លោកនាយក​រដ្ឋមន្ត្រី​សរសើរ​អ្នកសារព័ត៌មាន​ ពី​ការទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​កោតសរសើរ​ដល់​អ្នក​សារព័ត៌មាន និង​អង្គភាព​សារព័ត៌មាន​មួយ​ចំនួនធំ​ដែល​បាន​ខិតខំ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​​ និង​ពួក​ឱកាសនិយម​ក្នុង​បំណង​បំពុល​​បរិយាកាស​សង្គម​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​ស្រប​ពេលដែល​ក្លិប​អ្នក​កាសែត​ស្នើ​ឲ្យ​សមត្ថកិច្ច​សហការ​ ដើម្បី​​ឲ្យ​មាន​ប្រសិទ្ធភាព​លើ​ការងារ​។ ការលើកឡើង​របស់​លោក​ ហ៊ុន សែន ដូចនេះ​បាន​ធ្វើ​ឡើង​តាមរយៈ​លិខិត​ ១ ​ច្បាប់​កាលពី​ថ្ងៃទី​ ៥ ខែ​ ធ្នូ ឆ្នាំ​ ២០១៩ ដើម្បី​ចូលរួម​អបអរសាទរ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​លើក​ទី​ ១៦ ១ ​ថ្ងៃ​ មុនពេល​មាន​ការរៀចំ​ពិធី​។ ...

ម៉ិច ដារ៉ា
https://bit.ly/36cfmI4