ការ​អភិវឌ្ឍ​សង្គម

សិទ្ធិមនុស្ស

សេចក្តី​ព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ត្រូវ​បញ្ចប់​ចុងខែ​នេះហើយ​ នឹងត្រូវ​បញ្ជូន​ទៅ​រដ្ឋសភា​នៅ​ដើម​ខែ​មីនា

 ​ក្រុមការងារ​ក្រសួង​ព័ត៌មាន​បាន​បញ្ចប់​ការពិនិត្យ​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ត្រង់​ផ្នែក​ទោស​បញ្ញត្ដិ ជាមួយ​ក្រុមការងារ​ក្រសួង​យុត្ដិធម៌​ហើយ​កាលពី​ថ្ងៃ​ពុធ​នឹង​គ្រោង​បញ្ចប់​ឲ្យ​រួចរាល់​នៅក្នុង​ខែកុម្ភៈ​នេះ រួច​បញ្ជូន​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​នៅ​ដើមខែ​មីនា​ខាងមុខ ដើម្បី​សម្រេច​មុន​ដាក់ ...

វ៉ន ដារ៉ា
https://bit.ly/37yxlcb

គណៈកម្មការ​អឺរ៉ុប​សម្រេច​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ​ដែល​ប៉ះពាល់​លើ​ទំនិញ​ ៤០ ​មុខ

គណៈកម្មការ​អឺរ៉ុប​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​សម្រេច​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ដែល​ប៉ះពាល់​លើ​ទំនិញ​ ៤០ ​មុខ​ពី​កម្ពុជា​នាំចូល​ទៅ​ប្លុក​ដែល​មាន​ប្រទេស​ចំនួន​ ២៧ ​នេះ​ដោយ​លើកឡើង​ហេតុផល​ថា កម្ពុជា​មាន​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ និង​ជា​លក្ខណៈ​ប្រព័ន្ធ ...

នៀម ឆេង
https://bit.ly/31TOJXE

មន្ត្រី​រដ្ឋាភិបាល​ នៅ​​មិនទាន់​ទទួល​បាន​ដំណឹង​ចំពោះ​ការសម្រេច​រឿង EBA

មន្ត្រី​រដ្ឋាភិបាល​បាន​បញ្ជាក់ថា នៅ​មិនទាន់​ទទួល​បាន​របាយការណ៍​ពី​ការសម្រេច​ជា​ផ្លូវការ​របស់​សហភាព​អឺរ៉ុប​ជុំវិញ​ការដក​ ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅឡើយ​ទេ​ ខណៈ​ដែលមាន​របាយការណ៍​មួយ​អះអាង​ថា សហភាព​អឺរ៉ុប​បាន​សម្រេច​មិន​ដក​ទាំងស្រុង​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះទេ ប៉ុន្តែ​បាន​សម្រេច​ដក​លើ ...

ខន សាវិ
https://bit.ly/37b8tXK

WMC ដាក់​ឲ្យ​ប្រើ​គេហទំព័រ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ ដើម្បី​ប្រឆាំង​ព័ត៌មាន​មិន​ពិត

អង្គការ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា WMC ដាក់​ឲ្យ​ប្រើប្រាស់​នូវ​គេហទំព័រ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ដែល​មាន​ឈ្មោះ CrosscheckWMC ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្តាញ​សង្គម ដោយ​អាច​ឲ្យ​សាធារណជន​ធ្វើការ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ដែល​មាន​ប្រភពព័ត៌មាន​ជាច្រើន ដើម្បី​កំណត់​ថា តើ​ព័ត៌មាន​នោះ​ពិត ឬ​មិន​ពិត​។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន WMC ឲ្យ ...

ឡុង គីមម៉ារីតា
https://bit.ly/31KlMgS

អាជ្ញាធរ​ឲ្យ​អ្នកក្រីក្រ​ដែល​សង់​សំណង់​លើ​ប្រឡាយ ​ស្នើសុំ​ដីសម្បទាន​សង្គមកិច្ច

រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បាន​ណែនាំ​ដល់​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​ដែល​លំនៅឋាន​របស់​ពួកគាត់​សង់​​រំលោភ​លើដី​អូរប្រឡាយ ហើយ​កំពុង​​ត្រូវបាន​អាជ្ញាធរ​រុះរើ និង​វាយកម្ទេច​ចោល​នោះ​ដាក់ពាក្យ​ស្នើសុំ​គោលការណ៍​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋបាល​ខេត្ដ ដើម្បី​ឲ្យ​អាជ្ញាធរ​អាច​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​ជូន​។ លោក ជាវ វិជ្ជាក់ អភិបាលរង​ខេត្ដ​ព្រះសីហនុ ...

វ៉ន ដារ៉ា
https://bit.ly/2UwCZZj

លោក​ ហ៊ុន សែន ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន​លុបបំបាត់​ការផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​វីរុស​កូរ៉ូណា ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យខ្លាច

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើឱ្យ​ក្រសួង​ព័ត៌មាន លុបបំបាត់​ការផ្សាយ​ព័ត៌មាន​មិន​ពិត​ជុំវិញ​ការផ្ទុះ​ឡើង​វីរុស​កូរ៉ូណា ខណៈ​លោក​បាន​ស្ដីបន្ទោស​ខ្លាំងៗ​ដល់​ស្ថាប័ន​សារព័ត៌មាន អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម និង​អ្នកលេង​ហ្វេសប៊ុក​មួយចំនួន​ដែល​បាន​ផ្សាយ​ខុស​អំពី​វីរុស​កូរ៉ូណា​ដែល​ជា​ហេតុ​ធ្វើឱ្យ​ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​មិន ...

ខន សាវិ
https://bit.ly/37JakEp

ក្រសួងការបរទេស​កត់សម្គាល់​បញ្ហា​ប្រឈម​ចំពោះ​គោលនយោបាយ​ការ​បរទេស​

​ក្រសួងការបរទេស​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ គោលនយោបាយ​ការ​បរទេស​របស់​កម្ពុជា​ប្រឈម​នឹង​បញ្ហា​ធំ​ ៗ​ ពី​ការ​ជ្រៀតជ្រែក​ពី​បរទេស​ក្រោម​លេស​នៃ​សិទ្ធិ​មនុស្ស​ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​។​ នៅ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន ...

ស៊ុន មេសា
https://www.khmertimeskh.com/50685785/foreign-ministry-notes-challenges-to-foreign-policy

ម​.​ស​.​ម​.​ក​ ៖​ ក្របខ័ណ្ឌ​ច្បាប់​មិន​ត្រូវ​នឹង​បទដ្ឋាន​អន្តរជាតិ​ពេញលេញ​

​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (​ម​.​ស​.​ម​.​ក​)​ បាន​និយាយ​ថា​ បទ​ប្បញ្ញត្តិ​មួយ​ចំនួន​នៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​មិន​គោរព​បាន​ពេញលេញ​តាម​ស្តង់ដារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ និង​សេរីភាព​ជា​មូលដ្ឋាន​ឡើយ​។​ អត្ថបទ​ពិនិត្យ ...

តាំង វីដា
https://www.khmertimeskh.com/50685777/legal-framework-not-fully-compliant-with-international-standards-cchr

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បញ្ជា​អោយ​រុះរើ​លំនៅដ្ឋាន​ខុស​ច្បាប់​ចំនួន ២៩ ខ្នង

សាលាខេត្ត​ព្រះសីហនុ​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ថា ខ្លួន​នឹង​ចាប់ផ្តើម​រុះរើ​សំណង់​លំនៅដ្ឋាន ២៩ ទីតាំង ដែល​បាន​សាងសង់​ខុសច្បាប់​នៅលើ​ចំណី​អូរ​និង​ចំណីផ្លូវ​សាធារណៈ ដែល​ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​ ​នៅក្នុង​លិខិត​របស់លោក គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ ដែល​បាន​ផ្ញើ​កាលពី​សប្តាហ៍​មុន បាន​លើកឡើងថា សំណង់​លំនៅដ្ឋាន​ទាំងនោះ​ត្រូវបាន​រកឃើញ​ដោយ​ក្រុមការងារ​កាលពី​ថ្ងៃទី ២២ ខែវិច្ឆិកា​ថា ...

បែន សុខហ៊ាន
https://bit.ly/2ulH2Nl

កម្ពុជា​ប្រតិកម្ម​នឹង​សេចក្តី​ថ្លែងការណ៍ UN រឿង​សវនាការ​លើ​លោក​ កឹម សុខា

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​បាន​ប្រតិកម្ម​ទៅនឹង​សេចក្ដី​ថ្លែងការណ៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ៣ ​រូប​ដែល​ថា សវនាការ លោក កឹម សុខា «​មិនមាន​គុណភាព​ដែល​អាច​ទទួល​យក​បាន​»​។ ...

នៀម ឆេង
https://bit.ly/2tp9aiw

ពលរដ្ឋ​មិន​សុខចិត្ត​ចំពោះ​ការរុះរើ​តូប​លក់ដូរ​របស់​ពួកគាត់​នៅ​ឆ្នេរ​អូរត្រេះ​ និង​គ្រោង​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ

រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ១៥ ខែមករា បាន​រុះរើ​តូប​នៅតាម​បណ្ដោយ​ឆ្នេរ​អូរត្រេះ​ ១ និង​អូរត្រេះ​ ២ អស់ទាំង​ស្រុង​ចំនួន​ ៦២ ​តូប​ដើម្បី​រក្សា​ឆ្នេរ​នេះ​ជា​សម្បត្ដិ​សាធារណៈ​ និង​រៀបចំ​សោភណភាព​ឆ្នេរ​ឡើងវិញ ដោយ​ធ្វើឲ្យ​អាជីវករ​ម្ចាស់​តូប​ទាំងអស់​ដែល​បើក​ដំណើរការ​រយៈពេល ២០ ​ឆ្នាំ​មក​ហើយ​នោះ​សម្ដែង ...

វ៉ន ដារ៉ា
https://bit.ly/30qrYda

ពលរដ្ឋ​រងគ្រោះ​ក្នុង​ទំនាស់​ដីធ្លី ប្តឹង​ថ្នាក់ដឹកនាំ​ខេត្ត​ពី​បទ​ធ្វើ​ទារុណកម្ម​ដល់​ស្លាប់

ជនរងគ្រោះ​ពី​ការប្រើ​អំពើហិង្សា​ក្នុង​ទំនាស់​ដីធ្លី​ ៣ ​នាក់​ ក្នុង​ចំណោម​ ៥ ​នាក់​ ដែល​ជា​តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​វិវាទ​ដីធ្លី​ចំនួន​ ១៥០ ​គ្រួសារ​ រស់នៅ​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ដ​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី​ ១៤ មករា បាន​ប្ដឹង​លោក​ អ៊ុំ រាត្រី អភិបាលខេត្ដ​នេះ​ និង​បក្ខពួក​ទៅ​តុលាការ​ពី​បទ​សមគំនិត​ធ្វើ​មនុស្សឃាត និង ...

វ៉ន ដារ៉ា
https://bit.ly/35ZxrJ7

នាយករដ្ឋមន្ត្រី​ឲ្យ​​មន្ត្រី​ចាត់ទុក​អ្នកកាសែត ​ជា​ដៃគូ​​ដែល​មិនអាច​ខ្វះ​បាន

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ជា​សាធារណៈ ដោយ​សរសើរ​ដល់​រដ្ឋមន្ត្រី​ ៣ ​រូប​ ដែល​បានបង្ហាញ​នូវ​កាយវិការ​ស្និទ្ធស្នាល​ និង​បាន​ធ្វើការ​ឆ្លើយតប​ដោយផ្ទាល់​ទៅកាន់​រាល់​សំណួរ​របស់​អ្នកកាសែត​ដែល​បាន​តាម​យក​ព័ត៌មាន​ទៅដល់​ទីតាំង​។ ទន្ទឹម​គ្នា​នេះដែរ​ក៏បាន​ជំរុញ​ដល់​មន្ត្រី​របស់​លោក​ដូចជា​រដ្ឋមន្ត្រី និង​អភិបាលខេត្ត ...

ម៉ិច ដារ៉ា
https://bit.ly/2tcWtas

អាជ្ញាធរ​​រាជធានី​ផ្អាក​រុះរើ​សំណង់​នៅ​លើ​ដី​មាន​វិវាទ ​ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ​

លោក ប៉ា សុជាតិវង្ស ប្រធាន​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​​សម្រេច​​​ឲ្យ​​ផ្អាក​ចំណាត់ការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន​ ទៅ​លើ​ករណី​វិវាទ​ដី​ធ្លី​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សី​កែវ​ ដើម្បី​​ឲ្យ​មន្ត្រី​​ចុះ​ធ្វើ​ការ​អង្កេត​ស្រាវជ្រាវ ...

ម៉ិច ដារ៉ា
https://bit.ly/37os1bu

CHRC​ បង្ហាញ​ពី​លទ្ធផល​នៃ​បេសកកម្ម​នៅ​ប្រទេស​រុស្ស៊ី​

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ (គ.ស.ម.ក​) នៅ​ថ្ងៃនេះ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​លើកឡើង​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ៣ ថ្ងៃ​នៅ​ប្រទេស​រុស្ស៊ី​ ដែល​ជា​កន្លែង​ដែល​អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​សិទ្ធិមនុស្ស​រវាង​ប្រទេស​ទាំងពីរ​ត្រូវ​បាន ...

តាំង វីដា
https://www.khmertimeskh.com/50672564/chrc-highlights-outcome-of-mission-in-russia

ក្រសួង​ការបរទេស​បាន​ដាក់​ការឆ្លើយតប​ ចំពោះ​របាយការណ៍​គណៈកម្មការ​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​ EBA ​កាលពី​ថ្ងៃ​ម្សិលមិញ

កម្ពុជា​រំពឹងថា សហភាព​អឺរ៉ុប​នឹង​ពិចារណា​លើ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការគោរព​លក្ខខណ្ឌ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​ផលប៉ះពាល់​លើ​កម្មករ​ជិត​ ១ ​លាន​នាក់​ នៅ​កម្ពុជា​ក្នុង​ករណី​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១២ ធ្នូ ម្សិលមិញ​ក្រសួងការបរទេស​បាន​ដាក់​ការឆ្លើយតប​ចុងក្រោយ​របស់​ខ្លួន​ចំពោះ ...

នៀម ឆេង
https://bit.ly/2PftD1g

លោក​ ហ៊ុន សែន រំឭកថា សិទ្ធិសេរីភាព​របស់​កម្ពុជា​បច្ចុប្បន្ន​ គឺ​ត្រូវ​បាន​រំដោះ​យកមក​វិញ​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត

នៅ​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី​ ៧១ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ «១០ ធ្នូ ១៩៤៨-១០ ធ្នូ ២០១៩» ដែល​បាន​ប្រព្រឹត្ត​ទៅ​ពី​ម្សិលមិញ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​រំឭក​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​តាមរយៈ​បណ្ដាញ​សង្គម​ថា សិទ្ធិសេរីភាព​របស់​កម្ពុជា​ដែល​មាន​បច្ចុប្បន្ននេះ​គឺ​ត្រូវបាន​រំដោះ​យកមក​វិញ ក្រោយ​ពេល​របប​ប្រល័យពូជសាសន៍ ប៉ុលពត ត្រូវ​បាន​ផ្តួលរំលំ​ទាំងស្រុង​នៅ​ថ្ងៃទី ...

ឃុត សុភចរិយា
https://bit.ly/2sjyFR2

លោកនាយក​រដ្ឋមន្ត្រី​សរសើរ​អ្នកសារព័ត៌មាន​ ពី​ការទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​កោតសរសើរ​ដល់​អ្នក​សារព័ត៌មាន និង​អង្គភាព​សារព័ត៌មាន​មួយ​ចំនួនធំ​ដែល​បាន​ខិតខំ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​​ និង​ពួក​ឱកាសនិយម​ក្នុង​បំណង​បំពុល​​បរិយាកាស​សង្គម​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​ស្រប​ពេលដែល​ក្លិប​អ្នក​កាសែត​ស្នើ​ឲ្យ​សមត្ថកិច្ច​សហការ​ ដើម្បី​​ឲ្យ ...

ម៉ិច ដារ៉ា
https://bit.ly/36cfmI4

ការ​ប្រារព្ធ​ទិ​វាសិ​ទិ្ធ​មនុស្ស​ដើម្បី​ផ្តោត​លើ​តួនាទី​របស់​យុវជន​

ស្ថាប័ន​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​នឹង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ឆ្នាំនេះ​ដោយ​ផ្តោត​លើ​តួនាទី​ដឹកនាំ​របស់​យុវជន​ ដែល​សង្គម​ស៊ីវិល​មួយចំនួន​អះអាង​ថា​ការចូលរួម​របស់​ពួកគេ​នៅ​មានកម្រិត​នៅឡើយ​។ ...

ឃួន ណារីម
https://www.khmertimeskh.com/50667615/human-rights-day-celebration-to-focus-on-the-role-of-youths/

បណ្តាញ​ទូរស័ព្ទ​ទាន់​ហេតុ​ផ្លូវការ​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ទទួល​បានការ​កោតសរសើរ​

ក្រុម​សង្គម​ស៊ីវិល​បាន​សាទរ​ចំពោះ​បណ្តាញ​ទូរស័ព្ទ​ផ្លូវការ​ថ្មី​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ ដើម្បី​លើកកម្ពស់​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​ និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​ជន​ងាយ​រងគ្រោះ​ផ្នែក​ហិរញ្ញវត្ថុ​។ អ្នកនាំពាក្យ​ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ លោក​ ជិន​ ម៉ា​លីន​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ...

សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/human-rights-committees-legal-hotline-receives-praise

នាយកដ្ឋាន​ពន្ធនាគារ​ច្រានចោល​របាយការណ៍​រំលោភសិទ្ធិ​មនុស្ស​

អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​បាន​ច្រានចោល​របាយការណ៍​ដែល​ធ្វើឡើង​ដោយ​អង្គការ​លី​កាដូ​ដែល​អះអាង​ថា​មានការ​រំលោភសិទ្ធិ​មនុស្សជា​មូលដ្ឋាន​នៅក្នុង​ពន្ធនាគារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50664743/prison-department-dismisses-rights-violations-report/

អន្តរក្រសួង​បញ្ចប់​ការពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន

​អន្តរក្រសួង​បាន​បញ្ចប់​ការពិនិត្យ​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ទាំងស្រុង​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ដោយ​គ្រោង​បញ្ជូន​ច្បាប់​នេះ​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ពិនិត្យ​សម្រេច ដើម្បី​ដាក់​ទៅ​រដ្ឋសភា​អនុម័ត​ជា​ផ្លូវការ​នៅ​ដើមខែ​មករា ឆ្នាំ​ ២០២០ ខាងមុខ​។​ ...

វ៉ន ដារ៉ា
https://bit.ly/2R0IOMO

EBA​៖ សហភាព​អឺរ៉ុប​ជិតនឹង​បញ្ឈប់​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ដល់​កម្ពុជា​

សហ​ភាព​អ៊ឺ​រ៉ុប​បាន​ស្តី​បន្ទោស​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ​នៅក្នុងចំណោម​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ដោយ​បាន​ផ្តល់​ឱសានវាទ​រយៈពេល​មួយ​ខែ​ដើម្បី​កម្ពុជា​ឆ្លើយតបទៅនឹង​របាយការណ៍​បឋម​ស្តី​ពី​ការ​ផ្អាក​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​មុន​ពេល​ការសម្រេច​ចិត្ត​ថា ...

EU Bulletin
https://www.eubulletin.com/10398-everything-but-arms-eu-close-to-suspending-cambodias-trade-preferences.html

VOA ​កំពុង​ទំនាក់ទំនង​ជួល​ម៉ោង​វិទ្យុ​ក្នុង​ស្រុក​ ២ ​ផ្សាយ​ព័ត៌មាន​ឡើងវិញ

វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក (VOA) ​បាន​កំពុង​ធ្វើ​ទំនាក់ទំនង​ជាមួយ​វិទ្យុ​ក្នុង​ស្រុក​ ២ ដើម្បី​ពិភាក្សា​លើ​នីតិវិធី​ជួល​ម៉ោង​ផ្សាយ​ឡើងវិញ ក្រោយពី​ទទួល​បាន​ការអនុញ្ញាត​ពី​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នាពេល​ថ្មីៗ​កន្លងមកនេះ​។ យោងតាម​ប្រភពពី​វិទ្យុ​សំបុក​ឃ្មុំ និង​វិទ្យុ​ ១០២​។ ...

ខន សាវិ
https://bit.ly/37eMZKY

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

pKP8x
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!