ជនវ៉ៃតំណាងរាស្ត្រ ៣ នាក់ត្រូវបញ្ជូនទៅឃុំនៅគុកព្រៃស
សាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃម្សិលមិញបានសម្រេចឃុំខ្លួនជនសង្ស័យ ៣ នាក់ដែលបានវ៉ៃអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិឲ្យរងរបួសធ្ងន់ក្រោមការចោទប្រកាន់ពីបទបង្កការខូចខាតដោយមានស្ថានទម្ងន់ទោស និងអំពើហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោសបន្ទាប់ពីបានធ្វើការសាកសួរពេញមួយថ្ងៃ។
ជនជាប់ចោទទាំង ៣ នាក់ដែលបានចូលសារភាពនៅចំពោះមុខសមត្ថកិច្ចកាលពីល្ងាចថ្ងៃអង្គារនេះត្រូវបានគេនាំខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញកាលពីម៉ោងប្រមាណជា ៨ និង ៣០ នាទីព្រឹកម្សិលមិញដោយពុំឃើញមានដាក់ខ្នោះដៃដូចសកម្មជន ឬសមាជិកព្រឹទ្ធសភាគណបក្សសង្គ្រោះជាតិលោក ហុង សុខហួរ និងជនសង្ស័យដទៃទៀតដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកន្លងមកឡើយផ្ទុយទៅវិញពួកគេទាំង ៣ នាក់ត្រូវបានគេឃើញដើរឆ្វេចឆ្វាចចុះឡើងៗដោយសេរីពេញតុលាការ។ …
ប៊ុត រស្មីគង្គា
http://bit.ly/1Nfbyot