លោក​ ហ៊ុន សែន រំឭកថា សិទ្ធិសេរីភាព​របស់​កម្ពុជា​បច្ចុប្បន្ន​ គឺ​ត្រូវ​បាន​រំដោះ​យកមក​វិញ​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត

នៅ​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី​ ៧១ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ «១០ ធ្នូ ១៩៤៨-១០ ធ្នូ ២០១៩» ដែល​បាន​ប្រព្រឹត្ត​ទៅ​ពី​ម្សិលមិញ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​រំឭក​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​តាមរយៈ​បណ្ដាញ​សង្គម​ថា សិទ្ធិសេរីភាព​របស់​កម្ពុជា​ដែល​មាន​បច្ចុប្បន្ននេះ​គឺ​ត្រូវបាន​រំដោះ​យកមក​វិញ ក្រោយ​ពេល​របប​ប្រល័យពូជសាសន៍ ប៉ុលពត ត្រូវ​បាន​ផ្តួលរំលំ​ទាំងស្រុង​នៅ​ថ្ងៃទី​ ៧ ខែ ​មករា ឆ្នាំ​ ១៩៧៩​។ លោក​បាន​លើកឡើង​ថា នៅក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ (១៩៧៥-១៩៧៩) ​ប្រជាពលរដ្ឋ​មិនមាន​សិទ្ធិ​សេរីភាព​អ្វី​ទាំងអស់ សូម្បី​សិទ្ធិ​រស់រាន​មានជីវិត សិទ្ធិ​ទទួលទាន​អាហារ សិទ្ធិ​ពិនិត្យ​ព្យាបាល​ជំងឺ សិទ្ធិ​ជំនឿ​សាសនា សិទ្ធិ​សិក្សាអប់រំ សិទ្ធិ​ជ្រើសរើស​តំណាង និង​សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​រៀប​អាពាហ៍ពិពាហ៍​ និង​សិទ្ធិ​ប្រកប​ការងារ​ជាដើម​…​។​ល​។ …

ឃុត សុភចរិយា
https://bit.ly/2sjyFR2