WMC ដាក់​ឲ្យ​ប្រើ​គេហទំព័រ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ ដើម្បី​ប្រឆាំង​ព័ត៌មាន​មិន​ពិត

អង្គការ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា WMC ដាក់​ឲ្យ​ប្រើប្រាស់​នូវ​គេហទំព័រ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ដែល​មាន​ឈ្មោះ CrosscheckWMC ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្តាញ​សង្គម ដោយ​អាច​ឲ្យ​សាធារណជន​ធ្វើការ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ដែល​មាន​ប្រភពព័ត៌មាន​ជាច្រើន ដើម្បី​កំណត់​ថា តើ​ព័ត៌មាន​នោះ​ពិត ឬ​មិន​ពិត​។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន WMC ឲ្យ​ដឹងថា គេហទំព័រ​ផ្ទៀងផ្ទាត់​ព័ត៌មាន​នេះ​គឺជា​ការចាប់ផ្តើម​ថ្មី​មួយ​នៅ​ប្រទេស​កម្ពុជា និង​ក្លាយ​ជា​ជំហាន​ដំបូង​ដ៏សំខាន់ ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​គេ​ស្គាល់​ថា​ «​ព័ត៌មាន​ក្លែងក្លាយ​» ​ដែល​កំពុង​រីក​រាលដាល​ខ្លាំង​ក្នុងសង្គម​។ …

ឡុង គីមម៉ារីតា
https://bit.ly/31KlMgS