ដីធ្លី

អតីត​យុទ្ធជន និង​យោធិន​ពិការ ស្នើ​អាជ្ញាធរ​​ពន្លឿន​ផ្តល់​ប័ណ្ណកម្មសិទ្ធិ

ប្រជាពលរដ្ឋដែលជាអតីតយុទ្ធជននិងយោធិនពិការកាត់រំសាយចំនួន១២០គ្រួសាររស់នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ បានស្នើដល់ប្រមុខរាជរដ្ឋាភិបាលនិងអាជ្ញាធរខេត្តបន្ទាយមានជ័យ ពន្លឿននីតិវិធីផ្តល់ប័ណ្ណកម្មសិទ្ធិដល់ពួកគាត់ ខណៈដែលពួកគាត់បានរស់នៅលើដីដែលរដ្ឋាភិបាលបានផ្តល់ឲ្យ ៣ឆ្នាំមកហើយ តែពុំទទួលបានភាពស្របច្បាប់។ ...

ប៉ិច សុធារី
http://bit.ly/2bW4U1c

ពលរដ្ឋ​នៅ​ភ្នំពេញ​ថ្មី​ សុំ​ឲ្យ​ក្រសួង​ដែនដី​និរាករណ៍​លិខិត​ចុះ​បញ្ជី​ និង​ផ្ដល់​ប្លង់

ប្រជាពលរដ្ឋមកពីសង្កាត់ភ្នំពេញថ្មីប្រហែល ២០ នាក់បាននាំគ្នាមកកាន់ក្រសួងដែនដីដើម្បីដាក់ញត្តិសុំឲ្យនិរាករណ៍លិខិតរបស់ក្រសួងនេះដែលចេញកាលពីខែសីហាកន្លងទៅ និងបានបង្គាប់ឲ្យប្រធានមន្ទីរដែនដីរាជធានីចុះបញ្ជី និងផ្តល់ប្លង់កម្មសិទ្ធិឲ្យប្រជាពលរដ្ឋដែលមានឈ្មោះ ជា សារ៉ុម ជាតំណាងតែអ្នកតវ៉ាថាឈ្មោះនេះមិនមែនតំណាងពួកគេទៀតទេ។ ...

ទូច សុខា
http://bit.ly/2cfBtGt

អាជ្ញាធរ​ខេត្ត​​កាត់ឆ្វៀលដី​ឲ្យ​ពលរដ្ឋ​មាន​ជម្លោះ

ក្រុមការងារអន្តរវិស័យដោះស្រាយវិវាទដីធ្លីខេត្តព្រះសីហនុ កាលពីថ្ងៃម្សិលមិញ បានចាប់ផ្តើមចុះវាស់វែងដី និងផ្តល់សលាកបត្រ នៅសហគមន៍ចំនួន៣ក្នុងភូមិស្មាច់ដែងឃុំរាមស្រុកព្រៃនប់ដែលមានជម្លោះរ៉ាំរ៉ៃជាយូរឆ្នាំមកហើយជាមួយក្រុមហ៊ុនយិយាគ្រុបដែលទទួលបានដីសម្បទានសេដ្ឋកិច្ចទេសចរណ៍ធម្មជាតិពីរាជរដ្ឋាភិបាល។ ...

ប៉ិច សុធារី
http://bit.ly/2bw9lzv

ពលរដ្ឋ​មាន​ជម្លោះ​​ដីធ្លី​​ជំរុញ​ឲ្យ​ក្រសួងពន្លឿន​នីតិវិធី​​

ប្រជាពលរដ្ឋជិត ១០០នាក់ ដែលមានបញ្ហាដីធ្លីជាមួយមន្ត្រីមានអំណាច និងក្រុមហ៊ុនវិនិយោគ ក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ បានប្រមូលផ្តុំគ្នានៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់កាលពីរសៀលថ្ងៃម្សិលមិញដើម្បីជំរុញឲ្យក្រសួងពន្លឿនការដោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់ឲ្យបានឆាប់ ក្រោយពីពួកគាត់បានដាក់ញត្តិទៅក្រសួងច្រើនលើកហើយ តែមានភាពយឺតយ៉ាវក្នុងការដោះស្រាយ។ តំណាងពលរដ្ឋខ្មែរ-ឥស្លាមនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ លោក ចាន យុង បានរៀបរាប់ថា ប្រជាពលរដ្ឋចំនួន ១៣៦គ្រួសារ បានរស់នៅ និងធ្វើស្រែចម្ការលើដីទំហំ ៥២៥ហិកតារ ជាយូរឆ្នាំមកហើយ ប៉ុន្តែនៅអំឡុងឆ្នាំ២០១០ ស្រាប់តែក្រុមហ៊ុន រតនៈស្តោន និងក្រុមហ៊ុន ថេរៈ វិនិយោគ បានឈូសឆាយដំណាំរបស់ពួកគាត់ ទៅអភិវឌ្ឍន៍ដាំកៅស៊ូវិញ។ ក្រោយពីមានជម្លោះដីធ្លី ពួកគាត់បានដាក់ញត្តិសុំអន្តរាគមន៍ទៅអាជ្ញាធរខេត្ត ស្ថាប័នថ្នាក់ជាតិមួយចំនួន និងក្រសួងរៀបចំដែនដី ប៉ុន្តែមកដល់ពេលនេះ ពុំមានដំណោះស្រាយនៅឡើយ ទើបពួកគាត់ស្នើជាថ្មីឲ្យក្រសួងដោះស្រាយផ្តល់កម្មសិទ្ធិដីធ្លីដល់ពួកគាត់។ ...

ប៉ិច សុធារី
http://bit.ly/2bxW9nN

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដាក់ទិសដៅបង្កើនចំណូលក្រៅពីលក់ដី

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបានដាក់គោលដៅកៀរគរចំណូលរបស់ខ្លួនដោយមិនមែនចំណូលបានពីការលក់ដីប្រមាណ៥០ភាគរយត្រឹមឆ្នាំ២០២០។ ការកំណត់ទិសដៅនេះបន្ទាប់ពីចំណូលរបស់ក្រុមហ៊ុនថយចុះខ្លាំងក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៦។ ចំណូលផ្នែកលក់របស់តំបន់សេដ្ឋកិច្ចពិសេសពឹងផ្នែកសំខាន់ទៅលើការលក់ដីឲ្យក្រុមហ៊ុនវិនិយោគបរទេសសាងសង់រោងចក្រ។ កាលពីឆ្នាំ២០១៥ ប្រមាណ ៨៤ភាគរយ នៃចំណូលសរុបបានមកពីការលក់ដី។   ...

ជា វណ្ណៈ
http://bit.ly/2c7NInC

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបន្តកម្មវិធីបង្កាត់ពូជឆ្កែទុកលក់ដើម្បីរកប្រាក់បន្ថែម

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចាប់ផ្ដើមកម្មវិធីបង្កាត់ពូជឆ្កែដែលបានផ្អាកសកម្មភាពជាយូរមកហើយ ដោយសង្ឃឹមថា នឹងបំពេញបន្ថែមចំនួនឆ្កែហិតរកគ្រឿងផ្ទុះព្រមទាំងបំពេញបន្ថែមហិបប្រាក់របស់ខ្លួនដែលកាន់តែរលស់បន្តិចម្ដងៗ ដោយលក់ឆ្កែទាំងនេះទៅឱ្យស្ថាប័នផ្សេងៗរួមទាំងនគរបាលបង្ក្រាបកុបកម្មជាដើម។ ឆ្កែទើបកើតដំបូងក្នុងចំណោមឆ្កែប្រាំមួយក្បាលជាប្រភេទឆ្កែនាំមកពីប្រទេសបែលហ្ស៊ិក បានកើតនៅមណ្ឌលបង្វឹកឆ្កែរបស់ CMAC ក្នុងខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី៨ ខែសីហា ហើយឆ្កែមួយក្បាលទៀតប្រហែលនឹងកើតនៅថ្ងៃអាទិត្យ។ ...

អូន ភាព
http://www.cambodiadailykhmer.com/33886

នាយក​រដ្ឋមន្ត្រី​កាត់​ដី​រដ្ឋ​នៅខេត្ត​​ព្រះវិហារ ឲ្យ​ពលរដ្ឋ​១២៧​គ្រួសារ

ក្នុងដំណើរចុះជួបប្រជាពលរដ្ឋនិងមន្ត្រីរាជការនៅខេត្តព្រះវិហារកាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ដីអាកាសយានដ្ឋានស្ថិតក្នុងភូមិស្មសែត សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ជាង ៨០ហិកតារឲ្យប្រជាពលរដ្ឋចំនួន១២៧គ្រួសារកាន់កាប់ជាកម្មសិទ្ធិ ខណៈដែលពួកគាត់បានរស់នៅលើទីតាំងនោះជាយូរឆ្នាំមកហើយ។ ក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយមន្ត្រីរាជការនិងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះវិហារ និងការផ្សព្វផ្សាយលើបណ្ដាញសង្គម Facebook ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ដោយមានការស្នើសុំរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរខេត្តព្រះវិហារ លោកនាយករដ្ឋមន្ត្រី បានសម្រេចកាត់ដីទំហំ ៨០,៥៣ហិកតារ នៃផ្ទៃដីសរុបចំនួន ១៥២ហិកតារ ដែលជាដីអាកាសយានដ្ឋាននៅសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ទៅឲ្យប្រជាពលរដ្ឋចំនួន ១២៧គ្រួសារ ដែលកំពុងរស់នៅទីនោះតាំងពីយូរឆ្នាំមកហើយ។ ...

ប៉ិច សុធារី
http://bit.ly/2bS7hxw

បក្ស​ប្រឆាំង​៖ ដី​ជិត​៥០០​ហិកតារ​ក្នុង​ខេត្ត​ស្វាយរៀង ត្រូវ​​អាជ្ញាធរ​មូលដ្ឋាន​បិទ​បាំង​ជួល​ឲ្យ​វៀតណាម

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិតាមរយៈលោកហេង សំរិនប្រធានរដ្ឋសភា បានស្នើទៅលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យចាត់វិធានការបញ្ឈប់ការជួលដីខ្មែរ នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម នៅក្នុងខេត្តស្វាយរៀង ឲ្យទៅជនជាតិវៀតណាម ធ្វើស្រែជិត ៥០០ហិកតារ ដោយថា អាជ្ញាធរបានមូលដ្ឋានជួយបិទបាំងប្រឆាំងនឹងបម្រាមរដ្ឋាភិបាល។ ...

តាំង វីដា
http://bit.ly/2bU4XFO

ពលរដ្ឋមានទំនាស់ដីធ្លីពីរក្រុម សុំក្រសួង​ ដោះស្រាយបញ្ហាពួកគាត់

ប្រជាពលរដ្ឋជិត១០០នាក់ តំណាងឲ្យ ៣០៥គ្រួសារ ដែលមានបញ្ហាដីធ្លីនៅរាជធានីភ្នំពេញ និងខេត្តតាកែវ កាលពីថ្ងៃម្សិលមិញ បាននាំគ្នាទៅប្រមូលផ្តុំនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើឲ្យក្រសួងពន្លឿនការដោះស្រាយវិវាទដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ដល់ពួកគាត់។ ប្រជាពលរដ្ឋទាំងពីរក្រុមនោះ រួមមានពលរដ្ឋប្រមាណ ៥០នាក់ តំណាងឲ្យ ១៧០គ្រួសារ នៅសង្កាត់សំរោងក្រោម និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានការព្រួយបារម្ភពីការបាត់បង់ដី ដោយសារគម្រោងអភិវឌ្ឍន៍ផ្លូវដែករបស់ក្រុមហ៊ុន Royal Railway និងមួយក្រុមទៀតមានគ្នា ២៧នាក់ តំណាងឲ្យ ១៣៥គ្រួសារ នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានបុគ្គល២រូប រំលោភយកដីរបស់ពួកគាត់។ ...

ប៉ិច សុធារី
http://bit.ly/2bPJ76j

គ្រួសារនៅខេត្តត្បូងឃ្មុំទទួលបានកម្មសិទ្ធិដីពីនាយករដ្ឋមន្ត្រី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចចិត្តកាត់ដីពីសម្បទានដីសេដ្ឋកិច្ច និងដីសម្បទានចម្ការកៅស៊ូជាអនុបយោគផ្តល់ឱ្យទៅភូមិជាង ១,០០០ នាក់នៅក្នុងខេត្តត្បូងឃ្មុំ ស្រុកមេមត់ នេះបើយោងតាមក្រសួងរៀបចំដែនដី។   ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/28859/families-to-receive-land-titles/

ក្រសួង​ដែនដី​សុំ​ឲ្យ​អាមេរិក​ជួយ​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី

រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានស្នើដល់ឯកអគ្គរដ្ឋទូតអាមេរិកពិនិត្យលទ្ធភាពផ្តល់ជំនួយហិរញ្ញប្បទានជាថវិកាលើកទឹកចិត្តដល់ក្រុមការងារដោះស្រាយវិវាទដីធ្លីដែលកំពុងបំពេញការងារដោះស្រាយវិវាទដីធ្លីខណៈដែលក្រសួងប្រកាសថាបញ្ហាជម្លោះដីធ្លីនៅសល់ ៨០០ ករណីទៀតនៅទូទាំងប្រទេស។ កាលពីល្ងាចថ្ងៃចន្ទលោក ជា សុផារ៉ា បានអនុញ្ញាតឲ្យលោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។ ...

សែន ដាវីត
http://bit.ly/2bM1YPO

មន្ត្រី​ក្រសួង​រៀបចំ​ដែនដី ​ចុះ​ទៅ​​ស្រាវជ្រាវ​ពី​ដី​ទំនាស់​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​កោះកុងស៊ូហ្គ័រ

ក្រុមការងារដោះស្រាយវិវាទដីធ្លីនៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់កាលពីថ្ងៃម្សិលមិញ បានចុះទៅពិនិត្យនិងស្រាវជ្រាវពីដីទំនាស់រវាងប្រជាពលរដ្ឋ ១៤៧គ្រួសារ លើទំហំដី ៧៨២ហិកតារជាមួយក្រុមហ៊ុនកោះកុង ស៊ូហ្គ័រ និងក្រុមហ៊ុនកោះកុងផ្លេនថេស៊ិន អុីនដាស្រ្ទី ក្នុងស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុង។ ការចុះទៅដោះស្រាយនៅទីតាំងទំនាស់នេះ បានធ្វើឡើងក្រោយពីក្រសួងបានសន្យាជាមួយប្រជាពលរដ្ឋជិត ១០០នាក់ ដែលបានឡើងមកតវ៉ាសុំអន្តរាគមន៍ពីក្រសួងនៅរាជធានីភ្នំពេញ កាលពីសបា្តហ៍មុនថា នឹងចុះដោះស្រាយនៅថ្ងៃទី១៨ ខែសីហា នេះ។ ...

ប៉ិច សុធារី
http://bit.ly/2bk7Tgj

អាជ្ញាធរ​កម្ពុជា​ បដិសេធ​វៀតណាម ស្នើសុំ​សាងសង់​ខ្លោងទ្វារ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​នៅ​ស្រុក​អូរយ៉

អាជ្ញាធរខេត្តរតនគិរីបានបដិសេធសំណើរបស់ភាគីវៀតណាមដែលសុំសាងសង់ខ្លោងទ្វារច្រកទ្វារព្រំដែនអន្តរជាតិស្រុកដាក់កឺខេត្តយ៉ាឡាយជាប់នឹងច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវខេត្តរតនគិរីខណៈទាហានវៀតណាម កំពុងបន្តសាងសង់ប៉ុស្តិ៍មួយកន្លែងនៅក្នុងតំបន់សហាមឃាត់ នៅក្នុងភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ រំលោភទៅលើកិច្ចព្រមព្រៀងថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2bG4QRm

លោក​នាយក​រដ្ឋមន្ត្រី ហាម​ដាច់​ខាត​មិន​ឲ្យ​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​ជួល​ដី​ឲ្យ​ប្រជាជន​វៀតណាម​

លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានអំពាវនាវជាសាធារណៈទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេសដែលរស់នៅតាមបណ្តាខេត្តមានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាមហាមដាច់ខាតមិនឲ្យជួលដីទៅឲ្យប្រជាជនវៀតណាម និងស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវរៀបចំបោះបង្គោលព្រំដែនឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2b2Hwsy

លោក​នាយក​រដ្ឋមន្ត្រី ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ ជូន​គ្រួសារ​មាន​បញ្ហា​ដីធ្លី​នៅ​ខេត្ត​​តាកែវ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញ បានប្រកាសផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋចំនួន ៣១គ្រួសារ នៅភូមិខ្សឹង និងភូមិអូរស្វាយចេក សង្កាត់រកា ក្រុងដូនកែវ ដែលមានបញ្ហាដីធ្លីជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តតាកែវ ជាយូរឆ្នាំមកហើយ។ ...

ប៉ិច សុធារី
http://bit.ly/2blNSs7

អ្នក​កំពង់ស្ពឺ​សុំ​ឲ្យ​ក្រសួង​ជួយ​ពី​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា​ លីយ៉ុងផាត់

ប្រជាពលរដ្ឋប្រមាណជិត ២០០ នាក់ធ្វើដំណើរមកពីស្រុកចំនួនពីរនៅខេត្តកំពង់ស្ពឺកាលពីថ្ងៃសុក្របានមកប្រមូលផ្ដុំគ្នានៅមុខក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ដើម្បីស្នើដល់រដ្ឋមន្រ្តីក្រសួងនេះឲ្យជួយអន្តរាគមន៍ពីរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេជាមួយនឹងក្រុមហ៊ុនរបស់លោក ឧកញ៉ា លី យ៉ុងផាត់ ខណៈក្រុមហ៊ុនដោះស្រាយមិនទាន់ចប់។ ...

សែន ដាវីត
http://bit.ly/2b8mJWT

គ្រួសារ​​​ដែលរងការ​​​បណ្តេញ​​​ចេញ​​​ និង​​​ក្រុមហ៊ុន​​​ស្ករស​​​ឈានដល់ការព្រមព្រៀង​​គ្នា​​​ហើយ​​

តំណាងគ្រួសារដែលត្រូវបានបណ្តេញចេញពីដីធ្លី និងតំណាងក្រុមហ៊ុនចម្ការអំពៅដែលគ្រប់គ្រងដោយសមាជិកព្រឹទ្ធសភាដ៏លេចធ្លោមកពីគណបក្សប្រជាជនកម្ពុជាបានប្រកាសការព្រមព្រៀងមួយកាលពីម្សិលមិញដែលផ្តល់សំណងចាប់ពី៥០០ដុល្លារដល់៥.០០០ដុល្លារដល់អ្នកភូមិដែលមានសិទ្ធិ បន្ទាប់ពីការតតាំងអស់រយៈពេល៥ឆ្នាំពាក់ព័ន្ធបញ្ហាដីធ្លី។ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/33595

កម្ពុជាស្តីបន្ទោសលើការសាងសង់ប៉ុស្តិ៍របស់វៀតណាមនៅព្រំដែន

រដ្ឋាភិបាលកម្ពុជាបានផ្ញើរលិខិតទៅកាន់រដ្ឋាភិបាលទីក្រុងហាណូយដើម្បីរិះគន់ពីការសាងសង់ប៉ុស្តិ៍របស់វៀតណាមដែលកំពុងសាងសង់នៅតំបន់សនៅព្រំប្រទល់ដែលរដ្ឋាភិបាលទាំងពីរបានព្រមព្រៀងគ្នាថាមិនឱ្យមានការអភិវឌ្ឍណាមួយនៅលើតំបន់នោះទេ។ ...

អូច សូនី និង ឃុន ណារិន
https://www.cambodiadaily.com/news/cambodia-lodges-complaint-vietnam-border-outpost-116486/https://www.cambodiadaily.com/news/cambodia-lodges-complaint-vietnam-border-outpost-116486/

ប្រជាពលរដ្ឋ​​ រក​អន្តរាគមន៍​ពន្លឿន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ

ប្រជាពលរដ្ឋប្រមាណ ៥០នាក់ តំណាងឲ្យ ១៧០គ្រួសារ នៅសង្កាត់សំរោងក្រោម និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃម្សិលមិញ បានទៅប្រមូលផ្តុំជាថ្មីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសុំដីធ្លីលក្ខណៈជាប្រព័ន្ធ និងផ្តល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីដល់ពួកគាត់ ព្រោះបារម្ភពីការបាត់បង់ដីធ្លី ខណៈដែលក្រុមហ៊ុន Royal Railway ដែលបានទទួលសិទ្ធិលើការវិនិយោគផ្លូវដែក បានបោះបង្គោល និងផ្ទាំងប៉ាណូពីគម្រោងអភិវឌ្ឍនលើដីរបស់ពួកគាត់។ ...

ត្បិត​សង្គ្រាម​បាន​បញ្ចប់​​ ជនរងគ្រោះ​នៅតែ​​បន្ត​វេទនា​

បុរសម្នាក់វ័យ ៤៦ឆ្នាំលោកផុនចិត្ត ដែលពិការជើងឆ្វេងកាលពី១៤ឆ្នាំមុន កំពុងអង្គុយជាមួយនឹងជនរងគ្រោះដទៃទៀតនៅមជ្ឈមណ្ឌលមួយនាខេត្តកំពង់ចាម អំឡុងពេលទស្សនកិច្ចរបស់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។ គាត់រំឭកប្រាប់ថា ការបាត់បង់ជើងនេះគឺដោយសារតែកាកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះតាំងពីជំនាន់សង្គ្រាមស៊ីវិលនាអំឡុងឆ្នាំ១៩៧០។ គ្រោះថ្នាក់នេះមិនត្រឹមតែបណ្តាលឲ្យគាត់មិនអាចទទួលការសិក្សាតែម្នាក់ឯងនោះទេ សូម្បីតែកូនៗទាំង៦នាក់ និងភរិយារបស់លោកក៏មិនអាចមានឱកាសដូចជាគាត់ដែរ។ បន្ថែមពីនេះ ភរិយាលោកក៏ពិការភ្នែកដោយសារតែអំបែងគ្រាប់ ហើយមិនអាចមើលអ្វីឃើញរហូតដល់សព្វថ្ងៃ។ ថ្វីបើបាត់បង់ជើងក៏ដោយ តែលោកមិនត្រូវបានចាត់ទុកថា ជាជនពិការនោះឡើយ លោកត្រឹមតែជនកម្សោយ ត្បិតអីលោកមានសមត្ថភាពរកស៊ីចិញ្ចឹមគ្រួសារបាននៅឡើយ។ ...

សន ប៊ុនស៊ីម​
http://bit.ly/2aavbGS

កន្លែងស្តុកគ្រាប់មិនទាន់ផ្ទុកត្រូវបានរកឃើញនៅក្នុងបមបន្ទាយខ្មែរក្រហមមួយកន្លែង

មីនជាង ២០០ គ្រាប់ គ្រាប់រ៉ូកែត និងគ្រាប់រំសែវជាច្រើនត្រូវបានរកឃើញនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីថ្ងៃពុធ នៅចម្ងាយប្រមាណ ១៥០ ម៉ែត្រពីប្រាសាទដំរី នេះបើឱ្យពីក្រុមមន្ត្រី។ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/27826/uxo-stockpile-found-in-kr-bunker/

ការស្លាប់ដោយសារមីននៅកម្ពុជាកើនឡើងនៅចន្លោះខែមករា និងមិថុនា

ក្នុងឆមាសដំបូងឆ្នាំនេះ មានមនុស្ស ២០នាក់ត្រូវបានស្លាប់ដោយសារមីន ឬដោយសារកាកសំណល់សង្គ្រាមនៅកម្ពុជា ដែលកើនឡើងចំនូន ១១នាក់ធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...

Lauren Crothers
http://aa.com.tr/en/asia-pacific/mine-deaths-up-between-jan-june-in-cambodia/616741

ការ​សិក្សា​ស្រាវជ្រាវ​៖​ សម្បទាន​ដី​សេដ្ឋកិច្ច​មិន​បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​

យោងទៅតាមឯកសារគោលនយោបាយរបស់រដ្ឋាភិបាល សម្បទានដីសេដ្ឋកិច្ច ត្រូវបានសន្មត់ថានឹងចូលរួមកែប្រែមុខមាត់វិស័យកសិកម្មនៃប្រទេសកម្ពុជា ទៅជាឧស្សាហកម្មធនធ្ងន់ និងចូលរួមលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅទីជនបទរាប់លាននាក់។ ...

ជែក ដេវីស
http://www.phnompenhpost.com/national/elcs-dont-reduce-poverty-paper

ចំនួន​អ្នក​គ្រោះថ្នាក់ ​ដោយសារ​គ្រាប់មីន​ មាន​ការ​កើនឡើង​ទ្វេដង

យោងតាមរបាយការណ៍ក្នុងខែមិថុនាឆ្នាំ ២០១៦ ដែលចេញផ្សាយដោយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA) បានឲ្យដឹងថាចំនួនមនុស្សដែលបានស្លាប់ដោយឧបទ្ទវហេតុគ្រាប់មីនបានកើនឡើងទ្វេដងដល់ចំនួន ២០ នាក់នៅឆមាសទីមួយនៃឆ្នាំ ២០១៦ នេះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០១៥ ដែលមានតែចំនួន ១១ នាក់បើទោះបីជាចំនួនអ្នករងរបួសបានធ្លាក់ចុះចំនួន ៤៧ ភាគរយពោលគឺពី ៥៥ ចុះមក ២៩ នាក់ក្តី។ ...

ប៊ុន សេងគង់
http://bit.ly/2a8sEdt

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

PZ77X
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!