អាជ្ញាធរខេត្តព្រះសីហនុបញ្ជាអោយរុះរើលំនៅដ្ឋានខុសច្បាប់ចំនួន ២៩ ខ្នង
សាលាខេត្តព្រះសីហនុបានជូនដំណឹងដល់ប្រជាពលរដ្ឋថា ខ្លួននឹងចាប់ផ្តើមរុះរើសំណង់លំនៅដ្ឋាន ២៩ ទីតាំង ដែលបានសាងសង់ខុសច្បាប់នៅលើចំណីអូរនិងចំណីផ្លូវសាធារណៈ ដែលស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ នៅក្នុងលិខិតរបស់លោក គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ ដែលបានផ្ញើកាលពីសប្តាហ៍មុន បានលើកឡើងថា សំណង់លំនៅដ្ឋានទាំងនោះត្រូវបានរកឃើញដោយក្រុមការងារកាលពីថ្ងៃទី ២២ ខែវិច្ឆិកាថាត្រូវបានសាងសង់ខុសច្បាប់ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់លេខ៤។ …
បែន សុខហ៊ាន
https://bit.ly/2ulH2Nl