ការ​រៀបចំ​ដី​ធ្លី​ និង​អភិវឌ្ឍ​នៅ​រាជធានី​ធ្វើ​ឡើង​ដោយ​ពុំ​មាន​ប្លង់​មេ

ការ​រៀបចំ​ដីធ្លី និង​អភិវឌ្ឍ​នៅ​ភ្នំពេញ​ធ្វើ​ឡើង​ដោយ​គ្មាន​ប្លង់​មេ​ច្បាស់លាស់​ហើយ​មាន​តែ​ក្រុមហ៊ុន​ឯកជន​ដែល​ឃុបឃិត​ជាមួយ​នឹង​អាជ្ញាធរ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​ជា​អ្នក​ទទួល​ផល​ច្រើន​ជាង​គេ​ខណៈ​ដែល​អ្នក​ត្រូវ​បណ្តេញ​ទទួល​រង​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

សមាគម​ធាង​ត្នោត និង​អង្គការ People in Need បាន​រៀបចំ​សន្និសីទ​រយៈពេល​ ២ ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ​ស្តី​ពី «ការ​រៀបចំ​ដីធ្លី និង​សិទ្ធិ​មនុស្ស» ឬ «ទីក្រុង​សម្រាប់​អ្នក​ទាំងអស់​គ្នា»។ សន្និសីទ​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នោះ​មាន​ការ​ចូលរួម​ពី​វា​គ្មិន​ប្រមាណ​ជា​ ៣០ ​រូប​នៅ​ប្រទេស​កម្ពុជា​ពី​ប្រទេស​ថៃ ឥណ្ឌូនេស៊ី កូរ៉េ​ខាង​ត្បូង​រួម​នឹង​យុវជន និស្សិត អ្នក​ជំនាញ និង​ពលរដ្ឋ​ត្រូវ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ជាង​ ១០០ ​នាក់​ផង​ដែរ។ ...

ផាក់ ស៊ាងលី
http://bit.ly/1WxkMql