វិស័យឧស្សាហកម្ម

គម្រោង​អាម៉ាហ្សូន​រីសត កំពុង​ដំណើរ​ការ និង​លក់​ដី

ទីតាំង​គម្រោង​អាម៉ាហ្សូន រីសត មាន​ចម្ងាយ​១៨​គីឡូម៉ែត្រ ពី​វត្តភ្នំ គឺ​ស្ថិត​នៅ​ខាង​លិច​នៃ​រង្វង់​មូល​កួរ​ស្រូវ នា​ផ្លូវ​ជាតិ​លេខ​២ គម្រោង​នេះ​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​កងណយ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​វា​បាន​ចាប់​ផ្តើម​លក់​អស់​ជាង​៩០​ភាគរយ​ហើយ​។ ...

មួង វណ្ណឌី
http://bit.ly/2rNH62M

ការ​ផ្តល់​ឥណទាន ​ក្នុង​វិស័យ​លំនៅឋាន​ មាន​ការ​កើនឡើង​ខ្ពស់

ការ​ផ្តល់​ឥណទាន​នៅក្នុង​វិស័យ​លំនៅឋាន​មាន​កំណើន​ខ្ពស់​នៅ​ដើម​ឆ្នាំ​នេះ ដោយ​ទំហំ​កំណើន​របស់​អេស៊ីលីដា​មាន​ទឹកប្រាក់ ៤០ ​លាន​ដុល្លារ​កើនឡើង​ ២២ ​ភាគរយ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ...

ស៊ីវ ម៉េង
http://bit.ly/2r3Somw

ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ មាន​ទឹកប្រាក់​ជាង ៤ ពាន់​លាន​ដុល្លារ

ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​មាន​ទំហំ​ទឹក​ប្រាក់​ជាង ៤០០០ លានដុល្លារ​អាមេរិក គឺ​កើន​ឡើង ៤៣,៣៧ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៦ នេះជា​តួលេខ​មួយ​គួរឲ្យ​ភ្ញាក់ផ្អើល​ដែល​ធ្វើឲ្យ​អ្នកជំនាញ​ក្នុង​វិស័យនេះ​បាន​ចោទសួរ​ពីទឹក​ប្រាក់​ពិតប្រាកដ​ហូរ​ចូលមក​កម្ពុជា ក្នុង​កម្រិតណា និង​តាមរយៈ​ណា​ពិតប្រាកដ។ ...

ស៊ីវ ម៉េង
http://bit.ly/2r4noTl

របាយការណ៍​មួយ​និយាយ​ថា​ចំណាប់អារម្មណ៍​អ្នក​វិនិយោគ​នៅ​តែ​ខ្លាំង​ 

​យោង​តាម​របាយការណ៍​មួយ​ដែល​បាន​ចេញ​នា​ពេល​ថ្មីៗ​នេះ​ ដោយ​ PropertyGuru​ ប្រទេស​កម្ពុជា​ គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ ​ទាំង​នេះ​គឺ​មក​ពី​កំណើន​ និង​ការ​​អនុវត្តបាន​ល្អ​របស់​ប្រទេស ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/38915/investor-interest-still-strong--says-report/

ការ​ជួល​បុគ្គលិក​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​ធ្លាក់​ចុះ

ទោះ​ជា​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា​បាន​បង្ហាញ​ពី​កំណើន​នាំ​ចេញ​ខ្ពស់​កាលពី​ឆ្នាំ​មុន​ក៏​ដោយ ប៉ុន្តែ​កម្រិត​នៃ​ការ​ជួល​បុគ្គលិក​កំពុង​ធ្លាក់​ចុះ ដែល​បង្ហាញ​ពី​សញ្ញា​មិន​សូវ​ល្អ​នៃ​ការ​កើន​ឡើង​ទីផ្សារ​ម៉ៅការ​បន្ត​ដែល​គ្មាន​ការ​គ្រប់គ្រង​។ នេះ ...

Kali Kotoski
http://bit.ly/2revvJN

ILO ៖ ឧស្សាហកម្ម​​​កាត់​​​ដេរ​​​​ប្រឈមការ​​​ប្រើ​​​ប្រាស់​​​អ្នក​​​ម៉ៅការ​​​បន្ត​​​កាន់​​​តែ​​​ច្រើន​​​ឡើង​​​

រោងចក្រកាត់ដេរនៅកម្ពុជាទំនងជាបង្កើនការប្រើប្រាស់អ្នកម៉ៅការបន្តដែលទំនងជាមិនសូវមានការចាប់អារម្មណ៍ពីក្រុមនិយតករ និងដែលធ្វើឲ្យមានកង្វល់ខ្លាំងបំផុតក្នុងចំណោមអង្គការសិទ្ធិមនុស្សពាក់ព័ន្ធការរំលោភបំពាន នេះបើយោងតាមរបាយការណ៍មួយចេញកាលពីម្សិលមិញ។ ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/37619

នាំ​ចេញ​សម្លៀក​បំពាក់​កម្ពុជា​ ទៅ​ EU ​វ៉ា ​វៀតណាម

ឧស្សាហកម្ម​ផលិត​សម្លៀក​បំពាក់ ​កម្ពុជា​ កាល​ពីឆ្នាំ​ទៅ ​បាន​ឈរ​ពីលើ​ប្រទេស វៀតណាម​ ជា​ប្រទេស​ផ្គត់ផ្គង់​ដ៏​សំខាន់​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប ហើយ​និង​វ៉ា​ប្រទេស​ឥណ្ឌា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ​។ នេះ​បើ​តាម​អគ្គនាយក​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​អាល្លឺម៉ង់ ដែល​ជា​អ្នក​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម ...

Kali Kotoski
http://bit.ly/2qhRqCA

GMAC ចុះ MOU​ ធ្វើ​ពិព័រណ៍​នៅ​ក្រុង​ ប៉ារីស

ក្រុមហ៊ុន Messe Frankfurt France មាន​មូលដ្ឋាន​នៅ​អាល្លឺម៉ង់ ជា​ក្រុមហ៊ុន​មួយ​ដែល​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ទូទាំង​ពិភពលោក​សម្រាប់​ឧស្សាហកម្ម​កាត់​ដេរ និង​សម្លៀក​បំពាក់​ទាន់​សម័យ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា (MoU) ជាមួយ​សមាគម​កាត់​ដេរ​កម្ពុជា​ (GMAC) កាលពី​ម្សិលមិញ ជា​កិច្ច​ព្រម​ព្រៀង​មួយ​មាន​ ៤៥០ ០០០​ ដុល្លារ ដើម្បី​ជួយ​ដល់​ក្រុម​ហ៊ុន​កាត់ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://bit.ly/2rn6Xl0

ការ​ប្រកួតប្រជែង​ និង​ស្ថានភាព​សេដ្ឋកិច្ច​ធ្វើ​ឱ្យ​វិស័យ​កាត់ដេរ​ជួបនឹង​ការ​ប្រឈម​

​ការ​ផ្លាស់​ប្តូរ​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ដែល​មាន​ចំណូល​ទាប​ធ​ម្យ​ម​ និង​ការ​ប្រកួតប្រជែង​ខ្លាំង​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អឺរ៉ុប​-​វៀតណាម​ បាន​ក្លាយជា​បញ្ហា​ចំបង​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​នាំ​ចេញ​សំលៀក​បំពាក់​ និង​ស្បែកជើង​ដ៏​ធំ ...

ហង្ស សុគន្ធា
https://www.cambodiadaily.com/second2/competition-economic-status-leave-garment-sector-risk-130460/

ក្រុង​ព្រះសីហនុ ក្លាយ​ជា​គោល​ដៅ​វិនិយោគ​របស់​ជនជាតិ​ចិន ​យ៉ាង​គំហុក អាច​នាំ​មក​នូវ​ផល​អវិជ្ជមាន​ដល់​អ្នក​ស្រុក

ទន្ទឹម​នឹង​កំណើន​តម្រូវការ​អចលនទ្រព្យ​កើន​ឡើងជា​បន្ត​បន្ទាប់​នាំមុខ​ដោយ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ជា​ពិសេស​កំណើន​តួលេខ​ខ្ពស់​នៃ​ជនជាតិ​ចិន កាលៈទេសៈ​នេះ​ក៏​ផ្តល់​ដល់​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ បាន​មើលឃើញ​ឱកាស​សម្រាប់​ការអភិវឌ្ឍ​សំណង់​អគារ​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់បំផុត​ដោយ ឈរ​នៅ ...

មួង វណ្ណឌី
http://bit.ly/2qYzMkC

KOWLOON BAY គម្រោង​អចលនទ្រព្យ​ដ៏ធំ​ថ្មី​មួយ​ទៀត​ សម្រាប់​ទីក្រុង​ភ្នំពេញ

លោក​ឧកញ៉ា សៀ រិទ្ឋី អគ្គនាយក​ក្រុមហ៊ុន World Bridge Land បុរស​ពោរពេញ​ដោយ​មហិច្ឆតា​នេះ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ចុង​សប្តាហ៍​មុន​ថា​លោក​បាន​ដាក់​ពាក្យ​ស្នើសុំ​សាងសង់​គម្រោង​នេះ​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​សម្រាប់​អគារ​កម្ពស់ ៦៣ ​ជាន់ ប៉ុន្តែ​ក្រសួង​បាន​អនុញ្ញាត​ឲ្យ​សាងសង់​កម្ពស់ ៥៩ ​ជាន់​ប៉ុណ្ណោះ​។ ...

ស៊ីវ ម៉េង
http://bit.ly/2rSXjTW

ក្រុង​ព្រះសីហនុ ក្លាយ​ជា​គោល​ដៅ​វិនិយោគ​របស់​ជនជាតិ​ចិន ​យ៉ាង​គំហុក អាច​នាំ​មក​នូវ​ផល​អវិជ្ជមាន​ដល់​អ្នក​ស្រុក

ទន្ទឹម​នឹង​កំណើន​តម្រូវការ​អចលនទ្រព្យ​កើន​ឡើងជា​បន្ត​បន្ទាប់​នាំមុខ​ដោយ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ជា​ពិសេស​កំណើន​តួលេខ​ខ្ពស់​នៃ​ជនជាតិ​ចិន កាលៈទេសៈ​នេះ​ក៏​ផ្តល់​ដល់​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ បាន​មើលឃើញ​ឱកាស​សម្រាប់​ការអភិវឌ្ឍ​សំណង់​អគារ​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់បំផុត​ដោយ ឈរ​នៅ ...

មួង វណ្ណឌី
http://bit.ly/2qYzMkC

បុរី និង​ផ្សារ​បន្លែ​ធម្មជាតិ​នៅ​ពោធិ៍សាត់​ជា​គម្រោង​ទី​ ២ ​បន្ទាប់ពី​បាត់ដំបង

អំឡុង​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​គម្រោង​អភិវឌ្ឍន៍​ផ្ទះល្វែង និង​ផ្សារ​បន្លែ​ធម្មជាតិ​គ្មាន​ជាតិ​គីមី​ដ៏ធំ​មួយ​នៅ​លើ​ទឹកដី​ខេត្ត​ពោធិ៍សាត់​បាន​ចាប់ផ្តើម​រំលេច​ចេញ​ជា​រូបរាង​តាមរយៈ​ការដ្ឋាន​សាងសង់​នៅ​លើ​ទំហំ​ដី​ជាច្រើន​ហិកតា​។ តាម​ការ​ផ្តល់​ព័ត៌មាន​ពី​វិនិយោគិន​គម្រោង​នេះ ...

មួង វណ្ណឌី
http://bit.ly/2qYUcMb

អង្គរវត្ត​ត្រូវ​បាន​បោះ​ឆ្នោត​ជា​តំបន់​ទេសចរណ៍​កំពូល​នៅ​លើ​ពិភពលោក​

​ប្រាសាទអង្គរវត្ត​របស់​ប្រទេស​កម្ពុជា​ កាលពី​ម្សិលមិញ​ត្រូវ​បាន​គេ​ប្រកាស​ថា​ ជា​តំបន់​ប្រវត្តិសាស្ត្រ​លេខ​មួយ​នៃ​ពិភពលោក​នៅ​ក្នុង​ការ​ផ្តល់​ពានរង្វាន់​ Traveller’s​ Choice​ របស់​កម្មវិធី​ TripAdvisor​ ឆ្នាំ​ ២០១៧​។​ តំបន់​បេតិកភណ្ឌ​ដែល​ត្រូវ​បាន​ដាក់​ក្នុង​ការ​ប្រកួតប្រជែង​នេះ​មាន​តាំងពី​ ប្រាសាទ ...

មុំ គន្ធា
http://www.khmertimeskh.com/news/38710/angkor-wat-voted-world---s-top-tourist-site/

គម្រោង​ទេសចរណ៍​លើ​ទន្លេ​ពោធិសាត់​

​ភ្ញៀវ​ទេសចរ​នឹង​អាច​ជិះ​នាវា​កំសាន្ត​នៅ​តាម​ដង​ទន្លេ​ពោធិសាត់​នា​ពេល​ឆាប់​ ក្រោម​គម្រោង​អភិវឌ្ឍន៍​ផ្លូវទឹក​ដើម្បី​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ នេះ​បើ​យោង​តាម​មន្ត្រីជាន់ខ្ពស់​ខេត្ត​។​ ​ ...

សុខ ចាន់
http://www.khmertimeskh.com/news/38690/pursat-river-pleasure-cruises-planned/

សហជីព​និយា​យ​ថា គួរ​​អនុញ្ញាត​​​ឱ្យ​​​កម្មករ​​រោងចក្រ​​​ឈប់សម្រាក​​ត្រឡប់​​ទៅ​​​​ស្រុក​ ដើម្បី​បោះឆ្នោត​

សហជីពចំនួនពីរក្នុងចំណោមសហជីពកម្មករកាត់ដេរធំៗបំផុតនៅក្នុងប្រទេសកម្ពុជា បានស្នើសុំឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ ធ្វើយ៉ាងណាឲ្យរោងចក្រនានាអនុញ្ញាតឲ្យកម្មកររបស់ខ្លួនបានឈប់សម្រាកដោយមានបៀវត្សរ៍រយៈពេលបីថ្ងៃ និងផ្ដល់ប្រាក់បុរេប្រទាន (ប្រាក់បើកមុន) ខ្លះដល់ពួកគេសម្រាប់ជាសោហ៊ុយធ្វើដំណើរទៅស្រុកកំណើតដើម្បីបោះឆ្នោតឃុំ សង្កាត់ ក្នុងពេលដ៏ខ្លីខាងមុខ។ ...

ឆន ភារុណ និង Hannah Hawkins
http://www.cambodiadailykhmer.com/37568

ការនាំចេញទៅអាមេរិកងើបឡើងវិញ

ការនាំចេញទៅកាន់សហរដ្ឋអាមេរិកងើបឡើងវិញ នៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះ ដែលបាន​កើនឡើងជិត ២ភាគរយ បើ​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជាមានការព្រួយបារម្ភលើគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី លោក Donald Trump ។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/38644/us-exports-rebound/

ការវិនិយោគក្នុងវិស័យសំណង់បានកើនឡើង ៤៣ភាគរយ

ការវិនិយោគក្នុងវិស័យសំណង់របស់កម្ពុជាមាន​សន្ទុះ​ខ្លាំង ដែល​បានកើនឡើងដល់​ ៤៣,៣ភាគរយ ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំនេះ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃអង្គារ។ ...

ឆន ភារុណ
https://www.cambodiadaily.com/news/130298-130298/

មីយ៉ាន់ម៉ា​ កំពុង​ជំរុញ​ការ​អនុវត្ត​ទិដ្ឋាការ​រួម​ជាមួយ​ប្រទេស ​កម្ពុជា

ក្រសួង​ទេសចរណ៍​មីយ៉ាន់ម៉ា​កំពុង​ជំរុញ​ក្នុង​ការ​អនុវត្ត​យុទ្ធនាការ​ប្រទេស​ពីរ​ទិសដៅ​មួយ​ជាមួយ​កម្ពុជា ដែល​មាន​បំណង​ជំរុញ​ឲ្យ​មាន​ជើង​ហោះ​ហើរ​ត្រង់​រវាង​ទីក្រុង​បុរាណ Bagan និង​សៀមរាប​តាម​រយៈ​កម្មវិធី​ទិដ្ឋាការ​រួម​។ កម្មវិធី​នេះ​នឹង​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​កាន់​ទិដ្ឋាការ​ប្រទេស​មីយ៉ាន់ម៉ា ឬ កម្ពុជា ធ្វើ​ដំណើរ ...

Kali Kotoski
http://bit.ly/2rvqLC4

ឆ្នោត​មហា​លាភ ​សហការ​លក់​ជាមួយ​ភ្នាក់​ងារ​វីង

ឆ្នោត​ឡូតូ​មហាលាភ ដែល​ជា​អាជីវកម្ម​របស់​ក្រុមហ៊ុន​ជា​បុត្រ​សម្ព័ន្ធ​របស់ រ៉ូយ៉ាល់ គ្រុប របស់​លោក​គិត ម៉េង បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​ក្នុង​ទីផ្សារ​ឆ្នោត​កម្ពុជា តាម​រយៈ​ភ្នាក់ងារ​វីង​ ៥ ០០០​ ទីតាំង​ទូទាំង​ប្រទេស​ កាល​ពី​ដើម​ខែ​នេះ​។ នេះ​បើ​យោង​តាម​ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​។ ...

ហ៊ គឹមសាយ
http://bit.ly/2rNj0E7

លោក​ឧកញ៉ា​ លី ហួរ​ គ្រោង​វិនិយោគ​សាងសង់​បុរី​នៅ​ទី​រួម​ខេត្ត​ត្បូង​ឃ្មុំ

លោកឧកញ៉ា លី ហួរ ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​វិនិយោគ​បុរី​នៅ​ទីក្រុង​ភ្នំពេញ គ្រោង​នឹង​បោះ​ជំហាន​ទៅ​កាន់​ខេត្ត​ត្បូង​ឃ្មុំ ដើម្បី​សាងសង់​បុរី​នៅ​ទីក្រុង​ថ្មី​នេះ​នា​ពេល​ខាង​មុខ​នេះ​។ ...

ស៊ីវ ម៉េង
http://bit.ly/2rhfs0d

កម្មករ​​​រោងចក្រ​​​កាត់​​​ដេរ​​​ជាង​​​១.០០០នាក់​​​បិទផ្លូវ​​​ដើម្បី​តវ៉ា​​​ទាម​​​ទារ​​​រឿង​​​​បើក​ប្រាក់​​​ខែ​​​​យឺត​​​

មន្ត្រីសហជីពម្នាក់បាននិយាយថា កម្មករជាង១.០០០នាក់មកពីរោងចក្រកាត់ដេរមួយក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល បានបិទផ្លូវសាធារណៈមួយកាលពីម្សិលមិញ តវ៉ាចំពោះការបើកប្រាក់ខែយឺតយ៉ាវ ដែលធ្វើឱ្យពួកគាត់ជួបការលំបាកក្នុងការចំណាយលើម្ហូបអាហារ និងថ្លៃឈ្នួលផ្ទះ។ ...

ប៊ុត គឹមសាយ
http://www.cambodiadailykhmer.com/37485

កំនើនភ្ញៀវទេសចរណ៍បរទេសកើនឡើង​ដល់​ ១២ភាគរយ

ចំនួនភ្ញៀវទេសចរបរទេសដែលមកកាន់ប្រទេស​កម្ពុជា បានកើនឡើងច្រើនជាង ១២ភាគរយនៅក្នុងត្រីមាសដំបូងនៃឆ្នាំ២០១៧ ដោយ​សារ​កម្ពុជាបានខិតខំប្រឹងប្រែងកែលម្អការផ្តល់សេវា ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/38458/foreign-tourist-arrivals-up-12-percent/

ផែនការ​មេ​ផ្សារ​បណ្តែត​ទឹក​នឹង​ដាក់​ទៅ​ក្រសួង​ឆាប់ៗ

ក្រុមហ៊ុន Sky land នឹង​ដាក់​ផែន​ការ​មេ​នៃ​ការ​អភិវឌ្ឍ​ផ្សារ​បណ្តែត​ទឹក​ទៅ​កាន់​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ទទួល​បាន​ការ​យល់​ព្រម​មុន​នឹង​ចាប់​ផ្តើម​ការ​សាងសង់​។ នេះ​បើ​តាម​លោក​ស្រី ចន្ថន អគ្គនាយក​ក្រុមហ៊ុន Sky land​។​ ...

ចេង សុខហ័ង
http://bit.ly/2qqvILT

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

sHtpm
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!