ទីកន្លែងស្នាក់នៅរបស់សិស្សនិស្សិតខ្វះគុណភាព ស្ដង់ដាររស់នៅ និងសុវត្ថិភាព
ការរស់នៅក្នុងកន្លែងតូចចង្អៀតជាផ្នែកមួយនៃជីវិតរបស់និស្សិតសាកលវិទ្យាល័យជាច្រើន ជាពិសេសសម្រាប់និស្សិតដែលបានចាកចេញពីស្រុកកំណើតពីតាមបណ្តាខេត្តជាច្រើនដើម្បីមកបន្ដការសិក្សានៅទីក្រុងភ្នំពេញ។
ទោះបីជាទីក្រុងនេះមានអគារធំៗខ្នាតអន្ដរជាតិជាច្រើនយ៉ាងណា ក៏ដោយតែអគារទាំងនោះមិនមែនជាជម្រើសដែលសិស្សនិស្សិតទាំងនោះអាចធ្វើការជ្រើសរើសបានទេ ដោយពួកគេត្រូវធ្វើការសម្រេចចិត្តរស់នៅទីកន្លែងដែលមានមនុស្សកកកុញ និងពុំសូវមានស្ដង់ដារត្រឹមត្រូវនោះទេ។
បន្ទាប់ពីមានអារម្មណ៍សប្បាយរីករាយក្រោយពីប្រឡងជាប់ចូលទៅសិក្សានៅសាកលវិទ្យាល័យ និស្សិតដែលមកពីខេត្តត្រូវប្រឈមនឹងភាពលំបាកក្នុងការស្វែងរកកន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញ។ ខណៈដែលសាកលវិទ្យាល័យមួយចំនួនដូចជាសាកលវិទ្យាល័យបញ្ញាសាស្រ្ដ មានផ្ដល់ជាកន្លែងស្នាក់នៅដល់និស្សិតក៏ដោយក៏ទីកន្លែងនោះនៅតែមានកំណត់ដែរ។ …
ស្របពេលនឹងការរីកលូតលាស់ផ្នែកសំណង់អគារខុនដូទំនើបនៅក្នុងទីក្រុង គេក៏សង្កតឃើញមានកំណើនឡើងនៃសមត្ថភាពរបស់ប្រជាពលរដ្ឋក្នុងការទិញកន្លែងស្នាក់នៅទំនើបៗនោះដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកនាង Liew បាននិយាយថា សិស្សនិស្សិត ដែលមានលទ្ធភាពក្នុងការរស់នៅផ្ទះទំនើបៗគឺមានទំនោរក្នុងការទៅ បន្តការសិក្សានៅក្រៅប្រទេស។
អ្នកនាងបានបន្តថា ក្រុមហ៊ុនអភិវឌ្ឍន៍បច្ចុប្បន្ននេះមិនផ្តោតសំខាន់លើកន្លែងស្នាក់នៅរបស់សិស្សទេ «លុះត្រាណាតែមានការផ្លាស់ប្តូរក្នុងរចនាសម្ព័ន្ធសាកលវិទ្យាល័យ និងការហូរចូលនៃសាកលវិទ្យាល័យអន្តរជាតិ តែខ្ញុំគិតថាវានឹងមិនអាចកើតឡើងនោះទេ»។ …
អ្នកនាង Liew បានបញ្ជាក់ថា ប្រជាជនក្នុងស្រុកមានចំណាប់អារម្មណ៍លើការសាងសង់ផ្ទះជួលសម្រាប់សិស្ស ដោយពួកគេមើលឃើញតម្រូវការទាំងនោះ ហើយការ សាងសង់អគារបែបនេះក៏មានភាពងាយស្រួល និងថោក បើប្រៀប ធៀបនឹងការសាងសង់អគារទូទៅ ព្រោះសិស្សនិស្សិតទាំងនោះត្រូវការកន្លែងតូចមួយសម្រាប់ស្នាក់នៅ។ ពួកគេជាធម្មតាគឺចំណាយតិចជាង ៥០ ដុល្លារសម្រាប់ថ្លៃជួលក្នុងមួយខែ ដោយផ្អែកទៅតាមទីតាំងផ្សេងៗគ្នា។ …
Post Staff
http://bit.ly/1Wxxi9w