ព័ត៌មាន
ប៉ូលីសបានចាប់ខ្លួនមនុស្សពីរដែលសំអាងថាជាមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងជាអ្នកយកព័ត៌មាន
ប៉ូលីសក្នុងខេត្តកំពង់ធំបានចាប់ខ្លួនបុរសពីរនាក់ដែលបានអះអាងថា ម្នាក់ជាមន្ត្រីអង្គការបរិស្ថានក្រៅរដ្ឋាភិបាលមួយ និងម្នាក់ទៀតជាអ្នកកាសែត ពីបទជំរិតអ្នកស្រុកដោយការគំរាមកំហែងថានឹងប្រាប់អាជ្ញាធរថា ពួកគេបានធ្វើស្រែចម្ការ ...
ឆន ភារម្យ
https://www.cambodiadaily.com/news/police-nab-two-posing-ngo-official-reporter-131295/
ព្រះរាជាណាចក្រកម្ពុជាស្នើសុំអង្គការពាណិជ្ជកម្មពិភពលោកចែករំលែកព័ត៌មានពាណិជ្ជកម្ម
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន់ សូស័ក្តិ បានដាក់សំណើរមួយកាលពីសប្តាហ៍មុន ដើម្បីស្នើសុំ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ចែករំលែកព័ត៌មាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងតំបន់ជាមួយសមាជិកទាំងអស់របស់ខ្លួនដើម្បីជួយដល់ប្រទេសដែលមានសេដ្ឋកិច្ចតូចៗ ...
Post Staff
http://www.phnompenhpost.com/business/kingdom-asks-wto-share-trade-information
លោក ញឹក ប៊ុនឆៃ ទៅថៃ ក្រោយលោក ហ៊ុន សែន ស្នើដកតំណែង
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ (KNUP) ត្រូវបានគេប្រាប់ថាកំពុងស្ថិតនៅប្រទេសថៃ បន្ទាប់ពីមានការសម្រេចបញ្ចប់មុខតំណែងរបស់លោកដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី ពីព្រោះប្រធានគណបក្សរូបនេះមិនស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ...
ម៉ិច ដារ៉ា
http://bit.ly/2sjeAt5
កសិករនៅត្បូងឃ្មុំ ជួបការលំបាកដោយខ្មុលស៊ីស្រូវ និងទឹកជន់លិច
ប្រជាកសិករក្នុងខេត្តត្បូងឃ្មុំបានរអ៊ូរទាំអំពីបញ្ហាសត្វខ្មុលស៊ីស្រូវពង្រោះ និងសំណាបរបស់ពួកគេសរុបជាង ១០០ ហិកតា ខណៈភ្លៀងធ្លាក់ជាប់ៗគ្នាពេញមួយសប្ដាហ៍បានបង្កឲ្យមានទឹកជំនន់ ជន់លិចស្រូវសន្ទូង និងស្រូវពង្រោះដែលទើបសាបថ្មីៗ។ ...
ឃុត សុភចរិយា
http://bit.ly/2sdTqeX
ពាណិជ្ជកម្មសត្វខុសច្បាប់លើសលុប
ក្រសួងកសិកម្មបាននិយាយថា ខ្លួនមិនអាចគ្រប់គ្រងលើការនាំចូលសត្វខុសច្បាប់ពីបណ្តាប្រទេសជិតខាងបាននោះទេ ដោយប្រកែកថា មន្ត្រីគយ ត្រូវតែទទួលខុសត្រូវសម្រាប់បញ្ហានេះ។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/39216/row-over-illegal-livestock-trade/
មេឃុំចារាយសន្យាថានឹងយកចិត្តទុកដាក់ចំពោះមូលដ្ឋានរបស់ខ្លួន
មេឃុំចារាយដែលទើបតែជាប់ក្នុងការបោះឆ្នោតនៅក្នុងខេត្តរតនៈគិរីនាពេលថ្មីៗនេះ បានសន្យាថាខ្លួននឹងជួយដោះស្រាយបញ្ហានានានៅក្នុងមូលដ្ឋានដោយផ្អែកទៅតាមបេតិកភ័ណ្ឌ និងប្រពៃណីនៃជនជាតិចារាយរបស់ ...
មុំ សុភ័ណ
http://www.khmertimeskh.com/news/39224/jarai-commune-chief-sticks-to-his-roots/
រដ្ឋមន្ត្រីជប់លៀងនំបញ្ចុកអ្នកប៊ុលឌិង
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានរៀបចំអាហារសាមគ្គីជូនដល់ពលរដ្ឋដែលរស់នៅលើអគាប៊ុលឌិងសដែលជាពិធីជប់លៀង និងប្រោះព្រំសុំសេចក្ដីសុខក្នុងការចាកចេញទៅតាំងលំនៅថ្មីបន្ទាប់ពីបានយល់ព្រមទទួលយកនូវទឹកលុយសុទ្ធពីក្រុមហ៊ុន ...
គង់ មេត្ដា
http://bit.ly/2sdOQO4
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងចាប់ផ្ដើមរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងថ្ងៃនេះ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្ដើមរាប់សន្លឹកឆ្នោតឡើងវិញទូទាំងប្រទេសនៅថ្ងៃនេះសម្រាប់ឃុំ សង្កាត់ណាដែលគណបក្សឈ្នះយ៉ាងប្រកៀកប្រកិតគ្នាបំផុតនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ កាលពីថ្ងៃទី ៤ ខែ មិថុនា។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/37778
ចន្លោះប្រហោងនៅក្នុងក្របខណ្ឌបើកអាជីវកម្មរ៉ែទាក់ទងនឹងអំពើពុករលួយ
ដំណើរការនៃការផ្តល់អាជ្ញាប័ណ្ណរុករករ៉ែរបស់ក្រសួងរ៉ែ និងថាមពល គឺមានភាពងាយរងគ្រោះទៅនឹងអំពើពុករលួយ នេះបើតាមការសិក្សាឯករាជ្យមួយបានរកឃើញថា មានអាជីវកម្មត្រូវបានកត់សម្គាល់ចំនួន ១៤ ដែលមាន ...
Yesenia Amaro
http://www.phnompenhpost.com/national/gaps-framework-open-mines-graft
ក្រុមអ្នកវិភាគថា CNRP មានឱកាសខ្លាំងឈ្នះឆ្នោតឆ្នាំក្រោយ
លទ្ធផលនៃការបោះឆ្នោត ឃុំ សង្កាត់ ថ្ងៃទី ៤ មិថុនា អនុញ្ញាតឲ្យគណបក្សធំៗទាំងពីររក្សាមុខមាត់របស់ខ្លួន ប៉ុន្តែការទទួលបានសំឡេងគាំទ្រច្រើនរបស់គណបក្សប្រឆាំងបង្ហាញថាគណបក្សនេះមានឱកាសខ្លាំងក្នុងការឈ្នះការបោះឆ្នោតជាតិឆ្នាំក្រោយហើយថាវាអាចធ្វើឲ្យ ...
Alex Willemyns
http://bit.ly/2tbxheL
ពលរដ្ឋជាង ២០០ នាក់តវ៉ាទាមទារឲ្យបញ្ឈប់បូមខ្សាច់
ប្រជាពលរដ្ឋប្រមាណជាង ២០០ នាក់បានប្រមូលផ្តុំគ្នាធ្វើការតវ៉ាកាលពីព្រឹកម្សិលមិញដើម្បីទាមទារឲ្យបញ្ឈប់សកម្មភាពបូមខ្សាច់លុបបឹងយកទៅសង់ផ្ទះល្វែងសម្រាប់លក់ឲ្យមន្ត្រីរាជការ បន្ទាប់ពីមានការបាក់ច្រាំង និងផ្ទះពលរដ្ឋធ្លាក់ចូលទន្លេបាសាក់នៅក្នុងស្រុក ...
ផាក់ ស៊ាងលី
http://bit.ly/2r9AoTN
ការឆ្លងកាត់ដោយឥតគិតថ្លៃទៅកាន់ប្រទេសថៃក្លាយជានយោបាយនៅក្រុងប៉ោយប៉ែត
អាជ្ញាធរមូលដ្ឋាននៅក្នុងក្រុងប៉ោយប៉ែតកំពុងដោះស្រាយជាមួយនឹងទុក្ខលំបាកដែលធ្វើឡើងដោយពួកគេផ្ទាល់ បន្ទាប់ពីអស់រយៈពេលជាច្រើនខែដែលគណបក្សកាន់អំណាចបានសម្រេចលើការអនុញ្ញាតឱ្យឆ្លងកាត់ទៅក្នុងប្រទេសថៃពេលថ្ងៃដោយឥតគិតថ្លៃ ...
នៀម ឆេង
http://www.phnompenhpost.com/national/free-pass-thailand-gets-political-poipet-town
មនុស្សរាប់ពាន់នាក់ឈប់ជក់បារី
ចំនួនបុរសដែលជក់បារីនៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះជិតមួយភាគបីនៅក្នុងទសវត្សរ៍កន្លងមកនេះ ខណៈពេលដែលស្ត្រីដែលជក់បារីធ្លាក់ចុះជិតពាក់កណ្តាល, នេះបើយោងតាមរបាយការណ៍របស់រដ្ឋាភិបាល។ តួលេខបានបង្ហាញថា បុរស ...
មុំ គន្ធា
http://www.khmertimeskh.com/news/39148/thousands-quit-smoking/
ក្រសួងកំពុងរៀបចំព្រាងក្រមបរិស្ថានសម្រាប់អ្នកជំនាន់ក្រោយ
ក្រសួងបរិស្ថានកំពុងពិនិត្យ និងទទួលយោបល់លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិរបស់ខ្លួនដោយចាត់ទុកក្រមនេះថាមានសារប្រយោជន៍សម្រាប់ការពារធនធានធម្មជាតិ និងបរិស្ថានដល់មនុស្សជំនាន់ក្រោយប្រកបដោយចីរភាព។ ...
ទូច សុខា
http://bit.ly/2rS8dtz
ការធ្វើស្រែប្រាំងកំពុងគំរាមដល់សត្វក្ងោកទេពដែលជិតផុតពូជ
ក្ងោកទេព ឬសត្វខ្សឹបដែលមានវត្តមានតែជាង ៤០០ ក្បាលប៉ុណ្ណោះនៅកម្ពុជាកាលពីឆ្នាំ ២០១២ នោះបានកំពុងតែទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយសារតែការធ្វើស្រែប្រាំងជាលក្ខណៈអាជីវកម្ម និងបញ្ហាផ្សេងៗទៀតនៅតំបន់វាលទំនាបលិចទឹក បឹងទន្លេសាប។ នេះបើយោង ...
ផាក់ ស៊ាងលី
http://bit.ly/2r8amo5
ព្រះសង្ឃលក់ដីសាធារណៈ
ព្រះចៅអធិការវត្តមួយអង្គ ប្រធានភូមិម្នាក់ និងឧបាសកចំណុះជើងវត្តចំនួនប្រាំមួយនាក់ទៀត នឹងបង្ហាញនៅក្នុងសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃចន្ ទបន្ទាប់ពីមានការចោទប្រកាន់ពួកគេបានលក់ដីសាធារណៈដែលមានតម្លៃ ៥០,០០០ ដុល្លារ។ ...
ប៊ុត រស្មីគង្គារ
http://www.khmertimeskh.com/news/39143/monks-sell-off-public-land/
ខ្មែរព្រមដោះលែងឡានថៃ បន្ទាប់ពីថៃ ដោះលែងពលករខ្មែរ ១៣ នាក់
ភ្លាមៗបន្ទាប់ពីអាជ្ញាធរថៃបានយល់ព្រមដោះលែងពលករខ្មែរចំនួន ១៣ នាក់កាលពីព្រលប់ថ្ងៃពុធ ក្រុមគ្រួសារពលករខ្មែរទាំងនោះដែលរស់នៅតាមតំបន់ព្រំដែនក្នុងភូមិបន្ទាយមានឫទ្ធិ ឃុំគោករមៀត ស្រុកថ្មពួកក៏បានយល់ព្រមដោះលែងឡានដឹកទំនិញរបស់ថៃចំនួន ២៦ គ្រឿងដែលពួកគេ ...
ឃុត សុភចរិយា
http://bit.ly/2rHjkHu
កម្ពុជា ត្រូវប្រកាន់យកគំរូសេដ្ឋកិច្ចបង្កើតថ្មី
លោក Denis Hew ប្រធានអង្គភាពគាំទ្រគោលនយោបាយនៅលេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC) ថ្លែងថា ប្រទេសកម្ពុជា និងឡាវ ជាពិសេសគួរតែស្វែងរកការបង្កើតតួនាទីដ៏សំខាន់ និងតែមួយគត់នៅអាស៊ានជាជាងការបន្តយកគំរូកំណើនតាមប្រទេសដែលមានសេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍ ដូចជាម៉ាឡេស៊ី ឬថៃ ...
Matthieu de Gaudemar
http://bit.ly/2sJ386R
បក្សប្រឆាំងនឹងស្នើឱ្យទម្លាក់ថវិកា៥០០,០០០ដុល្លារដល់ឃុំសង្កាត់
កាលពីម្សិលមិញគណបក្សប្រឆាំងនិយាយថា ខ្លួននឹងស្នើឱ្យរដ្ឋសភាទម្លាក់ថវិកា៥០០,០០០ដុល្លារដល់ឃុំ សង្កាត់នីមួយៗ ដូចការសន្យាអំឡុងការធ្វើយុទ្ធនាការ ជាអ្វីដែលអ្នកសង្កេតការណ៍ម្នាក់លើកឡើងថា គ្រាន់តែជាសកម្មភាពឃោសនានយោបាយ ដើម្បីទទួលបានសំឡេងឆ្នោតប៉ុណ្ណោះ ។ ...
បែន សុខហ៊ាន និង ជេនណែល រ៉េតខា
http://www.cambodiadailykhmer.com/37751
ប្រទេសហ្វាំងឡង់នឹងជួយអភិវឌ្ឍរោងចក្រថាមពល
លោកប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស កាលពីម្សិលមិញបានជួបជាមួយឯកអគ្គរដ្ឋទូតប្រទេសហ្វាំងឡង់ដែលទើបត្រូវបានតែងតាំងថ្មី លោកស្រី Suikkari-Kleven Satu នៅទីក្រុងបាងកក។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា “លោកស្រី Suikkari-Kleven បានប្រាប់រដ្ឋមន្ត្រី ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/39177/finland-to-help-develop-energy-plants/
ផែព្រះសីហនុចាប់ផ្តើមជួញដូរក្នុងផ្សារហ៊ុន
ទីបំផុតកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលជាសហគ្រាសរដ្ឋទីបីបានឡើងផ្សារហ៊ុនហើយកាលពីថ្ងៃម្សិលមិញ ដោយគេរំពឹងថានឹងក្លាយជាក្រុមហ៊ុនដែលមានភាពទាក់ទាញជាងគេក្នុងការបង្កើនការជួញដូរនៅលើផ្សារហ៊ុនដែលមិនសូវមានសកម្មភាពរបស់កម្ពុជាមួយនេះ ...
ហ៊ គីមសាយ
http://bit.ly/2s9Qsck
CNRP ចាញ់ CPP វិញនៅឃុំដូងក្រោយរាប់សន្លឹកឆ្នោតឡើងវិញ
មន្ត្រីគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀងនឹងដាក់ពាក្យប្តឹងមកកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃនេះបន្ទាប់ពីមន្ត្រីគណបក្សនេះមិនអស់ចិត្តទៅនឹងលទ្ធផលដែលមន្ត្រីរៀបចំការបោះឆ្នោតខេត្តបានរាប់សន្លឹកឆ្នោតឡើងវិញ ហើយបានធ្វើឲ្យលទ្ធផលឆ្នោត ...
ទូច សុខា
http://bit.ly/2s9J7t9
តុលាការជម្រះក្ដីករណីឈ្មួញឈើល្បីម្នាក់
ស្ត្រីឈ្មួញឈើល្បីប្រចាំភូមិភាគឦសានឈ្មោះ ហេង សំនៀង ហៅ យាយព្រឿងត្រូវបានតុលាការយកមកជំនុំជម្រះកាលពីម្សិលមិញនៅសាលាដំបូងរាជធានីភ្នំពេញក្នុងបទល្មើសចំនួន ៣ ទាក់ទងច្បាប់ព្រៃឈើប្រឆាំងអ្នករាជការ និងប៉ុនប៉ងលួច។ ...
នៀម ឆេង
http://bit.ly/2rS63dx
លោក ហ៊ុន សែន ថា CPP នឹងឈ្នះអាសនៈ ៧១ នៅឆ្នាំ ២០១៨ ខណៈ CNRP ក៏រំពឹងឈ្នះដែរ
គណបក្សកាន់អំណាច និងគណបក្សប្រឆាំងបានអួតពីជ័យជម្នះរៀងៗខ្លួនចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីថ្ងៃអាទិត្យហើយក៏បានរំពឹងយ៉ាងមុតមាំរៀងៗខ្លួនផងដែរថាខ្លួននឹងឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតថ្នាក់ជាតិនៅ ...
មាស សុខជា
http://bit.ly/2rHenyq