តារោងចក្រទាំងអស់ទូទាំងប្រទេសនៅក្នុងពេលឆាប់ៗនេះដែលរោងចក្រដំបូងគេគឺផ្តើមពីក្នុងទីក្រុងភ្នំពេញនិងខេត្តកណ្តាល។ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង ...
មុំ គន្ធា
http://bit.ly/1Bm5KYr
ក្រសួងជំរុញឲ្យលុបបំបាត់សេវាពិនិត្យជំងឺឯកជនតាមភូមិ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញជាថ្មីដល់អាជ្ញាធរ និងមន្ទីរក្រោមឱវាទនៅគ្រប់រាជធានី-ខេត្ត ត្រូវត្រួតពិនិត្យបន្ថែម និងចាត់វិធានការលុបបំបាត់អ្នករកស៊ីឯកជនផ្តល់សេវាសុខាភិបាលខុសច្បាប់នៅតាមមូលដ្ឋាន ដើម្បីបញ្ចៀសការកើតមានជាលើក ទី២ នូវករណីឆ្លងមេរោគអេដស៍ដូចនៅ ឃុំ ...
ប៉ិច សុធារី
http://bit.ly/1AZD8iZ
សមត្ថកិច្ចកំពុងបន្តព័ទ្ធចាប់ចោរប្លន់អ្នកលក់មាសដូរលុយនៅផ្សារស្ទោង
រហូតមកដល់ល្ងាចថ្ងៃចន្ទ សមត្ថកិច្ចចម្រុះ ខេត្តកំពង់ធំ មិនទាន់ចាប់ខ្លួនក្រុមចោរប្លន់ ៦នាក់ ដែលចូលសម្ងំលាក់ខ្លួនក្នុងព្រៃមាត់បឹងទន្លេសាបនៅឡើយទេ បន្ទាប់ពីពួកគេប្លន់គ្រឿងអលង្ការជាង ១០០ តម្លឹងនិងប្រាក់ជិត ២ ម៉ឺនដុល្លារពីអាជីវករលក់មាស ប្ដូរប្រាក់នៅផ្សារស្ទោង ...
ឃុត សុភចរិយា
http://bit.ly/1FG3lHH
រដ្ឋមន្ត្រីបួនក្រសួងសន្យាសហការគ្នាគ្រប់គ្រងតំបន់ភ្នំបូកគោ
រដ្ឋមន្ត្រីចំនួន ៤ ក្រសួង បានសន្យាសហការគ្នាពង្រឹងការគ្រប់គ្រងតំបន់ភ្នំបូកគោ ដើម្បីទាក់ទាញភ្ញៀវទេសចរបង្កើតការសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រ និងដាក់បញ្ចូលប្រវត្តិសាស្ត្រតំបន់នេះទៅក្នុងកម្មវិធីសិក្សា ដើម្បីប្រែក្លាយតំបន់បេតិកភណ្ឌធម្មជាតិនោះ ឲ្យទៅជាតំបន់ទេសចរណ៍ផ្នែកជំនឿសាសនា។ ...
តាំង វីដា
http://bit.ly/1F6ghbT
ម្ចាស់អគារចេញថ្លៃប្រាក់ខែរោងចក្រដែលថៅកែរត់ចោល
កម្មកររោងចក្រ DF Fashion Apparel ប្រមាណជា ៤៥០ នាក់ដែលបាននាំគ្នាធ្វើការតវ៉ាទាមទារឲ្យមានការបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ទាប់ពីថៅកែពួកគេរត់គេចខ្លួនមិនទទួលខុសត្រូវកាលពីចុងខែមុននោះ នឹងទទួលបានប្រាក់ដែលពួកគេទាមទារនៅ ...
មុំ គន្ធា
http://bit.ly/187kGhz
អ្នកកាសែតម្នាក់ត្រូវបញ្ជូនទៅតុលាការ ខេត្តកណ្តាល
ជនសង្ស័យជាអ្នកកាសែតនិងជាមន្ត្រីនៅអង្គភាពទូរទស្សន៍ជាតិ ឈ្មោះ អូន ភាព ហៅ ខុន សារុន ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចនគរបាល ខេត្តកណ្តាល បញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការតាមច្បាប់ កាលពីរសៀលថ្ងៃចន្ទ ពីបទប្រើស្លាកលេខរថយន្តក្លែងក្លាយ ស្លៀកឯកសណ្ឋាននគរបាល និងប្រើ ...
ប៊ុត រស្មីគង្គា
http://bit.ly/1F7kv2P
សហគមន៍ព្នងនៅ ស្រុកពេជ្រាដា ប្តឹងមន្ត្រីបីនាក់រឿងសុំកាប់ឈើ ៤ ពាន់ម៉ែត្រគុប
មន្ត្រីបរិស្ថាននិងអាជ្ញាធរបីរូបនៅស្រុកពេជ្រាដា ត្រូវសហគមន៍ប្តឹងទៅតុលាការ ពាក់ព័ន្ធទៅនឹងការឃុបឃិតគ្នាចេញលិខិតកាប់ឈើជាង ៤ ពាន់ម៉ែត្រគុបសង់ស្នាក់ការ និងដោះលែងអ្នកកាប់ឈើខុសច្បាប់។ ជនជាតិដើមព្នង ជាង ៤០០ គ្រួសារនៅសហគមន៍ ប៊ូស្រា ពូលុ និងឡាម៉េះ ក្នុង ឃុំប៊ូស្រា ស្រុកពេជ្រាដា បានរួមគ្នាដាក់ពាក្យបណ្តឹង ...
ផាក់ ស៊ាងលី
http://bit.ly/1KPTOEy
កម្មករចំការកៅស៊ូនៅមណ្ឌលគិរីធ្វើកូដកម្ម
បុគ្គលិក និងកម្មករក្រុមហ៊ុនចំការកៅស៊ូជិត ២០០ នាក់បាននឹងកំពុងធ្វើកូដកម្មមិនធ្វើការ ដើម្បីទាមទារបង្កើតសហជីព បញ្ឈប់ការកាត់ប្រាក់ខែ និងផ្តល់អត្ថប្រយោជន៍ផ្សេងជាច្រើនចំណុចទៀត។ ...
ផាក់ ស៊ាងលី
http://bit.ly/1D3Wo5P
ព្រះសង្ឃខ្មែរឆ្លងដែនថៃខុសច្បាប់ ២០ អង្គត្រូវបញ្ជូនមកវិញ
ព្រះសង្ឃខ្មែរ ២០អង្គ ដែលបាននិមន្តឆ្លងដែនតាមច្រករបៀងនានាទៅប្រទេសថៃ ត្រូវអាជ្ញាធរថៃ ឃាត់ព្រះកាយបញ្ជូនត្រឡប់មកកម្ពុជាវិញ តាមច្រកទា្វរអន្តរជាតិប៉ោយប៉ែត ក្រោយពីរកឃើញថា ការឆ្លងដែននោះពុំមានឯកសារស្របច្បាប់។ ...
តាំង វីដា
http://bit.ly/1Exo8A4
ឧកញ៉ាធំៗបានដាក់បញ្ជូលក្នុងបញ្ជីតាមដានសម្បទាន
ក្រុមហ៊ុនចំនួន១៤ ត្រូវបានដាក់ក្នុងបញ្ជីតាមដានរបស់ក្រសួងបរិស្ថាន ដែលបរាជ័យក្នុងការអនុវត្តតាមកិច្ចសន្យាវិនិយោគរបស់ខ្លួន។ ក្រុមហ៊ុនទាំងនោះរួមមានទាំងក្រុមហ៊ុនដែលគ្រប់គ្រងដោយអ្នកមានទ្រព្យសម្បត្តិ និងមានអំណាចក្នុងប្រទេស ដូចជាឧកញ៉ាម៉ុងឫ ...
ម៉ៃ ទិត្យថារ៉ា
http://www.phnompenhpost.com/major-tycoons-added-concessions-watchlist
សៀវភៅណែនាំអធិការកិច្ចពន្យារការចេញផ្សាយដោយសារខ្វះថវិកា
សៀវភៅអធិការកិច្ចសម្រាប់សហគ្រាសធុនតូច និងមធ្យម (SME) ដែលគ្រោងចេញផ្សាយដោយក្រសួងឧស្សាហកម្ម និងសិប្បកម្មកាលពីចុងឆ្នាំមុនត្រូវពន្យារពេលព្រោះខ្វះថវិកា។ សៀវភៅដែលគ្រោងនឹងចេញផ្សាយកាលពីចុង ឆ្នាំ២០១៤ ត្រូវបានរៀបចំឡើងដើម្បីដោះស្រាយបញ្ហាក្នុងការធ្វើអធិការកិច្ចជាន់គ្នា និង ...
ចាន់ មុយហុង
http://bit.ly/1F6j7gW
ផ្លូវឯកទិសសុធារសប្តូរទិសចូលពីស្តុបចំការមន មកកែងទូតរុស្ស៊ីវិញ
សាលារាជធានីភ្នំពេញកាលពីម្សិលមិញ បានជូនដំណឹងជាថ្មីថា កំណាត់ផ្លូវសុធារសចាប់ពីស្ថានទូតរុស្ស៊ី ទៅស្តុបចំការមន ត្រូវផ្លាស់ប្តូរជាផ្លូវឯកទិស ចូលពីស្តុបចំការមនមកវិញ ហើយអាជ្ញាធរនឹងធ្វើការពង្រីកចិញ្ចើមផ្លូវប្រវែង ៤ ម៉ែត្រ ដើម្បីសម្រួលចរាចរណ៍ដែលកំពុងកកស្ទះយ៉ាងខ្លាំង ដោយសារអ្នកដំណើរធ្វើ ...
សែន ដាវីត
http://bit.ly/1F6mKUf
សហជីពត្រូវបានចោទប្រកាន់លើប្រាក់ដែលបានជំពាក់
អតីតបុគ្គលិកនៃរោងចក្រនៅរាជធានីភ្នំពេញមួយដែលបានឆេះនៅខែកក្កដា បានធ្វើការប្រឆាំងតវ៉ានៅខាងក្រៅការិយាល័យសម្ព័ន្ធសហជីពកម្មករកាត់ដេរនៃប្រជាធិបតេយ្យកម្ពុជា (ស៊ីខៅឌូ) ដោយធ្វើការទាមទារឱ្យបង់ប្រាក់ដែលបានជំពាក់។ ...
Sean Teehan
http://www.phnompenhpost.com/unionist-accused-withholding-payments
ស្ត្រីនៅតែប្រឈមនឹងអំពើហិង្សានិងការរំលោភបំពាន
ស្ត្រីនៅតែរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារនិងការរំលោភបំពាន គួរឲ្យកត់សម្គាល់នៅឡើយ បើទោះជាស្ត្រីត្រូវបានលើកកម្ពស់សិទ្ធិយ៉ាងខ្លាំងក្នុងសង្គមបច្ចុប្បន្នក៏ដោយ។ នេះបើតាមរបាយការណ៍ស្តីពីស្ថានភាពស្ត្រី របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ឆ្នាំ២០១៤។ យោង ...
សែន ដាវីត
http://bit.ly/1AdRrQN