អាជ្ញាធរ ​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​អ្នក​បោះបង្គោល​ក្នុង​ដីចម្ការ​ស្រល់​របស់​រដ្ឋ

អាជ្ញាធរខេត្ត​មណ្ឌលគិរី​បាន​និង​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនខិលខូច​ដែល​បាន​លួច​បោះបង្គោល​របង​ថ្ម​នៅលើ​ដីចម្ការ​ស្រល់​របស់​រដ្ឋ ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន បន្ទាប់ពី​សមត្ថកិច្ច​ចុះ​ដក​កម្ទេច​បង្គោលរបង​ថ្ម​ចោល​ជិត ២០០ ​បង្គោល​ នៅក្នុង​ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។ លោក សៀក មុន្នី អភិបាលស្រុក​អូររាំង​បាន​ថ្លែង​កាលពី​ចុង​សប្ដាហ៍​មុន​ថា ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​លួច​បោះបង្គោល​ថ្ម​ព័ទ្ធ​ដី​ជិត​ ២០០ ​បង្គោល​ លើ​ផ្ទៃដី​ប្រមាណ​ជា​ ១០០ ​ហិកតា ដើម្បី​ប៉ុនប៉ង​កាប់​រាន​ព្រៃ​ចម្ការ​ស្រល់​នោះ​យក​ដី​ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់​។ …

សុទ្ធ គឹមសឿន
https://bit.ly/31mc9EB