អាជ្ញាធរខេត្តកោះកុង៖ ដីដែលចាក់ចូលសមុទ្រ ត្រូវកាយចេញអស់ហើយ
អាជ្ញាធរខេត្តកោះកុងបានអះអាងថា ដីដែលចាក់ចូលសមុទ្រនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ពីសំណាក់មន្ត្រីយោធាផ្កាយ ២ ត្រូវបានកាយចេញឲ្យមានសភាពដូចដើមវិញហើយខណៈដែលតុលាការកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ ចំពោះបុគ្គលល្មើសរូបនេះ។ លោក សុខ សុទ្ធី អ្នកនាំពាក្យសាលាខេត្តកោះកុងបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២ ខែមករាថា ដីដែលចាក់លុបសមុទ្រដែលមានទទឹង ៣ ម៉ែត្រ និងបណ្តាយ ៤៣ ម៉ែត្រចូលមាត់ព្រែកកោះប៉ោត្រូវបានកាយចេញអស់តាំងពីចុងខែមុន បន្ទាប់ពីបានចុះប្រតិបត្តិការកាលពីថ្ងៃទី ២៣ ខែធ្នូ គឺបានចំណាយពេល ៣ ថ្ងៃ។ …
ឡុង គីមម៉ារីតា
https://bit.ly/2FrTBbS