ព័ត៌មាន​

ការ​ចូលរួម​សង្កេតការណ៍​មាន​តិច​ ខណៈ​អតីត​បក្សប្រឆាំង​ត្រូវ​រំលាយ

សមាគម​ចំនួន​​ ១២ ​ដែល​មាន​អ្នក​អង្កេតការណ៍​ចំនួន​ ២៧៦ ​នាក់​នឹង​ចូលរួម​អង្កេតការណ៍​បោះឆ្នោត​ព្រឹទ្ធសភា ខណៈ​អង្គការ​ក្នុង​ស្រុក​ដែល​មាន​ឯកទេស​ខាង​ការងារ​បោះឆ្នោត​មិន​ចូលរួម ដែល​ទំនង​ជា​​មិនបាន​ចាត់ទុក​ថា មាន​សារៈសំខាន់​នៅ​ពេល​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​។ ...

នៀម ឆេង
http://bit.ly/2ETltaz

សេរីភាព​សារព័ត៌មាន​ ត្រូវ​បាន​រកឃើញ​ថា ​ថយចុះ​ ៧១% ចាប់ពី​ឆ្នាំ​ ២០១៥

សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ដួលរលំ​ខ្លាំង​ចាប់ពី​ឆ្នាំ​មុន​នេះ​ដោយ​មាន​អ្នក​សារព័ត៌មាន​ត្រឹម​តែ​ ១១ ​ភាគរយ​ប៉ុណ្ណោះ ដែល​និយាយ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​ដើរ​តាម​ទិសដៅ​ត្រូវ​ពោល​គឺ​ថយ​ចុះ​ពី​ ៧១ ​ភាគរយ​ចាប់​តាំងពី​ឆ្នាំ​ ២០១៥​។ នេះ​បើ​តាម​ការ​រក​ឃើញ​របស់ ...

សុទ្ធ គឹមសឿន
http://bit.ly/2BHHnve

តម្លាភាព​ថវិកា​ជាតិ​នៅ​កម្ពុជា​មាន​ការ​ប្រសើរ​ឡើង​ដ៏តិចតួច

តាម​របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញ​ថា កាលពី​ឆ្នាំ​កន្លង​ទៅ​ដំណើរការ​ថវិកា​ជាតិ​​របស់​កម្ពុជា​គឺ​មាន​តម្លាភាព​តិចតួច​ជាង​ពី​ឆ្នាំ​មុនៗ ប៉ុន្តែ​នៅ​មាន​ព័ត៌មាន​តិចតួច​ត្រូវ​បាន​ផ្តល់​ជូន​ដល់​សាធារណជន​ជុំវិញ​ដំណើរការ​ប្រើប្រាស់​ថវិកា​ជាតិ​ ខណៈ​ឱកាស​សាធារណជន​នៅ​មាន​តិចតួច ...

Alessandro Marazzi Sassoon
http://bit.ly/2ophTL0

ព្រឹទ្ធសភាអនុម័តច្បាប់ស្តី ពីការប្រមាថព្រះមហាក្សត្រ

កាលពី​ថ្ងៃ​ពុធ​ ព្រឹទ្ធសភា​បាន​អនុម័ត​យល់ព្រម​ទៅ​លើ​ច្បាប់​មួយ​ចំនួន​ដែល​រួម​មាន​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​ ដែល​នឹង​ដាក់ទោស​ជន​ណា​ដែល​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ដោយ​ដាក់​ពិន័យ​ពី​ ១​ ឆ្នាំទៅ​ ៥​ ឆ្នាំ​។​ ​ ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/50109731/senate-passes-controversial-les-majeste-law/

ឧកញ៉ា ជា លាងហុង ហ៊ាន​ទិញ​ដី​តំបន់​សហគមន៍​ ១៣ ​ហិកតា

ដី​តំបន់ឆ្នេរ និង​សហគមន៍​ទំហំ​ជាង​​ ១៣ ​ហិកតា​ដែល​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ចេញ​អនុក្រឹត្យ​បង្កើត​ជា​ដែនជម្រក​សត្វព្រៃ​ពាម​ក្រសោប​ត្រូវ​បាន​គេ​លក់​ឲ្យ​ឧកញ៉ា​ម្នាក់ ដោយ​មាន​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​ស៊ី​ញ៉េ​ទទួល​ស្គាល់​ផង​ដែរ​។ ...

ផាក់ ស៊ាងលី and Yesenia Amaro
http://bit.ly/2sKqZaz

ការ​យល់​ផ្សេង​គ្នា​ ពី​ផលប៉ះពាល់​នៃ​ថ្ងៃ​ឈប់​សម្រាក​ច្រើន

កម្ពុជា​ទំនង​ជា​ប្រទេស​ដែល​មាន​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​ច្រើន​បំផុត​មួយ​នៅ​លើ​ពិភពលោក ដែល​បង្កើត​ការ​ចោទសួរ​អំពី​លទ្ធភាព​នៃ​សមត្ថភាព​ប្រកួត​ប្រជែង​បាន​របស់​ខ្លួន​។ ចំនួន​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​របស់​កម្ពុជា​កើនឡើង​ដល់​ ២៨ ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមត្ថភាព ...

Brendan O’Byrne និង ហ៊ គីមសាយ
http://bit.ly/2EJGLIf

ក្រុមហ៊ុន​ដឹក​ជញ្ជូន​នៅ​តែ​បារម្ភ ខណៈ​រដ្ឋាភិបាល​ប្តេជ្ញា​បន្ត​ការ​អនុវត្ត​ច្បាប់

ខណៈ​ការបង្ក្រាប​លើ​រថយន្ត​កែច្នៃ​ពី​សំណាក់​រដ្ឋាភិបាល​បាន​ឈាន​ដល់​ថ្ងៃ​ទី​ ១១ ហើយ​កាលពី​ម្សិលមិញ ប្រធាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ឈាន​មុខ​គេ​របស់​កម្ពុជា ដែល​បម្រើ​ឧស្សាហកម្ម​កាត់ដេរ​បាន​បញ្ជាក់​ថា រថយន្ត​ស្រប​ច្បាប់​នៅពេល​នេះ​នៅ​តែ​ត្រូវ​បាន​រារាំង​ដោយ​ការ​អនុវត្ត​ច្បាប់​ដ៏​តឹងរ៉ឹង ...

ចេង សុខហ័ង
http://bit.ly/2ohfAdM

កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើវិមជ្ឈការត្រូវបានបន្ត

ក្នុង​រយៈពេល​ ២​ ទសវត្សរ៍​កន្លង​មកនេះ​ រដ្ឋាភិបាល​បាន​ផ្ទេរ​ប្រហែល​ ២​ ពាន់​លាន​ដុល្លារ​ ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​វិមជ្ឈការ​ធនធាន​ និង​មុខងារ​ទៅ​អោយ​ថ្នាក់​ក្រោម​ជាតិ​។​​តួលេខ​នេះ​ត្រូវ​បាន​បង្ហាញ​កាលពី​ម្សិលមិញ​នៅ​ក្នុង​ថ្ងៃ ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/50109838/governments-efforts-decentralise-continue/

លោក​ ហ៊ុន​ សែន​ រិះគន់​ការ​ចុះ​ផ្សាយ​រឿង​ថា​ អា​ល្លឺ​ម៉​ង់​ព្យួរ​ការ​អនុគ្រោះ​ទិដ្ឋាការ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ព្រឹក​ម្សិលមិញ​ បាន​រិះគន់​អត្ថបទ​មួយ​ ដែល​ចុះ​ផ្សាយ​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ ដោយ​លោក​ថា​ ភ្នំពេញ​ប៉ុស្ដិ៍​អះអាង​ថា​ ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​ដាក់​ការ​ហាមប្រាម​ទិដ្ឋាការ​ ខណៈ​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ ...

Leonie Kijewski
http://bit.ly/2onvlPf

ជប៉ុន​បន្ត​ជួយ​ដល់​ការ​បោះ​ឆ្នោត​ ខណៈ​មានការ​ថ្កោលទោស​

​ខណៈ​មានការ​ថ្កោលទោស​ពី​អន្តរជាតិ​ចំពោះ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ ប្រទេស​ជប៉ុន​ កាលពី​ម្សិលមិញ​ បាន​សម្រេច​ផ្ដល់​សម្ភារ​មាន​តម្លៃ​ ៧,៥​ លាន​ដុល្លារ​បន្ថែម​ទៀត​ សម្រាប់​ដំណើរការ​បោះ​ឆ្នោត​ នៅ​ខែកក្កដា​ខាង​មុខ​។​ ...

ម៉ិច ដារ៉ា និង Andrew Nachemson
http://bit.ly/2BHVcd1

លោក​ ហ៊ុន​ សែន​ ព្រមាន​ធ្វើ​ពហិការ​ ឬ​ទាត់​ចោល​សេចក្ដីថ្លែងការណ៍​រួម​អាស៊ាន​-​អួ​ស្ត្រា​លី​ បើសិន​មាន​សម្ពាធ​ក្នុង​កិច្ចប្រជុំ​កំពូល​ខែ​ក្រោយ​

លោក​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ម្សិលមិញ​ បាន​ព្រមាន​មិន​ចូលរួម​ ឬ​ទាត់​ចោល​សេចក្ដីថ្លែងការណ៍​រួម​ អាស៊ាន​-​អូស្ត្រាលី​ ប្រសិនបើ​ត្រូវ​បាន​គេ​ដាក់​សម្ពាធ​ ឬ​គាបសង្កត់​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី​ (Asean-Australia​ Special​ Summit)​ ដែល​គ្រោង​ធ្វើ​ឡើង​ក្នុង​ប្រទេស ...

បែន សុខហ៊ាន
http://www.phnompenhpost.com/national/hun-sen-threatens-boycott-asean-summit-proceedings-if-faced-pressure

ស្រ្តីជាជាតិអង់គ្លេសរងរបួសដោយសារក្របីព្រៃ

ភ្ញៀវ​ទេសចរ​ជនជាតិ​ អង់គ្លេស​ម្នាក់​ត្រូវ​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​នៅ​លើ​ជើង​ទាំង​ពីរ​ កាលពី​ម្សិលមិញ​ បន្ទាប់​ពី​ត្រូវ​បាន​ឃ្វាល​ដោយ​ក្របី​ទឹក​មួយ​ខណៈ​ពេល​ដែល​ដើរ​ឆ្លងកាត់​ព្រៃ​ដើម្បី​ទស្សនា​ឆ្នេរ​ខ្សាច់​មួយ​នៅ​លើ​កោះ​រ៉ុ​ង​សន្លឹម​។​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/50109635/british-tourist-hurt-water-buffalo/

​ភ្ញៀវ​ទេសចរ​កើនឡើង​ ៥៤​ ភាគរយ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន

​យោង​តាម​របាយការណ៍​មួយ​ចេញ​ដោយ​ក្រសួងទេសចរណ៍​ កាលពី​ម្សិលមិញ​បានឱ្យ​ដឹង​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​ ក្នុងអំឡុងពេល​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ចិន​ រយៈពេល​បី​ថ្ងៃ​បាន​កើនឡើង​ ៥៤,៥​ ភាគរយ​នៅ​ឆ្នាំ​ ២០១៨​ ដោយ​កើនឡើង​ដល់ ...

ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/50109672/tourists-54-percent-chinese-new-year/

ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​រាយការណ៍​អំពី​កំណើនសេដ្ឋកិច្ច​មធ្យម​

ក្រុមហ៊ុន​ភាគច្រើន​ដែល​ស្ថិត​នៅ​ក្នុង​ផ្សារ​ភាគហ៊ុន​ក្នុងស្រុក​ បាន​រាយការណ៍​ពី​ដំណើរការ​យឺតយ៉ាវ​ក្នុង​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​ ២០១៧​ នេះ​បើ​យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​មិន​ទាន់​បាន​ត្រួតពិនិត្យ​ ដែល​បាន​ដាក់​ទៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ (CSX)​ កាលពី​ថ្ងៃ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/50109670/csx-listed-companies-report-moderate-growth/

តំណាង​ពលរដ្ឋ​រង​បណ្ដឹង​ថា​ រំលោភ​ការ​សម្រេច​តុលាការ​

ស្ត្រី​ជា​តំណាង​ពលរដ្ឋ​ត្រូវ​បាន​ប្រធាន​ក្រុមហ៊ុន​ដែល​ជា​មន្ត្រី​យោធា​ម្នាក់​ប្ដឹង​ ដោយ​ចោទ​ថា​បាន​បំពាន​លើ​សេចក្ដីសម្រេច​របស់​តុលាការ​ និង​ធ្វើ​ឱ្យ​ខូ​ត​ខាត​ដោយ​ចេតនា​ នៅ​ក្នុង​ជម្លោះដីធ្លី​ដ៏​ស្មុគស្មាញ​មួយ​ នៅ​ខេត្តឧត្តរមានជ័យ​។​​ ...

ផាក់ ស៊ាងលី
http://bit.ly/2EJ62T6

នាយករដ្ឋមន្ត្រី​​ថា​ UN ​បាន​វាយ​​តម្លៃ​វិជ្ជមាន​ពី​ប្រទេស​កម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា កម្ពុជា​ទទួល​បាន​ការ​វាយតម្លៃ​វិជ្ជមាន​យ៉ាង​ខ្លាំង​ក្នុង​អំឡុង​ការ​វាយតម្លៃ​ប្រចាំ​ឆ្នាំ​មួយ​ជាមួយ​តំណាង​អង្គការ​សហប្រជាជាតិ​ បើ​សូម្បី​ខណៈ​អង្គការ​សហប្រជាជាតិ​ចេញ​សេចក្តី​ថ្លែងការណ៍​រិះគន់​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នាពេល​ថ្មីៗ​ក៏ដោយ​។ ...

បែន សុខហ៊ាន និង Andrew Nachemson
http://bit.ly/2ERMZFj

​ការ​កាត់​បន្ថយ​វិ​ក័យ​ប័ត្រ​អគ្គី​ស​នី​ថ្មី​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ក្នុង​ខែមេសា​

​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១​ ខែមេសា​ អាជ្ញាធរ​អគ្គី​ស​នី​កម្ពុជា​ (EAC)​ នឹង​បន្ត​បន្ថយថ្លៃ​អគ្គិសនី​សម្រាប់​គ្រួសារ​ និង​សហគ្រាស​នៅ​រាជធានី​ភ្នំពេញ​ និង​តាម​ខេត្ត​មួយ​ចំនួន​។​ ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​កាលពី​ដើមខែ​នេះ​ និង​ចុះហត្ថលេខា​ដោយ​លោក​ ទី ...

សុខ ចាន់
http://www.khmertimeskh.com/50109671/new-electricity-bill-cuts-planned-start-april/

​ថ្ងៃ​បុណ្យ​ជាតិ​ថ្មី​ដើម្បី​រំលឹក​ដល់​ជន​រង​គ្រោះ​

​រដ្ឋាភិបាល​បាន​កំណត់​ថ្ងៃ​ទី​ ២០​ ខែឧសភា​ ជា​«​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​» ​ជា​ថ្ងៃ​បុណ្យ​ជាតិ​ជា​ផ្លូវការ​ដើម្បី​រំលឹក​ដល់​ជន​រង​គ្រោះ​ និង​ការ​ឈឺចាប់​ពី​ឧក្រិដ្ឋកម្ម​ ដែល​កើត​មាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​ ​យោង​តាម ...

ប៉ិច សុធារី
http://www.khmertimeskh.com/50109655/new-national-holiday-remember-victims/

​អង្គការសហប្រជាជាតិ​ជំរុញ​ឲ្យ​កម្ពុជា​ពិចារណា​ឡើង​វិញ​អំពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​

​អ្នកជំនាញ​ខាង​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​កាលពី​ម្សិលមិញ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​រួម​ទាំង​ច្បាប់​មួយ​ដែល​ហាមឃាត់​ការ​ប្រមាថ​ព្រះមហាក្សត្រ​ដោយ​និយាយ​ថា​ ការ​ធ្វើ​វិសោធនកម្ម​នេះ​មាន​លក្ខណៈ​មិន​ច្បាស់លាស់​ និង​មិន​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/50109667/un-urges-rethink-constitution-changes/

​សាលា​រាជធានី​ភ្នំពេញ​បង្ហាញ​ពី​​ផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន

​សាលា​រាជធានី​ភ្នំពេញ​ កាលពី​ម្សិលមិញ​ បាន​ចេញ​ផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន​ ដែល​រំពឹង​ថា​នឹង​មានការ​រៀបចំ​ថវិកា​គ្រប់គ្រាន់​ សម្រាប់​គ្រោះ​មហន្តរាយ​ ជា​ពិសេស​គ្រោះ​ទឹកជំនន់​ និង​អគ្គីភ័យ។​ ផែនការ​ត្រៀម​បង្ការ​ឆ្លើយ​តប​ក្នុង​គ្រាអាសន្ន​ (EPRP)​ ចំនួន​ ៧៣​ ទំព័រ​ ដែល​នឹង​ចែកចាយ​ទៅ​អាជ្ញាធរ​ នៅ​តាម​ថ្នាក់ ...

Ouk Suntharoth and Alessandro Marazzi Sassoon
http://www.phnompenhpost.com/national/phnom-penh-city-hall-unveils-disaster-plan

សហរដ្ឋអាមេរិកប្តេជ្ញារក្សាទំនាក់ទំនងល្អ

សហរដ្ឋអាមេរិក​ ប្តេជ្ញា​ថែរក្សា​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ កម្ពុជា​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​គួរ​អោយ​កត់សំគាល់​។​​រដ្ឋមន្ត្រី​ការ​បរទេស​ លោក​ ប្រាក់​ សុ​ខុន​បាន​ជួប​ជាមួយ​សមាជិក​សភា​អា​មេ​រិ​ក​លោក​ Rodney​ Frelinghuysen​ ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​សភា​សហរដ្ឋអាមេរិក​ នៅ​ក្រសួងការពារជាតិ​ កាលពី​ថ្ងៃ​ម្សិលមិញ ...

ឃួន ណារីម
http://www.khmertimeskh.com/50109640/us-committed-maintaining-good-relations/

អ្នក​ជាប់​ឃុំ​ ១០០ ​នាក់​ស្លាប់​នៅ​ឆ្នាំ​ ២០១៧ ​ខណៈ​ស្ថានភាព​ក្នុង​គុក​កាន់តែ​ចង្អៀត

របាយការណ៍​ប្រចាំ​ឆ្នាំ​ ២០១៧ របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ដែល​បង្ហាញ​ដល់​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​ជាង​ ៣០០ ​នាក់​នៅក្នុង​កិច្ចប្រជុំ​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា ជន​ជាប់​ឃុំ ១០០ នាក់​បាន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​នៅ​ក្នុង​ឆ្នាំ​ ២០១៧ ក្នុង​ចំណោម​ជន​ជាប់ឃុំ​ប្រចាំ​ឆ្នាំ​ប្រមាណ​ជាង ២៨ ៤០០ នាក់ ...

សុទ្ធ គឹមសឿន
http://bit.ly/2C9Qw0y

ចំនួន​នៃ​កា​រត​ភ្ជាប់​ទូរស័ព្ទ​ដៃ​ធ្លាក់​ចុះ​បន្តិច​

​ចំនួន​នៃ​កា​រត​ភ្ជាប់​ទូរស័ព្ទ​ដៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ថយ​ចុះ​បន្តិច​ ពី​ ១៩.៩១​លាន​នាក់​នៅ​ឆ្នាំ​ ២០១៦​ មក​ត្រឹម​ ១៨.៥៧​ លាន​នាក់​នៅ​ឆ្នាំ​ ២០១៧​ ទោះជា​យ៉ាងណា​តួលេខ​នេះ​នៅ​តែ​ខ្ពស់​ជាង​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​នេះ ...

ជា វណ្ណៈ
http://www.khmertimeskh.com/50109449/number-mobile-connections-drops-slightly/

ទិន្នន័យ​ វិនិយោគ​ពាណិជ្ជកម្ម​ នៅ​ប្រទេស​កម្ពុជា ​នៅ​តែ​ពិបាក​រក

នៅពេល​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល Fresh News បាន​រាយការណ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អាមេរិក និង​កម្ពុជា​បាន​កើនឡើង​ដល់​ ៣,៤៦ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៧ ដែល​កើនឡើង​ជាង​ ៨ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​​ ២០១៦ សារព័ត៌មាន​មួយ​នេះ​មិន​ប្រើប្រាស់​ទិន្នន័យ​របស់​រដ្ឋាភិបាល​នោះ​ទេ​។ ...

ហ៊ គីមសាយ
http://bit.ly/2C8dxAX

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Wbfsb
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!