ព័ត៌មាន​

ថាមពលពន្លឺព្រះអាទិត្យនឹងដាក់ឲ្យដំណើរការនៅបាវិត

គម្រោងថាមពលពន្លឺព្រះអាទិត្យខ្នាតធំដំបូងនៅកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តសាកល្បង ប៉ុន្តែត្រូវបានគេរំពឹងថានឹងដំណើរការពេញលេញនៅចុងខែនេះ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5079197/solar-power-set-shine-bavet/

ត្រីរាជដែលជិតផុតពូជត្រូវបានលែងក្នុងបឹងធម្មជាតិ

កូនត្រីរាជ ២០០ ក្បាល ត្រូវបានមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុនាំយកទៅលែងក្នុងតំបន់អាចទឹកសាបធម្មជាតិ ក្បាលឆាយ និងតំបន់ទឹកសាប៣ផ្សេងទៀតក្នុងស្រុកព្រៃនប់កាលពីព្រឹកថ្ងៃអាទិត្យដើម្បីអភិរក្សពូជត្រីកម្រ និងជិតផុតពូជនេះឡើងវិញ។ ...

ឃុត សុភចរិយា
http://bit.ly/2ikY3Aw

ឧស្សាហកម្មកាត់ដេរប្រឈមការចំណាយខ្ពស់

ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនឹងត្រូវប្រឈមការកើនឡើងថ្លៃដើមផលិតកម្មខ្ពស់ជាងមុននាឆ្នាំ២០១៨ ដោយសារការកើនឡើងថ្លៃឈ្នួលពលកម្ម និងការតម្រូវឱ្យបង់ថ្លៃធានារ៉ាប់រងសុខភាពជំនួសឱ្យកម្មករ ជាអ្វីដែលអ្នកនៅក្នុងឧស្សាហកម្មនេះបារម្ភថាអាចប៉ះពាល់ដល់ភាពប្រកួតប្រជែងទល់នឹងប្រទេសជិតខាង។ ...

ហ៊ គីមសាយ
http://bit.ly/2g1c9qa

ប្រាំពីរថ្ងៃដើម្បីរើរថយន្តចេញពីទីលានប្រជាធិបតេយ្យ

ម្ចាស់ឡានគ្រប់ប្រភេទដែលលក់នៅជុំវិញទីលានប្រជាធិបតេយ្យ និងផ្សារចាស់ មានរយៈពេល ៧ ថ្ងៃដើម្បីរើចេញពីតំបន់នេះ ឬត្រូវប្រឈមមុខនឹងការយកយានយន្តរបស់ពួកគេចេញដោយអាជ្ញាធរដូនពេញ។ ...

សែន ដេវិដ
http://www.khmertimeskh.com/5079226/seven-days-move-cars-freedom-park/

អាជ្ញាធររឹបអូសសត្វរាប់រយក្បាល

ការសម្រុកចូលឆែកឆេរកាលពីថ្ងៃចន្ទ នៅផ្ទះស្ត្រីម្នាក់នៅក្នុងខេត្តព្រៃវែង បានរកឃើញសត្វរាប់រយក្បាលដែលស្លាប់ និងរស់ត្រូវបានគេដាក់លក់នៅក្នុងការជួញដូរសត្វព្រៃខុសច្បាប់។ ...

ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5079229/authorities-seize-hundreds-animals/

ការបង្ក្រាបឯកសារខុសច្បាប់នឹងកើតឡើង

រដ្ឋាភិបាលមានផែនការបង្ក្រាបជនអន្តោប្រវេសន៍ដែលកាន់ឯកសារមិនស្របច្បាប់ ឬមិនប្រក្រតី ដើម្បីរស់នៅធ្វើការ និងបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា បើយោងតាមអនុក្រឹត្យដែលបានទទួលកាលពីម្សិលមិញ។ ...

មុំ សុផុន
http://www.khmertimeskh.com/5079236/crackdown-illegal-documents-imminent/

ស្ពានបណ្តោះអាសន្ននឹឹងត្រូវបានសាងសង់ នៅពេលស្ពានជ្រោយចង្វារស្ថិតនៅក្រោមការស្តារឡើងវិញ

សាលារាជធានីភ្នំពេញគ្រោងសាងសង់ស្ពានដែកបណ្តោះអាសន្នឆ្លងកាត់ទន្លេសាបនៅភ្នំពេញ ដើម្បីដោះស្រាយបញ្ហាចរាចរ នៅពេលស្ពានមិត្តភាពកម្ពុជា-ជប៉ុនស្ថិតនៅក្រោមការស្តារឡើងវិញ។ ...

មុំ​ ចាន់​តារា សូឡី
http://www.akp.gov.kh/?p=108244

ប្រទេសជប៉ុនបានបរិច្ចាគ១២០,០០០ដុល្លារទៀត ដើម្បីលើកកម្ពស់សុខភាពមាតា និងទារកនៅខេត្តកំពង់ចាម

រដ្ឋាភិបាលជប៉ុនបានបរិច្ចាគទឹកប្រាក់បន្ថែមចំនួន ១២០,០០០ដុល្លារអាមេរិក ដើម្បីលើកកំពស់សុខភាពមាតា និងទារកនៅក្នុងតំបន់ដែលងាយរងគ្រោះនៅខេត្តកំពង់ចាម។   ...

មុំ​ ចាន់​តារា សូឡី
http://www.akp.gov.kh/?p=108246

RDB ប្រកាស​ដាក់​ដេញ​ថ្លៃ គម្រោង​សង់​ឃ្លាំង​ស្តុក​ស្រូវ

ធនាគារ​អភិវឌ្ឍន៍​ជនបទ RDB បាន​ប្រកាស​ជា​សាធារណៈ​ដល់​ក្រុម​ហ៊ុន​ដែល​មាន​បទ​ពិសោធន៍​ពាក់ព័ន្ធ​វិស័យ​ស្រូវ អង្ករ ដែល​មាន​ចំណាប់​អារម្មណ៍ ចូលរួម​ដេញ​ថ្លៃ​សម្រាប់​គម្រោង​អភិវឌ្ឍន៍ និង​ធ្វើ​ប្រតិបត្តិការ​ឃ្លាំង​ស្តុក​ស្រូវ​ចាប់​ពី​៥០ ០០០​តោន​ឡើង​ទៅ និង​ឡ​សម្ងួត​ចាប់​ពី ១ ៥០០​តោន​ឡើង​ទៅ​ក្នុង​មួយ​ថ្ងៃ ...

Post Staff
http://bit.ly/2wePn4M

ការជិះឡានក្រុងដោយឥតគិតថ្លៃ និងការធានារ៉ាប់រងសុខភាពសម្រាប់កម្មករ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញ បានសន្យាជាមួយកម្មករកាត់ដេរខោអាវ និងស្បែកជើងថា នឹងផ្តល់សេវាកម្មជាច្រើនជូនពួកគេ រួមមានការធ្វើដំណើរតាមឡានក្រុងដោយឥតគិតថ្លៃ ការដំឡើងប្រាក់ខែអប្បបរមា និងការធានារ៉ាប់រងសុខភាព។ ...

មុំ គន្ធា
http://www.khmertimeskh.com/5078978/bus-rides-health-insurance-workers/

មន្ត្រីរាជការនឹងទទួលបានប្រាក់ ១២ដុល្លារ សម្រាប់បុណ្យភ្ជុំបិណ្ឌ

រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ដែលផ្តល់ ១២ដុល្លារ ក្នុងមួយឆ្នាំ ជូនមន្រ្តីរាជការស៊ីវិលទាំងអស់សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ។ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/5078968/civil-servants-get-12-pchum-ben/

គោលដៅនាំចេញ ៨០តោន សម្រាប់ម្រេច

ម្រេច​កំពត​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ភូមិសាស្ត្រ​ (GI)​ ពី​សហភាព​អឺរ៉ុប​កាលពី​ឆ្នាំ​មុន​បាន​រំពឹង​ថា ​នឹង​មាន​ចំនួន​ ៨០​តោន​ នៅ​លើ​ទីផ្សារ​នាំ​ចេញ​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​មានតម្រូវការ​ និង​ការ​បង្កើន​ផលិតកម្ម​។​ ​ ...

ជា វណ្ណៈ
http://www.khmertimeskh.com/5078935/80-tonne-export-goal-pepper/

TRC ចង់បានការធានាស៊ីមកាត

និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​បាន​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​បណ្តាញទូរស័ព្ទ​ចល័ត​ចំនួន​៧ ឲ្យផ្តល់នូវ​ការ​ធានា​នៅ​ត្រឹម​ថ្ងៃ​ទី១ ខែកញ្ញា​ ថា​ពួក​គេ​បាន​ចុះបញ្ជី​អតិថិជន​របស់​ខ្លួន​ទាំងអស់ ​ដោយ​អនុលោម​តាម​បទបញ្ជា​ពី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ​និង​ក្រសួងមហាផ្ទៃ​។​ ​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5078934/trc-wants-sim-guarantee/

កម្ពុជា​​ ‘ខិតទៅរក​ស្ថានភាព​គ្រោះ​​ថ្នាក់’ ​ដោយ​មាន​​ការ​​គំរាម​កំហែង​

ប្រេសិត​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្កោលទោស​ការ​ប្រើ​វោហារសាស្ត្រ​ហិង្សា​ វិធានការ​តុលាការ​មក​លើ​អ្នកនយោបាយ​ និង​ការ​វាយប្រហារ​លើ​អង្គការ​មិនមែន​រដ្ឋាភិបាល​កាលពី​ពេល​ថ្មីៗ​នេះ​របស់​រដ្ឋាភិបាល​ ​ដែល​បាន​កើនឡើង​មុន​ការ​បោះ​ឆ្នោតជាតិ​ដ៏​សំខាន់​នៅ​ឆ្នាំ​ក្រោយ​ដោយ ...

Janelle Retka
http://www.cambodiadailykhmer.com/38576

មន្ត្រី​ CPP គាំទ្រ​ថា​ភូមិ​លោក​ ហេង សំរិន ស្ថិត​ក្នុង​ទឹកដី​វៀតណាម

ខណៈ​សាធារណជន​កំពុង​រិះគន់​ប្រធាន​រាជបណ្ឌិត្យ​សភា​លោក សុខ ទូច ដែល​និយាយ​ថា​ភូមិកំណើត​របស់​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា​ស្ថិត​នៅ​ក្នុង​ទឹកដី​វៀតណាម មន្ត្រី​គណបក្ស​កាន់​អំណាច​បាន​ការពារ​ការ​លើក​ឡើង​នេះ​ដោយ​ថ្លែង​ថា​ការ​លើក​ឡើង​របស់​លោក សុខ ទូច គឺ​ត្រឹមត្រូវ​។ ...

មាស សុខជា
http://bit.ly/2wv0EO5

NBC ពិន័យមីក្រូហិរញ្ញវត្ថុ១០ម៉ឺនដុល្លារ

ធនាគារជាតិនៃកម្ពុជា (NBC) កាលពីពេលថ្មីៗនេះបានពិន័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមិនបញ្ជាក់ឈ្មោះមួយនូវទឹកប្រាក់ ១០ ម៉ឺនដុល្លារ ដោយសារគ្រឹះស្ថាននោះមិនបានអនុវត្តតាមប្រកាសស្តីពីតម្លាភាពក្នុងការផ្តល់សេវាកម្ចី។ ...

ហ៊ គីមសាយ
http://bit.ly/2xhamQZ

អ្នកតស៊ូមតិគាំទ្រការបញ្ជូនម៉ុងតាញ៉ាទៅប្រទេសទី៣

ក្រុមអ្នកតស៊ូមតិការអារជនភៀសខ្លួន បានស្វាគមន៍ផែនការពីអង្គការសហប្រជាជាតិ ដើម្បីផ្តល់លំនៅថ្មីដល់អ្នកសុំសិទ្ធិជ្រកកោនជនជាតិម៉ុងតាញ៉ា ៣៦ នាក់ ទៅប្រទេសទីបី ប៉ុន្តែរដ្ឋាភិបាលកម្ពុជារហូតមកដល់ពេលនេះ នៅតែស្ងៀមស្ងាត់និងមិនសហការ។ ...

Erin Handley និង Ananth Baliga
http://bit.ly/2vQLz8t

កាសែតឌឹខេមបូឌាដេលីអាចនឹងត្រូវបិទទ្វារ

លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃសៅរ៍ បានថ្លែងថា កាសែត ឌឹ ខេមបូឌាដេលី ដែលជាកាសែតភាសាអង់គ្លេស ប្រឈមមុខនឹងការបិទទ្វារ និងរឹបអូសទ្រព្យសម្បត្តិប្រសិនបើកាសែតនេះ ខកខានមិនបង់ពន្ធនៅត្រឹមថ្ងៃទី៤ ខែកញ្ញា ខណៈចំណាត់ការនេះ ហាក់បីដូចជាការតម្រង់ទិសដៅរបស់រដ្ឋាភិបាល ទៅលើអង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ...

Ananth Baliga និង នៀម ឆេង
http://bit.ly/2v51bmf

លក្ខខណ្ឌតម្រូវសម្រាប់ភ្នាក់ងារជ្រើសរើសពលករទៅជប៉ុន

យោងតាមក្រសួងការងារបានឱ្យដឹងថា ទីភ្នាក់ងារជ្រើសរើសពលករត្រូវតែបំពេញលក្ខខណ្ឌតម្រូវចំនួន ១០ និងមិនមានកំណត់ត្រាធ្វើខុសក្នុងរយៈពេលប្រាំឆ្នាំកន្លងមក ដើម្បីបញ្ជូនពលករកម្ពុជាទៅប្រទេសជប៉ុន។ ...

មុំ គន្ធា
http://www.khmertimeskh.com/5078971/requirements-issued-agencies-eyeing-japan/

ក្រសួងជំទាស់នឹងរបាយការណ៍កាប់ឈើខុសច្បាប់

ក្រសួងបរិស្ថានបានជំទាស់ទៅនឹងរបាយការណ៍អង្គការក្រៅរដ្ឋាភិបាលផ្នែកបរិស្ថានមួយ ដែលថាការកាប់ឈើខុសច្បាប់ទ្រង់ទ្រាយធំនៅតែបន្តមិនមានការឈប់សម្រាក ដោយមានឈើជាច្រើនត្រូវបានដឹកជញ្ជូនទៅប្រទេសវៀតណាម។ ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5078976/ministry-disputes-illegal-logging-report/

យុទ្ធភណ្ឌមិនទាន់ផ្ទុះបានរកឃើញនៅក្នុងស្រះទឹកនៅខេត្តកណ្តាល

គ្រាប់បែក​ Mk​ 82​ ដែល​ផលិត​ដោយ​សហរដ្ឋអាមេរិក​ និង​មាន​ទម្ងន់​ ២២៧​គីឡូក្រាម​ ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ពុធ​ ខណៈ​អាជ្ញាធរ​កំពុង​ជីក​ស្រះ​មួយ​នៅ​ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​។​ ​ ...

គុត សុភចរិយា
http://www.phnompenhpost.com/national/uxo-uncovered-kandal-pond

​គណបក្ស​អំណាច​ខ្មែរបានស្នើឲ្យដាក់របាយការណ៍ទៅរដ្ឋាភិបាល

កិច្ចប្រជុំ​កាលពី​ម្សិលមិញ​ រវាង​មន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ លោក​ សួន​ សេរីរ​ដ្ឋា​ បាន​បញ្ចប់​ទៅ​ដោយ​គណបក្ស​អំណាច​ខ្មែរ​ត្រូវ​បាន​ស្នើ​ឲ្យ​ធ្វើ​របាយការណ៍​ប្រចាំឆ្នាំ​ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់​គណបក្ស​នយោបាយ​។​ ​ ...

មាស សុខជា
http://www.phnompenhpost.com/national/kpp-asked-submit-reports-government

កម្ពុជានឹងបង្កើតពន្ធនាគារអនីតិជនឆាប់ៗនេះ

អនុក្រឹត្យ​ស្តី​ពី​ ការ​បង្កើត​ពន្ធនាគារ​សម្រាប់​អនីតិជន​ដំបូងបង្អស់​របស់​ប្រទេស​កម្ពុជា​នឹង​ត្រូវ​ចេញ​នៅ​ដើមខែ​កញ្ញា​នេះ​។​ នេះ​បើ​យោងតាម​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​ លោក​ វង្ស​ សូត​ បាន​ប្រាប់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ លោកស្រី​ Rhona​ Smith​ កាលពី​ថ្ងៃ​ពុធ​។​ ​ ...

Erin Handley
http://www.phnompenhpost.com/national/cambodia-soon-establish-juvenile-prison-social-affairs

តម្លៃប្រេងសាំងលក់រាយនៅក្នុងប្រទេសបានកើនឡើង

តម្លៃ​លក់រាយ​នៃ​ប្រេងសាំង​បាន​កើនឡើង​ប្រមាណ​ជាង​៥​ភាគរយ​ចាប់តាំងពី​ខែធ្នូ​ឆ្នាំ​មុន​ ដែល​នេះ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ដល់​អ្នក​ប្រើប្រាស់​យាន្ត​ជំនិះ​។​ ​ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/5078692/gasoline-retail-prices-creep-country/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Mv5sz
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!