ការនាំចេញ​ទំនិញ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ មាន​កំណើន​ជាង​ ២៧ ​ភាគរយ

ការនាំចេញ​ទំនិញ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ (SEZ) ​នៅ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​កាលពី​ឆ្នាំ​ ២០១៩ បាន​កើនឡើង​ប្រមាណ ២៧ ​ភាគរយ​ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) កាលពី​ថ្ងៃទី​ ២៣ ខែមករា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​និយាយថា កំណើន​នៃ​ការនាំចេញ​ផលិតផល​ពី​បណ្តា​ក្រុមហ៊ុន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​កាលពី​ឆ្នាំមុន​មាន​តម្លៃ​សរុប​រហូតដល់ ២ ៦៨៨ លាន​ដុល្លារ​ កើនឡើង​ប្រមាណ​ជាង ២៧ ​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ …

ហ៊ឹន ពិសី
https://bit.ly/38In2Dc