ព័ត៌មាន​

មជ្ឈមណ្ឌល​ជំនាន់​ថ្មី​ត្រូវ​បានដាក់​ឲ្យ​ដំណើរការ​ ដើម្បី​ពង្រឹង​គុណភាព​គ្រូបង្រៀន

ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ម្សិលមិញ​បាន​សម្ពោធ​ជា​ផ្លូវការ នូវ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គរុកោសល្យ​ជំនាន់​ថ្មី​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ដើម្បី​បណ្ដុះបណ្ដាល​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​អប់រំ​ដល់​និស្សិត​ក្នុង​គោលបំណង​ពង្រីក​វិសាលភាព​កម្មវិធី​សាលារៀន​ជំនាន់​ថ្មី ដោយ​ការពង្រឹង​គុណវុឌ្ឍិ​ខ្ពស់ ដល់​គ្រូបង្រៀន​ស្រប​តាម​ការអប់រំ​សតវត្សរ៍​ទី​ ២១​។ ...

វ៉ន ដារ៉ា
https://bit.ly/37pq6V4

រដ្ឋាភិបាល​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​លើ​ដំណាំ​ឈើ​ប្រកបដោយ​និរន្តរភាព​

កាលពី​ម្សិលមិញ​ រដ្ឋាភិបាល​បាន​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​ពិចារណា​វិនិយោគ​លើ​ការ​ដាំ​ដើមឈើ​នៅ​កម្ពុជា​ ដែល​នឹង​ផលិត​ឈើ​ប្រកបដោយ​និរន្តរភាព​ ដោយហេតុ​ផល​ថា​ ការ​វិនិយោគ​ទាំងនេះ​ជួយការ​ពារ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​។ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50663340/government-encourages-investment-in-sustainable-timber-plantations/

ប្រគល់​ភារកិច្ច និង​សេវា​សុខាភិបាល​ទៅ​ថ្នាក់ក្រោម​ជាតិ​ ដើម្បី​ឱ្យ​មាន​ភាពប្រសើរ

គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គជអប​) ​បាន​ពិនិត្យ​ពិភាក្សា និង​អនុម័ត​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្ដីពី​ការប្រគល់​មុខងារ​គ្រប់គ្រង និង​ផ្តល់​សេវា​សុខាភិបាល​ទៅ​ឱ្យ​រដ្ឋបាល​រាជធានី-ខេត្ត ដែល​មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការផ្តល់​សេវា​សុខាភិបាល​ប្រកប​ដោយ​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និង​សមធម៌ ...

ម៉ិច ដារ៉ា
https://bit.ly/2pELEfh

របាយការណ៍​ពី​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ

របាយការណ៍​អភិវឌ្ឍន៍​មនុស្ស​នៅ​កម្ពុជា​ឆ្នាំ​ ២០១៩ របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP) ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជាមួយ​នឹង​អនុសាសន៍​ជាច្រើន​ចំណុច​ផ្តល់​មក​ឲ្យ​កម្ពុជា​ ដើម្បី​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​ការប្រុងប្រយ័ត្ន ខណៈ​លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ក៏បាន​ចាត់ទុក​របាយការណ៍​នេះ​ថា​មាន​សារៈសំខាន់​ផងដែរ​ក្នុង ...

ឡុង គីមម៉ារីតា
https://bit.ly/2qroQAi

KOICA កំពុង​សិក្សា​ប្រើប្រាស់​លុយ​ ១០ ​លាន​ដុល្លារ​ សម្រាប់​ដោះមីន​នៅ​កម្ពុជា

ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA-កយកា) បាននិង​កំពុង​សិក្សា​ពី​លទ្ធភាព​សម្រាប់​គម្រោង​បោសសម្អាត​មីន​នៅ​កម្ពុជា ដោយ​គ្រោង​ប្រើប្រាស់​កញ្ចប់​ថវិកា​សរុប​ប្រមាណ ១០ លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​អនុវត្ត​ផែនការ​រយៈពេល ៦០ ​ខែ​ ចាប់ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ ២០២៥​។ យោងតាម​គេហទំព័រ​ផ្លូវការ​របស់​ KOICA-កយកា បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​។ ...

សុទ្ធ គឹមសឿន
https://bit.ly/35xnhQc

មន្ត្រី៖ គម្រោងចរចាពាណិជ្ជកម្មសេរីជាមួយចិនមិនពាក់ព័ន្ធនឹង EBA ឡើយ

ការ​បោះ​ជំហាន​ដំបូង​ក្នុង​ចរចា​ស្ថាបនា​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ (FTA)​ ទ្វេភាគី​ជាមួយ​ប្រទេស​ចិនមិន​មាន​ការ​ពាក់​ព័ន្ធ​នឹង​ស្ថានភាព​មិន​ច្បាស់​លាស់​នៃ​គម្រោងពាណិជ្ជ​កម្ម​សម្បទាន​ជា​មួយ​សហភាព​អឺរ៉ុប ​(EBA)​ ឡើយ។​ ​នេះ​ជា​ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល ...

អូន ឆេងប៉រ
https://khmer.voanews.com/a/china-trade-talk-unrelated-to-eba-government-says/5175452.html

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចង់បាន​តម្លាភាព​បន្ថែម​ទៀត​ជុំវិញ​គម្រោង​រុករក​រ៉ែ​

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​បាន​ប្រាប់​វេទិកា​ស្តី​ពី​ឧស្សាហកម្ម​និស្សារណកម្ម​កាលពី​ថ្ងៃសុក្រ​ថា​ពួកគេ​មានការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​នៃ​គម្រោង​រុករក​រ៉ែ​នៅក្នុង​តំបន់​របស់​ពួកគេ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​និង​ជីវភាពរស់នៅ​របស់​ពួកគេ​ហើយ​បាន​ស្នើ​ឱ្យ​ពួកគេ​ត្រូវ​បាន ...

ហ៊ុន សិរីវឌ្ឍន៍
https://vodenglish.news/indigenous-communities-want-more-transparency-around-mining-projects/

ក្រុមហ៊ុន​ថៃ ​វិនិយោគ​ថាមពល​សូឡា​នៅ​កម្ពុជា

ក្រុមហ៊ុន​ថៃ B. Grimm Power ទទួល​បាន​ការយល់ព្រម​លើ​គម្រោង​វិនិយោគ​ថាមពល​សូឡា​ទំហំ ៣០ ​មេហ្គាវ៉ាត់​នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​។ លោក វ៉ិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៅ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹងថា គម្រោង​ថាមពល​សូឡា ៣០ ​មេហ្គាវ៉ាត់​ នឹង​សាងសង់​ជើង​ទម្រ​នៅលើ​ផ្ទៃដី​ប្រហែល​ ៤០ ​ហិកតា​ នៅ ...

ធូ វិរៈ
https://bit.ly/2KGSd8F

JICA​ បញ្ចប់​ការ​សិក្សា​លើ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​នៅ​ក្រុង​តា​ខ្មៅ​

ទីភ្នាក់ងារ​ទទួល​បន្ទុក​គម្រោង​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ការ​សិក្សា​លទ្ធភាព​សម្រាប់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​នៅ​ក្រុង​តា​ខ្មៅ​ ដែល​គាំទ្រ​ថវិកា​ដោយ​ប្រទេស​ជប៉ុន​ បាន​បញ្ចប់​ជា​ស្ថាពរ​ ហើយ​ការ​សាងសង់​នឹង​ចាប់ផ្តើម​នៅ​ខែមេសា​ឆ្នាំ​ក្រោយ​។​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ...

https://www.khmertimeskh.com/50662436/jica-concludes-study-on-takhmao-city-water-plant/

លោក​ ស​ ខេ​ង​៖​ កម្ពុជា​កំពុង​ដោះស្រាយ​ការ​ព្រួយបារម្ភ​របស់​សហគមន៍​អឺរ៉ុប​អំពី​បញ្ហា​ទំនាស់​ដីធ្លី​

លោក​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ កាលពី​ម្សិលមិញ​បាន​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​បាន​ធ្វើ​ឱ្យ​មាន​វឌ្ឍនភាព​រួច​ហើយ​លើ​ចំណុច​មួយ​ដែល​ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្នុង​របាយការណ៍​បឋម​របស់​គណៈកម្មការ​អឺរ៉ុប​ស្តី​ពី​ ការ​ព្យួរ​បណ្ដោះអាសន្ន​នៃ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ...

តាំង វីដា
https://www.khmertimeskh.com/50662535/sar-kheng-says-kingdom-is-addressing-european-unions-land-dispute-concerns/

របាយការណ៍​៖​ ការ​កាប់​ឈើ​ខុសច្បាប់​នៅ​តែ​កើត​មាននៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​របស់​ប្រទេស​កម្ពុជា

យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​បណ្តាញ​យុវជន​កម្ពុជា​ (CYN)​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ សកម្មភាព​កាប់​ឈើ​ខុសច្បាប់​នៅ​តែ​បន្ត​មាននៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ ព្រៃ​ឡង់​នៅ​ប្រទេស​កម្ពុជា​។​ ព្រៃ​ឡង់​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ទំនាប​កណ្តាល​នៃ​ប្រទេស​កម្ពុជា​ជាប់​នឹង ...

Shreya Dasgupta
https://news.mongabay.com/2019/11/illegal-logging-persists-in-cambodias-prey-lang-wildlife-sanctuary-report/

មន្ត្រី​ឧទ្យានុរក្ស និង​អង្គការ​ការពារ​សត្វព្រៃ​ បង្ក្រាប​ការដាក់​មង​ចាប់​សត្វ​ស្លាប

មង​ចាប់​សត្វ​ស្លាប​ប្រវែង​ ៣ ២០០ ​ម៉ែត្រ​បន្ថែមទៀត​ ត្រូវ​បាន​កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​ស្នាក់ការ​ល្បាត​ស្ទឹងព្រាត់ រួម​សហការ​ជាមួយ​ក្រុម​ឧទ្យានុរក្ស​នៃ​អង្គការ​សម្ព័ន្ធមិត្ត​ការពារ​សត្វព្រៃ (Wildlife Alliance) រុះរើ និង​ដកហូត​នៅក្នុង​ពេល​ដែល​ពួកគេ​បាន​រួម​គ្នា​ចុះ​ល្បាត ហើយ​ប្រទះឃើញ​គេ​ដាក់ពង្រាយ​នៅលើ​វាលស្មៅ​នៃ​តំបន់​ព្រៃកោងកាង​ដែល​ស្ថិតនៅ ...

ឃុត សុភចរិយា
https://bit.ly/2O5n7t7

ច្បាប់​ថ្មី​ ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ធ្វើការ​នៅក្នុង​វិស័យ​ឯកជន

​ច្បាប់​ថ្មី​ដែល​ទើប​ប្រកាស​ឲ្យ​ប្រើ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​កម្មករនិយោជិត​ក្នុង​វិស័យ​ឯកជន​ឲ្យ​ទទួលបាន​ប្រាក់​សោធន​ដូច​កម្មករ​និយោជិត​ក្នុង​វិស័យ​សាធារណៈ ខណៈ​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ក៏​នឹង​ទទួល​បាន​ដូចគ្នា នៅពេល​ពួកគេ​បាន​បង់​វិភាគទាន និង​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ច្បាប់​។ អត្ថប្រយោជន៍​ទាំងនេះ ត្រូវ ...

ឡុង គីមម៉ារីតា
https://bit.ly/348rXLM

លោក ស ខេង​៖ ការផ្ទេរ​មុខងារ​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ នៅមាន​ភាពយឺតយ៉ាវ​នៅ​ឡើយ

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ស ខេង ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​អះអាង​កាលពី​ម្សិលមិញ​ថា ការផ្ទេរ​មុខងារ​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​មាន​​ភាពយឺតយ៉ាវ​នៅ​ឡើយ ដែល​ជា​ហេតុ​ធ្វើឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពុំទាន់​មាន​តួនាទី សិទ្ធិ​អំណាច និង​ការទទួល​ខុសត្រូវ​ច្បាស់លាស់​ក្នុង​ការផ្តល់​សេវា​នានា​ជា​អ្វី​ដែល​សង្គម​ស៊ីវិល ...

ម៉ិច ដារ៉ា
https://bit.ly/332CdUB

ទេសចរ​ចិន​បន្ត​កើន​ឡើង​នៅ​កម្ពុជា ​ខណៈ​ទេសចរ​អឺរ៉ុប​ធ្លាក់ចុះ

ចំនួន​អ្នក​ទេសចរ​អន្តរជាតិ​ដែល​មក​កាន់​កម្ពុជា​គិត​ត្រឹម​ខែ​កញ្ញា​ឆ្នាំ​នេះបន្ត​កើន​ឡើង​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពីឆ្នាំ​មុន ​ដោយ​ចំនួន​អ្នក​ទេសចរ​ចិន​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី​មួយ ​ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​ពីបស្ចិម​ប្រទេសធ្លាក់​ចុះ។​ នេះ​បើ ...

ណឹម សុភ័ក្រ្តបញ្ញា
https://khmer.voanews.com/a/chinese-tourists-continue-to-rise-while-westerners-decrease-/5173668.html

NCDM​ និង​ WFP ​បន្ត​សហការ​គ្រប់គ្រង​វិបត្តិ​ពី​គ្រោះមហន្តរាយ

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ (NCDM) ​និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ (WFP) ​នៃ​អង្គការ​សហប្រជាជាតិ​កាលពី​ម្សិលមិញ​បាន​ចុះ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ស្តីពី​ការអនុវត្ត​រួមគ្នា​សម្រាប់​ការគ្រប់គ្រង​វិបត្តិ និង​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​នៅ​កម្ពុជា​រយៈពេល​ ៥ ​ឆ្នាំ​ (២០១៩-២០២៣) ​បន្ត​ទៀត បន្ទាប់ពី​បាន​សហការ​គ្នា​កន្លងមក​។ ...

វ៉ន ដារ៉ា
https://bit.ly/2OAiR3W

សាលាក្រុង​កំពុង​សិក្សា​គម្រោង​ផ្លូវ​ថ្មើរជើង​តាម​ដង​វិថី និង​ស្ពាន​អាកាស​ថ្មើរជើង

សាលា​រាជធានី​ភ្នំពេញ​បាន​កំពុង​សិក្សា​គម្រោង​កែលម្អ​ផ្លូវ​ថ្មើរជើង​តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង​ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ជនពិការ​មាន​ផ្លូវ​ថ្មើរជើង​សម្រាប់​ធ្វើដំណើរ​ឆ្លងកាត់​។ នេះ​បើតាម​ហ្វេសប៊ុក​សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​។ លោក ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ...

រី សុចាន់
https://bit.ly/2KFl4tS

ពលរដ្ឋ​ ៣១ ​គ្រួសារ​​ សុំ​នាយករដ្ឋមន្ត្រី​ជួយ​ឆ្វៀល​ដី​ចេញពី​ដែន​ជម្រក​សត្

ពលរដ្ឋ​ចំនួន​ ៣១ ​គ្រួសារ​​រស់នៅ​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ធ្វើ​អន្ដរាគមន៍​ជួយ​កាត់​ឆ្វៀលដី​ដែល​ពួកគេ​កំពុង​រស់នៅ​ចេញពី​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស ដើម្បី​ប្រគល់ជូន​ពួកគេ ខណៈ​អាជ្ញាធរ​ព្រមាន​បណ្ដេញ​ចេញពី​ទីតាំង​នោះ ដោយ​អះអាង​ថា​ពួកគេ​បានមក​តាំង​លំនៅ​ខុសច្បាប់​។ តាម​លិខិត​ស្នើសុំ​អន្តរាគមន៍ ...

សុទ្ធ គឹមសឿន
https://bit.ly/2s4sMY3

ក្រសួង​ និង​សហភាព​អឺរ៉ុប​ពិភាក្សា​អំពី​ការគ្រប់គ្រង​សារធាតុគីមី​និង​កាកសំណល់​ពាក់ព័ន្ធ​

អាជ្ញាធរ​ជាតិ​ទប់ស្កាត់​អាវុធគីមី​ នុយក្លេអ៊ែរ​ ​ជីវសាស្ត្រ​ និង​វិទ្យុសកម្ម​ (NACW​) នៃ​ក្រសួងការពារជាតិ​ និង​សហភាព​អឺរ៉ុប​បាន​សហការ​រៀបចំ​សិក្ខាសាលា​រយៈពេល​ ១២​ ថ្ងៃ​សម្រាប់​សិក្ខាកាម​ ២០៥​ នាក់​មក​ពី​ ២៩​ ស្ថាប័ន​។ សិក្ខាសាលា​នេះ​ផ្តោត​សំខាន់​ទៅលើ​ការ​បណ្តុះបណ្តាល​អ្នកចូលរួម​​ពី​ ការគ្រប់គ្រង​សារធាតុគីមី​ និង​កាកសំណល់​ពាក់ព័ន្ធ ...

ខន សាវិ
https://www.phnompenhpost.com/national/ministry-eu-discuss-management-chemical-and-associated-wastes

ការនាំចេញ​វាយនភណ្ឌ សម្លៀកបំពាក់​កើន​ដល់​ជិត​ $៨ ​ពាន់​លាន

ការនាំចេញ​សម្លៀកបំពាក់​វាយនភណ្ឌ និង​ស្បែកជើង (GTF) របស់​កម្ពុជា​ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០១៩ កើនឡើង​ ១៣ ​ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។ ...

ធូ វិរៈ
https://bit.ly/2QvMOF7

មន្ត្រី​កម្ពុជា ​អំពាវនាវ​ឲ្យ​បង្កើន​កិច្ចសហការ​សេដ្ឋកិច្ច​ជាមួយ​ចិន

មន្ដ្រីជាន់ខ្ពស់​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​ការវិនិយោគ​បន្ថែមទៀត​ពី​ខេត្ត​ហូណាន ប្រទេស​ ចិន ដើម្បី​ចាប់យក​ឱកាស​នៅក្នុង​វិស័យ​សក្ដានុពល​ជាច្រើន​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​សម្រេច​បាន​ ១០ ​ពាន់​លាន​ដុល្លារ ​ត្រឹម​ឆ្នាំ​ ២០២៣ ដែល​ជា​ការប្តេជ្ញាចិត្ត​របស់​មេដឹកនាំ​ប្រទេស​ទាំង​ ២​។ ការអំពាវនាវ ...

ម៉ៃ គុណមករា
https://bit.ly/37mn18b

ចំណូល​បាន​ពី​ការប្រមូល​ពន្ធដារ​រយៈពេល​ ១០ ​ខែ​កើនឡើង​ ២៨ ​ភាគរយ

រដ្ឋាភិបាល​ប្រមូល​ចំណូល​ពន្ធអាករ​បានជាង ២ ​ពាន់​លាន​ដុល្លារ ​ក្នុង​រយៈពេល​ ១០ ​ខែ​ ឆ្នាំ​ ២០១៩ កើនឡើង​ជាង​ ២៨ ​ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​។ ...

ហ៊ឹន ពិសី
https://bit.ly/2KCvxWK

វេទិកា​ច្នៃប្រឌិត​ពិភពលោក​ត្រូវ​បាន​រៀបចំ​ការប្រជុំ​លើកដំបូង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

នៅ​រាត្រី​ថ្ងៃច័ន្ទ​នេះ​ គឺជា​លើកដំបូង​ដែល​បាន​លេចចេញ​នូវ​វត្តមាន​មូលនិធិ​វេទិកា​ច្នៃប្រឌិត​ពិភពលោក​នៅ​ទីក្រុង​ភ្នំពេញ​ ដោយ​ប្រមូល​ផ្តុំ​ក្រុម​សហគ្រិន​ក្នុង​ស្រុក​ និង​អន្ដរ​ជាតិ​ ដែល​ជាផ្នែក​មួយ​នៃ​កម្មវិធី​ Seeding​ Innovation​ 2020​ ដែល​ជា​ការប្រកួត​ប្រជែង​ដើម្បី​ផ្លាស់​ប្តូរ​របៀប​អភិវឌ្ឍន៍ ...

Gerald Flynn
https://www.khmertimeskh.com/50661465/world-innovations-forum-holds-first-meet-up-in-the-kingdom/

អង្គការ​ក្រៅ​រដ្ឋាភិបាល​កត់សម្គាល់​សមិទ្ធិ​ផល​នៃ​សិទ្ធិ​កុមារ​

Joining Force Alliance ដែលជាសម្ព័ន្ធភាពនៃអង្គការចម្រុះចំនួន ៦ ដែលផ្តោតលើសិទ្ធិកុមារបានចេញរបាយការណ៍កាលពីម្សិលមិញ សរសើរដល់សមិទ្ធិផលរបស់ប្រទេសកម្ពុជាក្នុងការការពារសិទ្ធិកុមារក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមក។ ...

សែន ដាវិដ
https://www.khmertimeskh.com/50661318/ngos-note-childrens-rights-achievements/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

yRRnT
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!