ប្អូនស្រីនាយករដ្ឋមន្ត្រីលាពីតំណែងព្រោះតែមិនអាចជួយពលរដ្ឋបាន
ប្អូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកស្រី ហ៊ុន ស៊ីណាត បានប្រកាសលាឈប់ពីតំណែងជារដ្ឋលេខាធិការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្រោយពីបរាជ័យពុំអាចរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយលោកឧកញ៉ា លី យ៉ុងផាត់ នៅក្នុង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ លោកស្រី ហ៊ុន ស៊ីណាត បានប្រកាសលាឈប់ពីតំណែងតាមរយៈការបង្ហោះនៅក្នុងគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយលោកស្រីបានសរសេរថា «អរុណសួស្ដីបងៗប្អូនៗ មីង ពូ ទាំងអស់នៅក្នុង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាទីនឹករឭក!» លោកស្រីមិនអាចបញ្ចប់នូវការដោះស្រាយដីធ្លីរបស់អ្នកទាំងអស់គា្នបាន ដោយរដ្ឋាភិបាលផ្ទេរទៅមន្ទីររៀបចំដែនដីនគរូបនីយកម្មខេត្តវិញ «ដូចនេះសូមអ្នកទាំងអស់គ្នាចាំយកដីពីខេត្ត បែងចែកទៅ!»។ …
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1torKuk