កាក​បាទ​ក្រហម​កម្ពុជា ​ដោះ​ដូរ​ការិយាល័យ​របស់ខ្លួន​ក្នុង​ក្រុង​​សៀម​រាប

ក្រុម​មន្ត្រី​បានឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ការិយាល័យ​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​សៀម​រាប​បាន​ដោះ​ដូរដី​ជាមួយ​​ក្រុម​ហ៊ុន​ឯក​ជន​ ដោយ​ផ្លាស់ពី​កន្លែង​សំខាន់​ស្ថិត​នៅកណ្តាល​ក្រុង​​សៀម​រាប​​ទៅកាន់​ដីមួយ​ក្បាលដែលមាន​តម្លៃ​ថោក​ជាង ​ស្ថិត​នៅ​ចម្ងាយ​៨គីឡូម៉ែត្រ​ ហើយ​នៅ​ជាយ​ក្រុង។ … កាលពី​ម្សិលមិញ លោក សុខ គឹមសេង សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​គណបក្ស​សង្គ្រោះ​ជា​តិ​បាន​រិះ​រន់ចំពោះ​ចំណាត់​កា​រនេះ។ … លោក គឹមសេង បាន​បន្ថែមថា “​តម្លៃ​ដី​នៅ​កន្លែង​ថ្មីគឺ​មិន​ដល់​៥០ដុល្លារ​ផង​ក្នុងមួយ​ម៉ែត្រក្រឡា ចំណែក​​កន្លែង​ចាស់​នៅក្នុង​ទី​ប្រជុំជន​ក្រុង​សៀម​រាបវិញ ​មាន​ត​ម្លៃ​ជាង​១.៥០០ដុល្លារ​ឯណោះ​ក្នុង​មួយ​ម៉ែត្រ​ក្រឡា”។ … ការដោះដូរ​ដី​បាន​ក្លាយ​ជា​បញ្ហាទូទៅ​ទៅហើយ​នៅក្រោម​រដ្ឋាភិបាល​របស់លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ដែល​ភរិយា​របស់លោក គឺ​លោកស្រី ប៊ុន រ៉ានី ជា​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា។ …

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/20513/