ដីធ្លី

ទីផ្សារ​ជួល​នៅ​ក្រុងព្រះសីហនុ​ធ្លាក់​ចុះ​ខណៈ​តម្លៃ​ដីធ្លី​នៅ​ទ្រឹង​

​ក្រុងព្រះសីហនុ​ដែល​ជាទី​ក្រុង​ជាប់មាត់​សមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ក្លាយជា​ទីក្រុង​ហ៊ុម​ព័ទ្ធ​ជុំវិញ​ដោយ​សំណង់​និង​អចលនទ្រព្យ​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​ ឥឡូវនេះ​កំពុង​មើលឃើញ​តម្លៃ​ជួល​ផ្ទះ​ធ្លាក់​ចុះ​ ហើយ​តម្លៃ​ដីធ្លី​នៅ​ទ្រឹង​។​ ​ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50687804/sihanoukville-rents-plummet-as-land-prices-stay-stagnant

ប្លង់​គោល​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ​

​ខេត្ត​ព្រះ​សីហ​នុ​ឆាប់ៗ​នេះ​នឹង​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​គោលបំណង​ និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ដ៏​មាន​សក្តានុពល​របស់​ប្រទេស​កម្ពុជា​ នេះ​បើ​យោង​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​ ​ ...

សុខ ចាន់
https://www.khmertimeskh.com/50688097/masterplan-for-preah-sihanouk-province

រដ្ឋាភិបាល​នឹង​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ជា Shenzhen ​ទី ​២

មន្ដ្រី​ជាន់ខ្ពស់​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​នឹង​ប្រែក្លាយ​កាស៊ីណូ​ដ៏ច្រើន​លើសលប់​ពេលបច្ចុប្បន្ន​នៅ​ខេត្ត​ព្រះសីហនុ​ឲ្យ​ទៅ​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ដែលជា​ទីក្រុង Shenzhen ទី ​២ នៅ​កម្ពុជា​នាពេល​អនាគត​។ ដោយ​មាន​ទីតាំងនៅ​តំបន់ឆ្នេរ​របស់​ប្រទេស​នេះ ខេត្ត​ព្រះសីហនុ​មាន​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ​តែ​ ១ ​គត់ និង​ព្រលានយន្តហោះ ...

ម៉ៃ គុណមករា
https://bit.ly/383EiD8

អាជ្ញាធរ​ឲ្យ​អ្នកក្រីក្រ​ដែល​សង់​សំណង់​លើ​ប្រឡាយ ​ស្នើសុំ​ដីសម្បទាន​សង្គមកិច្ច

រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បាន​ណែនាំ​ដល់​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​ដែល​លំនៅឋាន​របស់​ពួកគាត់​សង់​​រំលោភ​លើដី​អូរប្រឡាយ ហើយ​កំពុង​​ត្រូវបាន​អាជ្ញាធរ​រុះរើ និង​វាយកម្ទេច​ចោល​នោះ​ដាក់ពាក្យ​ស្នើសុំ​គោលការណ៍​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋបាល​ខេត្ដ ដើម្បី​ឲ្យ​អាជ្ញាធរ​អាច​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​ជូន​។ លោក ជាវ វិជ្ជាក់ អភិបាលរង​ខេត្ដ​ព្រះសីហនុ ...

វ៉ន ដារ៉ា
https://bit.ly/2UwCZZj

ក្រសួង​ឲ្យ​ខេត្ត​ដោះស្រាយ​ ករណី​សុំ​ដក​ដី​ទុក​ជា​សម្បត្តិ​រួម

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានប្រគល់​ករណី​វិវាទ​ដីធ្លី​ ១ ​កន្លែង ​ដែលមាន​ទំហំ​ជាង​ ២០ ​ហិកតា​ នៅ​ភូមិ​ព្រីង ឃុំ​រលាំងចក​ស្រុក​សំរោងទង ទៅ​ឲ្យ​អភិបាលខេត្ដ​កំពង់ស្ពឺ ពិនិត្យ​ដោះស្រាយ បន្ទាប់ពី​​អង្គការ​មួយ​ដែល​តំណាង​ឲ្យ​ពលរដ្ឋ​ ១៥៦ ​គ្រួសារ​ ដាក់​លិខិត​សុំ​ឲ្យ​ក្រសួង​នេះ​ដកហូត​ដី​នោះ​ទុកជា​សម្បត្ដិ ...

វ៉ន ដារ៉ា
https://bit.ly/31p8hD1

អាជ្ញាធរ ​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​អ្នក​បោះបង្គោល​ក្នុង​ដីចម្ការ​ស្រល់​របស់​រដ្ឋ

អាជ្ញាធរខេត្ត​មណ្ឌលគិរី​បាន​និង​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនខិលខូច​ដែល​បាន​លួច​បោះបង្គោល​របង​ថ្ម​នៅលើ​ដីចម្ការ​ស្រល់​របស់​រដ្ឋ ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន បន្ទាប់ពី​សមត្ថកិច្ច​ចុះ​ដក​កម្ទេច​បង្គោលរបង​ថ្ម​ចោល​ជិត ២០០ ​បង្គោល​ នៅក្នុង​ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។ លោក សៀក មុន្នី អភិបាលស្រុក​អូររាំង​បាន​ថ្លែង​កាលពី​ចុង​សប្ដាហ៍​មុន ...

សុទ្ធ គឹមសឿន
https://bit.ly/31mc9EB

កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​សរុប​ចំនួន​ ៥៤​ កន្លែង​ ហើយ​អាច​នឹង​មាន​បន្ថែម​ទៀត​

​គិត​ត្រឹម​ឆ្នាំ​ ២០១៩​ កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​សរុប​ចំនួន​ ៥៤​ កន្លែង​ នេះ​បើ​យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​នៅ​ឆ្នាំ​ ២០១៩​ ការ​នាំ​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​កម្ពុជា​មាន​ចំនួន​ ២,៦៨៨​ លាន​ដុល្លារ​ កើនឡើង ...

ក្រុមការងារខ្មែរថាមស៍
https://www.khmertimeskh.com/50686294/cambodia-has-54-special-economic-zones-more-to-come

មន្ត្រី​ជំនាញ​ស៊ីម៉ាក់​បំផ្ទុះ​គ្រាប់ B40,5 ក្នុង​ស្ទឹង​សង្កែ​ដោយ​ជោគជ័យ

រដ្ឋបាល​ក្រុង​បាត់ដំបង​បាន​បើក​ឲ្យ​ពលរដ្ឋ​ដែល​រស់​នៅតាម​បណ្ដោយ​ផ្លូវ​លេខ ១ ត្រង់​ចំណុច​ភូមិ​កំពង់ក្របី ភូមិ​កម្មករ​ក្នុង​សង្កាត់​ស្វាយប៉ោ និង តាម​បណ្ដោយ​ផ្លូវ ១៥៩D ស្ថិត​នៅ​ភូមិ​រំចេក​ ៤ ក្នុង​សង្កាត់​រតនៈ​ចេញ​ប្រកប​របរ​រកស៊ី និង​ធ្វើ​ចរាចរណ៍​ទៅ​មក​ឡើងវិញ​ហើយ​បន្ទាប់ពី​ក្រុមមន្ត្រី​ជំនាញ​ស៊ីម៉ាក់ បាន​ធ្វើការ​បំផ្ទុះ​គ្រាប់ B40,5 បាន ...

ឃុត សុភចរិយា
https://bit.ly/38S76OW

ឆ្នាំ​មុន​មនុស្ស​ ១២​ នាក់​ស្លាប់​ និង​ ៥០​ នាក់​រង​របួស​ដោយសារ​គ្រាប់​មីន​ យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​

ប្រទេស​កម្ពុជា​បាន​កត់ត្រា​អំពី​ចំនួន​អ្នក​ស្លាប់​ និង​របួស​ប្រហែល​ ៨០​ នាក់​ដែល​បង្ក​ឡើង​ដោយ​គ្រាប់​មីន​ យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ទូ​ទាំង​ប្រទេស​កាលពី​ឆ្នាំ​មុន​។​ នេះ​ជា​ការ​កើនឡើង​ជាង​ ៣០​ ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ...

មុំ គន្ធា
https://www.khmertimeskh.com/50684774/12-killed-50-injured-by-landmines-erw-last-year

ការនាំចេញ​ទំនិញ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ មាន​កំណើន​ជាង​ ២៧ ​ភាគរយ

ការនាំចេញ​ទំនិញ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ (SEZ) ​នៅ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​កាលពី​ឆ្នាំ​ ២០១៩ បាន​កើនឡើង​ប្រមាណ ២៧ ​ភាគរយ​ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) កាលពី​ថ្ងៃទី​ ២៣ ខែមករា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន ...

ហ៊ឹន ពិសី
https://bit.ly/38In2Dc

ជនជាតិ​ភាគតិច និង​សង្គម​ស៊ីវិល​ប្ដឹង​ជំទប់​ឃុំ និង​អភិបាលរង​ខេត្ត ​រឿង​ចេញ​បណ្ណ​សម្គាល់​ដី​ជាន់​លើ​ដី​ព្រៃ

ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ចំនួន ៦ ​នាក់​​ បាន​ដាក់​ពាក្យបណ្ដឹង​ចំនួន ២ ​ដាច់​ ដោយឡែក​ពី​គ្នា​ប្ដឹង​មនុស្ស ៤ ​នាក់​ ទៅ​តុលាការខេត្ត​ក្នុង​នោះ​មាន​ជំទប់​ទី​ ១ ​ឃុំ​ប៊ូស្រា​ម្នាក់ និង​អភិបាលរង​ខេត្តមណ្ឌលគិរី​ម្នាក់​ដោយ​ចោទ​ពាក់ព័ន្ធ​ការចេញ​បណ្ណ​សម្គាល់​ម្ចាស់​ដីធ្លី​ជាន់​លើដី ...

សុទ្ធ គឹមសឿន
https://bit.ly/36yBaNP

អភិបាលក្រុង​ថា​ ការដោះស្រាយ​បញ្ហា​នៅ​ជ្រោយចង្វារ​នឹង​បញ្ចប់​ឆាប់ៗ

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​អះអាងថា ការដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ដែល​រងប៉ះពាល់​ដោយសារ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​នៅ​ជ្រោយចង្វារ​របស់​ក្រុមហ៊ុន​ OCIC ​នឹងត្រូវ​បញ្ចប់​ក្នុងពេល​ឆាប់ៗ​នេះ ខណៈ​ក្រុមហ៊ុន​បាន​បញ្ជាក់ថា ពលរដ្ឋ​ដែល​នៅ​សេសសល់​មាន​ត្រឹមតែ​ជាង​ ៧ ​ភាគរយ​។ កាលពី​ថ្ងៃទី​ ២០ ​មករា​លោក ឃួង ស្រេង បានប្រគល់​បណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ ...

ខន សាវិ
https://bit.ly/37uQa0R

មន្ត្រី​បរិស្ថាន​សាកសួរ​មេភូមិ និង​បុរស​ម្នាក់​រឿង​ឈូសឆាយ​ព្រៃ

មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​កាលពី​ម្សិលមិញ​បាន​សាកសួរ​បុរស​ ២ ​នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​មេភូមិ បន្ទាប់ពី​នគរបាល​ស្រុក​វាលវែង​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ឈូសឆាយ​រំលោភ​ដីព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​អស់​ប្រហែល​ ១០ ​ហិកតា​ នៅក្នុង​ភូមិ​ក្រសាំងព្នៅ ឃុំ​ក្រពើ​ ២ ស្រុក​វាលវែង​។ លោក ធាង ឡេង អធិការ​នគរបាល​ស្រុក​វាលវែង ...

ខន សាវិ
https://bit.ly/2v0ne27

តុលាការ​ចោទ​ពលរដ្ឋ​ ៧ ​នាក់​ ទន្ទ្រាន​យក​ដី​ក្នុង​តំបន់​ការពារ

តុលាការខេត្ត​ព្រះសីហនុ​បាន​ចោទប្រកាន់​ពលរដ្ឋ​ប្រុស​ និង​ស្រី​ចំនួន​ ៧ ​នាក់​ ដោយហេតុ​បាន​រុករាន​ដីព្រៃ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ ដើម្បី​យកមក​ធ្វើជា​កម្មសិទ្ធិ​ និង​បង្ក​របួសស្នាម​ដល់​សមត្ថកិច្ច​ដែល​កំពុង​អនុវត្ត​ច្បាប់​។ លោក លឹម ប៊ុនហេង អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ពលរដ្ឋ​ទាំង ៧ ​នាក់ ...

វ៉ន ដារ៉ា
https://bit.ly/36ghAWQ

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ២ ​រូប​ ត្រូវ​តុលាការ​ចោទប្រកាន់​ និង​បញ្ជូនទៅ​ឃុំ​ពាក់ព័ន្ធ​ការធ្វើ​ទារុណកម្ម​បណ្តាល​ឲ្យ​ពលរដ្ឋ​ស្លាប់

មន្ត្រី​កងរាជ​អាវុធហត្ថ​ខេត្ដ​បន្ទាយមានជ័យ​ចំនួន​ ២ ​រូប​ដែល​ត្រូវបាន​រកឃើញ​ថា បាន​ប្រើ​អំពើហិង្សា​ធ្វើ​ទារុណកម្ម វាយដំ លើ​ប្រជាពលរដ្ឋ​ជា​សកម្មជន​ដីធ្លី​ចំនួន​ ៥ ​នាក់​ រហូត​ដល់​បណ្ដាលឱ្យ​ពលរដ្ឋ​ម្នាក់​ស្លាប់​ត្រូវ​បាន​តុលាកា​ខេត្ដ​បន្ទាយមានជ័យ​សម្រេច​ចោទប្រកាន់​ពី​បទហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​បញ្ជូនទៅ​ឃុំខ្លួន​នៅ ...

វ៉ន ដារ៉ា
https://bit.ly/363oUow

ពលរដ្ឋ​រងគ្រោះ​ក្នុង​ទំនាស់​ដីធ្លី ប្តឹង​ថ្នាក់ដឹកនាំ​ខេត្ត​ពី​បទ​ធ្វើ​ទារុណកម្ម​ដល់​ស្លាប់

ជនរងគ្រោះ​ពី​ការប្រើ​អំពើហិង្សា​ក្នុង​ទំនាស់​ដីធ្លី​ ៣ ​នាក់​ ក្នុង​ចំណោម​ ៥ ​នាក់​ ដែល​ជា​តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​វិវាទ​ដីធ្លី​ចំនួន​ ១៥០ ​គ្រួសារ​ រស់នៅ​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ដ​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី​ ១៤ មករា បាន​ប្ដឹង​លោក​ អ៊ុំ រាត្រី អភិបាលខេត្ដ​នេះ​ និង​បក្ខពួក​ទៅ​តុលាការ​ពី​បទ​សមគំនិត​ធ្វើ​មនុស្សឃាត និង ...

វ៉ន ដារ៉ា
https://bit.ly/35ZxrJ7

​ប៉ូ​លី​ស​ប៉ះទង្គិច​ជាមួយ​អ្នក​ភូមិ​ជុំវិញ​ការ​ទន្ទ្រាន​យក​ដី​

​មន្ត្រី​សាលាខេត្ត​ព្រះ​សីហ​នុ​កាលពី​ម្សិលមិញ​បាន​ប៉ះទង្គិច​ជាមួយ​ក្រុម​អ្នក​ភូមិ​មួយ​ក្រុម​ប្រដាប់​ដោយ​ដំបង​ និង​កាំបិត​ផ្គាក់​ ខណៈ​មន្ត្រី​ព្យាយាម​រុះរើ​ផ្ទះ​ដែល​បាន​សាងសង់​ខុសច្បាប់​នៅ​ឧទ្យាន​ជាតិ​រាម​។​ យោង​តាម​របាយការណ៍​ប៉ូ​លី​ស​ខេត្ត​បានឱ្យ​ដឹង ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50680159/police-clash-with-villagers-over-land-encroachment

ឧត្តមសេនីយ៍​ផ្កាយ​ ២ ត្រូវ​បាន​សួរចម្លើយ​ជុំវិញ​បញ្ហា​ទន្ទ្រាន​យក​ដី​នៅ​ខេត្តកោះកុង​

កាលពី​ម្សិលមិញ​ តុលាការខេត្ត​កោះកុង​បាន​សាកសួរ​ឧត្តមសេនីយ៍​ផ្កាយ​ ២ ម្នាក់​ដែល​បាន​រំលោភ​យក​ដីស​មុទ្រ​ក្នុង​ក្រុង​ខេមរភូមិន្ទ​។ ...

ស៊ុន មេសា
https://www.khmertimeskh.com/50679766/two-star-general-questioned-over-land-reclamation-in-koh-kong

ជនជាតិ​សុំ​អាជ្ញាធរ​ស្រាវជ្រាវ​ដី​ត្រូវគេ​រំលោភ​ ក្នុង​ដែនជម្រក​សត្វព្រៃ

សហគមន៍​ជនជាតិដើម​ព្នង​នៅ​ឃុំ​ប៊ូស្រា​បានស្នើ​សុំ​ឲ្យ​សាលា​ស្រុក​ពេជ្រាដា ស្រាវជ្រាវ​ទីតាំង​ដី​ជាច្រើន​កន្លែង​ស្ថិតក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ ដោយ​ពួកគេ​បាន​សង្ស័យថា​ដីព្រៃ​អភិរក្ស​ទាំងនោះ​ត្រូវបាន​ធ្វើ​ប្លង់​រំលោភ​កាន់កាប់​ជា​កម្មសិទ្ធិឯកជន​អស់​ប្រហែល​ជាច្រើន​រយ​ហិកតា​។ ទោះយ៉ាងណា​ក៏ដោយ​មន្ត្រី​អះអាងថា ប្រសិនបើ​ដី​ទាំងនោះ ...

ខន សាវិ
https://bit.ly/2FWbC2h

ពលរដ្ឋ​ជាង​ ៧០០ ​នាក់ មក​ទាមទារ​ក្រសួង​​ដែនដី​រក​ដំណោះស្រាយ​ដីធ្លី​ឲ្យ​បាន​ឆាប់

អ្នកមាន​ជម្លោះដីធ្លី​ជាង​ ៧០០ ​នាក់​ មកពី​តំបន់​ផ្សេង​គ្នា​ក្នុង​ខេត្ត​ចំនួន​ ៤ ​កាលពី​ម្សិលមិញ​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីកម្ម និង​សំណង់ ដើម្បី​ទាមទារ​ឲ្យ​មានការ​ពន្លឿន​ការដោះស្រាយ​ជម្លោះដីធ្លី​របស់​ពួកគេ ក្រោយពី​ក្រសួង​នេះ​បាន​សម្រេច​​បង្វែរ​សំណុំរឿង​ទាំងនេះ​ទៅ​​ឲ្យ​អាជ្ញាធរ ...

ឡុង គីមម៉ារីតា
https://bit.ly/2NnimdM

ពលរដ្ឋ​ជាង​ ១០០ ​គ្រួសារ ​រង់ចាំ​សំណង​​ពី​គម្រោង​ធ្វើ​ទំនប់​រក្សា​ទឹក​នៅ​ព្រះវិហារ

ពលរដ្ឋ​ប្រមាណ​ជាង​ ១០០ ​គ្រួសារ​ កំពុង​ធ្វើការ​ទាមទារ​សំណង​ពី​អាជ្ញាធរ ក្រោយពី​ការសាងសង់​ទំនប់​រក្សា​ដែលជា​គម្រោង​របស់​រាជរដ្ឋាភិបាល​ធ្វើ​សម្រាប់​ទប់ទឹក​ដែល​មាន​ទំហំ​ ៣ ៤០០ ​ម៉ែត្រ​ស្ថិត​នៅ​ក្នុងស្រុក​ជ័យសែន​ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​លើដី​ស្រែ​ និង​ដី​លំនៅឋាន​របស់​ពួកគេ​។ លោក រ៉េត សារុំ ពលរដ្ឋ​ម្នាក់​ដែល​រង ...

ឡុង គីមម៉ារីតា
https://bit.ly/2NbVwWC

ពលរដ្ឋ​មកពី​ខេត្ត​ ២ ​ដាក់​ញត្តិ​នៅតាម​​ស្ថាប័ន​ចំនួន​ ៣ ឲ្យ​ជួយ​ពី​រឿង​វិវាទ​ដីធ្លី

ពលរដ្ឋ​មាន​ជម្លោះ​ដី្ល​ធី​ជាង​ ៥០ ​នាក់​ មក​​ពី​ខេត្ត​ចំនួន​ ២ ​គឺ​ខេត្ត​ត្បូងឃ្មុំ​ និង​​ខេត្តស្វាយរៀង​កាលពី​ម្សិលមិញ​បាននាំគ្នា​មក​ដាក់​ញត្តិ​នៅ​​ក្រសួងយុត្តិធម៌ ក្រសួងកសិកម្ម​​ និង​ក្រសួងមហាផ្ទៃ​ដើម្បី​ស្នើ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​ដែល​បន្ត​អូសបន្លាយ​ជា​យូរ ...

ឡុង គីមម៉ារីតា
https://bit.ly/2R3rANg

អាជ្ញាធរ​ខេត្តកោះកុង​៖ ដី​ដែល​ចាក់​ចូល​សមុទ្រ ​ត្រូវ​កាយ​ចេញ​អស់ហើយ

អាជ្ញាធរខេត្ត​កោះកុង​បាន​អះអាងថា ដី​ដែល​ចាក់​ចូល​សមុទ្រ​នៅ​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ពី​សំណាក់​មន្ត្រី​យោធា​ផ្កាយ​ ២ ត្រូវបាន​កាយ​ចេញ​ឲ្យ​មាន​សភាព​ដូចដើម​វិញ​ហើយ​ខណៈ​ដែល​តុលាការ​កំពុង​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់ ចំពោះ​បុគ្គល​ល្មើស​រូបនេះ​។ លោក សុខ សុទ្ធី អ្នកនាំពាក្យ​សាលាខេត្ត​កោះកុង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ...

ឡុង គីមម៉ារីតា
https://bit.ly/2FrTBbS

មន្ត្រី​ជំនាញ​កំពុង​ពិនិត្យ​វិវាទ​ដីធ្លី រវាង​ពលរដ្ឋ​ ១៩ ​គ្រួសារ និង​លោក​ ហ៊ុន ជា នៅ​ខេត្ត​ព្រះសីហនុ

មន្ដ្រី​ជំនាញ​អធិការកិច្ច​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កំពុង​ពិនិត្យ​លើ​បញ្ហា​វិវាទ​ដីធ្លី រវាង​ពលរដ្ឋ​ចំនួន​ ១៩ ​គ្រួសារ​ ជាមួយ​ក្រុមហ៊ុន​របស់​លោក​ ហ៊ុន ជា នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក្រោយពី​មាន​សំណើ​ពី​ប្រធាន​អង្គការ​មួយ​កាលពី​ខែវិច្ឆិកា ឆ្នាំមុន​។ លោក​ ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) កាលពី ...

វ៉ន ដារ៉ា
https://bit.ly/2QhYkDw

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

gphvv
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!