ពលរដ្ឋ​ជាង​ ១០០ ​គ្រួសារ ​រង់ចាំ​សំណង​​ពី​គម្រោង​ធ្វើ​ទំនប់​រក្សា​ទឹក​នៅ​ព្រះវិហារ

ពលរដ្ឋ​ប្រមាណ​ជាង​ ១០០ ​គ្រួសារ​ កំពុង​ធ្វើការ​ទាមទារ​សំណង​ពី​អាជ្ញាធរ ក្រោយពី​ការសាងសង់​ទំនប់​រក្សា​ដែលជា​គម្រោង​របស់​រាជរដ្ឋាភិបាល​ធ្វើ​សម្រាប់​ទប់ទឹក​ដែល​មាន​ទំហំ​ ៣ ៤០០ ​ម៉ែត្រ​ស្ថិត​នៅ​ក្នុងស្រុក​ជ័យសែន​ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​លើដី​ស្រែ​ និង​ដី​លំនៅឋាន​របស់​ពួកគេ​។ លោក រ៉េត សារុំ ពលរដ្ឋ​ម្នាក់​ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​ដែលមាន​ទីតាំងនៅ​ភូមិ​សំរោង ឃុំ​រក្សា ស្រុក​រវៀង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា កាលពី​ខែ​ឧសភា​ឆ្នាំមុន អាជ្ញាធរ​បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​អំពី​គម្រោង​សាងសង់​ទំនប់​រក្សា​ទឹក​ហើយ​បាន​បង្ហាញ​ពី​សំណង​ដែល​បាន​ធ្វើការ​វាយតម្លៃ​។ ...

ឡុង គីមម៉ារីតា
https://bit.ly/2NbVwWC