ដីធ្លី

គ្រួសារ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន ឃុន សៀរ សុំ​ជួប​ឧកញ៉ា​ផ្ទាល់

ជន​ជាប់​ចោទ​ស្ថិត​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ពីរ​នាក់ ជា​ឪពុក​និង​កូន​ស្រី រង​បណ្តឹង​ពី​ក្រុម​ហ៊ុន ឃុន សៀរ ទាក់​ទង​នឹង​ជម្លោះ​ផ្ទះ​សម្បែង ត្រូវ​បាន​នាំ​មក​កាន់​តុលាការ​សាកសួរ​បន្ថែម ហើយ​ទាម​ទារ​សុំ​ជួប​ត​ទល់​ជាមួយ​ឧកញ៉ា ឃុន សៀរ ជា​ម្ចាស់​ពាក្យ​បណ្តឹង​ដែល​បាន​អវត្ត ...

ឆាយ ច័ន្ទនីដា
http://bit.ly/1BjUxs6

អភិបាលខណ្ឌ​ប្រាប់​ឲ្យ​ក្រុម​ហ៊ុន​ OCIC​ សង​សំណង​ដល់​ភោជនីយដ្ឋាន​ដែល​ជន់​លិច​

អភិបាល​ខណ្ឌ​ជ្រោយ​ចង្វារ​ ​បាន​លើក​ឡើង​ថា លោក​បាន​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​វិនិយោគ​ទុន​អាណិកជន​កម្ពុជា (OCIC)​ សង​សំណង​ដល់​ម្ចាស់​ភោជនីយដ្ឋាន​ចំនួន​ពីរ​ ដែល​ត្រូវ​ទឹក​ជន់លិច​កាលពី​ម្សិលមិញ បន្ទាប់ពី​គ្រឿង​ចក្រ​ឈូស​ឆាយ​របស់​ក្រុម​ហ៊ុន​នេះ​​​បាន​ធ្វើ​​ឲ្យ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/news/21034/

រាជ​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​និរាករ​ដី​សម្បទាន​ជាង ៤ ម៉ឺន​ហិកតា

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​ស្តីពី​និរាករណ៍​ស្តី​ពី​ការ​កំណត់​តំបន់​គ្រប់​គ្រង​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ទៅ​ជា​តំបន់​ប្រើ​ប្រាស់​ដោយ​ចីរភាព និង​អនុក្រឹត្យ ស្តី​ពី​ការ​ធ្វើ​អនុ​បយោគ​ផ្ទៃ​ដី​ក្នុង​តំនប់​ការពារ​ធម្មជាតិ ជាង​បួន​ម៉ឺន​ហិកតា​ក្នុង​ខេត្ត​ចំនួន ៧ ឲ្យ​ស្ថិត​នៅ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1BfmXU0

គម្រោង​អភិវឌ្ឍន៍​បឹងកក់​នឹង​ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ​នេះ

បន្ទាប់​ពី​មាន​មន្ទិល​ជាច្រើន​ឆ្នាំ​ថា ការ​អភិវឌ្ឍ​តំបន់​បឹងកក់ មិន​អាច​ក្លាយ​ជា​រូប​រាង​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ Shukaku Inc.បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ​ថា ក្រុម​ហ៊ុន​នឹង​ដំណើរការ​សាង​សង់​ដោយ​ចាប់​ផ្តើម​ដំបូង​ពី​ប្រព័ន្ធ​បង្ហូរ​ទឹក​ស្អុយ និង​ការិយាល័យ​របស់​ក្រុម​ហ៊ុន។ លោក​ស្រី Amu Pillay ប្រធាន​ផ្នែក​ទំនាក់​ទំនង ...

Shane Worrell និង មុំ គន្ធា
http://bit.ly/1vOTj3t

ប្អូន​ស្រី​នាយក​រដ្ឋ​មន្ត្រី​លា​ពី​តំណែង​ព្រោះ​តែ​មិន​អាច​ជួយ​ពលរដ្ឋ​បាន

ប្អូន​ស្រី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន លោក​ស្រី ហ៊ុន ស៊ីណាត បាន​ប្រកាស​លា​ឈប់​ពី​តំណែង​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ទំនាក់​ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការ​កិច្ច ក្រោយ​ពី​បរាជ័យ​ពុំ​អាច​រក​ដំណោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​លោក​ឧកញ៉ា លី យ៉ុងផាត់ នៅ​ក្នុង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។ លោក​ស្រី ហ៊ុន ស៊ីណាត បាន​ប្រកាស​លា​ឈប់ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1torKuk

ទាហាន ១០០ នាក់​គំរាម​លាលែង​ព្រោះ​ទំនាស់​ដីធ្លី​ជាមួយ​នឹង​ក្រុម​ហ៊ុន ទ្រី ភាព

ទាហាន​បម្រើ​ការ​ឲ្យ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ ១៤៥ ចំណុះ​ឲ្យ​កងពល​តូច​អន្តរាគមន៍​លេខ ១៤ ជាង ១០០ នាក់​ស្ថិត​ក្នុង ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន MDS Import Export Co, Ltd. របស់​លោក​ឧកញ៉ា ទ្រី ភាព បាន​គំរាម​លាលែង​ពី​មុខ​តំណែង ប្រសិន​បើ​ពុំ​អាច​រក​ដំណោះ​ស្រាយ​ក្នុង​ជម្លោះ​ដីធ្លី​នេះ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1vQJjJr

គណៈកម្មការ​សិទ្ធិមនុស្ស​​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​​​ដីសម្បទាន​នៅ​ខេត្ត​កោះ​កុង​ឡើងវិញ​

កាលពី​ម្សិលមិញ តំណាងរាស្ត្រ​បី​រូប​មក​ពី​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​រដ្ឋសភា​ ដែល​ដឹក​នាំ​ដោយ​លោក អេង ឆៃអ៊ាង តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ បាន​វិល​ត្រឡប់​ពីការ​បំពេញ​​បេសកកម្ម​រយៈ​ពេល​ពីរ​ថ្ងៃ​ចុះ​ទៅ​ពិនិត្យ​មើល ​​ស្ថានភាព​សហគមន៍​ចំនួន​បួន​​ក្នុង​ខេត្ត​កោះ​កុង ដែល​មាន​វិវាទ ...

ឃួន ណារិម និង ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/20869/

អ្នក​នៅ​តំបន់​ជ្រោយចង្វារ​គ្រោង​ដាក់​ញត្តិ​តវ៉ា​ពី​ការ​ផ្តល់​តម្លៃ​ដី​ថ្មី

ប្រជា​ពលរដ្ឋ​នៅ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ ដែល​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន អូស៊ីអាយស៊ី (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ នឹង​ដាក់​ញត្តិ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ថ្ងៃ​នេះ បន្ទាប់​ពី​ពួក​គាត់​បាន​បដិសេធ​លើ​ការ​ផ្តល់​សំណង​ថ្មី​ពី​អាជ្ញាធរ​កាល​សប្តាហ៍​មុន។ ...

ឃុត សុភចរិយា និង Daniel Pye
http://bit.ly/1xD0VUI

ឧកញ៉ាល្បី​ឈ្មោះ​មួយ​រូប​ស្តី​បន្ទោស​អ្នក​ទទួលបាន​ដីសម្បទាន​ថ្មី

លោក ម៉ុង ឫទ្ធី ដែលជា​​​ឧកញ៉ា​​​មួយ​​​រូប​​​ក្នុង​​​ចំណោម​​​ឧកញ៉ា​​​ល្បីឈ្មោះធំៗ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​ត្អួញ​​​ត្អែ​រ​ ...

អូន ភាព
http://www.cambodiadailykhmer.com/news/20871/

អង្គការ​មួយ​ប្តឹង​មេ​បញ្ជាការ​យោធា​ពី​បទ​គំរាម​សម្លាប់

អង្គការ​សង្គម​ស៊ីវិល បាន​ស្នើ​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ ឲ្យ​ចាត់​វិធាន​ការ​តាម​ច្បាប់​ចំពោះ​មេ​បញ្ជាការ​យោធា​ក្នុង ខេត្ត​ក្រចេះ ចំនួន​ពីរ​នាក់ ព្រម​ទាំង​កូន​ចៅ​ដោយ​ចោទ​ប្រកាន់​ថា ពួក​គេ​បាន​និង​កំពុង​ឃុប​ឃិត​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើ និង​ចាប់​ឃាត់​ខ្លួន​ភ្នាក់ងារ​អង្គការ និង ...

ផាក់ ស៊ាងលី
http://bit.ly/1ALZdXr

ពលរដ្ឋ​កោះកុង​រង​ការ​បណ្តេញ​ចេញ​នឹង​ប្តឹង​មក​នាយក​រដ្ឋ​មន្ត្រី

អតីត​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ចំនួន ២ នៃ ខេត្ត​កោះកុង ដែល​ត្រូវ​បាន​រុះរើ​បំផ្លាញ​ផ្ទះ​សម្បែង​ដោយ​សន្តិសុខ​ក្រុម​ហ៊ុន​ចិន​ឈ្មោះ Union Development Group (UDG) កាល​សប្តាហ៍​មុន កំពុង​រៀបចំ​ដាក់​ពាក្យ​បណ្តឹង​មក​កាន់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដើម្បី​សុំ​ជួយ​អន្តរាគមន៍។ ផ្ទះ​អ្នក​ភូមិ​ចំនួន ១៤ ខ្នង ត្រូវ​បាន​បំផ្លាញ​ដោយ​កម្លាំង​សន្តិសុខ​ក្រុម​ហ៊ុន ...

តាំង វីដា
http://bit.ly/1oXBcbE

កាក​បាទ​ក្រហម​កម្ពុជា ​ដោះ​ដូរ​ការិយាល័យ​របស់ខ្លួន​ក្នុង​ក្រុង​​សៀម​រាប

ក្រុម​មន្ត្រី​បានឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ការិយាល័យ​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​សៀម​រាប​បាន​ដោះ​ដូរដី​ជាមួយ​​ក្រុម​ហ៊ុន​ឯក​ជន​ ដោយ​ផ្លាស់ពី​កន្លែង​សំខាន់​ស្ថិត​នៅកណ្តាល​ក្រុង​​សៀម​រាប​​ទៅកាន់​ដីមួយ​ក្បាលដែលមាន​តម្លៃ​ថោក​ជាង ​ស្ថិត​នៅ​ចម្ងាយ​៨គីឡូម៉ែត្រ​ ហើយ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/20513/

អាជ្ញាធរ​ប្រទះ​ឃើញ​ឈើ​ជាង ៣ ពាន់​ដុំ

ឈើ​ជាង ៣ ពាន់​កំណាត់ មិន​ទាន់​រក​ឃើញ​អ្នក​ទទួល​ខុស​ត្រូវ​ផង​ស្រាប់​តែ​ពេល​នេះ ឈើ ១៣១ កំណាត់​ផ្សេង​ទៀត ត្រូវ​បាន​រក​ឃើញ​ក្នុង​ព្រៃ ស្រុក​កោះញែក ហើយ​មន្រ្តី​ជំនាញ​កំពុង​ស្វែង​រក​ម្ចាស់​ឈើ​នេះ។ លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ មណ្ឌលគិរី បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា កម្លាំង​សម្ងាត់​របស់​រដ្ឋបាល ...

ផាក់ ស៊ាងលី
http://bit.ly/1v1QqyW

ក្រុម​សហគមន៍​ឃាត់​ឡាន​ដឹក​ឈើ​របស់​ក្មួយ​មន្ត្រី​ជាន់​ខ្ពស់

បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ កាល​ពី​យប់​ថ្ងៃ​អាទិត្យ បាន​ជម្នះ​ឃាត់​ឡាន​ដឹក​ឈើ​ខុស​ច្បាប់​មួយ​គ្រឿង និង​បញ្ជូន​ទៅ​កាន់​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក បើ​ទោះ​បី​ជា​ម្ចាស់​ឡាន​ដឹក​ឈើ​នោះ បាន​គំរាម​បើក​ឡាន​កិន​សម្លាប់​ពួក​គាត់ ដោយ​អះអាង​ថា ខ្លួន​ជា​ក្មួយ ...

តាំង វីដា
http://bit.ly/1oJ8pY1

ពលរដ្ឋ​កំពង់ស្ពឺ​ទាមទារ​ដី​ពី​ក្រុម​ហ៊ុន HLH វិញ

ពលរដ្ឋ​ប្រមាណ​ជា ៣០០ នាក់​មក​ពី​ឃុំ​ចំនួន ៣ នៅ​ក្នុង ស្រុក​ឱរ៉ាល់ ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុម​ហ៊ុន HLH ជា​កម្មសិទ្ធិ​របស់​ប្អូន​ស្រី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​គ្នា​មក​ដាក់​ញត្តិ​នៅ​ខាង​មុខ​ការិយាល័យ​ក្រុម​ហ៊ុន ដើម្បី​ស្នើ​សុំ​ឲ្យ​ក្រុម​ហ៊ុន​ប្រគល់​ដី​ទំនាស់​ដែល ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1wiPdxX

គណៈកម្មការ ទី១០ រដ្ឋសភា​ឲ្យ សាលា​រាជធានី​ភ្នំពេញ​បំភ្លឺ​រឿង​ដំណោះ​ស្រាយ​ពលរដ្ឋ​បុរីកីឡា

គណៈកម្មការ​អង្កេត បោស​សម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​រដ្ឋសភា​ដែល​ទើប​តែ​បង្កើត​នៅ​អាណត្តិ ទី៥ បាន​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​បំភ្លឺ​ទាក់​ទិន​ទៅ​នឹង​បញ្ហា​ដោះ​ស្រាយ​សំណង​ជូន​ប្រជា​ពលរដ្ឋ​តំបន់​បុរីកីឡា​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុម​ហ៊ុន ផាន អ៊ីម៉ិច តាម​រយៈ​ក្រសួង​មហាផ្ទៃ បន្ទាប់ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1xrIcOl

តំបន់​ព្រែក​ទាល់​គ្រោង​ស្នើ​បញ្ចូល​ជា​សមាជិក​តំបន់​រ៉ាំ​សារ​ជា​ផ្លូវ​ការ

ក្រសួង​បរិស្ថាន​គ្រោង​ដាក់​លិខិត​ទៅ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​ក្រោយ​ពិធី​បុណ្យ​អុំ​ទូក ដើម្បី​សុំ​ការ​ទទួល​ស្គាល់​ជា​សំណើ​ផ្លូវ​ការ​ទៅ​កាន់​ប្រទេស​ជា​សមាជិក​នៃ​តំបន់​រ៉ាំសារ (Ramsar) ដាក់​បញ្ចូល​តំបន់​ព្រែក​ទាល់ ស្ថិត​ក្នុង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ជា​តំបន់​អភិរក្ស​សំខាន់ (International Protection Importance) ដោយ​សារ​តំបន់​នេះ ជា ...

តាំង វីដា
http://bit.ly/1v21jRl

សំណើរ​សុំ​នៅ​ក្រៅ​ឃុំ​របស់​តំណាង​ សហគមន៍​ នៅ​ខេត្តកោះកុង​ ត្រូវ​បាន​បដិសេធ​

​អ្នក​តវា​ជាង​100​ នាក់​បាន​បន្ត​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ការ​ បណ្តេញ​ចេញពី​លំនៅ​ស្ថាន​របស់​ពូក​គេ​នៅ​ខាង​មុខ​សាលាក្រុង​ ខេត្តកោះកុង​ បន្ទាប់​ពី​មេដឹកនាំ​ សហគមន៍​របស់​ពួក​គេ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ ត្រូវ​បាន​តុលាការ​បដិសេធ​អោយ​នៅ​ក្រៅ​ឃុំ​ កាលពី ...

សែន ដាវីត
http://www.phnompenhpost.com/national/koh-kong-community-rep%E2%80%99s-bail-request-denied

សង្គម​ស៊ីវិល​ថា ភ្នំពេញ​មាន​អត្រា​ជម្លោះ​ដីធ្លី​ច្រើន​ជាង​គេ

អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​ដីធ្លី បាន​ចាត់​ចំណាត់​ថ្នាក់​ថា ភ្នំពេញ​មាន​អត្រា​វិវាទ​ដីធ្លី​ខ្ពស់​ជាង​គេ និង​ប៉ះពាល់​ដល់​ពលរដ្ឋ​ច្រើន​ជាង​គេ​ក្នុង ឆ្នាំ​២០១៣ ខណៈ ខេត្ត​រតនគិរី និង​កំពង់ចាម ស្ថិត​ក្នុង​លំដាប់​លេខ ២ ក្នុង​ចំណោម​រាជធានី-ខេត្ត​ទូទាំង​ប្រទេស។​ ...

ប៉ិច សុធារី
http://bit.ly/1vDu9Sr

ស្ត្រី​ម្នាក់​បាក់​ជើង​ពេល​ប៉ះ​ទង្គិច​គ្នា​ក្នុង​ការ​តវ៉ា​រឿង​ដីធ្លី

យ៉ាង​ហោច​ណាស់​មាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ បាន​រង​របួស​បាក់​ជើង​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​មួយ រវាង​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុម​ហ៊ុន​លោក លី យ៉ុងផាត់ និង​កម្លាំង​សមត្ថកិច្ច ខេត្ត​កោះកុង កាល​ពី​ម្សិល​មិញ ខណៈ​ពលរដ្ឋ​ជាង ១០០ បាន​ព្យាយាម​បិទ​ស្ពាន​កោះកុង ដើម្បី​ដាក់​សម្ពាធ​ឲ្យ​អាជ្ញាធរ​ខេត្ត ...

សែន ដាវីត
http://bit.ly/1phthpW

ក្រុមអ្នកត​វ៉ា​បិទផ្លូវ​បន្ទាប់ពី​នគរបាលរុះ​ផ្ទះរបស់ខ្លួន

អ្នកភូមិ​ និងមន្ត្រី​មូលដ្ឋាន​​បាន​ឲ្យដឹង​កាលពី​ម្សិលមិញ​ថា តំណាង​សហគមន៍​ដែល​រស់​នៅ​ក្នុង​តំបន់​ទឹក​ធ្លាក់​នៅ​ជាយ​ក្រុង​ព្រះសីហនុ បាន​បិទ​ផ្លូវ​ដ៏​ធំមួយ​រយៈ​ពេល​ពីរ​ម៉ោង​កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​តវ៉ា​នឹង​ការ​រុះ​ផ្ទះ​ និង​បំផ្លាញផល​ដំណាំ​ពី​សំណាក់​អាជ្ញាធរ​​នៅ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/20378/

អ្នក​ភូមិ​ខេត្ត​មណ្ឌល​គិរី​ស្វះ​ស្វែង​ឲ្យ​លុប​ចោល​ដីសម្បទាន​សម្រាប់​ធ្វើ​ចម្ការ​កៅស៊ូ

តំណាង​អ្នកភូមិ​ជន​ជាតិ​ភាគតិច​ព្នង​​២៧៣​គ្រួសារ ​មក​ពី​ខេត្ត​មណ្ឌលគិរី​បាន​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្វះ​ស្វែង​ឲ្យ​មាន​ការ​លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​ពួកគាត់​លើក​ឡើង​ថា ​បាន​រំលោភ​យក​ដី​ដូន​តា​របស់​ខ្លួន​។​ ...

អូន ភាព
http://www.cambodiadailykhmer.com/news/20357/

ព្នង​ទាមទារ​ឲ្យ​ដក​ដី​សម្បទាន​ពី​ក្រុម​ហ៊ុន​ភរិយា​អភិបាល​រង​ខេត្ត

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ជាង ២០០ គ្រួសារ​ក្នុង ខេត្ត​មណ្ឌលគិរី បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ និង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្រ្តី ដើម្បី​ស្នើ​ឲ្យ​លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ភរិយា​អភិបាល​រង​ខេត្ត​នេះ​និង​ទាមទារ​សំណង​ដើម​ជ័រ​ទឹក​ពីរ​លាន​ដើម​ដែល​ក្រុម​ហ៊ុន​បាន ...

ផាក់ ស៊ាងលី
http://bit.ly/1G1wbUK

អ្នកភូមិ​ជាប់​ពាក់ព័ន្ធ​វិវាទ​ដីធ្លីដ៏អូស​បន្លាយ​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​បិទផ្លូវ​ជាតិ​លេខ​៧

អ្នក​ភូមិ​ប្រហែល​៥០០​នាក់​ដែល​បាន​ជាប់​ពាក់​ព័ន្ធនៅ​ក្នុង​វិវាទ​ដីធ្លី​ដ៏អូស​បន្លាយជាមួយ​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​​ បាន​បិទ​ផ្លូវ​ជា​តិ​លេខ​៧​​ ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ កាលពី​ម្សិលមិញ ដើម្បី​ទាម​ទារ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ដែល​ពួកគាត់​លើក​ឡើង​ថា ពួកគាត់​បាន ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/20351/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

CXkEy
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!