ក្រុម​សហគមន៍​ឃាត់​ឡាន​ដឹក​ឈើ​របស់​ក្មួយ​មន្ត្រី​ជាន់​ខ្ពស់

បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ កាល​ពី​យប់​ថ្ងៃ​អាទិត្យ បាន​ជម្នះ​ឃាត់​ឡាន​ដឹក​ឈើ​ខុស​ច្បាប់​មួយ​គ្រឿង និង​បញ្ជូន​ទៅ​កាន់​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក បើ​ទោះ​បី​ជា​ម្ចាស់​ឡាន​ដឹក​ឈើ​នោះ បាន​គំរាម​បើក​ឡាន​កិន​សម្លាប់​ពួក​គាត់ ដោយ​អះអាង​ថា ខ្លួន​ជា​ក្មួយ​ប្រុស​របស់​លោក ងួន ញ៉ិល អនុ​ប្រធាន​ទីពីរ រដ្ឋសភា​ក៏​ដោយ។ តំណាង​សហគមន៍​ព្រៃ​ឡង់​ប្រចាំ ខេត្ត​កំពង់ធំ លោក ម៉ឹង ហុន បាន​ឲ្យ​ដឹង​ថា តាម​កំណត់​ហេតុ គឺ​ម៉ោង​ជាង ៨ យប់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ៣០ នាក់ បាន​ឃាត់​រថយន្ត ប្រភេទ យ៉ីឌុប ហ៊ីយ៉ាន់ដាយ គ្មាន​ស្លាក​លេខ​មួយ​គ្រឿង​នៅ​ចំណុច​មុខ​សាលារៀន ភូមិ​សំអោង ក្នុង ភូមិ​សំអោង ឃុំ​មាន​រិទ្ធិ ស្រុក​សណ្តាន់ និង​រក​ឃើញ​ឈើ​ខុស​ច្បាប់ រួម​មាន​ឈើ កកោះ​និង​ឈើ​ផ្សេងៗ​ទៀត​ចំនួន​ជាង ១២ ម៉ែត្រ​គុប។ ...

តាំង វីដា
http://bit.ly/1oJ8pY1