អាជ្ញាធរ​ឲ្យ​អ្នកក្រីក្រ​ដែល​សង់​សំណង់​លើ​ប្រឡាយ ​ស្នើសុំ​ដីសម្បទាន​សង្គមកិច្ច

រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បាន​ណែនាំ​ដល់​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​ដែល​លំនៅឋាន​របស់​ពួកគាត់​សង់​​រំលោភ​លើដី​អូរប្រឡាយ ហើយ​កំពុង​​ត្រូវបាន​អាជ្ញាធរ​រុះរើ និង​វាយកម្ទេច​ចោល​នោះ​ដាក់ពាក្យ​ស្នើសុំ​គោលការណ៍​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋបាល​ខេត្ដ ដើម្បី​ឲ្យ​អាជ្ញាធរ​អាច​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​ជូន​។ លោក ជាវ វិជ្ជាក់ អភិបាលរង​ខេត្ដ​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ថា អូរប្រឡាយ​សំខាន់ៗ​ក្នុង​ក្រុងព្រះសីហនុ​មាន​ចំនួន​ ៥ ​ខ្សែ​​ ប្រវែង​ប្រមាណ​ ៣០ ​គីឡូម៉ែត្រ​ ដែល​​ត្រូវ​ស្ដារឡើងវិញ​។ ​ប៉ុន្តែ​ទីតាំង​ទាំងនេះ​មាន​មួយចំនួន​ត្រូវ​បាន​ពលរដ្ឋ​សង់ផ្ទះ និង​តូប​លក់ដូរ​ខុសច្បាប់​ជាច្រើន​។ ...

វ៉ន ដារ៉ា
https://bit.ly/2UwCZZj